I- អង្គភាពអាជីពកម្ម អង្គភាពអាជីពកម្មជាអង្គភាពមួយដែលត្រូវបង្កើតឡើងដោយមនុស្សចប់ពីពីរនាក់ឡើងទៅក្នុងគោលបំនងដើម្បីស្វែងរកប្រាក់ចំនេញ ។
អង្គភាពអាជីវកម្មមូយអាចដំនើរការបានលុះត្រា ៖
- មានដើមទុននិងទីកន្លែងច្បាស់
- ត្រូវមានឈ្មោះដាច់ដោយឡែកពីគេ
- ត្រូវចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម
II- ប្រភេទអាជីវកម្ម
អាជីវកម្មមាន៣ប្រភេទគឺ ១.ក្រុមហ៊ុនឯកកម្មសិទ្ធ ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនសាជីវកម្ម ។III- ក្រុមហ៊ុនសាជីវកម្ម ក្រុមហ៊ុនសាជីវកម្មគេអាចហៅម្យ៉ាងទៀតថាជាក្រុមហ៊ុនសិប្បនិម្មិតឬក៏ជាក្រុមហ៊ុនយក្សនេះជាទូទៅត្រូវចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មហើយអនុវត្តពោរពេញដោយច្បាប់។ ចំពោះអ្នកដឹកនាំក្រុមហ៊ុននេះត្រូវបានគេជ្រើសតាំងដោយប្រធានក្រុមប្រឹក្សាហើយគេឲ្យតំណែងមួយឈ្មោះថាCEO(នាយកប្រតិបត្តិ)។ ចំនួនភាគហ៊ុនដែលដាក់ចូលវិនិយោគស្មើគ្នានេះគេហៅថាshareholderអ្នកកាន់ភាគហ៊ុនឬក៏ម្ចាស់ភាគហ៊ុន ។ ពាក់ព័ន្ធទៅនឹងបំណុលគេអាចនិយាយថាបំនុលមានកំណត់។(មានACLIDAកាលណាអតិថិជនច្រើន អភិវឌ្ឍ ទម្រង់ហិរញ្ញវត្ថុច្បាស់លាស់)។
IV - ជំនាញហិរញ្ញវត្ថុ ការសិក្សានៅលើជំនាញហិរញ្ញវត្ថុទាមទារឲ្យបុគ្គលនោះមានការយល់ដឹងទូលំទូលាយដែលត្រូវជះឥទ្ធិពលទៅដល់កត្តាផ្សេងៗក្នុងការវិនិយោគ។សិក្សាទៅលើជំនាញហិរញ្ញវត្ថុមានន័យថាជាសេចក្តី សម្រេចចិត្តទៅលើផ្នែកហិរញ្ញប្បទានដើម្បីឈានទៅដល់ទប់ទល់ទៅនឹងប្រតិបត្តិការចំនូលចំនាយក្នុងគោលបំនងដើម្បីឈានទៅដល់គំរោងការវិនិយោគដើម្បីទទួលបានប្រាក់ចំនេញជាអតិបរមារ។
គ្រូពន្យល់:សិក្សាហិរញ្ញវត្ថុដើម្បីវិនិយោគកាលណាយើងបានវិនិយោគហើយផ្នែកហិរញ្ញវត្ថុត្រូវធ្វើផែនការហិរញ្ញវត្ថុទប់ទល់ចំនូលនិងចំនាយដើម្បូបានប្រាក់ចំនេញខ្ពស់រួចបែងចែកភាគលាភឲ្យម្ចាស់ភាគហ៊ុន។
Thursday, October 17, 2013
Saturday, September 14, 2013
ម៉ាឃេធីងចំរុះរបស់ក្រុមហ៊ុនកូកាកូឡា
supply chain management មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនកូកាកូឡាក្នុងការបញ្ជាអោយផលិតផលិតផលដើម្បីបំពេញតំរូវការអ្នកប្រើប្រាស់.ផងដែរដើម្បីទប់ឲ្យមានប្រសិទ្ធិភាពពេលវេលា និងថ្លៃដើមក្នុងការចែកចាយព្រមទាំងការដឹកជញ្ជូនអោយរបស់ផលិតផលកូកាកូឡា។ដើម្បីឲ្យមានប្រសិទ្ធិភាពក្រុមហ៊ុនកូកាកូឡាប្រើភ្នាក់ងារ, ហាងលក់រាយដើម្បីចែកចាយផលិតផលពួកគេ។ដំបូងក្រុមហ៊ុនអភិវឌ្ឍទស្សនៈ ក្រោយមកទៀត ទស្សនៈត្រូវបានបញ្ជូនទៅរោងចក្រផលិតកម្ម ក្នុងគោលបំនងបង្កើតផលិតផល។ បន្ទាប់ពីផលិតផលត្រូវបានបង្កើតរួច វាត្រូវបានបញ្ជូនតាមមធ្យោបាយដឹកជញ្ជូនដើម្បីដឹកផលិតផលមកកាន់ឃ្លាំង។ បន្ទាប់ពីចែកចាយតំបន់ក្នុងស្រុក រួច គេដឹកជញ្ជូនព្រមទាំងចែកចាយទៅកាន់ អ្នកលក់រាយក្នុងស្រុកដូចជា ផ្សារទំនើប ភោជនីយដ្ឋាន ម៉ាស៊ីនលក់ភេសជ្ជៈ ។ល។ ចុងក្រោយ កូកាកូឡា ត្រូវបានដាក់លក់់អោយអ្នកប្រើប្រាស់ទិញ ។
ផលិតផលត្រូវតែបំពេញចិត្តឲ្យបាន តាមសេចក្តីត្រូវការរបស់អតិថិជន តាមរយៈការលក់តាមកន្លែងលក់ភេសជ្ជគ្មានជាតិស្រា ងាយស្រួលគេរកទិញ។ ទីកន្លែងភាគច្រើន គេចែកចាយភេសជ្ជ តាមតូប ហាងតូចៗ ដែលមានក្នុងផ្សារទំនើបដែលមនុស្សអាចរកទិញជាប្រចាំបាន។ ភោជនីយដ្ឋានគឺជាមធ្យោយបាយសម្រាប់ផ្តល់សេវាកម្មភេសជ្ជៈដ៏ប្រសើរមួយ។ ម៉ាស៊ីនលក់ភេសជ្ជ មានភាពងាយស្រួលដោយសារតែ យើងអាចឈប់ ទិញភេសជ្ជៈពេលពួកយើងស្រេកផឹកទឹក។
ផលិតផលត្រូវបានគេចាត់ថ្នាក់ ដូចផលិតផលអន្តរជាតិ ដែលត្រូវបានគេលក់ក្នុងហាង ភោជនីយដ្ឋាន ម៉ាស៊ីនស្វ័យប្រវត្តិ នៅគ្រប់ប្រទេស លើកលែង ប្រទេស គុយបា និងកូរ៉េខាងជើង ។ ហេតុដូច្នេះហើយ វាជាសុវត្ថិភាពដើម្បីបង្ហាញថា វាជាសកល និង ក្រុមហ៊ុនពាសពេញពិភពលោក
