Sunday, July 21, 2013

kumnit.com

  • ផ្លូវ​​​នាំ​ទៅ​រក​ជោគជ័យ!

    ​​     មនុស្ស​គ្រប់​រូប ​​កើត​​មក​តែង​ប្រាថ្នា​​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។​ ជោគជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើ​នោះ​ ភាគ​ច្រើន​ជាសម្ភារៈ​ ប្រាក់កាស​ ផ្ទះសម្បែង​ និង​ឋានៈ​ក្នុង​សង្គម​ជាដើម ប៉ុន្តែ​​​ ការ​ឲ្យ​និយមន័យ​​នៃ​ពាក្យ​​ “ជោគជ័យ” នេះ​​ខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​អាស្រ័យ​លើ​គោល​បំណង​របស់​ពួកគេ។​ ឥឡូ​វ​នេះ​​ Sabay ​សូម​លើក​យក​ ចំណុច​​ ៣ ​​យ៉ាង​ ដែល​អាច​ជួយ​អ្នក​ឲ្យ ​ខិត​កាន់​តែ​កៀក​ជោគជ័យ​ មិន​ថា​ជា​ការងារ​ណា​នោះ​ទេ។
    ធ្វើអ្វីជា សក្ដានុពល របស់អ្នក
         គ្មាន​នរណា​អាច​ដឹង​ថា ​អ្នក​ខ្លាំង​លើ​អ្វី​ ពូកែ​អ្វី​ក្រៅ​ពី​ខ្លួន​អ្នក​នោះ​ទេ ។ ក្នុង​ន័យ​នេះ​ អ្នក​ជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​គិត​ថា​ អ្នក​អាច​ធ្វើ​បាន​ប្រសើរ​។ ​ឧទាហរណ៍​ថា​ ឪពុកម្ដាយ​របស់​អ្នក​ចង់​ឲ្យ​អ្នក​រៀន​ជំនាញ​វេជ្ជសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជា​វេជ្ជបណ្ឌិត​ និង​រក​ចំណូល​ បាន​ខ្ពស់ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ ឬ​សូម្បី​តែ​ចាប់​អារម្មណ៍​ផង​នោះ​ ការ​សិក្សា​នោះ​ ក៏​មិន​ផ្ដល់​ឲ្យ​អ្នក​នូវ​លទ្ធផល​ជា​វិជ្ជមាន​ណាមួយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ ​ធ្វើ​ឲ្យ​ខ្ជះ​ខ្ជាយ​ដល់​​ពេល​វេលា​ និង​ទឹក​ចិត្ត​របស់​អ្នក។
    រៀបគម្រោងជាប្រចាំ
          គ្រប់​ការងារ​ទាំង​អស់​ ការ​រៀបចំ​គម្រោង​អាច​ជួយ​ឲ្យ​អ្នក​ប្រមើល​មើល​ឃើញ​ច្រើនទាំង​ចំណុច ​វិជ្ជមាន​និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួប​ប្រទះ។ ​ការ​សិក្សា ​ធ្វើ​គម្រោង​​បាន​លម្អិត​ នឹង​ជួយ​ដល់​អ្នក អាច​​ព្យាករណ៍​ឧបសគ្គ​ ដែល​នឹង​ត្រូវ​ជួប​ប្រទះ​ និង​ស្វែង​រក​ដំណោះស្រាយ​ជា​បឋម​ ដ៏​ប្រសើរ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​រក​ជោគជ័យ​របស់​អ្នក​ ហើយ​​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​​​​​ចំណេញ​ពេល​វេ លា និង​បង្កើន​ជំនឿ​ជាក់​កាន់​តែ​ខ្ពស់។ ​សុភាសិត​​អង់គ្លេស​មួយ​ពោល​ថា​ “Fail to plan, plan to fail.” ​ដែល​មាន​ន័យ​ថា ​ការ​មិន​បាន​រៀបចំ​គម្រោង​ជាមុន អាច​​នាំ​ទៅ​រក​បរាជ័យ។
    ការតាំងចិត្ត
          គ្មាន​ជោគជ័យ​ណា​ ដែល​អាច​សម្រេច​បាន​ដោយ​ងាយស្រួល​នោះ​ឡើយ។ ប្រសិន​បើ​គ្មាន​ការ​តាំង​ចិត្ត​ខ្ពស់​នោះ​ អ្នកអាច​នឹង​រារែក ឬ​បោះបង់​​​​គោលដៅ​ ឬ​សកម្មភាព​របស់​ខ្លួន ​នៅ​ពេល​ដែល​​​ជួប​នឹង​ឧបសគ្គ​ ។ ប្រសិន​បើ​អ្នក​បាន​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ហើយ​ បើ​ទោះ​ជា​លោក​អ្នក​មិន​ទទួល​បាន​ជោគជ័យ​ក៏​អ្នក​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​បាន​ខិតខំ​ប្រឹងប្រែង​ហើយ​ដែរ។​ កម្លាំង​ចិត្ត ​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្នុង​ការ​កំណត់​ជោគជ័យ​របស់​លោក​អ្នក។
    ៤ ចំណុច​ដើម្បី​រស់​នៅ​ដោយ​ជោគជ័យ

    ​Andrew Carnegie បាន​សរសេ​ថា “​ជោគជ័យ​ធំ​បំផុត​នៃ​ជីវិត​បង្កើតឡើង​ដោយ​ការយកចិត្តទុកដាក់​”​។ គាត់​និយាយ​អំពី​ជោគជ័យ​នៃ​ការងារ ប៉ុន្តែ​ការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និង​ការ​មាន​គោលបំណង​ច្បាស់លាស់ នឹង​នាំមក​នូវ​ជោគជ័យ​ដល់​អ្នក គ្រប់​រាល់​ស្ថានភាព​នៃ​ជីវិត​។ អ្នក​ត្រូវ​ឆ្លុះបញ្ចាំង​លើ​អ្វី​ដែល​ចង់បាន និង​តើ​អ្នក​ត្រូវ​យក​វា​ដោយ​របៀប​ណា​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​។​
    ១. បង្កើត​គោលបំណង​ដែល​អ្នក​អាច​សម្រេចបាន​៖ Maxwell Maltz បាន​សរសេរ​សៀវភៅ​ខ្លី​មួយ​ដែល​បាន​នាំ​ភាពជោគជ័យ​ដល់​មនុស្ស​ជាច្រើន ដែល​សៀវភៅ​នោះ​មានឈ្មោះ​ថា “Psycho-Cybernetics”​។ គាត់​បាន​និយាយថា គំនិត​របស់​មនុស្ស​ត្រូវ​ការ​គោលបំណង​ដើម្បី​ធ្វើការ​ឱ្យ​ទទួលបាន​ជោគជ័យ​។ មនុស្ស​ត្រូវបាន​កំណត់​ឱ្យ​សម្រេច​គោលបំណង​។​
    ២. បើកចំហរ​ទទួលយក​នូវ​ឱកាស​៖ រឿង​មួយ​ដែល​ផ្សាយ​ពី​ព្រឹត្តិការណ៍​មួយ​ឬ​មនុស្ស​ម្នាក់​អាច​នាំ​អ្នក​ទៅ​កាន់​ការងារ បទពិសោធន៍ ឬ​ការទាក់ទង​ដ៏​សំខាន់​មួយ​។ ចូរ​បើក​ទូលាយ​នូវ​គំនិត​របស់​អ្នក​ពីអ្វី​ដែល​អ្នក​ដទៃ​ប្រាប់​អ្នក​។ អ្នក​មិន​អាច​ដឹង​ថា​អ្វី​ដែល​នឹង​អាច​បំផុសគំនិត​អ្នក​ឱ្យ​សាកល្បង​ទិសដៅ​ថ្មី​ដែល​នឹង​នាំ​ភាពជោគជ័យ​ដែល​អ្នក​កំពុង​ស្វែងរក​មក​ឱ្យ​អ្នក​នោះ​ទេ​។​
    ៣. ជួយ​អ្នក​ដទៃ​រាល់ពេល​ដែល​អ្នក​អាច​ជួយ​បាន​៖ ចូរ​ធ្វើ​បរិច្ចាគ​និង​ធ្វើការ​ស្ម័គ្រចិត្ត​ក្នុង​ក្រុមការងារ​ស្ម័គ្រចិត្ត និង​តែងតែ​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុង​ការជួយ​គ្រួសារ មិត្ត និង​អ្នកជិតខាង​របស់​អ្នក​។ អ្នកនឹង​នាំ​ភាព​វិជ្ជមាន​ឱ្យ​ជីវិត​របស់​អ្នក ដោយ​ការផ្តល់​នេះ​។ វា​នឹង​ជួយ​អ្នក​ឆ្លងកាត់​ពេលវេលា​លំបាក​។​
    ៤. រៀន​ពី​ភាពបរាជ័យ​និង​កំហុស​របស់​អ្នក​៖ ពួក​វា​គឺជា​ឱកាស​ដើម្បី​ពិនិត្យ​ពី​កន្លែង​ដែល​នាំ​អ្នក​ឱ្យ​ដើរ​ចេញពី​ផ្លូវ​ទៅកាន់​ភាពជោគជ័យ​របស់អ្នក​។ ចូរ​ជឿថា​មិន​មាន​ការបរាជ័យ​ណា​អាច​ធ្វើឱ្យ​អ្នក​អស់សង្ឃឹម​បាន​នោះទេ លុះត្រាតែ​អ្នក​អស់សង្ឃឹម​ដោយ​ខ្លួនឯង​។ នៅពេល​ដែល​គំនិត​អវិជ្ជមាន​គំរាមកំហែង​ធ្វើឱ្យ​អ្នក​បាក់​ទឹកចិត្ត​ពី​ការព្យាយាម​សម្រេច​នូវ​គោលបំណង​របស់​អ្នក អ្នក​ត្រូវ​ផ្អាក​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ធ្វើ បន្ទាប់​មក​ដកដង្ហើម​ឱ្យ​វែងៗ និង​គិត​ពី​គំនិត​វិជ្ជមាន​។​
    ១២ វិធីធ្វើឲ្យខួរក្បាលចងចាំល្អ
    អ្នកណាក៏ប្រាថ្នាមានសមត្ថភាពចងចាំបានល្អដែរ ពីព្រោះបើខួរក្បាល យើងអាចគិតអ្វីៗ រឺក៏ដោះស្រាយបញ្ហាបានដោយជោគជ័យ ក៏ប៉ន្តែផ្ទុយទៅវិញបើខួរក្បាលរបស់អ្នកមានបញ្ហានោះ
    អ្នកពិតជាទទួលបរាជ័យពុំខាន។ ដូចនេះ ដើម្បីទទួលបានការចងចាំល្អ ខួរក្បាលស្រស់ស្រាយ នោះអ្នកគូរអនុវត្តនូវកម្មវិធីខាងក្រោម 1.  ទទួលទានទឹកឲ្យបានច្រើនអ្នកគួរផឹកទឹកឲ្យបានច្រើន ពីព្រោះខួរក្បាលរបស់យើងពោពេញដោយសារធាតុទឹក ៨៥% ដូច្នេះប្រសិនបើរាងកាយខ្វះជាតិទឹកនោះខួរក្បាលនឹងធ្វើការយឺតដែលជាមូលហេតុធ្វើឲ្យយើង គិតយឺត រឺក៏គិតអ្វីៗមិនសូវចេញ និងពុំសូវប្រសើរឡើយ។ 

    2.  ការទទួលទានអាហារ អ្នកគួរទទួលទានអាហារប្រភេទខ្លាញ់ត្រីអូមេកា៣ អាហារដែលសម្បូរដោយវីតាមីនស៊ី (Vitamin C) ជាដើម។ 3.  សើចនិងញញឹមឲ្យបានច្រើនការសើច និងញញឹមជាញឹកញាប់អាចធ្វើឲ្យខួរក្បាលទទួលទានភាពស្រស់ស្រាយ ដោយសារតែឥទ្ធិ ពលសាធាតុម្យ៉ាងចូលទៅជួយរំញោចដល់ប្រព័ន្ធខួរក្បាលឲ្យមានដំណើរការដែលគេហៅថា អង់ឌូហ្វិន។ 

    4.  ដាក់កំរិតលើខួរក្បាល ការដាក់កម្រិតលើខួរក្បាល មានន័យថា ការតាំងចិត្តដ៏មុតមាំ មិនកុហកខ្លួន និងចេះផ្លាស់ប្តូរឥរិយាបថ ស្របតាមកាលទេសជាដើម។ 

    5.  ដកដង្ហើមវែង ការដកដង្ហើមៗបែបនេះ ជាការបញ្ចូនថាមពលដល់ខួរក្បាល តែប្រសិនយើងអង្អុយដកដង្ហើមវិញអ្នក គួរអង្គុយខ្លួនអង្អុយខ្លួនពីព្រោះងាយស្រួលស្រូបយកខ្យល់អុកស៊ីសែន ចូលរាងកាយបានកាន់តែច្រើន តែបើអ្នកអង្គុយយូរនោះ គួរតែប្តូរឥរិយាបទឲ្យបានញឹកញាប់។ 

    6.  ហាត់ប្រាណ ការហាត់ប្រាណញឹកញាប់ រឺ ទៀងទាត់ពេលវេលាអាចជួយសម្រួល ដល់ដំណើរការរបស់ខួរក្បាលជា ពិសេសប្រព័ន្ធសាច់ដុំ របស់ខួរក្បាល។ 

    7.  កក់ត្រារឿងល្អៗ អ្នកគួរតែកត់ត្រារឿងរ៉ាវល្អៗពីខ្លួនឯង ពីព្រោះជួយឲ្យយើងគិតអ្វីដែលវិជ្ជមាន ជាពិសេសអាចឲ្យ យើងគេងលក់ស្រួល និងសុបិនល្អទៀតផង។ 

    8.  សមាធិ ការតាំងសមាធិ គឺមានសមត្ថភាពជួយធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់នឹងន ជាពិសេសជួយធ្វើឲ្យយើងគិត បានរហ័ស ហើយមានគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍ខ្លួនឯង។9.  រកអ្វីថ្មីៗដាក់ក្នុងជីវិត ការរកអ្វីថ្មីៗដាក់ក្នុងជីវិត ដូចជាការស្គាល់មនុស្សថ្មី អានសៀវភៅថ្មីៗ បើកឡានលើផ្លូវថ្មីៗ ផ្លាស់ប្តូរ គំនិតថ្មីល្អៗជាមួយអ្នកស្គាល់ រឺក៏មិត្តភក្តិល្អៗពិសេសចៀសវាងធ្វើអ្វីៗដែលមិនល្អ។ 

    10.    ចេះអភ័យទោសនិងកាត់បន្ថយការខឹង អាការខាងលើនេះ គឺជួយកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ខួរក្បាលក្នុងការដោះស្រាយបញ្ហា ផ្សេងៗបានទាន់ពេលវេលា និងអាចបត់បែនទាន់ហេតុការណ៍ដែលបានកើតឡើងជាក់ស្តែង។ 

    11.    និយាយរឿងល្អៗដាក់ខ្លួន ក្នុង ១ថ្ងៃ យកល្អអ្នកគួនិយាយរឿងល្អៗជាមួយនឹងខ្លួនឯង យ៉ាងហោចណាស់ ឲ្យលើសពី ១០០ដង យ៉ាងតិចនេះជាវិធីសាស្រ្តល្អណាស់សំរាប់អ្នក។ 

    12.    គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ អ្នកគួរតែសម្រាកឲ្យបាន ៦ម៉ោងយ៉ាងតិច ហើយពេលវេលាល្អ ដែលអ្នកគួរ សម្រាកនោះគឺនៅម៉ោង ៩​យប់ដែលជាពេលវេលាល្អណាស់។
    អត្ថបទបញ្ចូលដោយ : hourtkeak
    \



    បច្ចេកទេសរំងាប់កំហឹង
           កំហឹងក្រេវក្រោធ គឺជាអារម្មណ៍ទោសៈម្យ៉ាងដែលអាចកើតឡើងចំពោះមនុស្សជាញឹកញាប់។ ប្រសិនបើយើងបណ្តោយឲ្យអារម្មណ៍ក្រេវក្រោធកកស្ទះក្នុងចិត្តយូរ វានឹងជះផលអាក្រក់ប៉ះ
    ពាល់ដល់សុខភាពចិត្ត និងសុខភាពកាយ។ ដូច្នោះ យើងគួររំលត់ភ្លើងទោសៈកុំឲ្យឆេះ រោលអារម្មណ៍តាមវិធីដូចតទៅ :
    ១-តាំងស្មារតី រាប់ពី១-១០
          នេះជាវិធីធ្វើឲ្យមានសមាធិ និងមានពេលត្រិះរិះពិចារណាចំពោះអ្វីដែលយើងបម្រុង នឹងនិយាយ ឬធ្វើថា វាជះផលអាក្រក់អ្វីខ្លះដល់យើង និងអ្នកដទៃ ។ វាជាវិធីរំងាប់កំសួលអារម្មណ៍ឲ្យត្រជាក់នឹងនរឡើងវិញ ។ 
    ២-គេចចេញពីស្ថានការណ៍ចំពោះមុខ
          បើពុំអាចរំងាប់អារម្មណ៍ក្រេវក្រោធបានទេ គួរចៀសចេញពីស្ថានការណ៍ដែលយើង កំពុងប្រឈម ដើម្បីឲ្យស្ងប់អារម្មណ៍ ចាំវិលត្រឡប់មកដោះស្រាយបញ្ហាឡើងវិញ ។
    ៣-ឈប់គិត !
          ឈប់គិតរឿងដែលធ្វើឲ្យខឹង ឬមិនសប្បាយចិត្ត ហើយងាកទៅធ្វើការងារអ្វីដែលយើង ចូលចិត្តជំនួសវិញ ដូចជាលេងកីឡា លេងហ្គេម ស្តាប់ចម្រៀង មើលទូរទស្សន៍ ដើម្បីជួយឲ្យអារម្មណ៍មួហ្មងរលាយបាត់អស់ ។
    ៤-រកទីប្រឹក្សា
          ពេលមានអារម្មណ៍ក្រេវក្រោធមិនសប្បាយចិត្ត ចូររកទីប្រឹក្សាដូចជា ឪពុកម្តាយ មិត្ត ភក្តិជិតស្និទ្ធដែលអ្នកអាចទម្លាយរឿងក្នុងចិត្តប្រាប់បាន ព្រោះការនិយាយរឿងក្នុងចិត្តប្រាប់មនុស្សដេលយើងអាចទុកចិត្តបាន អាចជួយកាត់បន្ថយអារម្មណ៍ក្រេវក្រោធយ៉ាងស័ក្តិសិទ្ធ។ ចំណែកលទ្ធផលដែលបានទទួលបន្តមកទៀត កឺយោបល់ល្អៗសម្រាប់ឲ្យយើងយកទៅដោះស្រាយបញ្ហា ៕
                ទស្សនាវដ្ដី ខេមរា

