Thursday, October 17, 2013

លំនាំដើមនៃការគ្រប់គ្រងហិរញ្ញវត្ថុ

I- អង្គភាពអាជីពកម្ម                                                                                                                                  អង្គភាពអាជីពកម្មជាអង្គភាពមួយដែលត្រូវបង្កើតឡើងដោយមនុស្សចប់ពីពីរនាក់ឡើងទៅក្នុងគោលបំនងដើម្បីស្វែងរកប្រាក់ចំនេញ ។
​​​​     អង្គភាពអាជីវកម្មមូយអាចដំនើរការបានលុះត្រា ៖
- មានដើមទុននិងទីកន្លែងច្បាស់
- ត្រូវមានឈ្មោះដាច់ដោយឡែកពីគេ
- ត្រូវចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម
II- ប្រភេទអាជីវកម្ម
អាជីវកម្មមាន៣ប្រភេទគឺ ១.ក្រុមហ៊ុនឯកកម្មសិទ្ធ ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនសាជីវកម្ម ។III- ក្រុមហ៊ុនសាជីវកម្ម​​​​     ក្រុមហ៊ុនសាជីវកម្មគេអាចហៅម្យ៉ាងទៀតថាជាក្រុមហ៊ុនសិប្បនិម្មិតឬក៏ជាក្រុមហ៊ុនយក្សនេះជាទូទៅត្រូវចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មហើយអនុវត្តពោរពេញដោយច្បាប់។ ចំពោះអ្នកដឹកនាំ​ក្រុមហ៊ុននេះត្រូវបានគេជ្រើសតាំងដោយប្រធានក្រុមប្រឹក្សាហើយគេឲ្យតំណែងមួយឈ្មោះថាCEO(នាយកប្រតិបត្តិ)។ ចំនួនភាគហ៊ុនដែលដាក់ចូលវិនិយោគស្មើគ្នានេះគេហៅថាshareholderអ្នកកាន់ភាគហ៊ុនឬក៏ម្ចាស់ភាគហ៊ុន ។ ពាក់ព័ន្ធទៅនឹងបំណុលគេអាចនិយាយថាបំនុលមានកំណត់។(មានACLIDAកាលណាអតិថិជនច្រើន អភិវឌ្ឍ ទម្រង់ហិរញ្ញវត្ថុច្បាស់លាស់)។
IV - ជំនាញហិរញ្ញវត្ថុ     ការសិក្សានៅលើជំនាញហិរញ្ញវត្ថុទាមទារឲ្យបុគ្គលនោះមានការយល់ដឹងទូលំទូលាយដែលត្រូវជះឥទ្ធិពលទៅដល់កត្តាផ្សេងៗក្នុងការវិនិយោគ។សិក្សាទៅលើជំនាញហិរញ្ញវត្ថុមានន័យថាជាសេចក្តី សម្រេចចិត្តទៅលើផ្នែកហិរញ្ញប្បទានដើម្បីឈានទៅដល់ទប់ទល់ទៅនឹងប្រតិបត្តិការចំនូលចំនាយក្នុងគោលបំនងដើម្បីឈានទៅដល់គំរោងការវិនិយោគដើម្បីទទួលបានប្រាក់ចំនេញជាអតិបរមារ។
គ្រូពន្យល់:សិក្សាហិរញ្ញវត្ថុដើម្បីវិនិយោគកាលណាយើងបានវិនិយោគហើយផ្នែកហិរញ្ញវត្ថុត្រូវធ្វើផែនការហិរញ្ញវត្ថុទប់ទល់ចំនូលនិងចំនាយដើម្បូបានប្រាក់ចំនេញខ្ពស់រួចបែងចែកភាគលាភឲ្យម្ចាស់ភាគហ៊ុន។