Promotionគោលបំនងក្នុងការផ្សាយពាណិជ្ជកម្ម ជាធម្មតាគឺឃោសនាផលិតផលចំពោះអ្នកប្រើប្រាស់។ ផងដែរដើម្បីរំលឹក ទាក់ទាញ ប្រាប់ បង្កើតតម្រូវការ មកទិញផលិតផល។- កូកាកូឡា បានរើសយកទំរង់ផ្សាយពាណិជ្ជកម្មជាច្រើន ជាពិសេស តាមទូរទស្សន៍ ការផ្សព្វផ្សាយដែលអាចមើលនឹងភ្នែកដូចជា ផ្ទាំងប្រកាសធំៗ ប័ណ្ណផ្សព្វផ្សាយ ទស្សាវដ្តី ការផ្សព្វផ្សាយដែលមានន័យភាគច្រើនទាក់ទងនឹងវប្បធម៌អាមេរិច។ នៅ១៩៣០ កូកាកូឡា ប្រើប្រាស់ SANTA CLAUS ជាអ្នកធ្វើបទបង្ហាញក្នុងយុទ្ធនាកាផ្សព្វផ្សាយពាណិជ្ជកម្ម ។ មុន Santa Clause កូកាកូឡា ប្រើប្រាស់នារីវ័យក្មេងក្នុងសំលៀកបំពាក់ស្រសឆើត ដើម្បីលក់ភេសជ្ជៈរបស់គេ។ ការផ្សព្វផ្សាយ លើកដំបូងកូកាកូកា បានលេចមុខឡើងក្នុងឆ្នាំ ១៨៩៥ តារាសំដែងម៊ូស្តុនវ័យក្មេង Hilda Clark ជាអ្នកផ្សព្វផ្សាយអោយ- ស្របពេលបច្ចេកវិទ្យារីកចំរើន ប្រើប្រាស់ecommerce marketing ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន។
ការផ្សាយពាណិជ្ជកម្ម ការវេចខ្ចប់ ការេធ្វើកម្មវីធីបង្ហាញផលិតផល ត្រូវបានគេស្គាល់ឈ្មោះម៉ាកច្រើន និងចំនូលលើសពី ៤៨លានដុល្លា មានវត្តមានជាសកលតាំងពីណាមកដល់នេះ ជាង២០០ប្រទេសពាសពេញពិភពលោក។- Packaging ពណ៌ទឹកវាត្នោតគួរឲ្យចូលចិត្ត ដបវារាងរៀវរលោងដែលទាក់ទាញមនុស្សវ័យក្មេងបំផុត។ ពណ៌ក្រហមមើលចង់ប្រាប់គេឲ្យសាក និងថែមទាំងទាក់ទាញអតិថិជនបំផុត៕ តាមការប្រមើលមើលពីទស្សនៈវិស័យខាងរូបរាង ឃើញថាគោលដៅលើមនុស្សក្មេង ឬយុវវ័យព្រោះ មើលលើនិន្នាការ ទំនើប ទំរង់រូបទាក់ទាញហ៊ឺហារស់រវើកCelebrity Endorsementsកីឡាករ ក្រុមតារាអាស៊ី កីឡាករបាល់ទាត់អាមេរិក Brian urlacher ការលើកការលើកទឹកចិត្តកីឡាករបាលទាត់នេះ ឲ្យនិយមចូលចិត្តដែលជៈឥទ្ធិពលដល់ការផឹកវា ស្រលាញ់ងប់បាត់មុខមិនបានKarl Lagerfeld គឺជាអ្នករចនាម៉ូតល្បីល្បាញសញ្ជាតិ អាឡឺម៉ងមួយរូប ត្រូវបានគេដឹងថាជាស្ថាបនិកម្នាក់ ។ គាត់ផ្សព្វផ្សាយពី cokeដែលហៅថា coca cola light
Friday, September 6, 2013
ឃាម ស៊ាក់
ឃាម ស៊ាក់
លោកគ្រូ ឃាម ស៊ាក់ ជាគ្រូបង្រៀនផ្នែកគណនេយ្យជើងខ្លាំង ដើរថាអោយសិស្សណាស់
http://financialaccountingtwo.blogspot.com/2013/03/accounting-midterm-exam-acg-2011.html
http://www.cliffsnotes.com/more-subjects/accounting/accounting-principles-ii/partnerships/partnership-accounting
http://www.khmer.rfi.fr/different-types-of-companies-in-cambodian-law
http://financialaccountingtwo.blogspot.com/2013/03/accounting-midterm-exam-acg-2011.html
www.chegg.com
http://www.cliffsnotes.com/more-subjects/accounting/accounting-principles-i/principles-of-accounting/the-accounting-equation

Saturday, August 24, 2013
http://samnangpisey.wordpress.com/categor/ដំបូន្មានខ្លីៗ/អភិវឌ្ឍន៍ខ្លួនឯង
របៀបហាត់អនុវត្តសរសេរភាសាអង់គ្លេស
- ព្យាយាមសរសេរគំនិតប្រចាំថ្ងៃជាភាសាអង់គ្លេស ឧ. សរសេរអំពីបញ្ហាជីវិត គំនិតផ្ទាល់ខ្លួន…- ពេលសរសេរកុំបារម្ភពីលំដាប់លំដោយនៃគំនិត
- អានឡើងវិញមួយសប្តាហ៍ម្តង នូវកំណត់ត្រារបស់ខ្លួន
- ជ្រើសរើសយកគំនិតឬប្រធានបទណាមួយដែលអ្នកពេញចិត្តយកមកបកស្រាយពង្រីកបន្ថែម
- យកអត្ថបទដែលសរសេររួចឲ្យមិត្តភក្តិឬគ្រូជួយកែ
ប្រែសម្រួលដោយៈ សេវាកម្មបកប្រែអិនលីត nlitservice@gmail.com
អក្ខរាវិរុទ្ធៈ សាលារៀន
|
៧ចំនុចដើម្បីក្លាយជាមនុស្សខ្លាំង