                ឆ្នាំទី០៣ លេខ៣៦ ប្រចាំខែ ឧសភា ឆ្នាំ ២០១០
    វិធីធ្វើឱ្យមានជំនឿលើខ្លួនឯង
           ស្ថានភាពអារម្មណ៍ និងការគិតរបស់មនុស្សអាចផ្លាស់ប្តូរទៅ តាមមជ្ឈដ្នានជុំវិញខ្លួន។ពាក្យសម្តី និងសកម្មភាពផ្សេងៗមិនថា ភាវៈមានជីវិត ឬឥតជីវិតក៏ដោយសុទ្ឋសឹងតែមានឥទ្ឋិពលទៅលើ
    ចិត្តរបស់មនុស្ស វាអាចបង្ករជាភាពសប្បាយរីករាយ ក្លាហាន ឬក៏បាក់ស្បាត បាត់ជំនឿ ជាក់ក៏មាន។ ការកសាងជំនឿជាភាពសំខាន់សម្រាប់មនុស្សគ្រប់វ័យ ព្រោះថាជំនឿគឺជា អព្ហូតហេតុនិងជាអាទិទេពបង្កើតវត្ថុសព្វសារពើ ដែលមនុស្សចង់បាន។ 
           នៅក្នុងលេខនេះ លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ជាអ្នកជំនាញឯកទេសខាងផ្លូវចិត្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជម្រាបជូនពីវិធីក្នុងការកសាងជំនឿចិត្ត ដល់ប្រិយមិត្តទាំងអស់តាមរយៈទស្សនាវដ្តី សុខភាពយើង។ 
          មូលហេតុនៃការបាត់បង់ជំនឿចិត្តលើខ្លួនឯង 
           ការបាត់បង់ជំនឿកលើខ្លួនឯងភាគច្រើនបង្ករដោយសារតែជម្ងឺផ្លូវចិត្ត  ជួបប្រទះ នឹងបញ្ហាដែលធ្វើឱ្យខ្លួនបាក់ស្បាត។ មនុស្សមួយចំនួនដែលមានសុខភាពផ្លូវចិត្តមិនល្អឬមានការគិតច្រើន តែងតែរុញច្រានខ្លួនឯងទៅក្នុងភាពអស់សង្ឈឹម ការស្រមើលស្រមៃ ដែលឥតប្រយោជន៍ និងគ្មានភាពជាក់លាក់ក្នុងទស្សនៈអវិជ្ជមានចំពោះខ្លួនឯង ដែលអារម្មណ៍ទាំងនោះកើតចេញពីភាពសោកសៅ និងការអស់សង្ឈឹម។ ភាពឯកាមានប្រភព ចេញពីការខ្វះខាតភាពកក់ក្តៅពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែលខ្លួនស្រលាញ់និងមានទំនុកចិត្តលើ។ ជួនកាលការបាត់បង់ជំនឿចិត្តនេះអាចកើតឡើងដោយសារការ ច្រណែនការខ្លាចនូវការពិត និងការបរាជ័យក្នុងការងារ ជាហេតុបង្កឱ្យបុគ្គលនោះគ្មានជំនឿនិងភ័យខ្លាច ក្នុងការប្រឈមមុខជាមួយឧបសគ្គ និងស្ថានភាពដែលខ្លួនជួបប្រទះ ព្រោះមិនហ៊ានទទួលស្គាល់ការពិត ដែលបានកើតឡើងនោះ។ 
          វិធីធ្វើឱ្យមានជំនឿលើខ្លួនឯង 
           នៅពេលដែលមនុស្សម្នាក់ៗចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចខុសធម្មតា ឬចាប់ផ្តើម សង្ស័យលើខ្លួនឯងញឹកញាប់ និងខ្វះការប្រឈមមុខជាមួយបញ្ហា លោកអ្នកចាំបាច់ត្រូវកសាងអារម្មណ៍ធនិងភាពក្លាហានឱ្យបានរឹងមាំជាប្រចាំ។ ហើយគប្បីរកវិធីដោះស្រាយ ដោយស្វែងរកភាពកក់ក្តៅ បទពិសោធន៍ និងការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ដើម្បី កុំឱ្យខ្លួនឯងធ្លាក់ទឹកចិត្តកាន់តែខ្លាំងឡើង។ បញ្ហាប្រភេទនេះទាមទារការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីអ្នកដ៏ទៃ។ ការផ្តល់នូវអារម្មណ៍កក់ក្តៅ ការហ្វឹកហាត់អារម្មណ៍ និងការផ្តល់ឱកាសដល់អ្នកជម្ងឺចូលរួមធ្វើកិច្ចការណាមួយ ដែលមានប្រយោជន៍ខាងផ្លូវ ចិត្តជាកត្តាចំាបាច់សម្រាប់ឱ្យអ្នកជម្ងឺ។ ការសាងនូវជំនឿលើខ្លួនឯងប្រកបដោយសេចក្តីសង្ឈឹមក្នុងចិត្តដើម្បីឱ្យពួកគេបានជាសះស្បើយពីជម្ងឺប្រភេទនេះឆាប់រហ័ស ព្រោះថាការ ធ្វើបែបនេះអាចធ្វើឱ្យមនុស្សទាំងនោះមានគំនិតសុទិដ្ឋិនិយម ជំពោះអ្វីដែលនៅជុំវិញខ្លួន ពួកគេ។ប៉ុន្តែផ្ទុយទៅវិញ បើសិនជាអ្នកជម្ងឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ វិធីដែលដោះស្រាយដ៏ ល្អបំផុតគឺលោកអ្នកគប្បីបញ្ជូនអ្នកជម្ងឺទៅរកអ្នកជំនាញឯកទេសខាងផ្លូវចិត្ត ដើម្បីទទួលការព្យាបាលតាមបច្ចេកទេសចិត្តសាស្រ្ត។ 
          ផលវិបាកនៃការបាត់បង់ជំនឿចិត្ត 
           ជំនឿចិត្តទាក់ទងយ៉ាងច្រើនជាមួយជម្ងឺផ្លូវចិត្តផ្សេងៗ ដូចជាជម្ងឺធ្លាក់ទឹកចិត្តការចាញ់ ប្រាប ជម្ងឺភ័យខ្លាចជាដើម។ ការបាត់បង់ជំនឿលើខ្លួនឯងមានផលប៉ះពាល់យ៉ាងខ្លំាងទៅលើការរស់នៅ ប្រចាំរបស់អ្នកជម្ងឺ ការបំពេញកិច្ចការ ឬភារៈកិច្ចផ្សេងៗ។ អ្នកដែលមាន បញ្ហាប្រភេទនេះច្រើនតែ មានផលអាក្រក់កើតចំពោះចិត្តគំនិតរបស់ពួកគេ។ អ្នកជម្ងឺខ្លាចរសាប់រសល់ ចង់ឱ្យបានការលើកទឹកចិត្ត និងបាត់បង់សម្ថភាព ដែលខ្លួនមានពីមុនមក ក្លាយជា មនុស្សម្នាក់ដែលមានធ្វើអ្វីស្ទើរ តែមិនកើត ដោយសារតែការបាត់ជំនឿ មិនតែ ប៉ុណ្ណោះការគ្មានជំនឿចិត្តអាចបង្កឱ្យសុខភាពផ្លូវកាយចុះខ្សោយជាលំដាប់ផងដែរ។ 
          វិធីបង្ការការបាត់បង់ជំនឿ 
           ជំនឿគឺជាអ្វីដែលមើលមិនឃើញ ហើយចាំបាច់ត្រូវចិញ្ចឹមដោយសេចក្តីសង្ឈឹមនិង សេចក្តីស្រឡាញ់ដែលមានប្រភពចេញពីខ្លួនឯង មនុស្សនៅជុំវិញ និងភាពជោគជ័យដែលទទួលបាន។ កាលណាលោកអ្នកចេះប្រើការគិតក្នុងផ្លូវវិជ្ជមាន មិនឆាប់ទន់ទាទៅរកសុបិន នៃការបាត់បង់នោះ ជាវិធីដែលលោកអ្នក អាចបង្ការបញ្ហាទាំងអស់នេះបាន។ ការមានមហិច្ឆតាខ្ពស់ពេក ក៏អាចឱ្យបង្កជាហេតុដែលនាំទៅរកការបាក់ទឹកចិត្ត។ សូមព្យាយាម គ្រប់គ្រងនូវការចង់បានហួស កម្រិតដែលអាចធ្វើទៅបានក្នុងរយៈពេលដែលមិនអាចទៅរួចមកជាការធ្វើដោយសន្សឹមៗ ក្នុងការសំរេចគោលដៅទាំងនោះវិញ កុំរត់ហួសពីកម្លាំង ដែលលោកអ្នកអាចធ្វើបាន។ សូមផ្តល់ជាការសម្រាក ការលម្ហែសុខភាពផ្លូវចិត្ត ឱ្យដូចជាលោកអ្នកប្រព្រឹត្តជាមួយ រាងកាយរបស់លោកអ្នកនៅពេល ដែលវាអស់កម្លាំងនិងត្រូវ ស្វែងរកជំនួយនោះទើបជាការប្រសើរសម្រាប់ខ្លួនលោកអ្នក។ 
          ដំបូន្មានអ្នកជំនាញ 
           ការថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អជាប្រធានបទដែលមានអត្ថន័យធំទូលាយដែល ត្រូវយកមកពិភាក្សាជាចាំបាច់។ មនុស្សដែលនឿយហត់ដោយកម្លាំងកាយអាចថែបំប៉នសុខភាពឡើងវិញ ដោយការហូបចុក ការសម្រាក និងការបំប៉ន ប៉ុន្តែប្រសិនបើមនុស្ស នឿយហត់ផ្លូវចិត្តនោះពិបាកនឹងរកវិធីមកព្យាបាល ឬដោះស្រាយបញ្ហាទំាងនោះណាស់។ដូចនេះមនុស្សគ្រប់រូប គួរតែចេះជ្រើសរើសនូវរបៀបរស់នៅដែលមានអត្ថប្រយោន៍ដល់ សុខភាពកាយ និងផ្លូវចិត្ត។ បើសិនជាបញ្ហាផ្លូវចិត្តគួរគប្បីសុំជំនួយពីមនុស្សជុំវិញខ្លួន និង គ្រូពេទ្យដើម្បីការពារខ្លួនពីជម្ងឺផ្លូវចិត្តនានា ដែលអាចផ្តល់មកនូវផលលំបាកដល់ខ្លួនយើង និងក្រុមគ្រួសារ ពិសេសសង្គមជាតិដែលខ្លួនរស់នៅផងដែរ។ 
           ដោយ ទស្សនាវដ្តី សុខភាពយើង អ្នកប្រឹក្សា លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ជាអ្នកជំនាញឯកទេសខាងផ្លូវចិត្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ 
                ទស្សនាវដ្តីសុខភាពយើង 
                 លេខ០៤៣ ឆ្នាំទី៤ ខែ សីហា ឆ្នាំ ២០០៩
    វិធីសាមញ្ញបំផុតក្នុងការរំឮកការចងចាំ 
           លោកអ្នកមិនចាំបាច់ប្រើថ្នាំដើម្បីជំរុញភាពចងចាំនោះទេ។ អ្វី ដែលលោកអ្នកត្រូវការដើម្បីក្លាយជាអ្នកពូកែចងចាំនោះគឺ គ្រលៀស ភ្នែកអ្នកទៅឆ្វេងស្តាំប្រមាណ ៣០វិនាទីប៉ុណ្ណោះ។        អ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Manchester Metropolitan បានរកឃើញថាការ ធ្វើចលនាគ្រាប់ភ្នែកក្នុងទិសដៅផ្តេក​ម្តងទៅឆ្វេងម្តងទៅស្តាំគឺបានជួយក្រុមអ្នកស្ម័គ្រចិត្ត បាននូវបណ្តាលពាក្យដែលរៀនពីមុនមក បានច្រើនជាងអ្នកដែលមិនធ្វើចនាភ្នែក។ អ្នក ស្រាវជ្រាវថែមទាំងបានកត់សម្គាល់ឃើញទៀតថាអ្នកស្ម័គ្រចិត្តទាំងនោះក៏មានកំហុសឆ្គង កាន់តែតិចនៅពេលនឹកពាក្យឡើងវិញ។ 
           លោកវេជ្ជបណ្ឌិត អាន់ឌ្រូ ផាឃឺរ (Dr Andrew Parker) ដែលដឹកនាំការសិក្សានេះបានលើកឡើងថារបកគំហើញនេះគួរឱ្យរំភើបណាស់ដោយថាវិធីសាស្ត្រដ៏សាមញ្ញនេះអាចមានប្រយោជន៍យ៉ាងធំធេងដល់មនុស្សយើងពិសេសចំពោះសិស្សនិស្សិតដែលត្រៀមប្រឡង។ លោកវេជ្ជបណ្ឌិត អាន់ឌ្រូបន្ថែមទៀតថាទង្វើបែបនេះជួយឱ្យលោកអ្នកនឹងឃើញឡើងវិញនូវ ចំណែកសំខាន់ណាមួយនៃព័តមានម្រាប់ការប្រឡងជាដើម។ បច្ចុប្បន្ននេះអ្នកស្រាវជ្រាវមានផែនការធ្វើតេស្តឱ្យកាន់តែច្រើនថែមទៀតដើម្បីពង្រីកការរកឃើញរបស់ពួកគេ។ 
                ទស្សនាវដ្តីប្រជាប្រិយ 
                ឆ្នាំទី ១៣ លេខ ៣៨៧ ១១-២០ មិថុនា ២០០៧


    សំលៀងខួរក្បាលដោយទូរទស្សន៏
           មិត្តអ្នកអានប្រហែលជាបានឮពីគុណវិបត្តិ នៃការមើលទូរទស្សន៏ ហើយដោយធ្លាប់មានការផ្សព្វផ្សាយថាការមើលទូរទស្សន៏យូរនាំឲ្យ កុមារក្លាយជាមនុស្សបំពារបំពាននិងរាំងស្ទះដល់ការអភិវឌ្ឍ
    ខួរក្បាល។
           ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងគុណវិបត្តិក៏មានគុណសម្បត្តិដែរ ប្រសិនបើយើង ចេះទាញយកប្រយោជន៏ពីការមើលទូរទស្សន៏ ព្រោះអ្នកជំនាញបញ្ចាក់ថាការមើលទូរទស្សន៏ក៏អាចជួយដុសខាត់ខួរក្បាល បើយើងព្យាយាមបើកទូរទស្សន៏ដោយសំឡេងតិច បំផុត។
          បណ្ឌិត ម៉ៃឃើល ម៉ីស៊ិនិចអ្នកវិទ្យាសាស្រ្តផ្នែកខួរក្បាលនៃមហាវិទ្យាល័យកាលីហ្វ័រញ៉ា នៅសានហ្រ្វានស៊ីស្កូ បានណែនាំឲ្យអ្នកមើលទូរទស្សន៏ទាំងអស់ ប្រើរីម៉ូតបន្ថយសំឡេងទូរ-ទស្សន៏ដោយបញ្ចាក់ហេតុផលថា ដើម្បីមើលទូរទស្សន៏សំឡេងតិចឲ្យយល់រឿង យើងត្រូវ ផ្តោតអារម្មណ៏ស្តាប់ និង យកចិត្តទុកដាក់ចំពោះរឿងរ៉ាវនៅក្នុងទូរទស្សន៏ ដែលជាវិធីជួយអភិវឌ្ឍសមាធិ និង ការប្រមូលផ្តុំអារម្មណ៏យ៉ាងល្អ។ ការដុសខាត់ខួរក្បាលបែបនេះអាចជះ ផលល្អដល់ការងារទៀតផងដោយអាចឲ្យយើងធ្វើការបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងបន្ទប់ដែលពោរពេញដោយសំលេង។
          ក្រៅពីនេះ វាជួយឲ្យខួរក្បាលភ្លឺថ្លា និងការពារជំងឺចុះខ្សោយខួរក្បាល ដោយការកាត់ បន្ថយបរិមាណកូឡេស្តឺរ៉ូលក្នុងឈាមទៀតផង៕
                ដកស្រង់ចេញពីទស្សនាវដ្ដីខេមរា
                ឆ្នាំទី០៣ លេខទី ៣២ ខែមករា ២០១០

    វិធីថែរក្សាខួរក្បាលឲ្យនៅតែរស់រវើក 
           ការដែលយើងចង់ធ្វើការអ្វីមួយឲ្យទទួលបានលទ្ធផលល្អនោះ បច្ច័យសំខាន់មួយគឺត្រូវមានខួរក្បាលល្អ។ ប៉ុន្តែគួរឲ្យសោកស្តាយដែលមនុស្សមួយភាគធំភ្លេចផ្តល់ភាពសំខាន់ចំពោះការថែទាំខួរក្បាល របស់ខ្លួនឯង។ មិនតែប៉ុណ្ណោះជួនកាលក៏បានធ្វើទង្វើមួយចំនួនដែលអាចធ្វើឲ្យខួរក្បាលស្ពឹកស្ទក់ទៀតផង។ ដូច្នេះយើងនាំគ្នាធ្វើការសិក្សាថា តើការថែទាំខួរក្បាលមានគុណភាព នោះ គេត្រូវធ្វើយ៉ាងដូចម្តេច?ហើយទង្វើគ្រោះថ្នាក់បែបណាខ្លះដែលយើងគួរតែចៀសវាង?
          នៅឲ្យឆ្ងាយពីបារី 
           ការពិតដែលថាបារីជះឥទ្ធិពលមិនល្អចំពោះសុខភាព វាជារឿងដែលយើងគ្រប់គ្នា បានដឹងច្បាស់ហើយ។ប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅទៅទៀតនោះយើងនឹងរកឃើញថា ការជក់បារីជាមូលហេតុនៃជំងឺស្វិតខួរក្បាល និង ជំងឺភ្លេចភ្លាំងច្រើន។ ដូច្នេះបើអ្នកចង់ឲ្យខួរក្បាលនៅធ្វើការបានយូរតទៅទៀត សូមផ្តាច់  មិនត្រូវផ្តើមជក់បារីឡើយ។ 
          ទទួលទានអាហារពេលព្រឹករាល់ថ្ងៃ 
           ដោយសារតែការប្រញាប់ខ្លាចស្ទះចរាចរទៅធ្វើការមិនទាន់ ក៏មិនបានទទួលទាន អាហារពេលព្រឹក។តើអ្នកដឹងទេថាទង្វើបែបហ្នឹងវាជះឥទ្ធិពលអាក្រក់ចំពោះរាងកាយក្នុង រយៈពេលវែងយ៉ាងខ្លាំង ពីព្រោះការបង្អត់អាហារពេលព្រឹកធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាបដែលជាមូលហេតុនាំឲ្យសារធាតុអាហារទៅចិញ្ចឹមខួរក្បាលមិនបានគ្រប់គ្រាន់ ក៏បង្កឲ្យ ខួរក្បាលចុះខ្សោយនៅទីបំផុត។ហេតុដូច្នេះត្រូវចេះបែងចែកពេលវេលាសម្រាប់អាហារ ពេលព្រឹកដើម្បីខួរក្បាលរបស់អ្នកផង។ 
          កុំទទួលទានច្រើនពេក 
           ទោះបីជាយើងលើកទឹកចិត្តឲ្យអ្នកទទួលទានអាហារឲ្យបានគ្រប់បីពេលដោយ ទទួលទានអាហារព្រឹកច្រើនជាងអាហារពេលផ្សេងៗក្តីប៉ុន្តែអ្នកក៏មិនត្រូវទទួលទានអាហារ ក្នុងបរិមាណច្រើនពេកដែរ មិនថាជាអាហារពេលណាទេ។ ព្រោះថា ការទទួលទានតាមតែមាត់ឃ្លាននោះវាមិនគ្រាន់តែជះឥទ្ធិពលអាក្រក់ចំពោះរាងកាយរបស់យើងឡើយ ប៉ុន្តែវាក៏ ធ្វើឲ្យសរសៃឈាមក្រហមក្នុងខួរក្បាលកកដែលជាមូលហេតុមួយនៃជំងឺការចងចាំចុះ ខ្សោយ។ ដូច្នេះត្រូវចេះគ្រប់គ្រងអាហារផង ដើម្បីសុខភាពខួរក្បាលរបស់អ្នក។ 
          ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ 
           យើងធ្លាប់ដឹងស្ទើរគ្រប់ៗគ្នាមកហើយថា តម្រូវការរបស់រាងកាយគឺត្រូវទទួលទាន ដំណេកឲ្យបានពី - ម៉ោង ក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកអាចមិនបានដឹងថា ផលប៉ះពាល់នៃការទទួលទានដំណេកមិនបានគ្រប់គ្រាន់នោះ វាកាចសាហាវប៉ុនណាឡើយ។ ការ ទទួលទានដំណេកមិនគ្រប់គ្រាន់វាមិនគ្រាន់តែធ្វើឲ្យអ្នកទ្រុឌទ្រោមអស់កម្លាំងរហិតរហៃ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យកោសិកាខួរក្បាលស្លាប់បានទៀតផង ពីព្រោះបើអ្នកមិន បានដេកពួននោះខួរក្បាលក៏អត់បានដែកពួនដែរ។ ដូច្នេះចាប់តាំងពីយប់នេះតទៅត្រូវចាប់ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ មិនត្រូវគិតថាពេលនេះរវល់ការងារខ្លាំង ដេកតិចសិនចាំដេកសងឲ្យបានច្រើននៅសប្តាហ៍ក្រោយ។ ការគិតបែបនេះមិនត្រឹមត្រូវឡើយ ព្រោះ កោសិកាខួរក្បាលនឹងស្លាប់កណ្តាលទីបានដោយមិនរង់ចាំសប្តាហ៍ក្រោយឡើយ។ 
          នៅឲ្យឆ្ងាយពីបរិស្ថានអាក្រក់ 
           បរិស្ថានកខ្វក់បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពរាងកាយ ចំណុចនេះយើង គ្រប់គ្នាបានដឹងច្បាស់ប៉ុន្តែផ្នែកណាមួយក្នុងរាងកាយដែលស្រូបយកពេញៗនោះយើងមិន សូវដឹងច្បាស់ឡើយ។ សូមជម្រាបថា ផ្នែកដែលស្រូបយកពេញនោះ គឺខួរក្បាលរបស់យើង នេះតែម្តងពីព្រោះខួរក្បាលប្រើថាមពលច្រើនជាងគេក្នុងរាងកាយ។ ការស្រូបយកខ្យល់ ដែលមានជាតិពុលចូលទៅក្នុងរាងកាយ វាជាការកាត់បន្ថយបរិមាណអុកស៊ីហ្សែនក្នុងខួរក្បាលដែលកត្តានេះបានជះឥទ្ធិពលធ្វើឲ្យប្រសិទ្ធភាពរបស់ខួរក្បាលចុះខ្សោយ។ ដូច្នេះ ត្រូវចៀសវាងបរិស្ថានកខ្វក់កាន់តែឆ្ងាយកាន់តែល្អ៕ 
                ទស្សនាវដ្តី ប្រជាប្រិយ 
                លេខ ៤៤២ ២១-៣១ ធ្នូ ២០០៨

    ការភ្លេចភ្លាំង និង ដំណោះស្រាយ 
           ការដែលគ្រាន់តែមានការភ្លេចភ្លាំងមិនដឹងទុកកូនសោររថយន្តនៅកន្លែងណាឬអ្នកត្រូវចំណាយពេល២ទៅ៣នាទីដើម្បីរកនឹកឈ្មោះមនុស្សដែលអ្នកប្រហែលមុខមិនមានន័យថាអ្នកត្រូវបារម្ភ
    ជំងឺAlzheimerទេ។ 
           វេជ្ជបណ្ឌិតចចហ្គ្រោសប៊ើក(Dr.GeorgeGrossberg)អ្នកជំនាញខាងជំងឺAlzheimerនៅ សាលាពេទ្យនៃសាកលវិទ្យាល័យSaintLouisបានឲ្យដឹងថាការភ្លេចភ្លាំងខាងលើនេះអាចជាការធ្វើឲ្យមួរម៉ៅប៉ុន្តែការភ្លេចភ្លាំងបែបនេះគឺជាបម្រែបម្រួលមួយដែលកើតមានឡើងជា ធម្មតានៅពេលយើងកាន់តែចាស់។យើងមាននិន្នាការឲ្យអ្វីៗដែលមិនសំខាន់ចំពោះយើងកន្លងផុតទៅហើយយើងក៍ភ្លេចវាទៅ។ប៉ុន្តែប្រសិនពត៏មាននោះត្រឡប់មកយើងវិញនៅ ពេលក្រោយយើងពិតជាគិតអំពីវាយើងនិងមានបញ្ហារំខានបន្តិចបន្តួចដែលជាមិនធ្ងន់ធ្ងរ ណាស់ណាទេ។តែទោះជាយ៉ាងណាក៏ដោយប្រសិនពត៏មាននោះសំខាន់ហើយអ្នកមិន ដែលអាចរកនឹកឃើញមកវិញនោះប្រហែលជាបញ្ចាក់ពីបញ្ហាកាន់តែធ្ងន់ធ្ងរ។ 
           ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗសម្រាប់ការបង្វឹកខួរក្បាល់ឲ្យចាំល្អនិងងាយរំលឹក ឃើញឡើងវិញ 
           កំណត់មូលហេតុធ្វើឲ្យវង្វេងវង្វាន់នោះ 
           ប្រការនេះអាចកើតឡើងដោយសារពេលនោះខួរក្បាលរបស់អ្នកកំពុងបំពេញភាកិច្ច ច្រើននៅក្នុងពេលតែមួយដូចជាអ្នកស្តាប់វិទ្យុឬនិយាយទូរស័ព្ទជាដើម។ដូចនេះបិទវិទ្យុឬឈប់និយាយទូរស័ព្ទហើយផ្តោតទៅលើអ្វីដែលអ្នកកំពុងធ្វើឬនឹកគិត។ហាត់ប្រាណរាង កាយដើម្បីផ្តល់អត្ថប្រយោជន៏ដល់ខួរក្បាល។ 
           ការហាត់ប្រាណបង្កើនបរិមាណអង់ដូហ្វីន(Endophins)ក្នុងរាងកាយដែលជាសារធាតុ ធ្វើឲ្យមានអារម្មណ៏ល្អនិងបង្ការការពិបាកចិត្ត។ប្រការនេះសំខាន់ណាស់ព្រោះការពិបាកចិត្តវានិងបង្ករឲ្យមានការថយចុះនូវការចងចាំនិងជាកត្តាប្រឈមមុខនឹងជំងឺAlzheimer 
           ផ្តល់ដល់ខួរក្បាលរបស់អ្នកនូវលំហាត់ប្រាណផង :
           ការប្រកួតប្រជែងភាពវៃឆ្លាតជួយធ្វើឲ្យប្រសើរនូវសកម្មភាពខួរក្បាលនិងធ្វើឲ្យវាកាន់ តែស៊ាំនឹងជំងឺ។លេងអុក,រៀនប្រើដៃឆ្វេងបើអ្នកជាមនុស្សប្រើដៃស្តាំ,រៀនភាសាថ្មីជាដើម។ 
           ដេកគ្រប់គ្រាន់ :
           ដំណេកមិនគ្រប់គ្រាន់បណ្តាលឲ្យមានគុណវិបត្តិភាពចងចាំនៅពេលក្រោយមកក្នុង ជីវិតរស់នៅ។ចំពោះមុខបើអ្នកដេកមិនគ្រប់គ្រាន់នោះអ្នកនឹងជាមនុស្សភ្លេចច្រើនឬមិនអាចគិតគូរអ្វីបានច្បាស់លាស់ឡើយ។ 
                        ដកស្រង់ចេញពីទស្សនាវដ្តីប្រជាប្រិយ 
                        ឆ្នាំទី  លេខ ២៥០ ថ្ងៃទី ២១-៣១ សីហា ២០០៣

    ខួរក្បាលមនុស្ស និង អាថ៌កំបាង 
           អាថ៌កំបាំងដែលថាតើខួរក្បាលគ្រប់គ្រងអ្វីៗចាប់តាំងពីភាសា រហូតដល់ចលនាអាចត្រូវបានបកស្រាយដោយ(ផែនទី)មួយដែល បង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ។
           អ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានប្រើរូបភាពខួរក្បាលរាប់ពាន់របស់មនុស្ស្រគ្រប់ វ័យនិងអ្នកដែលមានជំងឺជាច្រើនប្រភេទ។អ្នកវិទ្យាសាស្ត្រសង្ឃឹមថានឹងបង្កើតរូបភាព សុក្រឹតបំផុតនៃរចនាសម្ព័ន្ធនិងមុខងាររបស់ខួរក្បាល។ពួកគេបានធ្វើការស្កេនខួរក្បាល មនុស្ស៧.០០០នាក់ដើម្បីទទួលបានទិន្ន័យដែលត្រូវការដើម្បីបង្កើត(ផែនដី)ហើយគេអះ អាងថានិងបន្តបន្ថែមរបកគំហើញទៅលើ(ផែនទិ)នៅពេលការស្រាវជ្រាវកាន់តែច្រើនថែម ទៀតត្រូវបានធ្វើឡើង។ 
           អ្នកវិទ្យសាស្ត្រមកពីប្រទេសចំនួន៦ដែលបានពាក់ព័ន្ធនឹងការរៀបចំ(ផែនទី)ខួរក្បាល នេះរួមគ្នា។គេសង្ឃឹមថាទិន្នន័យដែលទទួលបាននឹងប្រាប់កាន់តែច្រើនអំពីថាតើទីកន្លែង ណានៃខួរក្បាលដែលគ្រប់គ្រងមុខអារជាក់លាក់ណាមួយនោក្នុងរាងកាយ។គេក៏សង្ឃឹម ដែរថានឹងអាចយល់ដឹងកាន់តែច្បាស់អំពីថាតើខួរក្បាលមនុស្សដែលមានជំងឺដូចជាអាល់ហ្សេមឺរ(Alzheimer)មានការខុសក្នាពីខួរក្បាលអ្នកមានសុខភាពល្អដូចម្ដេច។ 
           ពាក្យនៃ(ផែនទី)នេះបានរាលដាលយ៉ាងរហ៧សក្នុងចំណោមអ្នកឯកទេសសរសៃ ប្រសាទនៅទូទាំងពិភពលោកហើយគ្លីនិកជាច្រើនបានផ្ញើរូបភាពស្កេនខួរក្បាលនៅឲ្យ ក្រុមស្រាវជ្រាវដើម្បីចងក្រងជាទិន្នន័យដែលបច្ចុប្បន្នមានរូបភាពរាប់ពាន់ហើយ។ 
           ខួរក្បាលរបស់មនុស្សម្នាក់ៗខុសគ្នាទាំងទម្រង់,ទំហំនិងការគ្រប់គ្រង។អ្នកជំនាញបាន និយាយថាមធ្យោបាយតែមួយដើម្បីយល់ថាតើខួរក្បាលដំណើរការដូចម្ដេចគឺប្រមូលពត៌ មានពីរូបភាពស្កែនឲ្យបានច្រើនតាមតែអាចធ្វើទៅបានក្នុងគោលបំណងបង្កើ-តនូវអ្វីដែល ជាខួរក្បាល(មធ្យម)(គំរូ)។វេជ្ជបណ្ឌិតចនម៉ាហ្សីយ៉ូតា(Dr.John Mazziot-ta)អ្នក ជំនាញខាងវិភាគខួរក្បាលមនុស្សនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋ Los Ange-les (UCLA) បានឲ្យដឹងថា(មិនមានខួរក្បាលពីរដែលដូចគ្នានោះទេទាំងរូបរាង,ទំហំនិងរបៀប ដែលវាដំណើរការ។អ្នកមិនអាចគ្រាន់តែចង្អុលតៅកន្លែងមួយហើយនិយាយថានោះជា កន្លែងសម្រាប់ភាសា) 
           លោកអាស៊ឺថូហ្គា(Arthur Toga)សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅUCLAបានឲ្យដឹង ថាមិនមានវិធីដើម្បីប្រៀបធៀបឬប្រឆាំងពត៌មានមួយដោយគ្មានផែនទីខួរក្បាលដែលមាន ការយល់ដឹងនោះទេ។ឥឡូវយើងបានចងក្រងទិន្នន័យជាមូលដ្ឋានតាមរបៀបជា(ផែនទីភូមិ សាស្ត្រខួរក្បាល)បានដូចនេះអ្នកអាចមើលទៅលើទិដ្ឋភាពផ្សេងៗដែលថាតើខួរក្បាល ដំណើរការដូចម្ដេច។ 
           សាស្ត្រាចារ្យរូបនេះបន្តទៀតថាយើងអាចរៀបចំទិន្នន័យនេះឃាលំដាប់ថ្នាក់ដោយ កំណត់ពណ៍ឆរពីមូលដ្ឋានភេទឬដោយជំងឺ។ផែនទីនេះនឹងអាចនាំទៅដល់ការកំណត់ រោគវិនិច្ឆ័យទាន់ពេលដើម្បីឲ្យគ្រូពេទ្យធ្វើការព្យាបាលឆាប់រហ័ស៕ 
                        ដកស្រង់ចេញពីទស្សនាវដ្ដីប្រជាប្រិយ 
                        លេខ ២៥២ ថ្ងៃទី ១១-២០ កញ្ញា 