មិត្តអ្នកអានទាំងអស់ប្រហែលជាធ្លាប់ឮច្រើនមកហើយពីសៀវភៅ របស់លោក Stephen Covey ដែលមានចំណងជើងថា“ 7 Habits of Highly Effective People” មែនទេ? តើមិត្តអ្នកអានទាំងអស់បានអានសៀវភៅនោះហើយឬនៅ? តែទោះជាយ៉ាងណា Sabay នៅតែជឿជាក់ថា មានយុវវ័យមួយចំនួនមិនទាន់បានអាននៅឡើយទេ! ដូចនេះ Sabay នឹងសង្ខេបអត្ថន័យ ក៏ដូចជាលើកយកទម្លាប់ទាំង៧ មកបង្ហាញជូនដើម្បីក្លាយជាបុគ្គលដែលមានសក្ដានុពល និងមានប្រសិទ្ធភាពបំផុត៖
ទម្លាប់ទី ១៖ សកម្មជាមុន(Be Proactive)
ការផ្លាស់ប្ដូរឬបម្រែបម្រួលផ្សេងៗ ចាប់ផ្ដើមចេញពីខាងក្នុង ដែលជាទូទៅ បុគ្គលមានប្រសិទ្ធភាព តែងតែសម្រេចចិត្ត ក្នុងការពង្រឹងជីវិតតាមរយៈរឿង ឬបញ្ហាទាំងឡាយណាដែលពួកគេមានឥទ្ធិពលលើ ជាជាងចាំតែប្រតិកម្មក្រោយពេលដែលបញ្ហាបានកើតឡើង។
ទម្លាប់ទី ២៖ គិតហើយសឹមគូរ(Begin With the End in Mind)
អភិវឌ្ឍគោលការណ៍សម្រាប់ខ្លួនអ្នក។ អ្នកអាចពង្រីករាល់ការគិត រូបភាពការចងចាំ ទៅជាគោលដៅរយៈពេលវែងរបស់អ្នកដោយផ្អែកលើគោលការណ៍ផ្ទាល់ខ្លួន របស់អ្នក។ ចាំថាគោលការណ៍គឺជាអ្វីដែលអ្នកអាចពឹងពាក់បាន ជាអ្វីដែលដឹកនាំបេសកកម្មអ្នកទៅកាន់ភាពត្រឹមត្រូវ ហើយគោលការណ៍មិនគួរផ្លាស់ប្ដូរជាដាច់ខាត។
ទម្លាប់ទី ៣៖ ធ្វើរឿងដែលសំខាន់មុន(Put First Things First)
អ្នកគួរធ្វើអ្វីដែលត្រឹមត្រូវបំផុតសម្រាប់ បេសកកម្មគោលបំណងរបស់អ្នកដែលបានកំណត់ ដោយរក្សាតុល្យភាពរវាងផលិតផល និងការកសាងសមត្ថភាពផលិតភាព។ អ្វីដែលអ្នកត្រូវគិតក្នុងចំណុចនេះ គឺ កំណត់តួនាទីចម្បងរបស់អ្នក ដែលត្រូវបំពេញ និងបែងចែកពេលវេលាសម្រាប់កិច្ចការទាំងនោះឲ្យបានម៉ត់ចត់។
សូមពិចារណាលើកិច្ចការដែលអ្នកត្រូវបំពេញតាមរយៈតារាងខាងក្រោម៖
កិច្ចការ | បន្ទាន់ | មិនបន្ទាន់ |
សំខាន់ | កាដ្រង់ទី ១អាចជាវិបត្តិ បញ្ហាសំពាធ ឬគម្រោងដែលមានកាលកំណត់… | កាដ្រង់ទី ២អាចជាការការពារ ការបង្កើតទំនាក់ទំនង ការចាប់យកឱកាស ឬគម្រោងថ្មី… |
មិនសំខាន់ | កាដ្រង់ទី ៣អាចជា ការរំខាន ទូរស័ព្ទ អ៊ីមែល ការប្រជុំ ធ្វើរបាយការណ៍… | កាដ្រង់ទី ៤រឿងកំប៉ិកកំប៉ុក កិច្ចការរវល់ សកម្មភាពមួយចំនួនដែលអ្នកចូលចិត្តធ្វើ |
ទម្លាប់ទី ៤៖ យុទ្ធសាស្ត្រ ឈ្នះ/ឈ្នះ
ស្វែងរកការព្រមព្រៀង និងទំនាក់ទំនងណាដែលអាចទទួល អាចផ្ដល់ប្រយោជន៍ទាំងសងខាង។ ក្នុងករណីខ្លះដែលអ្នកពិបាកប្រើយុទ្ធសាស្ត្រនេះ សូមទទួលយកការពិតដែលមិនអាចធ្វើទៅបាន ដែលនេះគឺជាជម្រើសប្រសើរបំផុត។ ដូចគ្នាដែរ ក្នុងការពង្រឹងទម្លាប់ល្អនៅក្នុងស្ថាប័នមួយ គឺត្រូវប្រាកដជាដំណោះស្រាយឈ្នះ-ឈ្នះ មិនមែនឈ្នះ-ចាញ់នោះទេ។
ទម្លាប់ទី ៥៖ យល់ពីគេ និងធ្វើឲ្យអ្នកដទៃយល់ពីអ្នក(Seek First to Understand, Then to Be Understood)
ព្យាយាមស្វែងយល់ឲ្យបានច្រើនពីមនុស្ស នៅជុំវិញខ្លួនអ្នក ហើយក៏ត្រូវធ្វើឲ្យអ្នកងាយយល់ពីអ្នក។ លោក Stephen Covey បានបង្ហាញថា ទម្លាប់មួយនេះសំខាន់ពាក់ព័ន្ធនឹងទំនាក់ទំនងនៃអន្តរបុគ្គល។ សម្រាប់ការស្ដាប់ដែលមានប្រសិទ្ធភាពគឺមិនមែនគ្រាន់តែស្ដាប់នូវ អ្វីដែលអ្នកផ្សេងនិយាយចេញដោយយើងតាមបទពិសោធន៍ខ្លួនឯងផ្ទាល់នោះ ទេ តែគប្បីដាក់ខ្លួនអ្នកគិតទៅដល់ទស្សនវិស័យនៃអ្នកទាំងនោះ ដោយដាក់អារម្មណ៍ស្ដាប់ និងស្វែងយល់ពីអត្ថន័យ។
ទម្លាប់ទី ៦៖សាមគ្គីជាកម្លាំង (Synergize)
តាមរយៈទំនាក់ទំនងដ៏គួរជឿជាក់ អ្នកគួររិះរកវិធី បង្ហាញពីភាពខ្លាំងដាច់ដោយឡែករបស់អ្នកនៅផ្នែកណាមួយ។ តាមរយៈការជឿជាក់ និងការយល់គ្នាទៅវិញទៅមក ប្រាកដជាអាចដោះស្រាយទំនាស់ និងអាចស្វែងរកដំណោះស្រាយប្រសើរមួយ ជាជាងការទទួលយកដំណោះស្រាយតែម្ខាងណាមួយ។
ទម្លាប់ទី ៧៖ សំលៀងរណា(Sharpen your Saw)
ដកពេលវេលាពីការខិតខំផលិត ទៅកសាងសមត្ថភាពផលិត ដោយផ្អែកលើ ការផ្លាស់ប្ដូរថ្មីរបស់អ្នក ដូចជា ផ្នែករាងកាយ ការគិត អារម្មណ៍ និងទំហំផ្លូវចិត្តរបស់អ្នក ។ សូមចងចាំថាអ្នកចង់បានសមិទ្ធិផលដែលមានគុណភាពមិនមែនតែបរិមាណទេ៕
បកប្រែ៖ សួន ពលិកា
ប្រភពៈ Sabay
Sunday, July 21, 2013
kumnit.com
ផ្លូវនាំទៅរកជោគជ័យ!
by ឃ្លាំងគំនិត មនុស្សគ្រប់រូប កើតមកតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងជីវិត។ ជោគជ័យដែលមនុស្សទូទៅសំដៅលើនោះ ភាគច្រើនជាសម្ភារៈ ប្រាក់កាស ផ្ទះសម្បែង និងឋានៈក្នុងសង្គមជាដើម ប៉ុន្តែ ការឲ្យនិយមន័យនៃពាក្យ “ជោគជ័យ” នេះខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាស្រ័យលើគោលបំណងរបស់ពួកគេ។ ឥឡូវនេះ Sabay សូមលើកយក ចំណុច ៣ យ៉ាង ដែលអាចជួយអ្នកឲ្យ ខិតកាន់តែកៀកជោគជ័យ មិនថាជាការងារណានោះទេ។១. ធ្វើអ្វីជា “សក្ដានុពល” របស់អ្នក
គ្មាននរណាអាចដឹងថា អ្នកខ្លាំងលើអ្វី ពូកែអ្វីក្រៅពីខ្លួនអ្នកនោះទេ ។ ក្នុងន័យនេះ អ្នកជាមនុស្សតែម្នាក់ដែលកំណត់អ្វីដែលអ្នកចង់ធ្វើ និងគិតថា អ្នកអាចធ្វើបានប្រសើរ។ ឧទាហរណ៍ថា ឪពុកម្ដាយរបស់អ្នកចង់ឲ្យអ្នករៀនជំនាញវេជ្ជសាស្ត្រដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិត និងរកចំណូល បានខ្ពស់ ប្រសិនបើអ្នកមិនចូលចិត្ត ឬសូម្បីតែចាប់អារម្មណ៍ផងនោះ ការសិក្សានោះ ក៏មិនផ្ដល់ឲ្យអ្នកនូវលទ្ធផលជាវិជ្ជមានណាមួយនោះទេ ផ្ទុយទៅវិញ ធ្វើឲ្យខ្ជះខ្ជាយដល់ពេលវេលា និងទឹកចិត្តរបស់អ្នក។២. រៀបគម្រោងជាប្រចាំ
គ្រប់ការងារទាំងអស់ ការរៀបចំគម្រោងអាចជួយឲ្យអ្នកប្រមើលមើលឃើញច្រើនទាំងចំណុច វិជ្ជមាននិងឧបសគ្គដែលអ្នកនឹងជួបប្រទះ។ ការសិក្សា ធ្វើគម្រោងបានលម្អិត នឹងជួយដល់អ្នក អាចព្យាករណ៍ឧបសគ្គ ដែលនឹងត្រូវជួបប្រទះ និងស្វែងរកដំណោះស្រាយជាបឋម ដ៏ប្រសើរមុននឹងធ្វើដំណើរទៅរកជោគជ័យរបស់អ្នក ហើយចំណុចនេះទៀតសោត ជួយឲ្យចំណេញពេលវេ លា និងបង្កើនជំនឿជាក់កាន់តែខ្ពស់។ សុភាសិតអង់គ្លេសមួយពោលថា “Fail to plan, plan to fail.” ដែលមានន័យថា ការមិនបានរៀបចំគម្រោងជាមុន អាចនាំទៅរកបរាជ័យ។៣. ការតាំងចិត្ត
គ្មានជោគជ័យណា ដែលអាចសម្រេចបានដោយងាយស្រួលនោះឡើយ។ ប្រសិនបើគ្មានការតាំងចិត្តខ្ពស់នោះ អ្នកអាចនឹងរារែក ឬបោះបង់គោលដៅ ឬសកម្មភាពរបស់ខ្លួន នៅពេលដែលជួបនឹងឧបសគ្គ ។ ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយ បើទោះជាលោកអ្នកមិនទទួលបានជោគជ័យក៏អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកបានខិតខំប្រឹងប្រែងហើយដែរ។ កម្លាំងចិត្ត ជាកម្លាំងចលករដ៏ខ្លាំងក្នុងការកំណត់ជោគជ័យរបស់លោកអ្នក។៤ ចំណុចដើម្បីរស់នៅដោយជោគជ័យAndrew Carnegie បានសរសេថា “ជោគជ័យធំបំផុតនៃជីវិតបង្កើតឡើងដោយការយកចិត្តទុកដាក់”។ គាត់និយាយអំពីជោគជ័យនៃការងារ ប៉ុន្តែការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការមានគោលបំណងច្បាស់លាស់ នឹងនាំមកនូវជោគជ័យដល់អ្នក គ្រប់រាល់ស្ថានភាពនៃជីវិត។ អ្នកត្រូវឆ្លុះបញ្ចាំងលើអ្វីដែលចង់បាន និងតើអ្នកត្រូវយកវាដោយរបៀបណាដើម្បីទទួលបានជោគជ័យក្នុងជីវិត។១. បង្កើតគោលបំណងដែលអ្នកអាចសម្រេចបាន៖ Maxwell Maltz បានសរសេរសៀវភៅខ្លីមួយដែលបាននាំភាពជោគជ័យដល់មនុស្សជាច្រើន ដែលសៀវភៅនោះមានឈ្មោះថា “Psycho-Cybernetics”។ គាត់បាននិយាយថា គំនិតរបស់មនុស្សត្រូវការគោលបំណងដើម្បីធ្វើការឱ្យទទួលបានជោគជ័យ។ មនុស្សត្រូវបានកំណត់ឱ្យសម្រេចគោលបំណង។២. បើកចំហរទទួលយកនូវឱកាស៖ រឿងមួយដែលផ្សាយពីព្រឹត្តិការណ៍មួយឬមនុស្សម្នាក់អាចនាំអ្នកទៅកាន់ការងារ បទពិសោធន៍ ឬការទាក់ទងដ៏សំខាន់មួយ។ ចូរបើកទូលាយនូវគំនិតរបស់អ្នកពីអ្វីដែលអ្នកដទៃប្រាប់អ្នក។ អ្នកមិនអាចដឹងថាអ្វីដែលនឹងអាចបំផុសគំនិតអ្នកឱ្យសាកល្បងទិសដៅថ្មីដែលនឹងនាំភាពជោគជ័យដែលអ្នកកំពុងស្វែងរកមកឱ្យអ្នកនោះទេ។៣. ជួយអ្នកដទៃរាល់ពេលដែលអ្នកអាចជួយបាន៖ ចូរធ្វើបរិច្ចាគនិងធ្វើការស្ម័គ្រចិត្តក្នុងក្រុមការងារស្ម័គ្រចិត្ត និងតែងតែត្រៀមលក្ខណៈរួចរាល់ក្នុងការជួយគ្រួសារ មិត្ត និងអ្នកជិតខាងរបស់អ្នក។ អ្នកនឹងនាំភាពវិជ្ជមានឱ្យជីវិតរបស់អ្នក ដោយការផ្តល់នេះ។ វានឹងជួយអ្នកឆ្លងកាត់ពេលវេលាលំបាក។៤. រៀនពីភាពបរាជ័យនិងកំហុសរបស់អ្នក៖ ពួកវាគឺជាឱកាសដើម្បីពិនិត្យពីកន្លែងដែលនាំអ្នកឱ្យដើរចេញពីផ្លូវទៅកាន់ភាពជោគជ័យរបស់អ្នក។ ចូរជឿថាមិនមានការបរាជ័យណាអាចធ្វើឱ្យអ្នកអស់សង្ឃឹមបាននោះទេ លុះត្រាតែអ្នកអស់សង្ឃឹមដោយខ្លួនឯង។ នៅពេលដែលគំនិតអវិជ្ជមានគំរាមកំហែងធ្វើឱ្យអ្នកបាក់ទឹកចិត្តពីការព្យាយាមសម្រេចនូវគោលបំណងរបស់អ្នក អ្នកត្រូវផ្អាកអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ បន្ទាប់មកដកដង្ហើមឱ្យវែងៗ និងគិតពីគំនិតវិជ្ជមាន។១២ វិធីធ្វើឲ្យខួរក្បាលចងចាំល្អអ្នកណាក៏ប្រាថ្នាមានសមត្ថភាពចងចាំបានល្អដែរ ពីព្រោះបើខួរក្បាល យើងអាចគិតអ្វីៗ រឺក៏ដោះស្រាយបញ្ហាបានដោយជោគជ័យ ក៏ប៉ន្តែផ្ទុយទៅវិញបើខួរក្បាលរបស់អ្នកមានបញ្ហានោះ