    វិធីងាយៗក្នុងការភ្ញោចការចងចាំ 
           រឿងខួរក្បាល ហាក់ដូចជាមិនមានទីទំនេរគ្រាប់គ្រាន់ដើម្បីផ្ទុកទិន្ន័យ ថ្មីៗបន្ថែមទៀតនោះឡើយ។ សំណាងអក្រក់ត្រងត្រង់ដែលយើងពុំមាន អ៊ិនធើណល ហាតដ្រាយឬក៏ហៅថាផ្នែករៀបចំរក្សាទុកទិន្ន័យផ្នែកខាង ក្រៅដូចគ្នាទៅនឹងកុំព្យូទ័រដែលមាន។ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការសិក្សាស្រាវជ្រាវច្រើនករណីកន្លងមកនេះបង្ហាញឱ្យឃើញថាមនុស្សយើងអាចភ្ញោចឬកែរសំរួលការចងចាំឱ្យ កាន់តែល្អឡើងបាន។ 
           វិធីជួយដល់ការចងចាំមួយបែបគឺប្រសិនបើមិនចង់បាត់បង់ការចងចាំអ្វីដែលបានសិក្សាកាល ពីថ្ងៃនោះសូមណែនាំឱ្យចូលទៅកាន់ទីដំណេកតែម្តង។ការទទួលទានដំណេកបានមួយស្របក់ ប្រសិនបើសំរាករហូតដល់៩០នាទីវានឹងជួយដល់ការកត់ត្រាអ្វីដែលកើតឡើងនៅក្នុងកាលពីថ្ងៃ នោះបានល្អបំផុត។ 
           នៅពេលចូលដំណេកពេលយប់ខូរក្បាលនឹងបង្កើតការចងចាំនៃហេតុការណ៍ថ្ងៃនោះឡើង ក៏ប៉ុន្តែការប្រើខួរក្បាលធ្ងន់ធ្ងរជាមួយនឹងការចងចាំរយៈពេលវែងអាធ្វើឱ្យប្រឈមមុខនឹងការចង ចាំជាមួយហេតុការណ៍កើតឡើងថ្មីៗបាន។ 
           បើយោងការងារសិក្សាខាងវិទ្យាសាស្ត្រជាច្រើនករណីថ្មីៗកន្លងមកនេះគេបានរកឃើញថាការចងចាំរបស់មនុស្សម្តាក់ៗអាចកែសំរួលឬភ្ញោចឱ្យមានសន្ទុះកាន់តែល្អឡើងបានដោយអា-ស្រ័យកត្តាដែលពាក់ពន្ធ័ជាច្រើនយ៉ាងដូចជាការស្តាប់តន្ត្រីការកែសំរួលទម្លាប់ការសម្លឹងមើល ពិភពលោកបែបកូនក្មេងក៏អាចជួយបានច្រើនបំផុត។ 
           ជាការពិត រឿងនេះវាពុំធ្វើឱ្យអស់ក្តីសង្ឃឹមទាំងស្រុងនោះទេ ឬបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរណាមួយនោះដែរដើម្បីភ្ញោចឱ្យមានថាមពលចងចាំបានកាន់តែល្អឡើងនោះ៕ 
                ការសែតកម្ពុជាថ្មី ឆ្នាំទី៨ លេខ១៩៨៩ 
                ថ្ងៃអង្គារ ទី០៧ខែកក្កដា ឆ្នាំ២០០៩

    ស្រាវជ្រាវអារម្មណ៍របស់មនុស្សយុគនេះ១៤០ប្រទេសឃើញមាន លទ្ធផលល្អនៅឡើយ 
           ទោះបីថា អពិភពលោកយើងកំពុងប្រឈមជាមួយសង្រ្គាមនិងវិបត្តិ សេដ្ឋកិច្ចម្ហូបអាហារឡើងថ្លៃ និងថែមទាំងមានរោគផ្តាសាយប្រភេទថ្មី
    រុករានយាយីថែមទៀតក្តីក៏ការស្រាវជ្រាវពីសាកលវិទ្យាល័យឃេនសាស្ត្រនិងទីភ្នាក់ងារស្រាវជ្រាវគំនិតដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកបានរកឃើញថាប្រជាជនមួយភាគធំនៅមានស្មារតីល្អនៅ ឡើយ។ 
            របាយការណ៍ស្រាវជ្រាវដែលគេបានបង្ហើបឡើងនៅក្នុងអង្គប្រជុំវិទ្យាសាស្ត្រផ្នែកចិត្តវិទ្យា នៅក្នុងទីក្រុងសាន់ហ្វាន់ស៊ីស្កូកាលពីចុងខែនេះបានរកឃើញថាប្រទេសជាតិដែលមានប្រជាជន ស្មារតីល្អបំផុតជាប់លំដាប់ទីបួនមានអ៊ែលឡង់ ប្រេស៊ីល ដាណឺម៉ាកនិងញូវហ្សែនឡែនដោយ មានអាមេរិកស្ថិតនៅលំដាប់ទី១០ស្របពេលដែលហ្ស៊ីមបាវ៉េអេហ្ស៊ីប ហៃទីនិងប៊ុនការីកំពុងធ្លាក់ ចុះទាបបំផុត។ 
            ការស្ត្រាវជ្រាវបានធ្វើឡើងជាមួយប្រជាជនដែលមានវ័យចំណាស់ពីប្រទេសផ្សេងៗចំនួនជាង១៤០មានមិនទាបជាង១៥០០០០នាក់ដែលប្រៀបស្មើជាតំណាងប្រជាជនលើពិភពលោក រហូតដល់៩៥ភាគរយ។ 
            មនុស្សទូទាំងពិភពលោកជិត៩០ភាគរយមានភាពប្រាកដនៅក្នុងចិត្តថា៥ឆ្នាំខាងមុខនេះពិភពលោកមិនអាចធ្លាក់ក្នុស្ថានភាពអាក្រក់ជាងនេះបានទៀតទេផ្ទុយទៅវិញអាចល្អប្រសើរជាង នេះទៀតផង។នៅមាន៩៥ភាគរយមានជំនឿថាជីវិតរបស់ពួកគេក៏ពុំមានថ្ងៃថមថយចុះជាងនេះ ដូចគ្នាដែរ។ 
            លោកមែតធីវកូលឡាគ័រ ប្រធានក្រុមអ្នកពិសោធន៍បានបង្ហើបឲ្យដឹងថាការពិសោធន៍លទ្ធផលនេះចាត់ទុកថាជាភស្តុតាងដែលកាន់តែជឿជាក់ទៀតថាការសំឡឹងមើលពិភពលោកក្នុងផ្លូវ ល្អរបស់ប្រជាជនមួយភាគធំគឺព្រឹត្តិការណ៍សកលមួយ៕ 
                   ដកស្រង់ចេញពីការសែតកម្ពុជាថ្មីឆ្នាំទី៨ លេខ១៩៥៧ 
                   ថ្ងៃសៅរិ៍ ទី៣០ ខែឧសភា ឆ្នាំ២០០៩

    វិធីងាយៗដើម្បីកាត់បន្ថយអាការៈគប់ប្រមល់ 
           ភាពតប់ប្រមល់ភាគច្រើនមិនចេះយល់ចិត្តនរណាឡើយ ក៏ប៉ុន្តែយើង ក៏មិនដឹងថារវាងបុរសនឹងស្រី្តនរណាងាយកើតរោគតប់ប្រមល់ច្រើនជាង គ្នានោះដែរ។       ខាងក្រោមនេះយើងមានវិធីលុបបំបាត់ភាពតប់ប្រមល់សំរាប់មកផ្ញើជូនសុភាពស្រ្តីទាំងឡាយ ដូចតទៅ៖ 
           -ជំហានដំបូងយើងតោងសង្កេតមើលខ្លួនឯងជាមុនថា កំពុងតែបោះជំហានចូលទៅរកភាពតប់ប្រមល់ដែដរឫអត់ដោយសង្កេតមើលពីសង្វាក់បេះដូងថាលោតញាប់ដែរ ឫអត់?
           -ក្រៅពីនោះសង្កេតមើលទៀតថាសាច់ដុំឡើងតឹងហើយត្រជាក់ហើយលោតក្តុកៗដែរឫអត់?
           -តើមានអាការៈហើមពោះអាហារមិនរលាយល្អដែរឫអត់?
           ធម្មតាមានអាការៈទាំងអស់នេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងស្ថានភាពតប់ប្រមល់ហើយ ហើយ ក៏គួរដោះស្រាយជាបន្ទាន់ផងដែរ។ប្រសិនបើតប់ប្រមល់ខ្លាំងណែនាំអោយឈរសំឡឹងចេញទៅតាម បង្អូច ឫក៏ព្រលែងខ្សែភ្នែកមើលអោយបានឆ្ងាយស្រូបខ្យល់ដង្ហើមចូលបានវែងៗរាប់ពី១ដល់១០រួចខ្យល់ដង្ហើមទប់១០វិនាទីសឹមព្រលែងចេញមកវិញម្តងបន្តិចៗ។ 
           បន្ទាប់ពីនោះគួរដើរទៅទិញរបស់របរដែលខ្លួនចូលចិត្ត ដើរលេង តុបតែងរាងកាយអោយបានសប្បាយចិត្តតែប្រសិនបើតប់ប្រមល់បន្តិចបន្តួចនោះគ្រាន់តែដើរចុះដើរឡើងធ្វើចលនាបន្តិចបន្តួច នៅក្នុងបន្ទប់ហើយដកដង្ហើមអោយវែងៗក៏បានធូរស្រាលដូចគ្នាដែរ។ 
           ក្នុងករណីធ្វើហើយនៅមិនបាត់ណែនាំអោយរកមិត្តភក្តិមកជជែកគ្នាលេងព្រោះការបានបញ្ចេញគំនិតអោយអ្នកដ៏ទៃបានស្តាប់ក៏ជាវិធីមួយជួយកាត់បន្ថយភាពតប់ប្រមល់បានដូចគ្នាដែរ៕

                   ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៧ លេខ១៨១៤
                   ថ្ងៃអាទិត្យ-ច័ន្ទ ទី៧- ខែធ្នូរ ឆ្នាំ២០០8




    តើគួរធ្វើបែបណាដើម្បីអោយខូរក្បាលកាន់តែមានភាពឈ្លាសវៃខ្លាំងឡើង 
           ខួរក្បាលមនុស្សយើងចាំបាច់ត្រូវតែហ្វឹកហាត់អោយបានញឹកញាប់ ដើម្បីការពារមិនអោយរោគចុះខ្សោយខួរក្បាលមកយាយីបាន។ 
           ក្រុមជំនាញផ្នែកអរិយភាពនៅក្នុងប្រទេសថៃបានណែនាំថា គួរតែ ចាប់ផ្តើមពីការសំរួលខួរក្បាលនៅក្នុងចំណែកដែលមិនសូវបានប្រើប្រាស់ការងារដូចជាមិនសូវបានសរសេរអក្សរញឹកញាប់ក៏អាចស្វែងរកវិធីស្រួលៗងាយៗគឺសាកល្បងសរសេរអក្សរនៅក្នុងខ្យល់ ដោយចាប់ផ្តើមពីដៃខាងណាមួយដែលស្ទាត់។បន្ទាប់ពីនោះក៏សាកល្បងសរសេរដៃដែលមិនសូវវា បន្តទៀតរួចហើយតភ្ជាប់ដោយការសរសេរដោយដៃនៅក្នុងខ្យល់ទៅព្រមៗគ្នា។ 
           យើងអាចសង្កេតបានថា ប្រសិនបើសរសេរព្រមៗគ្នា វាហាក់ដូចជាបានសរសេរនៅលើផ្ទាំងបញ្ចក់មួយស្របក់មកយើងនឹងកើតមានអាការៈថ្នឹកវិវិត្តន៍ទៅរកការសរសេរអក្សរចាប់ក្រោយមក មុខវិញបាន។នៅពេលវិធីមួយទៀតគឺប្រព័ន្ធដកដង្ហើមដែលមនុស្សជាច្រើននាក់វាពាក់ព័ន្ធជាមួយ នឹងការធ្វើចលនាខួរក្បាលបានដោយដូចម្តេច។ 
           ចំណោទនេះយើងអធិប្បាយបានថាខូរក្បាលមានតំរូវការបរិមាណអុកស៊ីហ្សែន បើគិតយជា ភាគរយមាន២០នៃរាងកាយ។ទោះបីខួរក្បាលមានទំហំធំត្រឹមតែពីរភាគរយនៃរាងកាយក្តី ក៏ប៉ុន្តែ វាបែរជាត្រូវការអុកស៊ីហ្សែនក្នុងកំរិតមួយដ៏ខ្ពស់បំផុតដែលយើងចាំបាច់ត្រូវតែស្រូបខ្យល់ដង្ហើមទទួលយកអុកស៊ីហ្សែនចូលដើម្បីខូរក្បាលបំពេញការងារបានពេញសមត្ថភាពនិងមានប្រសិទ្ធភាព។ 
           ការដកដង្ហើមអោយត្រឹមត្រូវគួរដកដងខ្លួនអោយត្រង់ដកខ្យល់អោយចូលពេញសួតចង្វាក់ ដែលដកដង្ហើមចូលត្រូវអោយពោះប៉ោងឡើងនិងពេលដកដង្ហើមចេញពោះត្រូវផត។ នេះគឺជាបច្ចេកទេសសំខាន់ដែលអាចមើលទៅឃើញថាវាតិចតួចប៉ុន្តែមានសារៈសំខាន់បំផុត។ 
           មន្ត្រីជំនាញផ្នែកខួរក្បាលនៅក្នុងប្រទេសថៃពោលបន្តពីសភាវៈរោគអន់ខូរក្បាលទៀតថា គេ ច្រើនជួបប្រទះចំពោះមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។រោគនេះសាងនូវភារកិច្ចសំរាប់ អ្នកថែទាំព្រោះជារោគដែលរ៉ាំរ៉ៃ។មូលហេតុដែលកើតរោគសរសៃឈាម រោគទឹកនោមផ្អែម រោគ លើសឈាម រោគខ្លាញ់ក្នុងឈាមច្រើនធ្វើអោយឈាមមិនអាចហូរទៅចិញ្ចឹមខូរក្បាលបានគ្រប់ គ្រាន់កើតមានអាការៈស្ទះៗនៃចរន្តឈាម។ 
           អាការៈដំបូងគឺចុះខ្សោយការចងចាំ អន់ខាងផ្នែកប្រើភាសា អន់ខាងផ្នែកសកម្មភាព និង អារម្មណ៍មនុស្សដែលកើតរោគចុះខ្សោយខួរក្បាលដែលគេហៅមិនទំនងភ្លេចភ្លាំង ដូចជា ភ្លេច ទូរស័ព្ទនៅក្នុងទូទឹកកកអាចព្យាបាលដោយការធ្វើចលនាតាមគោលការសុខភាពទាំង ៥គឺ ហាត់ ប្រាណ អាហារ ថ្នាំព្យាបាលរោគ អារម្មណ៍ អនាម័យ៕

                   ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៧លេខ១៨០៣
                   ថ្ងៃអង្គារ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០០៨


    អាថ៌កំបាំងសំរាប់រំសាយភាពធុញថប់តប់ប្រមល់ 
           ភាពតប់ប្រមល់វាមានច្រើនបែបច្រើនសណ្ឋានមូលហេតុមានចាប់ តាំងពីរឿងតូចៗទៅដល់រឿងធំ។លុះកើតមានតប់ប្រមល់មនុស្សម្នាក់ៗរមែងមានវីធីបំបាត់វាខុសៗពីគ្នាដែលនៅក្នុងថ្ងៃនេះយើងមានអាថ៌កំបាំងល្អៗក្នុង ការរំសាយភាពតប់ប្រមល់មកជូនមិត្តអ្នកអានដូចខាងក្រោម៖
           ធ្លាប់បានសាកល្បងសង្កេតខ្លួនឯងខ្លះដែលទេថា នៅពេលណាកើតភាពតប់ប្រមល់សាច់ដុំ មិនមានភាពប្រែប្រូលដូចជាជ្រួញចិញ្ចើមញាក់មុខសង្គ្រាតធ្មេញជាដើមឬក៏កើតផលអាក្រក់ជា ច្រើនឡើងទៀត។ហេតុដូច្នេះគួរសាកល្បងមកហ្វឹកហាត់សាច់ដុំប្រសើរជាងដើម្បីអោយសាច់ដុំបានរំលាខ្លួននៅពេលកើតភាពតប់ប្រមល់។
           ក្តាប់ដៃនិងប្រឹងអោយបានខ្លាំង បន្ទាប់ពីនោះក៏សន្សឹមៗលាមកវិញដោយធ្វើបែបនេះទាំងដៃ ខាងឆ្វេងនិងស្តាំ។
           ប្រឹងលើកចិញ្ចើម ឬជ្រួញចិញ្ចើម បន្ទាប់ពីនោះក៏សន្សឹមៗលាចេញមកវិញដោយធ្វើបែបនេះ ឆ្លាស់គ្នាទៅវិញទៅមកដើ់ម្បីជាការបន្ធូរសាច់ដុំត្រងបរិវេណថ្ងាស។
           ប្រឹងបើកភ្នែក ប្រឹងពង្រីកច្រមុះ ប្រឹងនៅត្រង់ថ្ពាល់ បន្ទាប់ពីនោះលាមកវិញសន្សឹមៗ។
           បន្ធូរបន្ថយសាច់ដុំកដោយការឱនមុខឱ្យចង្កាមកផ្អឹបត្រង់គ្រាប់ពោនរួចហើយងើយមុខឡើង ទៅលើឱ្យអស់។
           មុខ ដើមទ្រូង ស្មាអាចធ្វើបានដោយដកដង្ហើមចូលឱ្យបានអស់ រួចហើយអត់ដង្ហើមមួយស្របក់ទើបបន្ធូរមកវិញចំណែកស្មាណែនាំប្រឹងលើកវាឱ្យខ្ពស់រួចហើយទំលាក់មកវិញដោយសន្សឹមៗ ដូចគ្នា។
           បន្ធូរបន្ថយសាច់ដុំក្បាលពោះនិងកំប៉េះគូទដោយប្រឹងសាច់ត្រគាករួចហើយរំលាចេញមកវិញ ចំណែកឯគូទណែនាំឱ្យប្រឹងខ្ចឹបរួចរំលាមកវិញដូចគ្នា។
           ចំណែកជើងទាំង២ណែនាំឱ្យបង់ជំទែងរួចហើយប្រឹងបំបាស់ម្រាមឡើងរួចរំលាវាឬក៏លាត សន្ធឹងចុងជើងរួចហើយប្រឹងរំលាមកវិញដោយធ្វើឆ្លាស់គ្នាទាំងសងខាង។
           ក្នុងខណៈពេលដែលធ្វើការប្រឹងសាច់ដុំនោះគួរដំអក់ទុកក្នុងសកម្មភាពពី៣-៥វិនាទីរួចហើយ រំលាមកវិញពី ១០-១៥វិនាទី ដោយក្នុងក្បាច់នីមួយៗធ្វើប្រមាណពី-១២ដង។
           នៅមានវិធីមួយទៀតសំរាប់ការហ្វឹកហាត់ដកដង្ហើមនៅពេលកើតមានអារម្មណ៍ធុញថប់ដង្ហើមនិងដកញាប់ដែលអាការៈបែបនេះកើតឡើងក៏ព្រោះយើងទទួលបានអុកស៊ីហ្សែនតិចនោះឯង។
           ដូច្នេះប្រសិនបើយើងចេះពីវិធីដកដង្ហើម និងធ្វើឱ្យយើងមានអារម្មណ៍បានបញ្ចេញភាពតប់ប្រមល់អស់ពីក្នុងរាងកាយ។បន្ទាប់មកខួរក្បាលនិងបានស្រឡះអាចដោះស្រាយបញ្ហាបានល្អជាង មុនដោយនឹងស្មានមិនដល់ទៀតផង។
           អ្នកអាចធ្វើបានដោយបិទភ្នែករួចយកដៃស្រាក់ចូលគ្នាដាក់នៅលើបរិវេណក្បាលពោះបន្ទាប់មកសន្សឹមៗដកដង្ហើមចូលជាសង្វាក់យឺតៗឱ្យដៃរបស់អ្នកមានអារម្មណ៍ថាពោះប៉ោងឡើងបន្ទាប់មកសន្សឹមៗបញ្ចេញខ្យល់ដកដង្ហើមឱ្យបានយឺតៗដោយបញ្ចេញឱ្យអស់រហូតដល់មានអារម្មណ៍ ដឹងថាដៃនៅលើក្បាលពោះចាប់ផ្តើមស្រកចុះទៅតាមក្បាលពោះដែរ។គួរធ្វើដដែលៗបែបនេះឱ្យ បានមួយស្របក់ឬក៏សមល្មបនឹងពេញចិត្តខ្លួនឯងដែលក្រៅពីជួយឱ្យបានហ្វឹកហាត់សមាធិហើយ ថែមទាំងធ្វើឱ្យចិត្តគំនិតមិនរវើរវាយទៀតផង។យើងជឿជាក់ថាវិធីទាំង២ដែលណែនាំមកជំរាបជូន ថ្ងៃនេះពិតជាមធ្យោបាយជំរើសមួយសំរាប់អ្នកដែលកំពុងស្វែងរកវិធីបំបាត់ភាពតប់ប្រមល់៕ 
  • កត្តា​នាំឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ
​នៅលើ​ពិភពលោក​យើង​នេះ គ្មាន​អ្វី​អាច​ជំនួស​ឱ្យ​ការតស៊ូ ការព្យាយាម​បានទេ បញ្ញា​ក៏​មិន​អាច​ជំនួស​បាន ការអប់រំ​ក៏​នៅតែ​មិន​អាច​ជំនួស​បាន​ទៀត​។ មាន​មនុស្ស​ជាច្រើន​ដែល​មាន​ប្រាជ្ញា​បរិបូរ ក៏​មិន​ទទួលបាន​ជោគជ័យ និង រង្វាន់​ដែរ ។ ពិភពលោក​យើង​នេះ ពោរពេញ​ទៅដោយ​មនុស្ស​ដែល​មាន​ការអប់រំ​ច្រើន ប៉ុន្តែ​ពួកគេ​គ្មាន គោលដៅ​ពិតប្រាកដ ។ មានតែ​ការតស៊ូ ការព្យាយាម និង​ការប្តេជ្ញា​ចិត្ត​ទេ ដែល​មាន​អំណាច​ធំធេង​។ ទស្សនា​វ​ដ្តី ជឹ​សធីន​សូម​នាំមក​នូវ​មា​គ៌ាមួយ​ចំនួន​បន្ថែម​ទៅលើ​ការតស៊ូ ការព្យាយាម និង​ការប្តេជ្ញា​ចិត្ត ដើម្បី​រួម ចំណែក​ជាមួយ​នឹង​មិត្ត​អ្នកអាន​គ្រប់រូប ។ មាគ៌ា​ទាំងនោះ​មានដូចជា​៖
​យុទ្ធសាស្ត្រៈ 
​បន្ទាប់ពី​មាន​គោលដៅ​រួចហើយ ទើប​អ្នក​អាច​កំណត់​យុទ្ធសាស្ត្រ​ដែល​ត្រូវ​ប្រើ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នោះ។​
​ការប្តេជ្ញាចិត្តៈ​
បន្ទាប់ពី​មាន​គោលដៅ​ជាក់លាក់​ហើយ​ម្ចាស់​គោលដៅ​ត្រូវតែ​មាន​ការប្តេជ្ញា​ចិត្ត​ទៅ​លើ​ការសម្រេច​គោលដៅ​នោះ​ឱ្យបាន​។​
​វិន័យ និង​ការតស៊ូៈ 
​នៅ​ពេល​អនុវត្ត​សកម្មភាព​ដើម្បី​សម្រេច​គោលដៅ បញ្ហា​នានា​អាច​នឹង​កើតមានឡើង ។ ដូច្នេះ ត្រូវមាន​វិន័យ​នៅក្នុងពេល​បំពេញការងារ និង មាន​ការតស៊ូ ការព្យាយាម​ជាប់​ជានិច្ច ទោះ​បី​ត្រូវ​ជួបនឹង ការលំបាក​យ៉ាងណាក៏ដោយ ក៏​មិន​រួញរា​ដែរ​។​
​ធនធានៈ 
​អ្វីមួយ​ដែល​ជា​ធនធាន លុះត្រាតែ​អ្នក​ដឹងថា អ្នក​ត្រូវការ​ធនធាន​នោះ​ទៅ​ធ្វើ​អ្វី ? ដើម្បី​អ្វី ? ។ មនុស្ស​ដែល​មិន​មាន​គោលដៅ​ច្បាស់លាស់ នឹង​មិន​អាច​មើលឃើញ​អ្វី​មួយ​នៅ​ជុំវិញ​ខ្លួន​ថា ជា​ធនធាន​នោះឡើយ ។​
​ផែនការ​សកម្មភាពៈ 
​សកម្មភាព​នឹង​ត្រូវ​បាន​គ្រោងឡើង​សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​នី​មួយៗ​ដែល​នឹង​ឈានទៅរក​ការសម្រេច​គោលដៅ ។ ចំណេះដឹង និង ទេពកោសល្យ អ្នក​ត្រូវ​មាន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​ណាមួយ ដើម្បី​អាច​អនុវត្ត​សកម្មភាព​នៅក្នុង​ផែនការ​របស់​អ្នក​បាន ។ មនុស្ស​ដែល​មិន​មាន​គោលដៅ​ច្បាស់លាស់ នឹង​មិន​អាច​ដឹង​ឡើយ​នូវ​សកម្មភាព​ដែល​ត្រូវធ្វើ ដូច្នេះ​ពួកគេ​ក៏​មិន អាច​ដឹង​ថា ពួកគេ​ត្រូវ​មាន ចំណេះដឹង និង ជំនាញ​អ្វីខ្លះ​នោះទេ ។ 
​ការដឹកនាំៈ 
​គោលដៅ​ភាគច្រើន​របស់​មនុស្ស​ណា​ម្នាក់ អាច​តម្រូវឱ្យ​មាន​ការ​ចូល​ចិត្ត​រួម​ពី​អ្នក​ដទៃ ដើម្បី សម្រេចបាន​នូវ​គោលដៅ​នោះ​។ មាន​មនុស្ស​ច្រើន​នាក់​ធ្វើការ ដើម្បី​សម្រេច​គោលដៅ​រួម​ណាមួយ ដាច់ខាត​ត្រូវតែ​មាន​ការដឹង​នាំ​ឱ្យ​បានល្អ ៕
​គោលដៅៈ 
​ត្រង់​នេះ​មាន​អត្ថន័យ​ថា ដើម្បី​ជោគជ័យ​នៅក្នុង​ជីវិត បុគ្គល​ម្នាក់ៗ​ត្រូវតែ​ដឹង​អំពី​គោលដៅ​របស់​ខ្លួន​ជាមុនសិន ។ លុះត្រាតែ​មាន​គោលដៅ ទើប​អ្នក​អាច​ដឹង​ថា តើ​អ្នក​បាន​ជោគជ័យ ឬ មិន​ជោគជ័យ 