អ្នកពិតជាទទួលបរាជ័យពុំខាន។ ដូចនេះ ដើម្បីទទួលបានការចងចាំល្អ ខួរក្បាលស្រស់ស្រាយ នោះអ្នកគូរអនុវត្តនូវកម្មវិធីខាងក្រោម 1. ទទួលទានទឹកឲ្យបានច្រើនអ្នកគួរផឹកទឹកឲ្យបានច្រើន ពីព្រោះខួរក្បាលរបស់យើងពោពេញដោយសារធាតុទឹក ៨៥%។ ដូច្នេះប្រសិនបើរាងកាយខ្វះជាតិទឹកនោះខួរក្បាលនឹងធ្វើការយឺតដែលជាមូលហេតុធ្វើឲ្យយើង គិតយឺត រឺក៏គិតអ្វីៗមិនសូវចេញ និងពុំសូវប្រសើរឡើយ។
2. ការទទួលទានអាហារ អ្នកគួរទទួលទានអាហារប្រភេទខ្លាញ់ត្រីអូមេកា៣ អាហារដែលសម្បូរដោយវីតាមីនស៊ី (Vitamin C) ជាដើម។ 3. សើចនិងញញឹមឲ្យបានច្រើនការសើច និងញញឹមជាញឹកញាប់អាចធ្វើឲ្យខួរក្បាលទទួលទានភាពស្រស់ស្រាយ ដោយសារតែឥទ្ធិ ពលសាធាតុម្យ៉ាងចូលទៅជួយរំញោចដល់ប្រព័ន្ធខួរក្បាលឲ្យមានដំណើរការដែលគេហៅថា អង់ឌូហ្វិន។
4. ដាក់កំរិតលើខួរក្បាល ការដាក់កម្រិតលើខួរក្បាល មានន័យថា ការតាំងចិត្តដ៏មុតមាំ មិនកុហកខ្លួន និងចេះផ្លាស់ប្តូរឥរិយាបថ ស្របតាមកាលទេសជាដើម។
5. ដកដង្ហើមវែង ការដកដង្ហើមៗបែបនេះ ជាការបញ្ចូនថាមពលដល់ខួរក្បាល តែប្រសិនយើងអង្អុយដកដង្ហើមវិញអ្នក គួរអង្គុយខ្លួនអង្អុយខ្លួនពីព្រោះងាយស្រួលស្រូបយកខ្យល់អុកស៊ីសែន ចូលរាងកាយបានកាន់តែច្រើន តែបើអ្នកអង្គុយយូរនោះ គួរតែប្តូរឥរិយាបទឲ្យបានញឹកញាប់។
6. ហាត់ប្រាណ ការហាត់ប្រាណញឹកញាប់ រឺ ទៀងទាត់ពេលវេលាអាចជួយសម្រួល ដល់ដំណើរការរបស់ខួរក្បាលជា ពិសេសប្រព័ន្ធសាច់ដុំ របស់ខួរក្បាល។
7. កក់ត្រារឿងល្អៗ អ្នកគួរតែកត់ត្រារឿងរ៉ាវល្អៗពីខ្លួនឯង ពីព្រោះជួយឲ្យយើងគិតអ្វីដែលវិជ្ជមាន ជាពិសេសអាចឲ្យ យើងគេងលក់ស្រួល និងសុបិនល្អទៀតផង។
8. សមាធិ ការតាំងសមាធិ គឺមានសមត្ថភាពជួយធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់នឹងន ជាពិសេសជួយធ្វើឲ្យយើងគិត បានរហ័ស ហើយមានគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍ខ្លួនឯង។9. រកអ្វីថ្មីៗដាក់ក្នុងជីវិត ការរកអ្វីថ្មីៗដាក់ក្នុងជីវិត ដូចជាការស្គាល់មនុស្សថ្មី អានសៀវភៅថ្មីៗ បើកឡានលើផ្លូវថ្មីៗ ផ្លាស់ប្តូរ គំនិតថ្មីល្អៗជាមួយអ្នកស្គាល់ រឺក៏មិត្តភក្តិល្អៗពិសេសចៀសវាងធ្វើអ្វីៗដែលមិនល្អ។
10. ចេះអភ័យទោសនិងកាត់បន្ថយការខឹង អាការខាងលើនេះ គឺជួយកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ខួរក្បាលក្នុងការដោះស្រាយបញ្ហា ផ្សេងៗបានទាន់ពេលវេលា និងអាចបត់បែនទាន់ហេតុការណ៍ដែលបានកើតឡើងជាក់ស្តែង។
11. និយាយរឿងល្អៗដាក់ខ្លួន ក្នុង ១ថ្ងៃ យកល្អអ្នកគួនិយាយរឿងល្អៗជាមួយនឹងខ្លួនឯង យ៉ាងហោចណាស់ ឲ្យលើសពី ១០០ដង យ៉ាងតិចនេះជាវិធីសាស្រ្តល្អណាស់សំរាប់អ្នក។
12. គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ អ្នកគួរតែសម្រាកឲ្យបាន ៦ម៉ោងយ៉ាងតិច ហើយពេលវេលាល្អ ដែលអ្នកគួរ សម្រាកនោះគឺនៅម៉ោង ៩យប់ដែលជាពេលវេលាល្អណាស់។អត្ថបទបញ្ចូលដោយ : hourtkeak\បច្ចេកទេសរំងាប់កំហឹងកំហឹងក្រេវក្រោធ គឺជាអារម្មណ៍ទោសៈម្យ៉ាងដែលអាចកើតឡើងចំពោះមនុស្សជាញឹកញាប់។ ប្រសិនបើយើងបណ្តោយឲ្យអារម្មណ៍ក្រេវក្រោធកកស្ទះក្នុងចិត្តយូរ វានឹងជះផលអាក្រក់ប៉ះពាល់ដល់សុខភាពចិត្ត និងសុខភាពកាយ។ ដូច្នោះ យើងគួររំលត់ភ្លើងទោសៈកុំឲ្យឆេះ រោលអារម្មណ៍តាមវិធីដូចតទៅ :១-តាំងស្មារតី រាប់ពី១-១០នេះជាវិធីធ្វើឲ្យមានសមាធិ និងមានពេលត្រិះរិះពិចារណាចំពោះអ្វីដែលយើងបម្រុង នឹងនិយាយ ឬធ្វើថា វាជះផលអាក្រក់អ្វីខ្លះដល់យើង និងអ្នកដទៃ ។ វាជាវិធីរំងាប់កំសួលអារម្មណ៍ឲ្យត្រជាក់នឹងនរឡើងវិញ ។២-គេចចេញពីស្ថានការណ៍ចំពោះមុខបើពុំអាចរំងាប់អារម្មណ៍ក្រេវក្រោធបានទេ គួរចៀសចេញពីស្ថានការណ៍ដែលយើង កំពុងប្រឈម ដើម្បីឲ្យស្ងប់អារម្មណ៍ ចាំវិលត្រឡប់មកដោះស្រាយបញ្ហាឡើងវិញ ។៣-ឈប់គិត !ឈប់គិតរឿងដែលធ្វើឲ្យខឹង ឬមិនសប្បាយចិត្ត ហើយងាកទៅធ្វើការងារអ្វីដែលយើង ចូលចិត្តជំនួសវិញ ដូចជាលេងកីឡា លេងហ្គេម ស្តាប់ចម្រៀង មើលទូរទស្សន៍ ដើម្បីជួយឲ្យអារម្មណ៍មួហ្មងរលាយបាត់អស់ ។៤-រកទីប្រឹក្សាពេលមានអារម្មណ៍ក្រេវក្រោធមិនសប្បាយចិត្ត ចូររកទីប្រឹក្សាដូចជា ឪពុកម្តាយ មិត្ត ភក្តិជិតស្និទ្ធដែលអ្នកអាចទម្លាយរឿងក្នុងចិត្តប្រាប់បាន ព្រោះការនិយាយរឿងក្នុងចិត្តប្រាប់មនុស្សដេលយើងអាចទុកចិត្តបាន អាចជួយកាត់បន្ថយអារម្មណ៍ក្រេវក្រោធយ៉ាងស័ក្តិសិទ្ធ។ ចំណែកលទ្ធផលដែលបានទទួលបន្តមកទៀត កឺយោបល់ល្អៗសម្រាប់ឲ្យយើងយកទៅដោះស្រាយបញ្ហា ៕ទស្សនាវដ្ដី ខេមរា