របៀបនៃការទន្ទេញមេរៀនឆាប់ចាំ


យើងដឹងហើយថាការទន្ទេញមេរៀនអោយចាំមិនមែនជាការងាយស្រួលទេ ពីព្រោះថា ដោយសារតែពួកគេមាន កំហុសជាច្រើនចំពោះខ្លួនគេដោយមិនដឹងខ្លួន។ មួយវិញទៀតការទន្ទេញមេរៀននេះក៏មិនមែនជាការងាយដែរ។ អ្នកសិក្សាមួយចំនួនតែងតែរិះគិតរកនូវវិធីជាច្រើនប្រភេទដើម្បីយកមកធ្វើការកែលំអរ នៅក្នុងការសិក្សារបស់គេ។ វិធីនៃការទន្ទេញមេរៀនឆាប់ចាំមានច្រើនប្រភេទគឺៈ

v  មុននឹងយើងធ្វើការទន្ទេញមេរៀន ត្រូវរកកន្លែងណាដែលមានផាសុខភាព
v មិនមានភាពស្មុគស្មាញ
v មិនមានអ្នកមកនាំនិយាយពីនេះពីនោះ
v ត្រូវតាំងសមាធិមុននឹងចាប់ផ្តើមរៀន
v រៀបចំថាមេរៀនណាដែលត្រូវមើល ហើយមេរៀនណាដែលមិនត្រូវមើល ដើម្បីកុំ់ឪ្យមានការច្រលំ
v មើលមេរៀនណាអោយប្រាកដថាជាមេរៀននោះ
v នៅពេលព្រឹកត្រូវបរិភោគអាហារអោយបានច្រើន ឬក៏ពេលថ្ងែផងដែរ ក្រោយបរិភោគរួចត្រូវមានផ្លែឈើបន្តិចបន្តួចផង
v បើនិយាយចំពោះការទន្ទេញមេរៀននៅពេលល្ងាចវិញ យើងមិនត្រូវវបរិភោគឆ្អែតពេកទេ ពីព្រោះថាវាបណ្តាលអោយយើងមិនមានអារម្មណ៏រៀន ហើយមួយវិញទៀតធ្វើអោយយើងងងុយដេក
v ពេលអង្គុយរៀនត្រូវមានដបទឹកនៅក្បែរខ្លួន
v កំណត់រយៈពេលប៉ុន្មានត្រូវចាំអី្វខ្លះ
v ចាប់ផ្តើមរៀនចាប់ពីម៉ោង ៩ រហូតដល់ម៉ោង ១១ កន្លះ ជាការល្អ
v មិនត្រូចឆាប់ចូលគេងយឺតពេក ហើយត្រូចឆាប់ភ្ញាក់ ដើម្បីកុំអោយមានការស្ពឹកស្រពន់
v ចេះលំហាត់ប្រាណជារៀងរាល់ថ្ងៃ
v បរិភោគអាហារណាដែលមានជីវជាតិ
v ពេលកំពុងរៀនមិនត្រូវគិតអោយមានអារម្មណ៏បែក
v ពេលរៀនមានពន្លឺគ្រប់គ្រាន់
v កុំអង្គុយយូរពេក វាអាចធ្វើអោយយើងមានអារម្មណ៏ថាឈឺក្បាល
v មិនត្រូវទុកមេរៀនអោយគរជាកំនរច្រើន
v ជាពិសេសត្រូវខំអានសៀវភៅអោយបានច្រើន ដើម្បីអោយខួរក្បាលរបស់យើងល្អ មិនមានការស្ពឹក
v ព្យាយាមធ្វើចិត្តអោយសប្បាយអោយបានច្រើន
ដូចនេះហើយ វិធីសាស្រ្តក្នុងការទន្ទេញមេរៀនមានច្រើនយ៉ាង ដែលមិនអ្នកសិក្សាគួរប្រត្តិបត្តតាមប្រការមួយចំនួនតាមដែលអាចធ្វើទៅបាន។

របៀបរៀបចំគោលដៅ

គោលដៅជាទី ជាគោលមួយដែលមនុស្សបានកំណត់។ អាស្រ័យហេតុនេះហើយមនុស្សយើងរាល់គ្នាត្រូវតែមានការកំនត់គោលដៅយ៉ាងច្បាស់លាស់សម្រាប់មនុស្សយើងម្នាក់ៗ។ គោលដៅមានច្រើនប្រភេទដូចជាការរៀបចំគោលដៅក្នុងការសិក្សា ក្នុងការរស់នៅ ក្នុងការធ្វើការ ក្នុងការធ្វើដំនើរកំសាន្ត ការធ្វើសិក្ខាសិលា ធ្វើបទបញ្ជា ការគ្រប់គ្រង…។

នៅក្នុងសេចក្តីអធិប្បាយនេះដែរសូមនិយាយរៀបរាប់អំពីការរៀបចំកោលដៅនៃការសិក្សា៖
v ត្រូវកំណត់ពេលវេលារៀនសូត្រអោយបានច្បាស់លាស់
v រៀនអ្វីដែលមានប្រយោជន៏
v អានពត័មានអោយបានច្រើន
v មានការប្រាស្រ័យទាក់ទងបានល្អ
v ត្រូវកំណត់ថាពេលណាចាប់ផ្តើមរៀន ពេលណាបញ្ចប់
vការសិក្សាត្រូវមានការចេះរៀបចំកាលវិភាគមួយសំរាប់ខ្លួនយើងផ្ទាល់ដើម្បីអោយដឹងច្បាស់ថាពេលវេលាណាត្រូវធ្វើអ្វី
v ត្រូវកំណត់ថាពេលរៀនឆ្នាំណាមានអាយុប៉ុន្មាន ចប់អាយុប៉ុន្មាន
v ព្យាយាមរៀនសូត្រ (ស្តាប់ និយាយ សរសេរ និងអានជាពិសេសមានការចេះស្រាវជ្រាវ)
v ពេលរៀនសូត្រព្យាយាមអនុវត្តន៏អោយបានច្រើន
vព្យាមយាមតាំងអារម្មណ៏អោយបានមូលដោយមិនបែកអារម្មណ៏ទៅឆ្ងាយពីការរៀនសូត្រ
ជាចុងបញ្ចប់យើងត្រូវមានការចេះកំនត់គោលដៅអោយបានត្រឹមត្រូវនិង សមស្របតាមពេលវេលា ដើម្បីអោយគោលដៅនោះបានសម្រេចដូចដែលយើងបានកំនត់។

ភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ភាពស្មោះត្រង់នឹងគ្នា គឺជាកត្តាគន្លឹះធានាដល់ភាពរឹងមាំក្នុងទំនាក់ទំនង។ នៅពេលមនុស្សស្គាល់ គ្នាគេទាមទារធំបំផុតនូវភាពស្មោះត្រង់។ បើគ្មានភាពស្មោះត្រង់នេះទេ រាល់ការទំនាក់ទំនងរបស់យើង នឹងត្រូវបរាជ័យជាបន្តបន្ទាប់ ម្តងហើយម្តងទៀត។ នៅពេលយើងជួបមនុស្សល្អហើយ យើងនឹងបាត់បង់ មនុស្សនោះវិញយ៉ាងឆាប់រហ័យដែលទីបំផុតជីវិតយើងត្រូវឯកោ និងសោកសៅ។
មនុស្សដែលមានភាពទុច្ចរិតនៅក្នុងទំនាក់ទំនង កេងយកប្រយោជន៍ពីទំនាក់ទំនង ប្រើប្រាស់ ទំនាក់ទំនងដើម្បីបំរើប្រយោជន៍ផ្ទាល់ខ្លួន គឺជាមនុស្សអាក្រក់ដែលគ្មានអនាគតវែងឆ្ងាយឡើយ។ ដើម្បី ធានាដល់ជោគជ័យនៅក្នុងទំនាក់ទំនង យើងត្រូវមានភាពស្មោះត្រង់តាំងពីដើមរហូតដល់ចប់។ កាល ណាយើងមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើងកាន់តែរីកចំរើន និង កសាងបាននូវទំនាក់ទំនងល្អជាច្រើនទៀត។
ក្នុងករណីដែលយើងសង្កេតឃើញមានភាពមិនស្មោះត្រង់ក្នុងទំនាក់ទំនង យើងមានវិធីតែម្យ៉ាង គត់គឺដកខ្លួនថយចេញពីទំនាក់ទំនងដោយស្ងៀមស្ងាត់ ហើយត្រូវចៀសវាងជំលោះនៅពេលផ្តាច់ទំនាក់ ទំនង។ អ្នកដែលគ្មានភាពស្មោះត្រង់ក្នុងទំនាក់ទំនង គឺគ្មានអ្នកណាចូលចិត្ត ឬរាប់អានឡើយ។
ភាពស្មោះត្រង់ធ្វើឲ្យយើងកាន់តែកសាងមិត្តភាពបានច្រើន និងរឹងមាំឡើង។ ភាពស្មោះត្រង់ផ្តល់ ផលប្រយោជន៍ដល់យើងយ៉ាងច្រើន ទាំងនៅពេលយើងសុខ និងទាំងនៅពេលយើងមានទុក្ខ។ ភាព ស្មោះត្រង់ជួយឲ្យយើងជួបតែរឿងល្អ និងសេចក្តីចំរើនក្នុងជីវិត។ មនុស្សកាន់តែធំ កាន់តែមានលុយ កាន់ តែត្រូវការអ្នកស្មោះត្រង់នៅក្បែរខ្លួន ហើយមនុស្សទាំងនេះលើកតំកើង និងជួយតែមនុស្សដែលមានភាព ស្មោះត្រង់តែប៉ុណ្ណោះ។
មនុស្សដែលគ្មានភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងទេ គឺមិនមានអ្នកណារាប់រកឡើយ ហើយបើ មានមិត្តភាពគឺមិនអាចឋិតឋេរបានយូរឡើយ។ ជីវិតមនុស្សប្រភេទនេះ​នឹងជួបតែបរាជ័យ ឬអាចជួបគ្រោះ ថ្នាក់ក្នុងជីវិតទៀតផង ដោយសារតែអំពើអាក្រក់របស់ខ្លួន។
ដូចនេះ ភាពស្មោះត្រង់ ពិតជាធានានូវភាពជោគជ័យក្នុងទំនាក់ទំនង។ បើគ្មានភាពស្មោះត្រង់ទេ គ្មានអ្នកណាគេរាប់អានយើងឡើយ។ ភាពស្មោះត្រង់នាំឲ្យយើងជួបតែមនុស្សល្អ និងមានភាពជោគជ័យ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផងទាំងពួង។

ការត្រួតត្រាអារម្មណ៍

នៅក្នុងពេលធ្វើទំនាក់ទំនងគ្នា តែងតែមានកើតនូវបញ្ហាខ្លះៗចៀសមិនរួច។ បញ្ហាខ្លះធ្វើឲ្យភាគី សន្ទនាសប្បាយចិត្ត ដែលពេលខ្លះនាំឲ្យប្រតិកម្មតបតខ្លាំងក្លាជាហេតុបង្កឲ្យមានជំលោះកើតឡើង។ នៅក្នុងទំនាក់ទំនង យើងត្រូវចេះត្រួតត្រាអារម្មណ៍របស់យើងឲ្យបានល្អ ជាពិសេសនៅពេលមាន កំហឹង ឬ មានអារម្មណ៍រំភើបជ្រុល។

ការចេះត្រួតត្រាអារម្មណ៍ ធ្វើឲ្យយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ ដែលធ្វើឲ្យយើងមាន ជោគជ័យក្នុងការប្រាស្រ័យទាក់ទងគ្នា។អ្នកខ្លះមានបញ្ហាប៉ះពាល់តិចតួចក៏បញ្ចេញ អាកប្បកិរិយា ប្រតិកម្មយ៉ាងកំរោល។ ជនបែបនេះ មិនមានអ្នកណាចង់ប្រាស្រ័យទាក់ទងជាមួយឡើយ ហើយតំលៃ របស់គេក៏ មិនមានសល់អ្វីទៀតដែរ។
គេអាចដឹងថាមនុស្សម្នាក់ល្អ ឬមិនល្អ នៅពេលដែលមនុស្សនោះមានកំហឹង តើគេអាចទប់ កំហឹង របស់គេបានឬអត់។ មនុស្សឆេវឆាវ ទោះជាមានឋាន:ខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏គ្មាន អ្នកណាចង់ធ្វើ ការប្រាស្រ័យទាក់ទងជាមួយដែរ។
មនុស្សខ្លះ ទោះបីជាមានបញ្ហា ឬកំហឹងខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏គេអាចត្រួតត្រាអារម្មណ៍ របស់គេបានដោយការនិយាយស្តី និង សកម្មភាពរបស់គេមិនឆុងឆាំង ឬបង្ហាញភាពខឹងសម្បារ ឡើយ។ មនុស្សបែបនេះជាមនុស្សចិត្តធ្ងន់ មនុស្សមានមារយាទចាស់ទុំ និងជាមនុស្សគួរឲ្យគោរព បំផុត។ មនុស្ស ប្រភេទនេះ មានជោគជ័យយ៉ាងច្រើននៅក្នុងការប្រាស្រ័យទាក់ទង។
យើងត្រូវចងចាំថា បើយើងមិនអាចត្រួតត្រាអារម្មណ៍របស់យើងបានទេ យើងមិនអាចធ្វើអ្វីបាន ជោគជ័យឡើយ។ នៅពេលយើងត្រួតត្រាអារម្មណ៍យើងបាន យើងក៏ត្រួតត្រាស្ថានភាពបានផងដែរ។ បើ យើងអាចត្រួតត្រាអារម្មណ៍របស់យើងបាន យើងនឹងក្លាយជាមនុស្សរឹងមាំ។ បើយើងបរាជ័យនៅ ក្នុងការ ត្រួតត្រាអារម្មណ៍របស់យើងហើយ យើងនឹងបរាជ័យនៅក្នុងទំនាក់ទំនងផងដែរ ដែលទីបំផុត នឹងបរាជ័យ នៅក្នុងជីវិតថែមទៀត។

កម្លាំងចិត្ត

តើការផ្តល់កម្លាំងចិត្តដល់នរណាម្នាក់ពិតជាល្អទេ?
ការផ្តល់កម្លាំងចិត្តពិតជាល្អណាស់សម្រាប់មនុស្សដែលខូចចិត្ត ឬក៏មានអារម្មណ៏មិនល្អ ជាពិសេសជាងនេះទៅទៀតនោះគឺអ្នកដែលមានជម្ងឺឈឺនៅមន្ទីពេទ្យ។ ការដែលនាំចិត្តឬលើកទឹកចិត្តនរណាម្នាក់នោះពិតជាការល្អប្រសើ ណាស់។ ការលើកទឹកចិត្តរបស់អ្នកជម្ងឺអាចអោយអ្នកជម្ងឺមានភាពល្អប្រសើ និងអាចជាសះស្បើយ ពីជម្ងឺ។មួយវិញទៀតការលើកទឹកចិត្តរបស់អ្នកខូចចិត្តពីស្នេហា ដូចជាសង្សាបែកចិត្ត ហើយមានអ្នកដែលតាមជួយលើកទឹកចិត្តគេ នោះ អាចធ្វើអោយគេមិនការគិតអាក្រក់ ដូចជាការលេបថ្នាំសម្លាប់ខ្លួន ឬវិធីផ្សេងៗជាដើម។ ដូច្នេះហើយយើងទាំងអស់គ្នាគួរតែមានការផ្តល់ជាកម្លាំងចិត្តដល់នរណាម្នាក់ទើបអ្នកគិតថាខ្លួនអ្នកពិតជាបានធ្វើអ្វីល្អមួយសម្រាប់ជីវិតអ្នក ហើយអ្នកជាមនុស្សដែលមានប្រយោជន៏បំផុតនៅក្នុងជីវិតរបស់អ្នក។

បោក

តើត្រូវធ្វើយ៉ាងណាដើម្បីកុំអោយមានមនុស្សអាចមកបោកយកទ្រព្យសម្បិត្តរបស់អ្នកបាន?
(1) យើងត្រូវមានចំណេះដឹងខ្ពស់នៅក្នុងខ្លួន មានន័យថាយើងទាំងអស់គ្នាត្រូវខិតខំសិក្សាអោយមានចំណេះដឹងខ្ពង់ខ្ពស់
(2) ត្រូវមានការគិតពិចារណាថា អ្វីដែលត្រូវជឿឬមិនជឿ
(3) មិនត្រូវមានទំនុកចិត្តលើខ្លួនគេពេកទេ
(4) មុននឹងជឿលើនរណាម្នាក់យើងដឹងពីហេតុផល ហើយអោយគេបញ្ជាក់ពីមូលហេតុអោយបានច្បាស់លាស់ជាមុនសិន

ម្ចាស់កាល

តើយើងត្រូវធ្វើយ៉ាងណាដើម្បីអោយមានភាពជាម្ចាស់កាលលើខ្លួនឯងបាន?និងមិនអោយមានមនុស្សមកទាក់ទាញបាន?
ដើម្បីអោយមានភាពជាម្ចាស់កាលលើខ្លួនឯងបានយើងត្រូវ៖
1)    មិនត្រូវឆាប់មានជំនឿជាក់ទៅលើនរណាមួយឆាប់ពេកទេ គឺត្រូវមានការស្វែងយល់អោយបានច្រើនជាមុន
2)    មិនត្រូវមានទំនុកចិត្តខ្ពស់លើគេ
3)    មិនត្រូវអោយគេនិយាយលួងលោមបាន ចំពោះរឿងណាមួយ
4)    មិនចាញ់ពាក្យបញ្ជោររបស់គេឡើយ
5)    ត្រូវធ្វើជាមនុស្សដែលរឹងមាំ មិនទន់ជ្រាយ
6)    ជាមនុស្សដែល មានការអត់ធ្មត់ ចេះអត់ធន់គ្រប់រឿងដែលនឹងកើតឡើងចំពោះខ្លួនឯងផ្ទាល់។
ជារួមមកយើងត្រូវធ្វើជាមនុស្សដែលមានគេគោរព មិនមែនជាមនុស្សដែលគ្មានប្រយោជន៏ច្រើន ជាមនុស្សដែលឆាប់ចាញ់ពាក្យបញ្ជោររបស់គេ។





ផ្លូវ​​​នាំ​ទៅ​រក​ជោគជ័យ!