ឆ្នាំទី០៣ លេខ៣៦ ប្រចាំខែ ឧសភា ឆ្នាំ ២០១០វិធីធ្វើឱ្យមានជំនឿលើខ្លួនឯងស្ថានភាពអារម្មណ៍ និងការគិតរបស់មនុស្សអាចផ្លាស់ប្តូរទៅ តាមមជ្ឈដ្នានជុំវិញខ្លួន។ពាក្យសម្តី និងសកម្មភាពផ្សេងៗមិនថា ភាវៈមានជីវិត ឬឥតជីវិតក៏ដោយសុទ្ឋសឹងតែមានឥទ្ឋិពលទៅលើចិត្តរបស់មនុស្ស វាអាចបង្ករជាភាពសប្បាយរីករាយ ក្លាហាន ឬក៏បាក់ស្បាត បាត់ជំនឿ ជាក់ក៏មាន។ ការកសាងជំនឿជាភាពសំខាន់សម្រាប់មនុស្សគ្រប់វ័យ ព្រោះថាជំនឿគឺជា អព្ហូតហេតុនិងជាអាទិទេពបង្កើតវត្ថុសព្វសារពើ ដែលមនុស្សចង់បាន។
នៅក្នុងលេខនេះ លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ជាអ្នកជំនាញឯកទេសខាងផ្លូវចិត្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជម្រាបជូនពីវិធីក្នុងការកសាងជំនឿចិត្ត ដល់ប្រិយមិត្តទាំងអស់តាមរយៈទស្សនាវដ្តី សុខភាពយើង។
មូលហេតុនៃការបាត់បង់ជំនឿចិត្តលើខ្លួនឯង
ការបាត់បង់ជំនឿកលើខ្លួនឯងភាគច្រើនបង្ករដោយសារតែជម្ងឺផ្លូវចិត្ត ឬ ជួបប្រទះ នឹងបញ្ហាដែលធ្វើឱ្យខ្លួនបាក់ស្បាត។ មនុស្សមួយចំនួនដែលមានសុខភាពផ្លូវចិត្តមិនល្អឬមានការគិតច្រើន តែងតែរុញច្រានខ្លួនឯងទៅក្នុងភាពអស់សង្ឈឹម ការស្រមើលស្រមៃ ដែលឥតប្រយោជន៍ និងគ្មានភាពជាក់លាក់ក្នុងទស្សនៈអវិជ្ជមានចំពោះខ្លួនឯង ដែលអារម្មណ៍ទាំងនោះកើតចេញពីភាពសោកសៅ និងការអស់សង្ឈឹម។ ភាពឯកាមានប្រភព ចេញពីការខ្វះខាតភាពកក់ក្តៅពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែលខ្លួនស្រលាញ់និងមានទំនុកចិត្តលើ។ ជួនកាលការបាត់បង់ជំនឿចិត្តនេះអាចកើតឡើងដោយសារការ ច្រណែនការខ្លាចនូវការពិត និងការបរាជ័យក្នុងការងារ ជាហេតុបង្កឱ្យបុគ្គលនោះគ្មានជំនឿនិងភ័យខ្លាច ក្នុងការប្រឈមមុខជាមួយឧបសគ្គ និងស្ថានភាពដែលខ្លួនជួបប្រទះ ព្រោះមិនហ៊ានទទួលស្គាល់ការពិត ដែលបានកើតឡើងនោះ។
វិធីធ្វើឱ្យមានជំនឿលើខ្លួនឯង
នៅពេលដែលមនុស្សម្នាក់ៗចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចខុសធម្មតា ឬចាប់ផ្តើម សង្ស័យលើខ្លួនឯងញឹកញាប់ និងខ្វះការប្រឈមមុខជាមួយបញ្ហា លោកអ្នកចាំបាច់ត្រូវកសាងអារម្មណ៍ធនិងភាពក្លាហានឱ្យបានរឹងមាំជាប្រចាំ។ ហើយគប្បីរកវិធីដោះស្រាយ ដោយស្វែងរកភាពកក់ក្តៅ បទពិសោធន៍ និងការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ដើម្បី កុំឱ្យខ្លួនឯងធ្លាក់ទឹកចិត្តកាន់តែខ្លាំងឡើង។ បញ្ហាប្រភេទនេះទាមទារការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីអ្នកដ៏ទៃ។ ការផ្តល់នូវអារម្មណ៍កក់ក្តៅ ការហ្វឹកហាត់អារម្មណ៍ និងការផ្តល់ឱកាសដល់អ្នកជម្ងឺចូលរួមធ្វើកិច្ចការណាមួយ ដែលមានប្រយោជន៍ខាងផ្លូវ ចិត្តជាកត្តាចំាបាច់សម្រាប់ឱ្យអ្នកជម្ងឺ។ ការសាងនូវជំនឿលើខ្លួនឯងប្រកបដោយសេចក្តីសង្ឈឹមក្នុងចិត្តដើម្បីឱ្យពួកគេបានជាសះស្បើយពីជម្ងឺប្រភេទនេះឆាប់រហ័ស ព្រោះថាការ ធ្វើបែបនេះអាចធ្វើឱ្យមនុស្សទាំងនោះមានគំនិតសុទិដ្ឋិនិយម ជំពោះអ្វីដែលនៅជុំវិញខ្លួន ពួកគេ។ប៉ុន្តែផ្ទុយទៅវិញ បើសិនជាអ្នកជម្ងឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ វិធីដែលដោះស្រាយដ៏ ល្អបំផុតគឺលោកអ្នកគប្បីបញ្ជូនអ្នកជម្ងឺទៅរកអ្នកជំនាញឯកទេសខាងផ្លូវចិត្ត ដើម្បីទទួលការព្យាបាលតាមបច្ចេកទេសចិត្តសាស្រ្ត។
ផលវិបាកនៃការបាត់បង់ជំនឿចិត្ត
ជំនឿចិត្តទាក់ទងយ៉ាងច្រើនជាមួយជម្ងឺផ្លូវចិត្តផ្សេងៗ ដូចជាជម្ងឺធ្លាក់ទឹកចិត្តការចាញ់ ប្រាប ជម្ងឺភ័យខ្លាចជាដើម។ ការបាត់បង់ជំនឿលើខ្លួនឯងមានផលប៉ះពាល់យ៉ាងខ្លំាងទៅលើការរស់នៅ ប្រចាំរបស់អ្នកជម្ងឺ ការបំពេញកិច្ចការ ឬភារៈកិច្ចផ្សេងៗ។ អ្នកដែលមាន បញ្ហាប្រភេទនេះច្រើនតែ មានផលអាក្រក់កើតចំពោះចិត្តគំនិតរបស់ពួកគេ។ អ្នកជម្ងឺខ្លាចរសាប់រសល់ ចង់ឱ្យបានការលើកទឹកចិត្ត និងបាត់បង់សម្ថភាព ដែលខ្លួនមានពីមុនមក ក្លាយជា មនុស្សម្នាក់ដែលមានធ្វើអ្វីស្ទើរ តែមិនកើត ដោយសារតែការបាត់ជំនឿ មិនតែ ប៉ុណ្ណោះការគ្មានជំនឿចិត្តអាចបង្កឱ្យសុខភាពផ្លូវកាយចុះខ្សោយជាលំដាប់ផងដែរ។