មនុស្សគ្រប់រូប កើតមកតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងជីវិត។ ជោគជ័យដែលមនុស្សទូទៅសំដៅលើនោះ ភាគច្រើនជាសម្ភារៈ ប្រាក់កាស ផ្ទះសម្បែង និងឋានៈក្នុងសង្គមជាដើម ប៉ុន្តែការឲ្យនិយមន័យនៃពាក្យ “ជោគជ័យ” នេះខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យលើគោលបំណងរបស់ពួកគេ។ ឥឡូវនេះ  សូមលើកយក ចំណុច៣យ៉ាង ដែលអាចជួយអ្នកឲ្យ ខិតកាន់តែកៀកជោគជ័យ មិនថាជាការងារណានោះទេ។
១. ធ្វើអ្វីជា សក្ដានុពល” របស់អ្នក
គ្មាននរណាអាចដឹងថា អ្នកខ្លាំងលើអ្វី ពូកែអ្វីក្រៅពីខ្លួនអ្នកនោះទេ។ ក្នុងន័យនេះ អ្នកជាមនុស្សតែម្នាក់ដែលកំណត់អ្វីដែលអ្នកចង់ធ្វើ និងគិតថា អ្នកអាចធ្វើបានប្រសើរ។ ឧទាហរណ៍ថា ឪពុកម្ដាយរបស់អ្នកចង់ឲ្យអ្នករៀនជំនាញវេជ្ជសាស្ត្រ ដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិត និងរកចំណូលបានខ្ពស់ ប្រសិនបើអ្នកមិនចូលចិត្ត ឬសូម្បីតែចាប់អារម្មណ៍ផងនោះ ការសិក្សានោះ ក៏មិនផ្ដល់ឲ្យអ្នកនូវលទ្ធផលជាវិជ្ជមានណាមួយនោះទេ ផ្ទុយទៅវិញ ធ្វើឲ្យខ្ជះខ្ជាយដល់ពេលវេលា និងទឹកចិត្តរបស់អ្នក។
២. រៀបគម្រោងជាប្រចាំ
គ្រប់ការងារទាំងអស់ ការរៀបចំគម្រោងអាចជួយឲ្យអ្នកប្រមើលមើលឃើញច្រើន ទាំងចំណុចវិជ្ជមាន និងឧបសគ្គដែលអ្នកនឹងជួបប្រទះ។ ការសិក្សា ធ្វើគម្រោងបានលម្អិត នឹងជួយដល់អ្នកអាចព្យាករណ៍ឧបសគ្គ ដែលនឹងត្រូវជួបប្រទះ និងស្វែងរកដំណោះស្រាយជាបឋម ដ៏ប្រសើរមុននឹងធ្វើដំណើរទៅរកជោគជ័យរបស់អ្នក ហើយចំណុចនេះទៀតសោត ជួយឲ្យចំណេញពេលវេលា និងបង្កើនជំនឿជាក់កាន់តែខ្ពស់។ សុភាសិតអង់គ្លេសមួយពោលថា “Fail to plan, plan to fail.” ដែលមានន័យថា ការមិនបានរៀបចំគម្រោងជាមុន អាចនាំទៅរកបរាជ័យ។
៣. ការតាំងចិត្ត
គ្មានជោគជ័យណា ដែលអាចសម្រេចបានដោយងាយស្រួលនោះឡើយ។ ប្រសិនបើគ្មានការតាំងចិត្តខ្ពស់នោះ អ្នកអាចនឹងរារែក ឬបោះបង់គោលដៅ ឬសកម្មភាពរបស់ខ្លួន នៅពេលដែលជួបនឹងឧបសគ្គ។ ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយ បើទោះ ជាលោកអ្នកមិនទទួលបានជោគជ័យក៏អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកបានខិតខំប្រឹងប្រែងហើយដែរ។ កម្លាំងចិត្ត ជាកម្លាំងចលករដ៏ខ្លាំងក្នុងការកំណត់ជោគជ័យរបស់លោកអ្នក។
ហាត់​ពត់​ផ្លូវ​ចិត្ត​ ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន
សុខភាព​ផ្លូវ​ចិត្ត​​មាន​សារៈសំខាន់​​មិន​ចាញ់​សុខភាព​ផ្លូវ​កាយ​ប៉ុន្មាន​ទេ​​ ក្នុង​ការ​កំណត់​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក។ មនុស្ស​ ម្នាក់​ៗ​តែង​ចង់​បាន​ជោគជ័យ​​លើ​គ្រប់​អ្វី​ៗ​ដែល​ខ្លួន​​ធ្វើ​ ប៉ុន្តែ​ហេតុអ្វី​មនុស្ស​​ខ្លះ​​ សប្បាយ​រីករាយ​នឹង​ជ័យ​ជម្នះ​​ដែល​គេ​ទទួល​បាន​ ខណៈ​ដែល​មនុស្ស​​ខ្លះ​ទៀត ​​ទទួល​បាន​ជោគជ័យ​​ដោយ​មិន​មាន​ក្ដី​​​រីករាយ​ទៅ​វិញ។ ​​​អ្វី​ដែល​ Sabay ​ចង់​លើក​យក​មក​បង្ហាញ​នៅ​ថ្ងៃ​នេះ ​គឺ​គន្លឹះ​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​ជោគជ័យ​​ក្នុង​ជីវិត​​​​ដ៏​វែង​ឆ្ងាយ​តាម​រយៈ​ការ​ធ្វើ​លំហាត់​អារម្មណ៍​ដែល​យើង​ស្គាល់​ថា ​ជា​​សុទិដ្ឋិនិយម។ មនុស្ស​ដែល​មាន​​សុទិដ្ឋិនិយម​រមែង​​​រីករាយ​នឹង​ផ្លែផ្កា​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គេ ​ហើយ​​បើ​ទោះ​ជា​គេ​ទទួល​បរាជ័យ​ក្នុង​រឿង​អ្វី​មួយ​ក៏​ដោយ​ ក៏​គេ​នៅ​តែ​មាន​​ក្ដី​សង្ឃឹម​​ជា​និច្ច។ ​ផ្ទុយ​ទៅ​វិញ​ មនុស្ស​ដែល​គ្មាន​​សុទិដ្ឋិនិយម​​​តែង​គ្មាន​សេចក្ដី​រីករាយ​​ទេ ​បើ​ទោះ​ជា​សម្រេច​អ្វី​ក៏​ដោយ ​ហើយ​បើ​សិន​ជា​ការងារ​ដែល​គេ​ធ្វើ​ជួប​នឹង​បរាជ័យ​វិញ​នោះ ​​គេ​អាច​​មាន​អារម្មណ៍​ខក​ចិត្ត​ ខឹង​សម្បារ​នឹង​ខ្លួន​ឯង​ ​និង​បាត់បង់​ជំនឿ​ចិត្ត។ ការ​ហាត់​ពត់​ផ្លូវចិត្ត ប្រៀប​បាន​នឹង​​​ការ​ហាត់​ពត់​សាច់​ដុំ​លើ​រាងកាយ​​ដូច្នោះ​ដែរ​ នៅ​ពេល​ដែល​​អ្នក​​ឧស្សាហ៍​ហាត់​​ពត់​វា ​អំណាច​ផ្លូវ​ចិត្ត​របស់​អ្នក​នឹង​​​រឹង​មាំ ​និង​ក្រាញ​ញញើត​នឹង​បរាជ័យ។ ​ដូច្នេះ​តើ​ធ្វើ​យើង​ណា​ទើប​អាច​មាន​​សុទិដ្ឋិនិយម? ដើម្បី​ឲ្យ​មាន​សុទិដ្ឋិនិយម​បាន​ទី​មួយ ​ត្រូវ​​ប្រើប្រាស់​ខួរក្បាល​របស់​អ្នក​គិត​អ្វី​ដែល​ល្អៗ។ ​ពេល​វេលា​ហាត់​ពត់​​ចិត្ត​​ដ៏​​​ប្រសើរ​នោះ​ ​គឺ​​មុន​ពេល​ចូល​គេង។ ​ចូរ​សរសេរ​រឿង​វិជ្ជមាន​ ដែល​​កើត​ឡើង​​​មក​លើ​​អ្នក​​ ឬ​មនុស្ស​ជុំវិញ​ខ្លួន​នៅ​ពេល​ថ្ងៃ។ ​​តើ​អ្នក​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​នរណា​ម្នាក់​ដែរ​ឬ​ទេ?​ ​តើ​អ្នក​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​ញញឹម​ខ្លះ? ​​អ្នក​​​មិន​​​ត្រូវ​ផ្ដោត​អារម្មណ៍​​លើ​អ្វី​ដែល​មិន​ល្អ​​នោះ​ឡើយ ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខូច​សមាធិ​ និង​ប៉ះពាល់​អារម្មណ៍។ ​ការ​​គិត​អ្វី​ដែល​ល្អ​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ​និង​ងើប​មក​វិញ ​​ដោយ​អារម្មណ៍​ស្រស់ស្រាយ។ ​បន្ថែម​ពី​នេះ​ អ្នក​ត្រូវ​គិត​ដល់​ហេតុផល​ល្អៗ​ដែល​អ្នក​​ដទៃ​ទទួល​បាន​ពី​ការ​ជួយ​របស់​​អ្នក។ ​ការ​បន្ត​អនុវត្ត​ហាត់​ពត់​​ចិត្ត​គំនិត​របស់​អ្នក​បែប​នេះ ​នឹង​ធ្វើ​ឲ្យ​​ជីវិត​របស់​អ្នក​រីករាយ​នឹង​ភាព​ជោគជ័យ​ ហើយ​​បើ​ទោះ​ជា​ជួប​បរាជ័យ ​ក៏​​អ្នក​មិន​សូវ​​​ខកចិត្ត​ និង​ជូរចត់​ដែរ។ បើ​មិន​ជឿ ​​​​លោក​អ្នក​អាច​អនុវត្ត​បែប​នេះ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មើល ​​ថា តើ​​មាន​​អារម្មណ៍​​ខុស​ប្លែក​ពី​មុន​ប៉ុណ្ណា?


៦​យ៉ាង​ដើម្បី​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

Picture
      “កុំ​អោន​មុខ​ ត្រូវ​ងើប​មុខ​ឡើង​ ហើយ​សម្លឹង​ពិភពលោក​នេះ​អោយ​ចំ” Helen Keller។ “អ្វី​ដែល​យើង​រំពឹង​ដោយ​មាន​ទំនុក​ចិត្ត​ នឹង​ក្លាយ​ជា​ការ​ព្យាករណ៍​បំពេញ​បំណង​ខ្លួន​យើង” Brian Tracy។ “ទំនុក​ចិត្ត​ជា​សេចក្ដី​ក្លាហាន​” Daniel Maher។
ជា​ការ​ពិត​មនុស្ស​គ្រប់​រូប​តែង​ចង់​មាន​ទំនុក​ចិត្ត​​កាន់​តែ​ខ្ពស់​ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​នៅ​ក្នុង​ឆាក​ជីវិត ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ទើប​មាន​ទំនុក​ចិត្ត​?អ្នក​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ប្រាប់​មិត្តភ័ក្ដិ​ថា “ត្រូវ​តែ​ទុក​ចិត្ត​ខ្លួន​ឯង​សំឡាញ់” តែ​ទោះ​ជា​យ៉ាង​ណា​ពាក្យ​សម្ដី​បែប​នេះ​ពិត​ជា​មិន​បាន​ជួយ​អ្វី​ដល់​មនុស្ស​ដែល​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នោះ​ទេ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​នេះ​ Sabay បាន​ស្រាវជ្រាវ​រក​គន្លឹះ​ខ្លះ​ៗ​ដែល​អាច​អោយ​យុវវ័យ​សាកល្បង​អនុវត្តិ​ដើម្បី​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ សង្ឃឹម​ថា​តាម​រយៈ​អត្ថបទ​នេះ​អាច​​រួម​ចំណែក​ក្នុង​ការ​សាង​ទំនុក​ចិត្ត​របស់​​យុវវ័យ​​អោយ​មាន​កម្រិត​កាន់តែ​ខ្ពស់។ ៦ ​គន្លឹះ​ដែល​យុវវ័យ​គួរ​កត់​ទុក៖
១. បញ្ចេញ​សកម្មភាព ធ្វើ​កិច្ចការ​អោយ​ហើយ


 “សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ​អោយ​រួច​រាល់ ទោះ​កិច្ចការ​នោះ​អ្នក​មិន​ចូល​ចិត្ត ​ឬ​ធុញ​ទ្រាន់​យ៉ាង​ណា​ក៏​ដោយ ​ទំនុក​ចិត្ត​​ដែល​ទទួល​បាន​ពី​ការ​បំពេញ​កិច្ចការ​ដែល​គួរ​អោយ​ធុញ​ទ្រាន់​គឺ​ជា​ប្រយោជន៍​ដ៏​មហិមា” Thomas A. Bennett ។
“គ្មាន​អ្វី​អាច​បង្កើត​ទំនោរ​ចិត្ត​គោរព​ខ្លួន​ឯង និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដូច​ការ​អនុវត្ត​នោះ​ទេ” Thomas Carlyle ។ “និស្សកម្ម​បណ្ដុះ​មន្ទិល​និង​ភាព​ភ័យ​ខ្លាច។ សកម្ម​បណ្ដុះ​ទំនុក​ចិត្ត​និង​សេចក្ដី​ក្លាហាន។ ប្រសិន​បើ​អ្នក​ចង់​គ្រប់គ្រង​ភាព​ភ័យ​ខ្លាច​សូម​កុំ​អង្គុយ​នៅ​ផ្ទះ​ហើយ​គិត​ពី​កិច្ចការ​អី ត្រូវ​ចេញ​ទៅ​​ហើយ​ធ្វើ​កិច្ចការ​ទាំង​នោះ” DaleCarnegie។ ជំហាន​សំខាន់​បំផុត​ក្នុង​ការ​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ត្រូវ​ប្រតិបត្តិ។ ធ្វើ​កិច្ចការ​អ្វីមួយ​ និង​​ត្រូវ​ធ្វើ​អោយ​រួច។ អង្គុយ​នៅ​ផ្ទះ​ហើយ​គិត​ពី​កិច្ចការ​មួយ​ បាន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​​កាន់​តែ​រារែក​ចំពោះ​កិច្ចការ​នោះ។
២. ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​របស់​អ្នក


 “មធ្យោបាយ​ពង្រឹង​ទំនុក​ចិត្ត​ខ្លួន​ឯង​គឺ​ត្រូវ​ធ្វើ​កិច្ចការ​ដែល​អ្នក​ខ្លាច” William Jannings Bryan។
“អ្នក​ទទួល​បាន​កម្លាំង​ចិត្ត សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​ តាម​រយៈ​រាល់​បទពិសោធន៍​ដែល​​គេ​មើល​មិន​ឃើញ​ភាព​ភ័យ​ខ្លាច​នៅ​លើ​ទឹក​មុខ​របស់​​អ្នក​​។ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា “ខ្ញុំ​រស់​នៅ​ជា​មួយ​នឹង​រឿង​រន្ធត់​នេះ​ជា​យូរ​មក​ហើយ ខ្ញុំ​អាច​ទទួល​យក​រឿង​ដែល​កើត​ឡើង​ក្រោយៗ​ទៀត​បាន” អ្នក​ត្រូវ​ធ្វើ​រឿង​ដែល​អ្នក​គិត​ថា​អ្នក​មិន​អាច​ធ្វើ​បាន” Eleanor Roosevelt។
៣. យល់​ពី​ដំណើរ​រឿង​ដែល​កើត​ឡើង

នៅ​ក្នុង​រឿង “Three Kings” ឆ្នាំ​១៩៩៩ មាន​ឈុត​មួយ​ដែល​មេបញ្ជាការ Archie Gates ចង់​អោយ​ក្រុម​តូច​មួយ​ជួយ​ទាហាន​និង​លួច​មាស​របស់​សេដដាម​គឺ​នៅ​ពេល​ដែល​សង្គ្រាម​ឈូង​សមុទ្រ​លើក​ទី​មួយ​ទើប​តែ​បញ្ចប់។ 

Archie Gates: ឯង​ខ្លាច​មែន​ទេ?
Conrad Vig: ប្រហែល​ហើយ
Archie Gates: ការងារ​គឺ​យ៉ាង​នេះ ឯង​ធ្វើ​រឿង​ដែល​ឯង​ខ្លាច​បំផុត ហើយ​ឯង​មាន​សេចក្ដី​ក្លាហាន​បន្ទាប់​ពី​ឯង​ធ្វើ​វា មិន​មែន​មុន​ពេល​ឯង​ធ្វើ​នោះ​ទេ។
Conrad Vig: ធ្វើ​យ៉ាង​នោះ​ដូច​ជា​ល្ងង់​ពេក​ហើយ។ វា​គួរ​តែ​មាន​មធ្យោបាយ​ផ្សេង។
Archie Gates: ខ្ញុំ​ដឹង។ នោះ​ជា​មធ្យោបាយ​ដែល​នឹង​ដំណើរការ​បាន​ល្អ។
ចំណុច​សំខាន់​គឺ នៅ​ពេល​ដែល​អ្នក​ធ្វើ​កិច្ចការ​មួយ អ្នក​មិន​គ្រាន់​តែ​សាង​ទំនុក​ចិត្ត​ចំពោះ​លទ្ធភាព​របស់​អ្នក​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​ខុស​ៗ​គ្នា​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​ទទួល​បាន​​បទពិសោធន៍​​នៃ​ភាព​ដែល​មិន​ងាយ​នឹង​រំភើប​ញាប់ញ័រ​​ផង​ដែរ។ អត្ថន័យ​នេះ​គឺ​ក្នុង​ស្ថានភាព​ដូច​ជា​ ការ​និយាយ​ក្នុង​ចំណោម​មហា​ជន​ដែល​អ្នក​តែង​មាន​អារម្មណ៍​ញាប់ញ័រ​នឹង​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ជីវិត​របស់​អ្នក ដោយសារ​អ្នក​ឡើង​និយាយ​ជា​រឿយៗ​។ពេល​នេះ​អ្នក​ប្រហែល​ជា​ខ្លាច ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​រឿង​ដែល​អ្នក​ខ្លាច​ជា​ច្រើន​ដង​អ្នក​អាច​នឹង​និយាយ​ថា “គឺ​អ៊ីចឹង​ទេ​ហ្អែ?” ហើយ​អ្នក​អាច​នឹង​ខឹង​ខ្លួន​ឯង​ថា ម៉េច​បាន​ជា​គេច​មិន​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ជា​យូរ​មក​ហើយ។ ៤. ត្រៀម  “គន្លឹះ​​សំខាន់​មួយ​ដើម្បី​ជោគជ័យ​គឺ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គន្លឹះ​សំខាន់​មួយ​ដើម្បី​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ [ត្រៀម​] “ Arthur Ashe។នៅ ​ពេល​អ្នក​មិន​ដឹង​ដំណើរ​រឿង​ពី​អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើ វា​ងាយ​នឹង​ធ្វើ​អោយ​អ្នក​ស្រពិចស្រពិល ភ័យ​តក់​ស្លុត ហើយ​ចាប់​ផ្ដើម​បង្កើត​រឿង​ភ័យ​ខ្លាច​ក្នុង​ចិត្ត​របស់​អ្នក​ចំពោះ​អ្វី​ដែល ​អាច​កើត​ឡើង​ប្រសិន​បើ​អ្នក​ធ្វើ​កិច្ចការ​នោះ។ត្រៀម​ខ្លួន​ជា​មុន​ ហើយ​ប្រាប់​ខ្លួន​ឯង​អោយ​ច្បាស់​​ពិត​ជា​អាច​ជួយ​អ្នក​បាន។ ឧទាហរណ៍​ដូច​ជា​ការ​ហាត់​សម ហើយ​សរេសរ​សុន្ទរកថា​របស់​អ្នក​សាចុះសាឡើង​អ្នក​នឹង​ដក់​វា​នៅ​ក្នុង​ចិត្ត។ តាម​រយៈ​ការ​ស្រាវជ្រាវ​អាច​ជួយ​អ្នក​អោយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ និង​វិជ្ជមាន​នៅ​ពេល​ដែល​អ្នក​ឈាន​ជើង​ឡើង​លើ​ឆាក។ដូច្នេះ​រាល់​កិច្ចការ​ ដែល​អ្នក​ធ្វើ​អ្នក​ត្រូវ​តែ​ត្រៀម​ជា​មុន នោះ​អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។ ៥. ចាំ​ទុក​ក្នុង​ចិត្ត​ថា បរាជ័យ ឬ​កំហុស​ឆ្គង​នឹង​មិន​សម្លាប់​អ្នក​ទេ  “ទនុក​ចិត្ត​មិន​មែន​បាន​មក​ពី​ការ​ដែរ​ធ្វើ​ត្រូវ​រហូត​នោះ​ទេ ប៉ុន្តែ​បាន​មក​ពី​ការ​ដែល​មិន​ខ្លាច​ខុស” Peter T. Mcintyre។“ខ្ញុំ​ឈប់​ភ័យ​ខ្លាច​នៅ​ពេល​ដំណើរ​ផ្សងព្រេង​ទី​មួយ​របស់​ខ្ញុំ​បរាជ័យ​ ហើយ​មេឃ​មិន​រលំ​ធ្លាក់​មក” Allen H. Neuharth។ជា​ថ្មី​ម្ដង​ទៀត​ដែល​អ្នក​ត្រូវ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​របស់​អ្នក ព្រោះ​មាន​តែ​នៅ​ពេល​នោះ​ទេ​អ្នក​នឹង​ដឹង​ថា​រឿង​បែប​នោះ​មាន​មនុស្ស​រាប់​កោដិ​នាក់​ធ្លាប់​ឆ្លង​កាត់​មុន​អ្នក​​រួច​ទៅ​ហើយ។ បរាជ័យ ​ឬ​ភាព​ឆ្គាំឆ្គង​នឹង​មិន​សម្លាប់​អ្នក​ មេឃ​ក៏​​មិន​រលំ ដូច​ការ​ដែល​​មនុស្ស​មិន​បាន​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​គិត​នោះ​ទេ។មាន​កំហុស​ឆ្គង ឬ​ធ្វើ​កិច្ចការ​បរាជ័យ​ខ្លាច​មិត្តភ័ក្ដិ​និង​អ្នក​ផង​​រង់​ចាំ​មើល​និង​សើច​ចំអក​មែន​ទេ? អេ! យុវវ័យ​ត្រូវ​ចាំ​ថា ផែន​ដី​មិន​វិល​ជុំ​វិញ​អ្នក​ទេ អ្នក​អាច​នឹង​គិត​ដូច្នេះ​ ប៉ុន្តែ​វា​ពិត​ជា​មិន​វិល​ជុំ​វិញ​អ្នក​ទេ។ មនុស្ស​លើ​លោក​មិន​ខ្វល់​ពី​អ្វី​ដែល​អ្នក​ធ្វើ​ខ្លាំង​យ៉ាង​នោះ​ពេក​ទេ ពួក​គេ​មាន​ជីវិត បញ្ហា និង​ក្ដី​បារម្ភ​​ផ្ទាល់​ខ្លួន​​ដែល​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​មិន​ខ្វល់​ច្រើន​ពី​អ្វី​ដែល​អ្នក​ធ្វើ ឬ​តាម​ដាន​ថា​តើ​អ្នក​​ធ្វើ​អ្វី​ខុស ឬ​បរាជ័យ​នៅ​ពេល​ណា​នោះ​ទេ។ ដូច្នេះ​ឈប់​គិត​ថា មាន​គេ​តាម​មើល​និង​សើច​ចំអក​អ្នក​ទៀត​ទៅ!!!! ក្លាហាន​ឡើង! ហើយ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។
៦. ស្វែង​យល់​ថា​អ្នក​ជា​នរណា ហើយ​អ្នក​ចង់​បាន​អ្វី​ពី​ឆាក​ជីវិត​នេះ


 “ពិភពលោក​មាន​ទម្លាប់​បង្កើត​បន្ទប់​សម្រាប់​មនុស្ស​ដែល​មាន​ពាក្យ​សម្ដី​ និង​សកម្មភាព​បង្ហាញ​ថា​ពួក​គេ​កំពុង​ទៅ​ណា” Napoleon Hill។“កុំ​ស្ដាប់​នរណា​ដែល​ប្រាប់​អ្នក​ថា អ្នក​មិន​អាច​ធ្វើ​នេះ​ មិន​អាច​ធ្វើ​នោះ​បាន។ រៀន​សូត្រ ធ្វើ​ការ លេង​ហ្គេម​ក្សាន្ត កុំ​ខ្វល់​ថា​នរណា​និយាយ​អី​ រឿង​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ចាំ​ក្នុង​ចិត្ត​គឺ​ អ្នក​ពិត​ជា​អាច​ធ្វើ​រឿង​ទាំង​នោះ​បាន។ (បើក​វង់ក្រចក​សម្រាប់​បុរស​តិច​មើល៍! មាន​នារី​ម្នាក់​ស្រស់​ស្អាត​ថែម​ទាំង​ជា​កូន​អ្នក​ស្ដុកស្ដម្ភ​ទៀត ហើយ​មាន​បុរស​ជា​ច្រើន​ទាំង​មាន​ទាំង​ក្រ ទាំង​សង្ហារ​និង​មិន​សង្ហារ រាប់​បញ្ចូល​ទាំង​អ្នក​ខ្លួន​ឯង​ម្នាក់​ទៀត​​មិន​សូវ​មាន​ហើយ​មិន​សូវ​សង្ហារ “តាម​សុំ​ស្នេហ៍”។ តើ​អ្នក​អាច​ជា​ជម្រើស​របស់​នារី​​ម្នាក់​នោះ​ទេ? ត្រូវ​ចាំ! ចម្លើយ​គ្មាន​​នរណា​អាច​ឆ្លើយ​បាន​ទេ ក្រៅ​ពី​អ្នក​ខ្លួន​ឯង) ដឹង​ប៉ុណ្ណឹង​ហើយ បើ​អ្នក​នៅ​ក្នុង​ស្ថាន​ភាព​ នោះ​នៅ​ចាំ​អី​ទៀត តោះ​សាក​មើល!” Douglas Bader។
កុំ​តក់ក្រហល់​ណា អនុវត្តិ​ម្ដង​មួយ​ចំណុច!


  ផ្លូវ​​​នាំ​ទៅ​រក​ជោគជ័យ! 
    មនុស្ស​គ្រប់​រូប ​​កើត​​មក​តែង​ប្រាថ្នា​​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។​ ជោគជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើ​នោះ​ ភាគ​ច្រើន​ជាសម្ភារៈ​ ប្រាក់កាស​ ផ្ទះសម្បែង​ និង​ឋានៈ​ក្នុង​សង្គម​ជាដើម ប៉ុន្តែ​ការ​ឲ្យ​និយមន័យ​​នៃ​ពាក្យ​​ “ជោគជ័យ” នេះ​​ខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ​អាស្រ័យ​លើ​គោល​បំណង​របស់​ពួកគេ។​ ឥឡូ​វ​នេះ​​ Sabay ​សូម​លើក​យក​ ចំណុច​៣​​យ៉ាង​ ដែល​អាច​ជួយ​អ្នក​ឲ្យ ​ខិត​កាន់​តែ​កៀក​ជោគជ័យ​ មិន​ថា​ជា​ការងារ​ណា​នោះ​ទេ។ ១. ធ្វើ​អ្វី​ជា សក្ដានុពល របស់​អ្នក គ្មាន​នរណា​អាច​ដឹង​ថា ​អ្នក​ខ្លាំង​លើ​អ្វី​ ពូកែ​អ្វី​ក្រៅ​ពី​ខ្លួន​អ្នក​នោះ​ទេ។ ក្នុង​ន័យ​នេះ​ អ្នក​ជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​គិត​ថា​ អ្នក​អាច​ធ្វើ​បាន​ប្រសើរ​។ ​ឧទាហរណ៍​ថា​ ឪពុកម្ដាយ​របស់​អ្នក​ចង់​ឲ្យ​អ្នក​រៀន​ជំនាញ​វេជ្ជសាស្ត្រ​ ដើម្បី​ក្លាយ​ខ្លួន​ជា​វេជ្ជបណ្ឌិត​ និង​រក​ចំណូល​បាន​ខ្ពស់ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ ឬ​សូម្បី​តែ​ចាប់​អារម្មណ៍​ផង​នោះ​ ការ​សិក្សា​នោះ​ ក៏​មិន​ផ្ដល់​ឲ្យ​អ្នក​នូវ​លទ្ធផល​ជា​វិជ្ជមាន​ណាមួយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ ​ធ្វើ​ឲ្យ​ខ្ជះ​ខ្ជាយ​ដល់​​ពេល​វេលា​ និង​ទឹក​ចិត្ត​របស់​អ្នក។
២. រៀប​គម្រោង​ជា​ប្រចាំ
 គ្រប់​ការងារ​ទាំង​អស់​ ការ​រៀបចំ​គម្រោង​អាច​ជួយ​ឲ្យ​អ្នក​ប្រមើល​មើល​ឃើញ​ច្រើន ​ទាំង​ចំណុច​វិជ្ជមាន​ និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួប​ប្រទះ។ ​ការ​សិក្សា ​ធ្វើ​គម្រោង​​បាន​លម្អិត​ នឹង​ជួយ​ដល់​អ្នកអាច​​ព្យាករណ៍​ឧបសគ្គ​ ដែល​នឹង​ត្រូវ​ជួប​ប្រទះ​ និង​ស្វែង​រក​ដំណោះស្រាយ​ជា​បឋម​ ដ៏​ប្រសើរ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​រក​ជោគជ័យ​របស់​អ្នក​ ហើយ​​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​​​​​ចំណេញ​ពេល​វេលា និង​បង្កើន​ជំនឿ​ជាក់​កាន់​តែ​ខ្ពស់។ ​សុភាសិត​​អង់គ្លេស​មួយ​ពោល​ថា​ “Fail to plan, plan to fail.” ​ដែល​មាន​ន័យ​ថា ​ការ​មិន​បាន​រៀបចំ​គម្រោង​ជាមុន អាច​​នាំ​ទៅ​រក​បរាជ័យ។
៣. ការ​តាំង​ចិត្ត
 
គ្មាន​ជោគជ័យ​ណា​ ដែល​អាច​សម្រេច​បាន​ដោយ​ងាយស្រួល​នោះ​ឡើយ។ ប្រសិន​បើ​គ្មាន​ការ​តាំង​ចិត្ត​ខ្ពស់​នោះ​ អ្នកអាច​នឹង​រារែក ឬ​បោះបង់​​​​គោលដៅ​ ឬ​សកម្មភាព​របស់​ខ្លួន ​នៅ​ពេល​ដែល​​​ជួប​នឹង​ឧបសគ្គ​។ ប្រសិន​បើ​អ្នក​បាន​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ហើយ​ បើ​ទោះ ​ជា​លោក​អ្នក​មិន​ទទួល​បាន​ជោគជ័យ​ក៏​អ្នក​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​បាន​ខិតខំ​ប្រឹងប្រែង​ហើយ​ដែរ។​ កម្លាំង​ចិត្ត ​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្នុង​ការ​កំណត់​ជោគជ័យ​របស់​លោក​អ្នក។
   ចិត្តវិទ្យាគឺជាអ្វី?

         ចិត្តវិទ្យា​(Psychology)មានឫសស័ព្ទមកពីភាសាក្រិកពាក្យថា“Psyche” “ចិត្ត (ធម្មជាតិសម្រាប់សន្សំ អារម្មណ៍,សម្រាប់គិត គឺវិញ្ញាណ)+ ពាក្យថា​“logos” ដែលប្រែថា(ការសិក្សា)”​ ដូច្នោះពាក្យថា”ចិត្តវិទ្យា” មានន័យថា”សាស្ត្រដែលសិក្សាអំពីចិត្ត​​ ឬព្រឹត្តិកម្មរបស់មនុស្ស”។​ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ ចិត្តវិទ្យា​គឺវិជ្ជាខាងចិត្ត​​​​ ។           បន្ទាប់មកអត្ថន័យរបស់ចិត្តវិទ្យាក្នុងការទទួលស្គាល់របស់មនុស្សម្នាបានផ្លាស់ផ្តូរទៅតាមយុគសម័យ គឺអាស្រ័យតាមគោលគំនិតដែលមានឥទ្ធិពលចំពោះអ្នកចិត្តវិទ្យាឬចំណាប់អារម្មណ៍របស់អ្នកចិត្តវិទ្យាក្នុងយុគ
សម័យនោះៗ ដូចជា​ ក្នុងយុគគោលគំនិតរឿង(Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្មណ៍។​ ចិត្តវិទ្យាត្រូវបានគេគិតថាសិក្សាទាក់ទងនឹង​ (Unconscious mind) អញ្ញាណចិត្ត​ ។
ប៉ុន្តែក្នុងយុគដែលសំណាក់ព្រឹត្តិកម្មនិយមជាធំអត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅសិក្សារឿងព្រឹត្តិកម្មទៅវិញ​។
សម័យនោះៗ ដូចជា​ ក្នុងយុគគោលគំនិតរឿង(Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្មណ៍។​ចិត្តវិទ្យាត្រូវបានគេគិតថាសិក្សាទាក់ទងនឹង​ (Unconscious mind) អញ្ញាណចិត្ត​ ។
ប៉ុន្តែក្នុងយុគដែលសំណាក់ព្រឹត្តិកម្មនិយមជាធំអត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅសិក្សារឿងព្រឹត្តិកម្មទៅវិញ​។ ទោះបីយ៉ាងណាក៏ដោយចិត្តវិទ្យាក្នុងយុគសម័យនីមួយៗមិនមានអត្ថន័យតែម្យ៉ាងនោះទេព្រោះការស្វែងយល់
ផ្នែកចិត្តវិទ្យាមានចំនួនច្រើនឡើងក្នុងអំឡុងពេលព្រមគ្នាឮរហូតដល់បច្ចុប្បន្នដែលការស្វែងយល់ហើយនឹង
ចំណាប់អារម្មណ៍នៃអ្នកចិត្តវិទ្យាមានអត្ថន័យផ្សេងៗពីគ្នារហូតដល់មិនអាចកំណត់យកអត្ថន័យណាមួយពិត
ប្រាកដ ឬច្បាស់លាស់បានឡើយ។​ជាពិសេសសមាគមចិត្តវិទ្យាអាមេរិកកាំង(American Psychological Association:APA)អង្គការផ្នែកចិត្តវិទ្យាដែលមានឈ្មោះបោះសម្លេងជាងគេនៃលោកបានឲនិយមន័យ​​ ”ចិត្តវិទ្យាថាគឺការសិក្សាផ្នែកវិទ្យាសាស្រ្តដែលទាក់ទងទៅនឹងព្រឹត្តិកម្មហើយនឹងរបៀបបែបបទផ្នែកនៃបច្ចេកបុ
គ្គល”បើនិយាយឲស្រួលស្តាប់ទៅ“ចិត្តវិទ្យា”គឺការសិក្សាទាក់ទងទៅនឹងគំនិតអារម្មណ៍ហើយនឹងព្រឹត្តកម្មរបស់
មនុស្សដោយប្រើវិធីសាស្រ្តដែលជាវិទ្យាសាស្រ្ត ដូចជាសិក្សារឿងវិធីសាស្រ្តឲដឹងការសិក្សាបុគ្គលិកលក្ខណៈ​​ និង វិវឌ្ឍនាការ​(Development)អំឡុងពេលវ័យនីមួយៗនៃបុគ្គលជាដើម​ ។
ភាសាចិត្តវិទ្យា
 
ចិត្តវិទ្យាក៏មានការបញ្ញត្តិស័ព្ទមកដើម្បីប្រើប្រាស់ក្នុងការសិក្សាដូចគ្នាសាស្រ្តដទៃៗភាគខ្លះប្រកបដោយ
សព្ទដែលមនុស្សទូទៅប្រើប្រាស់ប្រចាំថ្ងៃ ពាក្យខ្លះប្រើសព្ទបច្ចេកទេស​ ។ បញ្ហានិងការជ្រើសរើសបញ្ហានៃអ្នកចិត្តវិទ្យា
បញ្ហាចិត្តវិទ្យាដូចគ្នាទៅនឹងវិធីសាស្រ្តផ្នែកវិទ្យាសាស្រ្តទូទៅដែរប៉ុន្តែវិធីសាស្រ្តខាងចិត្តវិទ្យាចាប់ផ្តើម
ពីការ​​ ជ្រើសរើសបញ្ហាដែលចាប់អារម្មណ៍ហើយទើបសង្កេត សិក្សា ឬសាកល្បងឲជារូបបែបដើម្បីរួបរួម
ដំណើរ ការណ៍ពិតដែលជាការចាំបាច់ចំពោះការដោះស្រាយបញ្ហាហើយនឹងការរួបរួមរៀបរៀងនឹង
ការវាយតម្លៃនូវដំណើរការពិតដែលបានទទួលប្រសិនបើអ្នកចិត្តវិទ្យាបានជួបវិធីសាស្រ្តដែលអាចដោះ
ស្រាយបញ្ហាឬឆ្លើយតបទៅនឹងសំណួរដែលបានកំណត់ទុកហើយដែលអាចនាំមកទំនាក់ទនងគ្នាបាន
រវាងការឆ្លើយតបនឹងសំណួរឲទូលំទូលាយបានអ្នកចិត្តវិទ្យានឹងមានការចាប់អារម្មណ៍ហើយនឹងមានកា រចាប់សិក្សាភ្លាម ប៉ុន្តែជួនកាលបញ្ហាខ្លះក៏អាចកើត ឡើងតាមរយៈការសង្កេតនូវវត្ថុជំវិញខ្លួន (បរិស្ថាន)។ អ្នកចិត្តសាស្ត្របានបែងចែកគំហើញ ដែលទាក់ទងនិងការសិក្សាផ្នែកចិត្តវិទ្យាចេញជាបីក្រុមគឺ ក្រុមទី ១ យល់ឃើញថា ការជ្រើសរើសបញ្ហានោះ ស្ថិតនៅលើស្ថានការណ៍ចំពោះមុខរបស់អ្នកចិត្តវិទ្យា ក្រុមទី​ ២ បែរជាយល់ឃើញថា ការជ្រើសរើសបញ្ហាហើយនឹងការចោទសំណួរគួរតែប្រព្រឹត្តទៅតាមទ្រឹ ស្តី
ក្រុមទី​ ៣ យល់ឃើញថាការចង់ដឹងចង់ឃើញដែលកើតឡើងឯងៗ ជាការលើកទឹកចិត្តដែលល្អជាទី បំផុតសម្រាប់ការស្រាវជ្រាវខាងវិទ្យាសាស្រ្ត ។ តែបើយើងពិនិត្យមើលដោយភាពរួមឃើញថាការចង់ដឹងចង់ឃើញនិងទ្រឹស្តីជួយឲមានការងាយស្រួល ក្នុងការសង្កេតអធិប្បាយហើយនឹងវាយតំលៃនេះដំណើរការណ៍ពិតផ្សេងៗព្រោះទ្រឹស្តនោះមានតួនាទីជួយ ឲយើងយល់វត្ថុឬរឿងរ៉ាវដែលយើងកំពុងសង្កត ហើយនឹងជួយចង្អុលបង្ហាញឲឃើញនូវសំនួរថ្មីៗថែមទៀតទ្រឹស្តីសម្រាប់អ្នកជម្ងឺផ្នែកចិត្តវិទ្យា ក្នុងផ្នែកចិត្តវិទ្យានោះ មានទ្រឹស្តីសម្រាប់អ្នកជម្ងឺ​ ច្រើនសន្ធឹកសន្ធាប់។ ទ្រឹស្តីមានការច្របូកច្របល់ គឺអ្នកជម្ងឺមានការច្របូកច្របល់​ហើយនឹងមានការប្រែប្រួលផ្នែកអារម្មណ៍ដែលបណ្តាលមកពីចិត្តមិននឹងន ដែលភាគច្រើនតាមរយៈព្រឹត្តិកម្ម មិនសូវប្រក្រតី មានកង្វល់ មានការស្រពិចស្រពិលនៅក្នុងចិត្ត​ជាដើម ។ ទ្រឹស្តីការបដិសេធ គឺអ្នកជម្ងឺដែលមានអាការផ្នែកផ្លូវចិត្ត ដែលអាចបណ្តាលមកពីបញ្ហាក្នុងក្រុមគ្រួសារ, បញ្ហាសង្គម ដែលអ្នកជម្ងឺភាគច្រើន ច្រើនតែយកបញ្ហាដែលខ្លួនមានជាមួយអ្នកដទៃមកគិត ។វិធីសាស្ត្រខាងវិទ្យាសាស្រ្ត ប្រកបដោយគោលពីរប្រការគឺ ១.ការសង្កេតអង្គប្រកបឬអ្វីដែលមានការផ្លាស់ជាញឹកញាប់ យ៉ាងមានរបៀបបែបផែន។ ២.ការរួបរួមនិងការវាយតម្លៃទិន្នន័យដែលបានមក ដែលមានការសង្កេតយ៉ាងយកចិត្តទុកដាក់​ ដែលអាច
ធានាបានថាការសង្កេតនោះអាចធ្វើបន្តទៅទៀតបាន​។ រចនាសម្ព័ននៃចិត្តវិទ្យា មាន​៣​យ៉ាង​គឺ​​៖ ១. លក្ខណៈខ្លឹមសាររបស់វិជ្ជា បែងចែកជារឿងរ៉ាវផ្សេងៗ បានដល់ វិវឌ្ឍនាការរបស់មនុស្ស, ព័ន្ធុកម្ម ,ប្រព័ន្ធ
តបស្នង, ការទទួលដឹង, ការរំភើបចិត្ត,ការលើកទឹកចិត្ត, អារម្មណ៍, ភាសា, ការគិត, ការដោះស្រាយបញ្ហា, ភាពវៃឆ្លាត(Intelligence), ការល្បងប្រាជ្ញា ហើយនឹងបុគ្គលិកលក្ខណៈ (Personality)បែបផ្សេងៗទៀត ។ ២.ទិសដៅឬ គោលបំណង(Objective)នៃចិត្តវិទ្យា  គោលបំណងនៃការសិក្សាបានមកពីវិធីសាស្ត្រដែលមាន
ភាពខុសប្លែកគ្នា ៣ ប្រភេទគឺ៖ ក) ការស្រាវជ្រាវបែបអនុវត្ត(Applied research)គឺផ្តោតចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាដែលកើត
ឡើងក្នុងអំឡុងពេលនោះៗ​ ។​លទ្ធផលស្រាវជ្រាវ ឬវិច័យនេះអាចនាំមកអនុវត្តប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន ។ ប៉ុន្តែការវិច័យ ឬការស្រាវជ្រាវដែលបានពោលមកនេះត្រូវតែមានផែនការណ៍ទុកជាមុន គ្រប់គ្រងវិធីសាស្រ្ត
ដោយប្រុងប្រយ័ត្ន ។ ខ)ការអនុវត្តិ​ប្រើ ជាការអនុវត្តិនូវចម្លើយដែលទទួលបាន យកទៅប្រើប្រាស់ក្នុងស្ថានការណ៍ពិតៗ។ អ្នក
ចិត្តវិទ្យាដែលមានការអនុវត្តិច្រើនបំផុតគឺ ៖អ្នកចិត្តវិទ្យាគ្លីនិក (Clinical psychologist)បន្ទាប់មកគឺអ្នក
ចិត្តវិទ្យាការសិក្សា (Psychologists’ s study)
ធ្វើអោយគេចូលចិត្ត
                ១.​ យក​ចិត្តទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នកដទៃៈ ចង់​ឲ​អ្នកដទៃ​ស្រឡាញ់​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពួក​គេ​មុន​។ លោក​ Walters ធ្វើការនៅ​​ធនាគារ​មួយ ត្រូវ​បាន​ថ្នាក់​លើ​បាន​ចាត់​​ឲ​ទៅ​ពិនិត្យដោយ​សម្ងាត់​មើល​ហាង​មួយ​នោះ​ គួរ​ឲ្យ​​​ធនាគារ​ទុក​​ចិត្ត​​ដែរ​ឬទេ។ លោក​បាន​ទៅ​សួរ​សុខទុក្ខ នាយក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ​លោក​ជួយ​ផ្តល់​ឯកសារ​ខ្លះ​អំពី​ហាង​មួយ​នោះ។​ នាយក​ក្រុមហ៊ុន​ ឆ្លើយ​តប​ដោយ​វិធីមួយ​មិន​ច្បាស់​ បែប​ញញើត​ញញើម​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ជាប់​វាក់​វិន។​ ការជួប​គ្នា​នេះ​ទៅ​ជា​ឥត​ប្រយោជន៍។

លោក​ Walters អស់​សង្ឃឹម​មិន​ដឹង​ធ្វើ​យ៉ាង​ណា។​ ស្រាប់​តែ​លោក​បាន​ឮលេខា​ម្នាក់​និយាយ​ថា ថ្ងៃ​នេះ​គាត់​រក​មិន​បាន​កុក​ថ្មី​មួយ​ក្បាល​សោះ។ ការ​ពិត​នាយក​ក្រុម​ហ៊ុន​នេះ​ កំពុង​ស្រាវជ្រាវ​រក​"​កុក"​ ឲ​កូន​ប្រុស​របស់​គាត់​អាយុ​១២​ឆ្នាំ។

ថ្ងៃ​ក្រោយ​មក​ពេល​ លោក​ Walters បាន​ត្រឡប់​មក​ជួប​លោក​នាយក​ក្រុម​ហ៊ុន​ម្តង​ទៀត សរសេរ​លើ​ក្រដាស​តូច​មួយ​ថា មាន​"កុក"​ ចម្លែក​ផ្ញើ​ជូន​កូន​លោក ហើយ​ប្រើ​ឲ​គេ​យក​មក...។ លើក​នេះ​ត្រូវ​បាន​ទទួល​យ៉ាង​រាក់​ទាក់បំផុត​ នាយក​ក្រុមហ៊ុន​ចាប់​ដៃ​លោក​ដូច​ជា​បេក្ខជន​តំណាង​រាស្រ្ត​ ចាប់​ដៃ​ជាមួយ​អ្នក​បោះឆ្នោត​អញ្ចឹង។ នាយក​ក្រុមហ៊ុន​ មុខ​ស្រស់​ដូច​ផ្កា បើក​មើល​"​កុក"​ ចុះ​ឡើង​ញឹកញាប់ ហើយ​ថែម​ទាំង​រំលឹក​ដល់​កូន​គាត់​ថា​ "​អា​ George កូន​ខ្ញុំ​ច្បាស់​ជា​ងប់​ងល់​នឹង​សត្វ​កុក​នេះ​ជា​ពុំ​ខាន!"។

លោក ​ Walters រៀប​រាប់​ឡើង​វិញ​ថា "​ក្នុង​រយៈពេល​កន្លះ​ម៉ោង យើង​និយាយ​តែ​ពីរឿង​កុក​ ហើយ​សំឡឹង​មើល​ ផ្ទាំង​រូបថត​ George។ ហើយ​មិន​ចាំ​ឲ​ខ្ញុំ​សួរ នាយក​ក្រុមហ៊ុន​នោះ ចំណាយ​ពេល​មួយ​ម៉ោង​ទៀត​ ឲ​ខ្ញុំ​ដឹង​ពី​ឯក​សារ​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន។ គ្មាន​ប្រការ​អ្វី​ដែល​គាត់​ដឹង​ហើយ​មិន​ប្រាប់​ខ្ញុំ​ទេ ហើយ​ថែម​ទាំង​ហៅ​ជំនួយការ​មក​សួរ​ថែម​ទៀត..."។

២. ញញឹមៈ ពេល​ញញឹម​ជាមួយ​នរណា​ម្នាក់ ប្រៀប​បី​ដូចជា​និយាយ​ជាមួយ​អ្នក​នោះ​ថា "​ខ្ញុំ​ស្រឡាញ់​អ្នក​... បាន​ជួប​អ្នក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់..."​។ ស្នាម​ញញឹម​ដែល​ផុស​ចេញពី​ចិត្ត​ស្មោះ​ ធ្វើ​ឲ​ធូរ​ស្បើយ​អាំរម្មណ៍។ ញញឹម​​ជាការងារ​មួយ​មិន​បាច់​ចុះ​ទុន​តែ​ចំណេញ​ច្រើន​បំផុត។ ស្នាម​ញញឹម​បង្កើត​ឲ​មាន​សុភមង្គល។ បើ​អ្នក​ចង់​ឲ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​គោលការណ៍​នេះ​ទុក "​រក្សា​ស្នាម​ញញឹម​ជាប់​បបូរ​មាត់​ជានិច្ច..."​។

លទ្ធផល​នៃការញញឹមៈ លោក Steinhardt សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា​ "​ខ្ញុំបាន​រៀបការ​១៨​ឆ្នាំ​ហើយ​ ហើយ​ក្នុង​​រយៈ​កាល​នោះ ខ្ញុំ​កម្រ​ញញឹម​សើច​ជាមួយ​ប្រពន្ធ​ខ្ញុំ​ណាស់។ តាំង​ពី​ព្រឹម​ក្រោក​ពី​ដំណេក​រហូត​ដល់​ធ្វើការ ខ្ញុំ​និយាយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​មិន​លើស​ពី​១២​ម៉ាត់​ទេ។ ខ្ញុំ​ជាមនុស្ស​ដែល​ក្រម៉ែ​ក្រម៉ូវ​ពិបាក​ទ្រាំបំផុត។ ក្រោយ​​មកខ្ញុំ​ស្តាប់តាម​ដំបូន្មាន​ដោយ​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ញញឹម​ ខ្ញុំ​សើច​ពេញ​​មួយ​​សប្តាហ៍ ។ នៅ​ពេល​ព្រលឹម​លុប​លាង​មុខ ខ្ញុំ​មើល​ក្នុង​កញ្ចក់​ហើយ​ក្រើន​រំលឹក​ខ្លួនឯង​ថា ត្រូវ​បោះ​បង់​ទឹក​មុខ​ក្រញ៉ូវ​ដូច​ខ្មោច​ចេញ ហើយ​ប្តេជ្ញា​ចិត្ត​ញញឹម​ជានិច្ច។ ក្នុង​ពេល​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ខ្ញុំ​រួស​រាយ​គោរព​ប្រពន្ធ​ខ្ញុំ​។ ប្រពន្ធ​ខ្ញុំ​ងឿង​ណាស់។ ខ្ញុំ​រក្សា​ដូច្នេះរយៈពេល​២​ខែ​ ហើយ​រក​ឃើញ​សុភមង្គល​ក្នុង​គ្រួសារ​ដ៏​ច្រើន​ គឺ​ច្រើន​ជាង​រយៈកាល​មួយ​ឆ្នាំ​កន្លង​ទៅទៀត។"

៣. ចង​ចាំ​និង​និយាយ​ឈ្មោះរបស់គេៈ លោក​ Jim Farely អាច​ហៅ​ឈ្មោះ​បាន​ ៥​ម៉ឺន​នាក់។ ដោយ​ស្មារតីចង​ចាំ​ដ៏​អស្ចារ្យ​នេះ​ លោក​បាន​ជួយ​ឃោសនា ឲ្យ​លោក​ Franklin D.Roosevelt ជាប់​ឆ្នោត​ឡើង​ធ្វើ​ជាប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។ វិធី​លោក​សាមញ្ញ​ណាស់។ រាល់​លើក​ពេល​លោករាប់​អាន​ជាមួយ​នរណា​ម្នាក់ លោក​សួរ​ឈ្មោះ​និង​ត្រកូល​អ្នក​នោះ និង​វិធី​សរសេរ​ឲ្យ​ត្រឹម​ត្រូវ។ លោក​រិះ​រក​វិធី​យល់​ដឹង​និង​ចំណាំ​ឲ្យ​បាន​ច្បាស់​ពី​គ្រួសារ​ មុខ​របរ និង​និន្នាការ​នយោបាយ​របស់​អ្នក​នោះ​ កត់​ត្រា​ទុក​ហើយ​លើក​ក្រោយ​ជួប​គ្នា​វិញ​ ទោះ​បីអស់​កាល​មួយ​ឆ្នាំក៏​ដោយ ក៏​លោក​អាច​ទះ​ស្មា​អ្នក​នោះ ហើយ​សួរ​សុខ​ទុក្ខ​ពី​ប្រពន្ធ​កូន​រហូត​ដល់​ដើម​ឈើ​មួយ​ចំនួន​ក្នុង​ចំការ​ អ្នក​នោះ​ទៀត...!។ អញ្ចឹង​ហើយ ទើប​ទៅ​ដល់​ទី​ណា​​ក៏​លោក​មាន​មិត្ត​ស្និទ្ធ​ស្នាល​ អត់​មាន​អ្វី​ប្លែក​នោះ​ទេ។

គេ​សម្គាល់​ឃើញ​ថា លោក​មាន​សៀវភៅ​មួយ​កត់​ត្រា​ឈ្មោះ​អ្នក​ទាំង​​នោះ​រាប់​ពាន់​អ្នក។ ហើយ​អ្នក​ម្ចាស់​សន្លឹក​ឆ្នោត​ម្នាក់ៗ​សុទ្ធ​តែ​ងឿង​ឆ្ងល់ដោយ​ទទួល​បាន​ សំបុត្រ​មួយ​ច្បាប់​ពី​លោក​ចារថា "​មិត្ត​ Bill​ ជា​ទី​ស្នេហា"​ "​មិត្ត​ Joe ជា​ទី​ស្នេហា​" ... ហើយ​ចុះ​ហត្ថលេខា​ "​​Jim"​។ លោក​ Jim យល់​ថា​​មនុស្ស​ទូទៅ​សុទ្ធ​តែ​ឃើញ​ថា​ឈ្មោះ​ខ្លួន​ទន់​ភ្លន់ជាង​ឈ្មោះ​អ្នក​ ឯ​ទៀត។ ចាំ​ឈ្មោះ​អ្នក​នោះ​ហើយ​ទម្លាប់​អាន​ឲ្យ​ងាយ​ស្រួល​និង​ទន់​ភ្លន់ (​ឈ្មោះ​អ្នក​ខ្លះ​ពិបាក​អាន​ ពិបាក​សរសេរ) ធ្វើ​បែប​នេះ​គឺ​សរសើរ​អ្នក​នោះ​ដោយ​អាថ៌កំបាំង​ និង​ដោយ​វិធីប៉ិន​ប្រសប់។