វិធីបង្ការការបាត់បង់ជំនឿ
ជំនឿគឺជាអ្វីដែលមើលមិនឃើញ ហើយចាំបាច់ត្រូវចិញ្ចឹមដោយសេចក្តីសង្ឈឹមនិង សេចក្តីស្រឡាញ់ដែលមានប្រភពចេញពីខ្លួនឯង មនុស្សនៅជុំវិញ និងភាពជោគជ័យដែលទទួលបាន។ កាលណាលោកអ្នកចេះប្រើការគិតក្នុងផ្លូវវិជ្ជមាន មិនឆាប់ទន់ទាទៅរកសុបិន នៃការបាត់បង់នោះ ជាវិធីដែលលោកអ្នក អាចបង្ការបញ្ហាទាំងអស់នេះបាន។ ការមានមហិច្ឆតាខ្ពស់ពេក ក៏អាចឱ្យបង្កជាហេតុដែលនាំទៅរកការបាក់ទឹកចិត្ត។ សូមព្យាយាម គ្រប់គ្រងនូវការចង់បានហួស កម្រិតដែលអាចធ្វើទៅបានក្នុងរយៈពេលដែលមិនអាចទៅរួចមកជាការធ្វើដោយសន្សឹមៗ ក្នុងការសំរេចគោលដៅទាំងនោះវិញ កុំរត់ហួសពីកម្លាំង ដែលលោកអ្នកអាចធ្វើបាន។ សូមផ្តល់ជាការសម្រាក ការលម្ហែសុខភាពផ្លូវចិត្ត ឱ្យដូចជាលោកអ្នកប្រព្រឹត្តជាមួយ រាងកាយរបស់លោកអ្នកនៅពេល ដែលវាអស់កម្លាំងនិងត្រូវ ស្វែងរកជំនួយនោះទើបជាការប្រសើរសម្រាប់ខ្លួនលោកអ្នក។
ដំបូន្មានអ្នកជំនាញ
ការថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អជាប្រធានបទដែលមានអត្ថន័យធំទូលាយដែល ត្រូវយកមកពិភាក្សាជាចាំបាច់។ មនុស្សដែលនឿយហត់ដោយកម្លាំងកាយអាចថែបំប៉នសុខភាពឡើងវិញ ដោយការហូបចុក ការសម្រាក និងការបំប៉ន ប៉ុន្តែប្រសិនបើមនុស្ស នឿយហត់ផ្លូវចិត្តនោះពិបាកនឹងរកវិធីមកព្យាបាល ឬដោះស្រាយបញ្ហាទំាងនោះណាស់។ដូចនេះមនុស្សគ្រប់រូប គួរតែចេះជ្រើសរើសនូវរបៀបរស់នៅដែលមានអត្ថប្រយោន៍ដល់ សុខភាពកាយ និងផ្លូវចិត្ត។ បើសិនជាបញ្ហាផ្លូវចិត្តគួរគប្បីសុំជំនួយពីមនុស្សជុំវិញខ្លួន និង គ្រូពេទ្យដើម្បីការពារខ្លួនពីជម្ងឺផ្លូវចិត្តនានា ដែលអាចផ្តល់មកនូវផលលំបាកដល់ខ្លួនយើង និងក្រុមគ្រួសារ ពិសេសសង្គមជាតិដែលខ្លួនរស់នៅផងដែរ។
ដោយ ទស្សនាវដ្តី សុខភាពយើង អ្នកប្រឹក្សា លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ជាអ្នកជំនាញឯកទេសខាងផ្លូវចិត្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
ទស្សនាវដ្តីសុខភាពយើង
លេខ០៤៣ ឆ្នាំទី៤ ខែ សីហា ឆ្នាំ ២០០៩វិធីសាមញ្ញបំផុតក្នុងការរំឮកការចងចាំលោកអ្នកមិនចាំបាច់ប្រើថ្នាំដើម្បីជំរុញភាពចងចាំនោះទេ។ អ្វី ដែលលោកអ្នកត្រូវការដើម្បីក្លាយជាអ្នកពូកែចងចាំនោះគឺ គ្រលៀស ភ្នែកអ្នកទៅឆ្វេងស្តាំប្រមាណ ៣០វិនាទីប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Manchester Metropolitan បានរកឃើញថាការ ធ្វើចលនាគ្រាប់ភ្នែកក្នុងទិសដៅផ្តេកម្តងទៅឆ្វេងម្តងទៅស្តាំគឺបានជួយក្រុមអ្នកស្ម័គ្រចិត្ត បាននូវបណ្តាលពាក្យដែលរៀនពីមុនមក បានច្រើនជាងអ្នកដែលមិនធ្វើចនាភ្នែក។ អ្នក ស្រាវជ្រាវថែមទាំងបានកត់សម្គាល់ឃើញទៀតថាអ្នកស្ម័គ្រចិត្តទាំងនោះក៏មានកំហុសឆ្គង កាន់តែតិចនៅពេលនឹកពាក្យឡើងវិញ។
លោកវេជ្ជបណ្ឌិត អាន់ឌ្រូ ផាឃឺរ (Dr Andrew Parker) ដែលដឹកនាំការសិក្សានេះបានលើកឡើងថារបកគំហើញនេះគួរឱ្យរំភើបណាស់ដោយថាវិធីសាស្ត្រដ៏សាមញ្ញនេះអាចមានប្រយោជន៍យ៉ាងធំធេងដល់មនុស្សយើងពិសេសចំពោះសិស្សនិស្សិតដែលត្រៀមប្រឡង។ លោកវេជ្ជបណ្ឌិត អាន់ឌ្រូបន្ថែមទៀតថាទង្វើបែបនេះជួយឱ្យលោកអ្នកនឹងឃើញឡើងវិញនូវ ចំណែកសំខាន់ណាមួយនៃព័តមានម្រាប់ការប្រឡងជាដើម។ បច្ចុប្បន្ននេះអ្នកស្រាវជ្រាវមានផែនការធ្វើតេស្តឱ្យកាន់តែច្រើនថែមទៀតដើម្បីពង្រីកការរកឃើញរបស់ពួកគេ។
ទស្សនាវដ្តីប្រជាប្រិយ
ឆ្នាំទី ១៣ លេខ ៣៨៧ ១១-២០ មិថុនា ២០០៧សំលៀងខួរក្បាលដោយទូរទស្សន៏មិត្តអ្នកអានប្រហែលជាបានឮពីគុណវិបត្តិ នៃការមើលទូរទស្សន៏ ហើយដោយធ្លាប់មានការផ្សព្វផ្សាយថាការមើលទូរទស្សន៏យូរនាំឲ្យ កុមារក្លាយជាមនុស្សបំពារបំពាននិងរាំងស្ទះដល់ការអភិវឌ្ឍខួរក្បាល។ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងគុណវិបត្តិក៏មានគុណសម្បត្តិដែរ ប្រសិនបើយើង ចេះទាញយកប្រយោជន៏ពីការមើលទូរទស្សន៏ ព្រោះអ្នកជំនាញបញ្ចាក់ថាការមើលទូរទស្សន៏ក៏អាចជួយដុសខាត់ខួរក្បាល បើយើងព្យាយាមបើកទូរទស្សន៏ដោយសំឡេងតិច បំផុត។បណ្ឌិត ម៉ៃឃើល