មនុស្ស​យើង​ចាត់​ទុក​ឈ្មោះ​និង​ត្រកូល​របស់​ខ្លួន​ជាសំខាន់​ណាស់​ ម៉្លោះ​ហើយ​ គេ​ខិត​ខំរិះ​រក​គ្រប់​វិធី​ដើម្បី​ស្នង​បន្ត​វា​ឲ្យ​ជំនាន់​ក្រោយ​និង​ ឆ្ងាយ​ទៅ​ទៀត...។ "​ត្រូវ​ចាំ​ទុក​ថា ឈ្មោះ​មនុស្ស​ម្នាក់ៗ​ ជាសំឡេង​មួយ​យ៉ាង​សំខាន់ និង​ស្រួល​ស្តាប់​ជាង​សំឡេង​ឯទៀត"។

៤. យក​ចិត្ត​ទុក​ដាក់​ស្តាប់​គេ​និយាយៈ យក​ចិត្ត​ទុក​ ដាក់​ស្តាប់​មនុស្ស​ម្នាក់​និយាយ​ មិន​ខុស​ប្លែក​អ្វីពី​ការ​លើក​សរសើរ​គេ​ដោយ​ស្មោះ​ឡើយ។ អ្នក​អក្សរ​សាស្រ្ត​ម្នាក់​និយាយ​ថា​"​ជក់​ចិត្ត​ស្តាប់​សំដី​របស់​មនុស្ស​ ម្នាក់​ គឺ​គោរព​លើក​តម្កើង​​គេ​ ហើយ​​កម្រ​មាន​មនុស្ស​ណា​មិន​រំ​ភើប​ចំពោះ​មុខ​ការ​គោរព​លើក​តម្កើង​នោះ​ ណាស់"។ សូម​មិត្ត​ទាំង​ឡាយ​ស្តាប់​រឿង​ដែល​លោក J.C Wooton (​សិស្ស​ម្នាក់​របស់ Dale Carnegie) និយាយៈ គាត់​ទិញ​សម្លៀក​បំពាក់​មួយ​សម្រាប់​នៅ​ផ្សារ​ទំនើប​មួយ។ មក​ផ្ទះ​ស្លៀក​ពាក់មិន​បាន​ប៉ុន្មាន​ដង លោក​ធុញ​ថប់​យ៉ាង​ខ្លាំង​ពី​ព្រោះ​ឃើញអាវ​ចេញ​ពណ៌ ហើយ​ធ្វើ​ឲ្យ​ក​អាវ​សឺ​មី​ឡើង​ខ្មៅ។

លោក​យក​សម្លៀក​បំពាក់​មួយ​សម្រាប់នេះ ត្រឡប់​មក​ហាង​ត្អូញ​ត្អែរ​ដាក់​បុគ្គលិក​លក់​ខោអាវ​ឲ្យ​គាត់​។ គាត់​មក​មិន​ត្រឹម​តែ​ចង់​ត្អូញ​ត្អែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ពន្យល់​ឲ្យ​អ្ន​ក​លក់​ទំនិញស្តាប់។ អ្នក​លក់​នោះ​មិន​ទាន់​ទាំង​ស្តាប់​គាត់​ចប់​ស្រួល​បួល​ផង​ក៏​កាត់​ សំដីគាត់ថា "យើង​ខ្ញុំ​បាន​លក់​របស់​ប្រភេទ​នេះ​រាប់​ពាន់​សម្រាប់ ប៉ុន្តែ​មិន​ដែល​មាន​នរណា​រអ៊ូ​រទាំ​អ្វី​ទាំង​អស់​..."​។ សំដី​បែប​នេះ បូក​រួម​ទាំង​​សំឡេង​នោះ​ ក៏​កាន់​តែ​អាក្រក់​ទៅ​ទៀត... គឺ​ដូច​ជា​ចង់​ប្រាប់​ថា "​លោក​និយាយ​កុហក លោក​អើយ​! ខ្ញុំ​ដឹង​ដល់​ជម្រៅ​ចិត្ត​លោក​ហើយ!..."។

ស្តាប់​ឮ​ការ​ឈ្លោះ​ប្រកែក​គ្នា​ អ្នក​លក់​ម្នាក់​ទៀត​រត់​ចូល​មក ហើយ​និយាយ​ថា "ខោ​អាវ​ពណ៌​ខ្មៅ​ទាំង​អស់​នៅ​ពេល​ដំបូង​ក៏​ចេញ​ពណ៌​បន្តិចដូច្នេះ មិន​អាច​ជៀស​ផុត​ទេ ជាពិសេស​គឺ​សម្លៀក​បំពាក់​មួយ​ចំនួន​ដែល​មាន​តម្លៃ​ប៉ុណ្ណឹង​... មក​ពី​ថ្នាំ​ជ្រលក់​ដូច្នេះ"។

លោក​ Wooton ខឹង​ឆួល​ឡើង។ អ្នក​លក់​ទី​១​ មាន​គំនិត​ថា គាត់​ភូត​កុហក អ្នក​ទី​២​ចង់​ពេប​ជ្រាយ​ថា​គាត់​ទិញ​របស់​អន់​តម្លៃ​ថោក​... គាត់​ខឹង​ស្ទើរ​តែ​គ្រវែង​របស់​លើ​ក្បាល​ពួក​គេ​នោះ។ ចៃដន្យ​ម្ចាស់​ហាង​មក​ដល់​ ជន​នោះ​ពិត​ជា​ប៉ិន​ប្រសប់​ក្នុង​មុខ​របរ​ ធ្វើ​ឲ្យ​អតិថិជន​ម្នាក់​ដែល​កំពុង​ខឹង​ខ្លាំង​បែរ​ជា​សប្បាយ​ចិត្ត។

តើ​គាត់​ធ្វើ​យ៉ាង​ណា...?

មុន​ដំបូងៈ គាត់​ស្តាប់​រឿង​រ៉ាវ​ លោក Wooton ពី​ដើម​ដល់​ចប់​មិន​ស្រដីមួយ​ម៉ាត់។

ក្រោយ​មក​ពេល​លោក​ឈប់​និយាយ ម្ចាស់​ហាង​ស្តាប់​ហេតុ​ផល​របស់​អ្នក​លក់​ទំនិញ​ទាំង​ពីរ។ ម្ចាស់​ហាង​បដិសេធ​ ហេតុ​ផល​អ្នក​លក់​ទំនិញ​ទាំងពីរនាក់​នោះ​ ហើយ​មិន​ត្រឹម​តែ​ទទួល​ស្គាល់​ថា​ ការ​ពិត​អាវ​ក្រៅ​មាន​​ចេញ​ពណ៌​ធ្វើ​ឲ្យ​ប្រឡាក់​អាវ​សឺ​មី​​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ងរំលឹក​ឡើង​វិញ​ទៀត​ថា គ្រប់​មុខ​ទំនិញ​ដែល​លក់​នៅ​ហាង​នោះ ត្រូវ​ធ្វើ​ឲ្យ​អតិថិ​ជន​ត្រឡប់​ទៅ​ផ្ទះ​ពេញ​ចិត្ត​ទាំង​ស្រុង។

ចុង​បញ្ចប់​ គាត់​​ទទួល​ស្គាល់​ថា​ មិន​ដឹង​មក​ពី​ហេតុអ្វី​ទេ​ បាន​ជា​ចេញ​ពណ៌​ដូច្នេះ ហើយ​គាត់​​ប្រាប់​ត្រង់ៗ​ថា "​សូម​លោក​ (Wooton) ប្រាប់​មក​ថា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ ហើយ​ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​បញ្ជា​លោក"។

កំហឹង​របស់​លោក Wooton ហាក់​រសាយ​អស់ លោក​ឆ្លើយ​តប​នឹង​ម្ចាស់​ហាង​ថា "​ខ្ញុំ​គ្រាន់​តែ​ចង់​មក​សួរ​យោបល់​លោក​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ដឹង​ថា​ថ្ងៃ​ក្រោយ​វា​នៅ​ចេញ​ពណ៌​ទៀត​ទេ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​លែង​ចេញពណ៌...?"​។

ម្ចាស់ហាង​ឲ្យ​លោក Wooton យក​ទៅ​ផ្ទះ​សាក​ល្បង​ស្លៀក​ពាក់​មួយ​សប្តាហ៍​ទៀត។ បើ​សិន​ជា​ដល់​ពេល​នោះ​នៅ​តែ​មិន​ពេញ​ចិត្តទៀត សូម​យក​មក​ដូរ​វិញ។ ហើយ​គាត់​សោក​ស្តាយ​ ចំពោះ​ហេតុ​ការណ៍​នេះ​ណាស់។

លោក Wooton ត្រឡប់​មក​វិញ សប្បាយ​រីករាយ។ មួយ​សប្តាហ៍​ក្រោយ​អាវ​នោះ ពិត​ជាលែង​ចេញ​ពណ៌​មែន ហើយ​តាំង​ពី​ពេល​នោះ​មក​លោក​ទុក​ចិត្ត​ផ្សារ​ទំនើប​នោះ​ទាំង​ស្រុង។

គួរ​ចង​ចាំថា អ្នក​និយាយ​ជាមួយ​យើង​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​ពួក​គេ​១០០​ដង ប៉ុន្តែ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​យើង១​ដង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ត្រូវ​ប្រតិបត្តិ​តាម​គោលការណ៍​នេះ ចេះ​យក​ចិត្ត​ទុក​ដាក់ស្តាប់​ និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​និយាយ​អំពី​ខ្លួន​របស់​ពួក​គេ

Lincoln មិន​បាន​ត្រូវ​ការ​មនុស្ស​ណា​ម្នាក់​ជួយ​ដាស់​តឿន​ទេ លោក​គ្រាន់តែ​ចង់​ឲ្យ​មាន​មិត្ត​ស្និទ្ធ​ស្នាល​ម្នាក់​ស្តាប់​លោក​និយាយ​ ហើយ​យល់​ចិត្ត​លោក​ បាន​បញ្ចេញ​នូវ​មនោសញ្ចេតនា អាថ៌កំបាំង​របស់​លោក​តែ​ប៉ុណ្ណោះ។ យើង​ទាំង​អស់​គ្នា​មិន​មែន​ដូច្នេះ​ឬ? ហើយ​អតិថិជន​ដែល​ខឹង​មួម៉ៅ​ អ្នក​ធ្វើការ​មិន​សប្បាយ​ចិត្ត មិត្ត​ភក្តិ​អាក់​អន់​ចិត្ត​គ្នា... សុទ្ធ​តែ​ចង់​រក​មនុស្ស​ម្នាក់​ជិត​ស្និទ្ធ​​ដើម្បី​ត្អូញ​ត្អែរ​ប្រាប់​តែ​ ប៉ុណ្ណោះ។

៥. និយាយ​ជាមួយ​ពួក​គេ​នូវ​រឿង​ដែល​ពួកគេ​ចូលចិត្តៈ អ្នក ​ណា​ម្នាក់​ បើ​បាន​ជួប​លោក​ប្រធានា​ធិបតី Théodore Roosevelt សុទ្ធ​តែ​ងឿង​ឆ្ងល់​ពី​ការ​ដឹង​ច្រើន​និង​ការ​យល់​ទូលាយ​របស់​លោក។ លោក​ដឹង​ពី​វិធី​សួរ​នាំមនុស្ស​គ្រប់​ប្រភេទៈ គង្វាល​គោ អ្នក​ជិះ​សេះ អ្នក​នយោបាយ ឬ​អ្នក​ការ​ទូត។ រូបមន្ត​សាមញ្ញ​របស់​លោក​គឺ​ នៅ​ពេល​ដែល​ត្រូវ​ទទួល​ភ្ញៀវ​ម្នាក់​នោះ គឺ​មួយ​យប់​មុន​ លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​រឿង​​ដែល​​ភ្ញៀវ​ម្នាក់​នោះ​ចូល​ចិត្ត​និយាយ​ ដល់​អ្វី​ជាង​គេ ​ដើម្បី​បាន​បំពេញ​បំណង​គេ។ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​មហា​ជន​ទូទៅ​ដែរ​​ លោក​ដឹង​ថា​ វិធី​ស័ក្តិ​សិទ្ធ​បំផុត ដើម្បី​យក​ចិត្ត​គេ​គឺ​ពិភាក្សា​ដល់​បញ្ហា​ដែល​អ្នក​នោះ​ "​តែង​តែ​រក្សា​ទុក​ក្នុង​ចិត្ត​"។

ខ្ញុំ​សូម​ណែ​នាំ លោក​អ្នក​ មក​ពិនិត្យ​មើល​ករណី​របស់​លោក​ Henry G. Duvernoy ជា​អ្នក​ផលិត​នំ​ប៉័ង​ដ៏​ធំ​ម្នាក់​នៅ​ New York។ អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ លោក​រិះ​រក​វិធី​លក់​នំ​ប៉័ង​ឲ្យ​សណ្ឋាគារ​មួយ​នៅ​ New York ។ មួយ​សប្តាហ៍​ម្តង​​លោក​តែង​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​សណ្ឋាគារ​ ដើម្បី​បញ្ចុះ​បញ្ចូល។ តែ​មិន​ទទួល​បាន​ផល​អ្វីសោះ។ ក្រោយ​មក​ លោក​ព្យាយាម​ស្រាវ​ជ្រាវ​​ដឹង​ថា​ម្ចាស់​សណ្ឋាគារ​នោះ​ជា​ប្រធាន​សហព័ន្ធ​ ទេសចរណ៍​សណ្ឋាគារ ហើយ​គាត់​​ចាត់​ទុក​កិច្ច​ការ​សហព័ន្ធនេះ​ដូច​ជា​ជិវិត​របស់​គាត់។

ពេល​ជួប​ម្ចាស់​សណ្ឋាគារ​លើក​ក្រោយ​ លោក Duvernoy និយាយ​ភ្លាម​ដល់​រឿង​សហព័ន្ធ។ ហើយ​មិត្ត​ទាំង​ឡាយ​អើយ!... ល្អូក​ល្អឺន​ដល់​កម្រិត​ណា​ទៅ!... ម្ចាស់​សណ្ឋាគារ​និយាយ​ដោយ​ស្រស់​បស់​អស់​កាល​កន្លះ​ម៉ោង​ ស្តី​ពី​អង្គការ​ចាត់​តាំង​ទាំង​នោះ។ មុន​ពេល​បែក​គ្នា​គាត់​ឲ្យ​បណ្ណ​សមាជិក​មួយ​សន្លឹក​ទៅ​លោក Duvernoy។ លោក​មិន​បាន​និយាយ​ដល់​ការ​លក់​នំ​របស់​លោក​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ទូរស័ព្ទ​មក​លោក ឲ្យ​យក​គម្រូ​នំ​ប៉័ង​មក​ដើម្បី​គិត​គូរ​តម្លៃ។ អ្នក​គ្រប់​គ្រង​រូប​នោះ​និយាយ​ថា "​មិន​ដឹង​លោក​បាន​ធ្វើ​អ្វី​ ទើប​ម្ចាស់​ខ្ញុំ​ចូល​ចិត្ត​លោក​រហូត​ដល់​អង្គុយ​នៅ​ត្រង់​ណា​ក៏​និយាយ​តែ​ អំពី​លោក​ប៉ុណ្ណោះ"​។

៦. ជានិច្ច​កាល​ត្រូវ​ធ្វើ​ឲ្យ​គេ​យល់​ឃើញពី​ប្រការ​សំខាន់​របស់​ខ្លួន​គេ​ផ្ទាល់ៈ លោក​សាស្រ្តា​ចារ្យ​ John Dewey បាន​ចាត់​ទុក​ថា​ "​ចិត្ត​ចង់​ឲ្យ​អ្ន​ក​ដទៃ​ចាត់​ទុក​ខ្លួន​ថ្លៃ​ថ្នូរ​ជា​បំណង​ប្រាថ្នា​ធំ​ បំផុត​របស់​មនុស្ស​លោក គឺ​បំណង​ប្រាថ្នា​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ខុស​ប្លែក​ពី​សត្វ​ "​។ អស់​រាប់​សិប​សតវត្សរ៍​មក​ហើយ ទស្សន​វិទូ​និង​​សាសនា​ទាំង​ឡាយ​តែង​អប់​រំថា "​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នេះ។ ចង់​ទទួល​ពី​គេ​នូវ​វត្ថុ​អ្វី ត្រូវ​ឲ្យ​គេ​នូវ​វត្ថុ​នោះ"។ សូម​​ចង​ចាំ​ពាក្យ​របស់​លោក​ Emerson ថា​"​បុគ្គល​ម្នាក់ៗ​ សុទ្ធ​តែ​មាន​ចំនុច​គ្រាន់​បើ​ជាង​ខ្ញុំ​ ម៉្លោះ​ហើយ​នៅ​ជិត​​ពួក​គេ​ ខ្ញុំ​រៀន​សូត្រ​ពី​គេ​បាន"​។

អ្នក​ស្រី Dorothy Dix អ្នកល្បី​​ឈ្មោះ​ដែល​ជំនាញ​ពី​រឿង​រ៉ាវ​ប្រចាំ​ថ្ងៃ​បាន​និយាយ​ថា​ "បើ​មិន​ទាន់​បាន​រៀន​ពី​សិល្បៈពាក្យ​សរសើរ​ទេ សូម​លោក​ប្រុស​កុំ​អាល​មាន​គ្រួសារ​ធ្វើ​អ្វី​។ មុន​ពេល​រៀបការ​ជាមួយ​អ្នក​ស្រី លោក​ប្រុស​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​សប្បាយ​ចិត្ត​ នេះ​ជា​សុជីវធម៌​មួយ​បែប។ ក្រោយ​ពី​រៀបការ​ហើយ​ជាការចាំបាច់​ ដើម្បី​ធានា​រ៉ាប់​រង​ដល់​សុភមង្គល​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​មាន​ការប៉ិន​ប្រសប់​ទំនាក់​ទំនង​លួង​លោម​ផ្អែម​ល្ហែម​ និង​សរសើរ​បង្កប់ក្នុង​នោះ​ទៀតផង ទើប​ពេញ​​លក្ខណៈ។

មាន​គ្រាមួយ​នោះ លោក​ស្រីសម្ភាសន៍​ជាមួយ​បុរស​ម្នាក់​ដែល​ល្បី ថា​មាន​ប្រពន្ធ​ច្រើន គាត់គ្រប​ដណ្តប់​លើ​បេះ​ដូង​និង​ដណ្តើម​ទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​របស់​ ស្ត្រី​២៣​នាក់។ នៅ​ពេល​អ្នក​ស្រី​សួរ​គាត់​ថា ធ្វើ​ដូចម្តេច​ទើប​ល្បួង​លួង​លោម​ស្រ្តី​បាន​ច្រើន​ដូច្នេះ? គាត់​ឆ្លើយ​តប​ "អ្នក​ណា​ដែល​ធ្វើ​មិន​បាន... នោះ​គឺ​ការ​ចេះ​សរសើរពួក​គេ​ឲ្យ​ពួក​គេ​ស្តាប់​ទៅ​ណា៎..."​។

ប្រការ​នេះ​ ប្រើ​ចំពោះ​បុរស​ក៏​មាន​លទ្ធផល​គាប់​ចិត្ត​ដែរ។ Disraeli អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្លាត​វៃ​ដែល​បាន​ក្តាប់​វាសនា​របស់​ចក្រ​ភព​ អង់គ្លេស​ទាំងមូល​ មាន​ពេល​មួយ​នោះ លោក​ពោល​ថា "​ជួប​មនុស្ស​ម្នាក់​ ចេះ​តែ​និយាយ​ជាមួយ​គាត់អំពី​រឿង​រ៉ាវ​របស់គាត់​ទៅ នោះ​គាត់​នឹង​ស្តាប់​អ្ន​ក​រាប់​ម៉ោង។

វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព ក្នុងការ​សាង​ទំនុកចិត្ត​ឲ្យ​ខ្លួនឯង

វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព ក្នុងការ​សាង​ទំនុកចិត្ត​ឲ្យ​ខ្លួនឯង
វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព ក្នុងការ​សាង​ទំនុកចិត្ត​ឲ្យ​ខ្លួនឯង
​នៅក្នុង​ពិភពលោក​យើង​នេះ មាន​មនុស្ស​មិន​តិច​ទេ ដែល​ប្រកបដោយ​ចំណេះ​ខ្ពង់ខ្ពស់ មាន​សីលធម៌​ល្អ សុខភាព​រាងកាយ​មាំមួន​។ ប៉ុន្តែ​ពួកគេ​បែប​ជា មិនមែន​ជា​មនុស្ស​ជោគជ័យ នៅក្នុង​ជីវិត​ទៅ​វិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជា​ជីវិត​ផ្ទាល់ខ្លួន​។
តើ​បណ្តាលមកពី​មូលហេតុ​អ្វី​? អ្នកប្រាជ្ញ​ចិត្តសាស្ត្រ​ភាគច្រើន បាន​ពន្យល់ថា បណ្តាលមកពី កង្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង​របស់​បុគ្គល​នោះ តែប៉ុណ្ណោះ​។ បើ​បែប​នេះ​មែន តើ​យើង​មាន​វិធី​ណា​អាច​ដោះស្រាយ បញ្ហា​កង្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង​នេះ បានដែរ ឬទេ​?
​តទៅ​នេះ សូម​លោក​អ្នក​អញ្ជើញ តាមដាន​នូវ​សញ្ញាណ​មួយចំនួន​នៃ​កង្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង និង​វិធីសាស្ត្រ​អភិវឌ្ឍ​មួយចំនួន ជាមួយនឹង​យើងខ្ញុំ ដូចខាងក្រោម ៖
ក​. និយមន័យ ៖ តើ​ទំនុកចិត្ត​លើ​ខ្លួនឯង​គឺជា​អ្វី​? ទំនុកចិត្ត ថ្នាក់​ពាក្យ​ជា​នាម មានន័យ​ថា ការភ្ជាប់​ជំនឿ​ទៅលើ​រឿង​អ្វីមួយ ឬ​លើ​នរណាម្នាក់ សេចក្តីសង្ឃឹម ឬ​សេចក្តី​ជឿជាក់​លើ​រឿង​អ្វីមួយ ឬ​លើ​នរណាម្នាក់ ភាព​ជឿជាក់ថា រឿង​អ្វីមួយ​នឹង​បាន​កើតឡើង ដូច​ការគិត​របស់ខ្លួន ការ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នកណាម្នាក់ ឬ​ខ្លួន​យើង​នឹង​អាច​ធ្វើ​អ្វីមួយ​ស្រប​តាម​ការគិត​របស់​ខ្លួន ការ​នឹក​ផ្គង​គំនិត​ថា មុខ​ជា​នឹង​បាន​សម្រេច​ដូច​បំណង ការ​មាន​សេចក្តី​កក់ក្តៅ​ក្នុង​ចិត្ត​ទុកជាមុន​។​
​ចំនុច​ដំបូង​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯង គឺ​សំដៅលើ​យើង​មាន​ភាព​ឆ្លាត​វៃ ឬ​ការដឹង​ដោយ​វិញ្ញាណ​វិជ្ជមាន និង ប្រាកដនិយម​មួយ ចំពោះ​សមត្ថភាព​ខ្លួន​យើង​ផ្ទាល់​។​
ខ​. តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​មនុស្ស​យើង​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​? ​លោកអ្នក​គិតថា វា​ជា​លុយ ជា​ការជោគជ័យ ជា​ទេព្យកោសល្យ ជា​មិត្តភក្តិ ឬក៏​ជា​វេទមន្ត​? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​តែង​យកចិត្តទុកដាក់ លើ​ការបង្កើន​ទំនុកចិត្ត​ខ្លួនឯង តាមរយៈ​ការធ្វើ​អ្វី​មួយ​ឲ្យ​បែកញើ​សតិចៗ ជាមួយនឹង​មិត្តភក្តិ​ស្រករៗ​គ្នា របស់​ពួកគេ​?
តាម​ការស្រាវជ្រាវ​របស់​អ្នកជំនាញ បានបង្ហាញ​ថា មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​ដឹង​ថា ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង មិន​មាន​មក​ពី​កំណើត​នោះ បើ​ទោះ​ណា​ជា​មាន​មនុស្ស​មួយចំនួន ហាក់ដូចជា​កើតមក​ប្រកប​ដោយ​ជំនឿ​ទុកចិត្ត​ផ្ទាល់ខ្លួន ដូចជា បងប្អូន​ស្រី​ភ្លោះ ជាដើម​ក៏​ដោយ​។​
មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ដឹងថា តើ​ជំនឿ​ទុកចិត្ត​ខ្លួនឯង អាច​ធ្វើ​អ្វីៗ​ទៅ​រួច​សម្រាប់​ពួកគេ​យ៉ាងដូចម្តេច​។ មានន័យ​ថា មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​ទុកចិត្ត​លើ​ខ្លួនឯង គឺ​តែងតែ​ដឹង​ច្បាស់​ពី​ភាពខ្លាំង និង​ភាព​ខ្សោយ​របស់ខ្លួន​។ ពួក​គេ​ចេះ​ស្រង់​យក​ចំនុចខ្លាំង តាមរយៈ​ការយល់ដឹង ពី​ទេពកោសល្យ​របស់​ពួកគេ ហើយ​ដឹង​ច្បាស់​អំពី​អ្វី ដែល​ពួកគេ​អាចធ្វើ និង​មិន​អាច​ធ្វើទៅបាន​។​
ទំនុកចិត្ត​លើ​ខ្លួនឯង មិន​មានន័យ ជា​ការជឿជាក់​ថា មាន​តែ​ខ្លួនឯង​ម្នាក់​ទេ ដែល​អាច​ធ្វើ​អ្វីៗ​បាន នៅលើ​ពិភពលោក​យើង​នេះ​។ ផ្ទុយ​មកវិញ ទំនុកចិត្ត​លើ​ខ្លួនឯង គឺជា​ការ​ស្គាល់​នូវ​ភាពខ្លាំង និង​ភាព​ខ្សោយ​របស់​អ្នក ហើយ និង​ភាព​ខ្លាំង​របស់​អ្នក ឲ្យ​ប្រសើរ​ឡើង​បំផុត ខណៈពេល​ដែល​លោកអ្នក កំពុង​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ភាព​ខ្សោយ​របស់​លោក​អ្នក​។​
មនុស្ស​ដែល​មាន​ទំនុកចិត្ត​ចិត្ត​លើ​ខ្លួនឯង ស្ទើរតែ​អាចធ្វើ​អ្វីៗ​ទាំងអស់ឲ្យ​កើតឡើង​បាន​។ គាត់​អាច​ក្លាយជា​មនុស្ស ដែល​ឈរ​លើ​ភាព​ជា​អ្នក​ទទួលបាន​ជោគជ័យ ហើយ​នឹង​អាច​រំពឹង​បាន​ថា គាត់​អាច​នឹង​ធ្វើឲ្យ​ជីវិត​កាន់តែ​មាន​ភាពប្រសើរ​ឡើង កាន់តែ​មាន​ភាពងាយស្រួល​ឡើង សម្រាប់​ខ្លួន​គាត់ និង​គ្រួសារ​របស់គាត់​។ មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង គឺជា​ជន​ទាំងឡាយណា ដែល​ងាយស្រួល​នឹង​ទទួល​ស្គាល់ នូវ​ឱកាស​ទាំងឡាយ​។ ដូច្នេះហើយ ពួកគេ​តែងតែ​ជា​មនុស្ស​ទី​មួយ ដែល​អ្នក​អាច​ក្តាប់​យក​ឱកាស​ទាំងអស់នោះ បាន​មុនគេ​ផងដែរ​។​
គ​. លក្ខណៈ​សម្គាល់​ទំនុកចិត្ត​លើ​ខ្លួនឯង ៖ ​ទំនុកចិត្ត​លើ​ខ្លួនឯង ត្រូវ​បាន​ចង្អុលបង្ហាញ​ចរិតលក្ខណៈ តាមរយៈ​ពាក្យសំដី​ពោល​អះអាង ឬ​ការការពារ គំនិត​សុទិដ្ឋិនិយម ចំណង់​ខ្លាំងក្លា ការអត់ឱន ឬ​សេចក្តីស្នេហា មោទនភាព ឬ​សេចក្តី​ពេញចិត្ត​ខ្ពស់ ឯករាជ្យភាព ទំនុកចិត្ត ឬ​សេចក្តី​ជឿជាក់ បំណិន​ប្រសប់ ឬ​សមត្ថភាព​ខាង​ដោះស្រាយ​បញ្ហា​ខាង​ការចាប់​ថ្នាក់ ឬ​ការរិះគន់​ទិតៀន ភាពចាស់ទុំ​ខាង​ការ​រំជួលចិត្ត និង​សមត្ថភាព​ក្នុងការ​ស្ទាបស្ទង់​ជា​ទៀងទាត់ នូវ​សេចក្តីក្លាហាន ឬ​សមត្ថភាព​របស់​ខ្លួន​។​
​ឃ​. លក្ខណៈ​សម្គាល់​ទំនុកចិត្ត​លើ​ខ្លួនឯង ៖ ​កង្វះ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ត្រូវបាន​ស្តែង​ឲ្យឃើញ​លក្ខណៈ​តាមរយៈ ភាពមន្ទិលសង្ស័យ​លើ​ខ្លួនឯង អកម្ម​ភាព ឬ​ការមិនធ្វើ​ចម្លើយ​តប​ចំពោះ​រឿង​អ្វីមួយ ការ​ចាំ​ស្តាប់​តែ​បង្គាប់​អ្នក​ដ៏​ទៃ​ដោយ​គ្មាន​ការពិចារណា​រក​ខុស ត្រូវ ល្អ អាក្រក់ រីកចម្រើន មិន​រីកចម្រើន​អ្វី​សោះ ការ​ស្របទៅនឹង​បញ្ហា​ហួសហេតុ​ពេក ភាព​ឯកោ ឬ​ការ​នៅ​ដាច់​ឆ្ងាយ​ពី​អ្នកដទៃ​ខ្លាំងពេក ការ​ពូកែ​តែ​ខាង​ការរិះគន់​ខ្លួនឯង ឬ​រិះគន់​អ្នកដទៃ​ខ្លាំងពេក កង្វះ​ការជឿជាក់ សេចក្តី​ក្រៀម​ក្រំចិត្ត និង​សញ្ចេ​ត​នា​ចាញ់​ប្រៀប និង​កង្វះ​ខាង​ក្តីស្រលាញ់​។​
ង​. តើ​គេ​ត្រូវធ្វើ​ដូច​ម្តេច ​ដើម្បី​កសាង​ទំនុកចិត្ត​ឲ្យ​ខ្លួនឯងបាន​?
​ប្រសិន​បើ​លោក​អ្នក​ស្ថិតនៅ​ក្នុង​ប្រភេទ​ដែល​ខ្មាស់អៀន មិនសូវ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​នោះ លោកអ្នក អាច​អនុវត្ត​តាម​ចំនុច​មួយចំនួន ដូចខាងក្រោម ៖
ត្រូវ​រៀន​ស្គាល់​ខ្លួនឯង​ឲ្យបាន​ច្បាស់​ជា​មុន (​ទាំង​ចំនុចខ្លាំង និង​ចំនុចខ្សោយ​) ៖ ប្រសិន​បើ​លោក​អ្នក​ស្គាល់​ចំនុច​ខ្លាំង​របស់​ខ្លួន ឯង​ហើយ ក្រោយមក​លោក​អ្នក​ត្រូវ​ប្រមូល​យក នូវ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​លោក​អ្នក មក​លើ​ចំនុចខ្លាំង​ទាំងអស់​នោ​រួចហើយ ត្រូវ​ស្វែងរក​ឱកាស​ពី​ចំនុចខ្លាំង​ទាំងអស់នោះ​។ ប្រសិន​បើ​ដឹង​ពី​ចំនុចខ្សោយ​របស់​ខ្លួនឯង​ហើយ លោកអ្នក​ត្រូវ​ព្យាយាម​អភិវឌ្ឍ​ចេញពី​ចំនុចខ្សោយ​ទាំងនោះ​។​
១. បង្កើត​សកម្មភាព​ឲ្យក្លាយ​ជា​ទម្លាប់ ៖ មនុស្ស​ដែល​ចេះ​អភិវឌ្ឍ​ចំណង់​ចំណូលចិត្ត​ក្លាយ​ជា​ទម្លាប់​មួយ​ហើយ គឺ​មនុស្ស​ដែល​អាច​បង្កើត​នូវ​ទំនុកចិត្ត​ខ្លួនឯង មិន​ថា ពេល​ណា​ក៏​ដោយ ហើយ​គេ​គ្រាន់តែ​ដឹងថា ខ្លួនគេ គឺ​បាន​ធ្វើ​អ្វីៗ​ល្អ​គ្រប់គ្រាន់​ហើយ​។​
២. ត្រូវធ្វើ​កំណត់ត្រា​នូវ​រាល់​ស្នាដៃ​ដែល​លោកអ្នក​ធ្លាប់បាន​ទទួល ៖ លោកអ្នក​ប្រហែលជា​គិតថា លោកអ្នក គឺ​មិនមែន​ជា​នរណា​ម្នាក់​ឡើយ​។ ប៉ុន្តែ​សូម​លោក​អ្នក​ធ្វើ​បញ្ជី​មួយ  ដែល​និយាយ​ពីអ្វី ដែល​លោកអ្នក​ធ្លាប់បាន​ទទួល កាលពី​អតីតកាល ទោះបី​ការសម្រេច​ទាំងនោះ វា​តិចតួច​យ៉ាងណាក៏ដោយ​។ បន្ទាប់មក លោក​អ្នក​ចេះ​តែ​កត់ត្រា​របៀប​នេះ​រហូត​ទៅ​។​
៣. សូម​ខិតខំ​ពង្រឹងស្មារតី​របស់លោក​អ្នក​ឲ្យបាន​ល្អ ៖ មានន័យ​ថា ធ្វើ​ចិត្ត​របស់​លោក​អ្នក​ឲ្យបាន​ស្ងប់ស្ងៀម ដោយ​ផ្អែក​លើ​ជំនឿ​មុតមាំ​មួយ លោកអ្នក​ល្អ លោក​អ្នក​មិន​មាន​អ្វី​ជា​បញ្ហា​ទេ ហើយ​លោក​អ្នកនឹង​អាច​ធ្វើ​អ្វីៗ​បាន ប្រសិន​បើ​លោក​អ្នក​ដាក់ចិត្ត​ធ្វើ​នោះ​។​
៤. លោក​អ្នក​មិន​ត្រូវ​ផ្តោត​តែ​ទៅលើ​គំនិត​អវិជ្ជមាន​ទេ ៖ លោកអ្នក​ត្រូវ​ចេះ​រៀនសូត្រ​ពី​កំហុស​របស់​លោក​អ្នក ប៉ុន្តែ​លោក​អ្នក​មិន​ត្រូវ​ផ្តោតអារម្មណ៍ តែ​ទៅលើ​កំហុសឆ្គង​ទាំងអស់នោះ ច្រើន​ពេក​ទេ​។ ជំនួស​មកវិញ លោកអ្នក​ត្រូវ​ផ្តោតអារម្មណ៍ តែ​ទៅលើ​កម្លាំងចិត្ត​ដើម្បី​កែលម្អ​ខ្លួន​លោកអ្នក ឲ្យបាន​កាន់តែ​ប្រសើរ​ទៅ នោះ​វា គឺជា​ការ​ស្រេច​។​
​ត្រូវ​ដោះស្រាយ​បញ្ហា​កង្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង តើ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​កង្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង​នេះ​ដោយ​វិធី​ណា​?
១. ការរៀនសូត្រ​ពី​បទ​ពិសោធន៍​៖ ជារឿយៗ យើង​អាច​អភិវឌ្ឍ​មនោសញ្ចេតនា​ចាញ់​ប្រៀប និង​កង្វះ​ក្តីសង្ឃឹម ដោយ​ឆ្លងកាត់​បទពិសោធន៍ ជីវិត​អវិជ្ជមាន ឬ​ជូរចត់​ច្រើន​កន្លែង ដូចជា នៅផ្ទះ នៅ​សាលារៀន ឬ​ក៏​នៅ​កន្លែង​ការងារ​…​។​ល​។ ឧទាហរណ៍ នៅពេល​ដែល​លោកអ្នក​កំពុងតែ​ចម្រើន​វ័យ ឪពុកម្តាយ ឬ​អាណាព្យាបាល​របស់​លោក​អ្នក ប្រហែលជា​មិន​អាច​ផ្តល់ឲ្យ​លោក​អ្នក នូវ​បរិស្ថាន​គាំទ្រ​ទំនុកបម្រុង  ប្រកប​ដោយ​ផាសុកភាព​មួយ បានឡើយ​។
ពួក​លោក​ច្រើនតែ​ធ្វើកា​រតិ​តៀន បង្គាប់ បញ្ជា ការពារ ឬក៏​ហួងហែង​លោកអ្នក ហួសប្រមាណ​។ ជា​លទ្ធផល​ហេតុ​ការ នេះ​ក៏​បាន​រុញច្រាន លោកអ្នក​ខ្លួនឯង ឲ្យ​ធ្លាក់​កាន់តែ​ជ្រៅ​ទៅ​នៅ​ក្នុង​រណ្តៅ​នៃ​ការគិត បែប​វិជ្ជមាន​។​
២. ការរៀនសូត្រ​ពី​ការបាត់បង់​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​ជិតដិត​ណាមួយ ៖ ឧទាហរណ៍ ការ​លែងលះ​របស់ ឪពុក​ម្តាយ​លោក​អ្នក ការចាកចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​លោក​អ្នក​នៅ​លើក​ដំបូង (​ដោយ​បែក​ឆ្ងាយ​ពី​គ្រួសារ និង​មិត្តភក្តិ​ជាទី​ស្រលាញ់​) និង​ការបែកបាក់​ដៃគូរ​ស្នេហា​របស់​លោក​អ្នក ជាដើម​។​
៣. កា​រៀនសូត្រ​ពី​ពំនាក់​អាស្រ័យ ៖ ដែល​មិន​ចាំបាច់ ឬ​ព្រឹត្តិការណ៍​មិនល្អ​ទាំង​ឡាយ ដូចជា ការបរាជ័យ ឬ​ការខកចិត្ត ជំនួស​ឲ្យ​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង លោកអ្នក​ត្រូវ​តែ​រៀនសូត្រ​ពី​ព្រឹត្តិការណ៍​អាក្រក់ៗ​ទាំងនេះ​។​
៤. ការរៀនសូត្រ​ពី​ការវិនិច្ឆ័យ ឬ​ការតិតៀន​ ៖ លើ​ខ្លួន​លោកអ្នក និង​សមត្ថភាព​របស់​លោក​អ្នក ដែល​មិន​ពិរោះ មិន​គួរ​ឲ្យ​ចង់​ស្តាប់​ខ្លាំង ឧទាហរណ៍ លោក​អ្នកតិ​តៀន ឬ​ស្តីបន្ទោស​ឲ្យ​ខ្លួន​លោកអ្នក ក៏​ព្រោះតែ​ការបរាជ័យ និង​ការខកចិត្ត​ទាំងឡាយ របស់​លោក​អ្នក​។​
៥. រៀនសូត្រ​ពី​ការវាយតម្លៃ​ ៖ លើ​ផលចំណេញ នៃ​ស្ថានភាព​ទាំងឡាយ ឲ្យបាន​ខ្លាំងក្លា​ជាង​អ្វី ដែល​រឿង​ជាក់ស្តែង​។​
៦. រៀនសូត្រ​ពី​បទ​ពិសោធន៍​នៃ​ការដាក់​សម្ពាធ ៖ លោកអ្នក​ត្រូវ​ការដាក់​សម្ពាធ​ជាច្រើន ដែល​កើតចេញ​ពី​ឪពុក​ម្តាយ​របស់​លោក​អ្នក ឬ​មនុស្ស​វ័យ​ស្របាល​លោកអ្នក ដើម្បី​ជួប​តម្រូវការ និង​កា​រំពឹង​ទុក​ទាំងឡាយ​ដែល​ពួកគេ​ចាត់ចែង សម្រាប់​លោក​អ្នក ដកហូត​លោក​អ្នក​ពី​ឱកាស​អភិវឌ្ឍ​លើ​ឯករាជ្យភាព ស្វ័យភាព និង អត្ថ​សញ្ញាណ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​។​
៧. រៀនសូត្រ​ពី​ការ​កំណត់​គោលដៅ មិន​ជាក់លាក់​ទាំងឡាយ​។
៨. រៀនសូត្រ​ពី​ការភ័យខ្លាច​បរាជ័យ ៖ ឧទាហរណ៍ បើសិន​លោក​អ្នក​ទទួល​បាន​កម្រិត F នៅក្នុង​ការប្រលង​ណាមួយ លោកអ្នក​អាច​នឹង​គិតថា លោកអ្នក​បរាជ័យ ច្រើន​ជាង​ការដែល​គិតថា លោក​អ្នក​មាន​ភាពប្រសើ​រ​ជាង​អ្នក ដែល​បរាជ័យ ឬ​ធ្លាក់​ជា​ស្ថាពរ នៅក្នុង​ការប្រលង​មួយ​។​
ត្រូវ​បង្កើន​ជំនឿ​ចិត្ត​ខ្លួនឯង ឲ្យបាន​កាន់តែច្រើន តើ​ធ្វើ​ដូចម្តេច ដើម្បី​បង្កើន​ជំនឿ​ចិត្ត​លោក​ខ្លួនឯង​របស់​លោក​អ្នក​?
១. គិត​បែប​វិជ្ជមាន​អំពី​ខ្លួន​លោកអ្នក​។​
២. សូម​ជ្រើសរើស ឬ​កំណត់​គោលដៅ​ ៖ ទាំងឡាយ​ណា ដែល​ប្រាកដ​ជា​នឹង​អាច ជួប​ការរំពឹងទុក​របស់​លោក​អ្នក ជា​ដំណោះស្រាយ ចូរ​កំណត់​គោលដៅ​របស់​លោក​អ្នក នៅក្នុង​កម្រិត​ហេតុផល​មួយ ព្រោះថា អ្វី​ដែល​អ្នក​បាន​ទទួល គឺ​វា​ស្មើ​នឹង​អ្វី ដែល​លោក​អ្នក​បាន​កំណត់ទុក ដើម្បី​សម្រេច​។
ការកំណត់​នេះ​ជួយ​ជម្រុញ​ទំនុកចិត្ត និង​ការពេញចិត្ត​លើ​ខ្លួនឯង​របស់​លោក​អ្នក​។ លោក វីលៀម ចេមស៍ បិតា​ចិត្តសាស្ត្រ បាន​ពោល​ថា ការពេញចិត្ត​ខ្លួនឯង ស្មើ​នឹង​អ្វី​ដែល​យើង​ទទួល ឬ​ស្មើនឹង​អ្វី ដែល​យើង​កំនត់​នឹង​ទទួលយក​។​
៣. សូម​ផ្តល់​រង្វាន់ ឬ​សរសើរ​ឲ្យ​ខ្លួនឯង ៖ នៅពេល​ដែល​លោកអ្នក បាន​សម្រេច​កិច្ចការ​អ្វី​មួយ​បាន​ល្អ បើ​ទោះ​ណា​កិច្ចការ​នោះ ជា​រឿង​ងាយស្រួល​តិចតួច ឬក៏​តូចតាច​យ៉ាងណាក៏ដោយ​។​
៤. នៅពេលណា ដែល​រឿង​ខកចិត្ត ឬ​ការលំបាក​ចិត្ត​កើតឡើង ៖ លោកអ្នក​ត្រូវ​តែ​ដឹង​ឲ្យបាន​ច្បាស់ អំពី​គំនិត​របស់​លោក​អ្នក​។ សូម​គិត​បែប​តក្កវិជ្ជា អំពី​ស្ថានភាព​ជំនួស​ឲ្យ​ការ​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​មួយ ដោយ​តែ​ទៅ​លើ​មូលដ្ឋាន​នៃ​អារម្មណ៍​របស់​លោក​អ្នក​។​
៥. សូម​ពំនាក់​អាស្រ័យ​តែ​ទៅលើ​ ៖ ចំនុច​ខ្លាំង​របស់​លោក​អ្នក ជាជាង​ការពឹង​អាស្រ័យ​លើ​ចំនុចខ្សោយ​របស់​លោក​អ្នក​។​
៦. សូម​លោក​អ្នក​ទទួល​ស្គាល់​ថា ៖ មាន​រឿងរ៉ាវ​ជាក់ស្តែង​ទាំងឡាយ​ដែល​ថា លោក​មាន​សមត្ថភាព និង​ងាយ​នឹង​សម្របសម្រួល ទៅ​នឹង​ស្ថានការណ៍​ទាំងឡាយ​ជាង​អ្នកដទៃ ហើយ​វា​ជា​រឿង​ដែល​មិន​អាច​ទៅរួច​ដែលថា ត្រូវ​រំពឹង​ភាព​ភាព​ឥតខ្ចោះ ទៅលើ​ការយល់ឃើញ​គ្រប់បែបយ៉ាង នៅក្នុង​ជីវិត​របស់​លោក​អ្នក​។​
៧. សូម​កុំ​ទាមទារ​ការសម្រេច​គោលបំណង ឬ​ស្នាដៃ​របស់​លោក​អ្នក ៖ តែ​ទៅលើ​សំណាង​មួយ​មុខ​ប៉ុណ្ណោះ​។ ជំនួស​ឲ្យ​រឿងនេះ សូម​លោក​អ្នក​ផ្តល់​ឲ្យ​ខ្លួន​ឯង​នូវ​កិត្ត​នាម សម្រាប់​ការសម្រេច​គោលបំណង​របស់​ខ្លួនឯង​ផង​។​
៨. សូម​រៀនសូត្រ ដើម្បី​ក្លាយជា​មនុស្ស ដែល​ពោរពេញ​ទៅ​ដោយ​ហេតុផល ៖ ការរៀនសូត្រ​បែបនេះ មាន​អត្ថន័យ​ថា ត្រូវ​រៀនសូត្រ​បញ្ចេញ​អារម្មណ៍ គោល​គំនិត ជំនឿ និង​តម្រូវការ​របស់​លោក​អ្នក​ដោយផ្ទាល់ ដោយ​បើកចំហ និង​ដោយ​ស្មោះត្រង់ នៅ​ខណៈ​ដែល​មិន​ប្រព្រឹត្ត​ខុស លើ​សិទ្ធិ​របស់​អ្នកដទៃ​។
ឧទាហរណ៍ រៀន​ក្រោកឈរឡើង ដើម្បី​ទាមទារ​សិទ្ធិ​របស់​លោក​អ្នក និង​រៀន​និយាយថា ទេ ចំពោះ​សំណូមពរ ដែល​មិន​សម​ហេតុផល​ទាំងឡាយ​។​
៩. ការបណ្តុះបណ្តាល ពី​របៀប​តស៊ូ​មតិ​ស្របច្បាប់ ៖ អាច​ជា​ជំនួយ​ដ៏​ល្អ​បំផុត នៅក្នុង​ការកសាង​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ស្វែងរក​ឲ្យឃើញ​តំបន់​ទាំងឡាយ នៃ​រូប​ភាពអវិជ្ជមាន​របស់ខ្លួន​។​
១០. សូម​ធ្វើ​បញ្ជី​មួយ ស្តី​ពី​អ្វី​ដែល​លោក​អ្នក​មាន​អារម្មណ៍ ៖ ជា​បញ្ហា​ចម្បង​នៅក្នុង​ជីវិត​របស់​លោក​អ្នក​។ បន្ទាប់មក សូម​កត់ត្រា វិធី​អភិវឌ្ឍ ឬក៏​វិធី​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ ធ្វើបាន​ដូច​នេះនោះ ភ័ព្វសំណាង​ទាំងឡាយ ដែល​មិនមែន​ជា​បញ្ហា​របស់​លោក​អ្នក អាច​ត្រូវបាន​ដោះស្រាយ ដោយ​ងាយស្រួល ឬ​យ៉ាង​ឆាប់រហ័ស​។
តាមរយៈ​វិធី​នេះ លោកអ្នក​នឹង​ងាយស្រួល ក្នុង​ការចាប់យក​សកម្មភាព​ដោះស្រាយ​បញ្ហា​បន្ទាន់​នានា បាន​ដោយ​ជោគជ័យ​។​
កិច្ចការ​ដែល​គួរ​ចងចាំ សម្រាប់​អភិវឌ្ឍ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ៖
១. សូម​រៀបរាប់​តែ​រឿង​ល្អៗ និង​មិន​ត្រូវ​រៀបរាប់​រឿង​អវិជ្ជមាន​ឡើយ​។​
២. សូម​គិត​វិជ្ជមាន​ជា​និច្ច ចំ​ពោះ​ខ្លួនឯង​។​
៣. សូម​រៀនសូត្រ​ពី​បទ​ពិសោធន៍​នានា​របស់​លោក​អ្នក​។​
៤. សូម​កំណត់​យក​គោលដៅ​ទាំងឡាយ ឲ្យបាន​ច្បាស់លាស់​។​
៥. សូម​តាំងចិត្ត​ឲ្យ​ក្លាហាន នៅ​ក្នុង​ការប្រកប​កិច្ចការ​សុចរិត​ទាំងពួង​។​
៦. សូម​បន្ត​ការរៀនសូត្រ​របស់​លោក ឲ្យបាន​ពេញ​មួយ​ជីវិត​។​
៧. សូម​រស់​នៅក្នុង​ជីវិត​ប្រកប​ដោយ​អត្ថន័យ​។​
៨. សូម​ផ្តល់​តម្លៃ​ទៅលើ​ភាពងាយស្រួល​។​
៩. សូម​ទទួលយក​នូវ​ការផ្លាស់ប្តូរ​។​
​សរុបមក ទំនុកចិត្ត​លើ​ខ្លួនឯង ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​យើង​គ្រប់គ្នា​។ ទំនុកចិត្ត​លើ​ខ្លួន គឺជា​កត្តា​កំណត់​នៃ​ភាពជោគជ័យ​របស់​យើង​ម្នាក់ៗ​។ អាស្រ័យហេតុនេះ ម្នាក់​ត្រូវ​ព្យាយាម​ហ្វឹកហាត់​យ៉ាងណា ដើម្បី​ឲ្យមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ឲ្យ បាន​ជាប់​ជាប្រចាំ​ពេញ​មួយ​ជីវិត នោះ​ទើប​ជីវិត​យើង​មាន​ភាពរុងរឿង​ត្រចះត្រចង់​៕