ម៉ីស៊ិនិចអ្នកវិទ្យាសាស្រ្តផ្នែកខួរក្បាលនៃមហាវិទ្យាល័យកាលីហ្វ័រញ៉ា នៅសានហ្រ្វានស៊ីស្កូ បានណែនាំឲ្យអ្នកមើលទូរទស្សន៏ទាំងអស់ ប្រើរីម៉ូតបន្ថយសំឡេងទូរ-ទស្សន៏ដោយបញ្ចាក់ហេតុផលថា ដើម្បីមើលទូរទស្សន៏សំឡេងតិចឲ្យយល់រឿង យើងត្រូវ ផ្តោតអារម្មណ៏ស្តាប់ និង យកចិត្តទុកដាក់ចំពោះរឿងរ៉ាវនៅក្នុងទូរទស្សន៏ ដែលជាវិធីជួយអភិវឌ្ឍសមាធិ និង ការប្រមូលផ្តុំអារម្មណ៏យ៉ាងល្អ។ ការដុសខាត់ខួរក្បាលបែបនេះអាចជះ ផលល្អដល់ការងារទៀតផងដោយអាចឲ្យយើងធ្វើការបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងបន្ទប់ដែលពោរពេញដោយសំលេង។ក្រៅពីនេះ វាជួយឲ្យខួរក្បាលភ្លឺថ្លា និងការពារជំងឺចុះខ្សោយខួរក្បាល ដោយការកាត់ បន្ថយបរិមាណកូឡេស្តឺរ៉ូលក្នុងឈាមទៀតផង៕ដកស្រង់ចេញពីទស្សនាវដ្ដីខេមរាឆ្នាំទី០៣ លេខទី ៣២ ខែមករា ២០១០វិធីថែរក្សាខួរក្បាលឲ្យនៅតែរស់រវើក
ការដែលយើងចង់ធ្វើការអ្វីមួយឲ្យទទួលបានលទ្ធផលល្អនោះ បច្ច័យសំខាន់មួយគឺត្រូវមានខួរក្បាលល្អ។ ប៉ុន្តែគួរឲ្យសោកស្តាយដែលមនុស្សមួយភាគធំភ្លេចផ្តល់ភាពសំខាន់ចំពោះការថែទាំខួរក្បាល របស់ខ្លួនឯង។ មិនតែប៉ុណ្ណោះជួនកាលក៏បានធ្វើទង្វើមួយចំនួនដែលអាចធ្វើឲ្យខួរក្បាលស្ពឹកស្ទក់ទៀតផង។ ដូច្នេះយើងនាំគ្នាធ្វើការសិក្សាថា តើការថែទាំខួរក្បាលមានគុណភាព នោះ គេត្រូវធ្វើយ៉ាងដូចម្តេច?ហើយទង្វើគ្រោះថ្នាក់បែបណាខ្លះដែលយើងគួរតែចៀសវាង?
១- នៅឲ្យឆ្ងាយពីបារី
ការពិតដែលថាបារីជះឥទ្ធិពលមិនល្អចំពោះសុខភាព វាជារឿងដែលយើងគ្រប់គ្នា បានដឹងច្បាស់ហើយ។ប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅទៅទៀតនោះយើងនឹងរកឃើញថា ការជក់បារីជាមូលហេតុនៃជំងឺស្វិតខួរក្បាល និង ជំងឺភ្លេចភ្លាំងច្រើន។ ដូច្នេះបើអ្នកចង់ឲ្យខួរក្បាលនៅធ្វើការបានយូរតទៅទៀត សូមផ្តាច់ ឬ មិនត្រូវផ្តើមជក់បារីឡើយ។
២- ទទួលទានអាហារពេលព្រឹករាល់ថ្ងៃ
ដោយសារតែការប្រញាប់ខ្លាចស្ទះចរាចរទៅធ្វើការមិនទាន់ ក៏មិនបានទទួលទាន អាហារពេលព្រឹក។តើអ្នកដឹងទេថាទង្វើបែបហ្នឹងវាជះឥទ្ធិពលអាក្រក់ចំពោះរាងកាយក្នុង រយៈពេលវែងយ៉ាងខ្លាំង ពីព្រោះការបង្អត់អាហារពេលព្រឹកធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាបដែលជាមូលហេតុនាំឲ្យសារធាតុអាហារទៅចិញ្ចឹមខួរក្បាលមិនបានគ្រប់គ្រាន់ ក៏បង្កឲ្យ ខួរក្បាលចុះខ្សោយនៅទីបំផុត។ហេតុដូច្នេះត្រូវចេះបែងចែកពេលវេលាសម្រាប់អាហារ ពេលព្រឹកដើម្បីខួរក្បាលរបស់អ្នកផង។
៣- កុំទទួលទានច្រើនពេក
ទោះបីជាយើងលើកទឹកចិត្តឲ្យអ្នកទទួលទានអាហារឲ្យបានគ្រប់បីពេលដោយ ទទួលទានអាហារព្រឹកច្រើនជាងអាហារពេលផ្សេងៗក្តីប៉ុន្តែអ្នកក៏មិនត្រូវទទួលទានអាហារ ក្នុងបរិមាណច្រើនពេកដែរ មិនថាជាអាហារពេលណាទេ។ ព្រោះថា ការទទួលទានតាមតែមាត់ឃ្លាននោះវាមិនគ្រាន់តែជះឥទ្ធិពលអាក្រក់ចំពោះរាងកាយរបស់យើងឡើយ ប៉ុន្តែវាក៏ ធ្វើឲ្យសរសៃឈាមក្រហមក្នុងខួរក្បាលកកដែលជាមូលហេតុមួយនៃជំងឺការចងចាំចុះ ខ្សោយ។ ដូច្នេះត្រូវចេះគ្រប់គ្រងអាហារផង ដើម្បីសុខភាពខួរក្បាលរបស់អ្នក។
៤- ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់
យើងធ្លាប់ដឹងស្ទើរគ្រប់ៗគ្នាមកហើយថា តម្រូវការរបស់រាងកាយគឺត្រូវទទួលទាន ដំណេកឲ្យបានពី ៧-៨ ម៉ោង ក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកអាចមិនបានដឹងថា ផលប៉ះពាល់នៃការទទួលទានដំណេកមិនបានគ្រប់គ្រាន់នោះ វាកាចសាហាវប៉ុនណាឡើយ។ ការ ទទួលទានដំណេកមិនគ្រប់គ្រាន់វាមិនគ្រាន់តែធ្វើឲ្យអ្នកទ្រុឌទ្រោមអស់កម្លាំងរហិតរហៃ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យកោសិកាខួរក្បាលស្លាប់បានទៀតផង ពីព្រោះបើអ្នកមិន បានដេកពួននោះខួរក្បាលក៏អត់បានដែកពួនដែរ។ ដូច្នេះចាប់តាំងពីយប់នេះតទៅត្រូវចាប់ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ មិនត្រូវគិតថាពេលនេះរវល់ការងារខ្លាំង ដេកតិចសិនចាំដេកសងឲ្យបានច្រើននៅសប្តាហ៍ក្រោយ។ ការគិតបែបនេះមិនត្រឹមត្រូវឡើយ ព្រោះ កោសិកាខួរក្បាលនឹងស្លាប់កណ្តាលទីបានដោយមិនរង់ចាំសប្តាហ៍ក្រោយឡើយ។
៥- នៅឲ្យឆ្ងាយពីបរិស្ថានអាក្រក់
បរិស្ថានកខ្វក់បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពរាងកាយ ចំណុចនេះយើង គ្រប់គ្នាបានដឹងច្បាស់ប៉ុន្តែផ្នែកណាមួយក្នុងរាងកាយដែលស្រូបយកពេញៗនោះយើងមិន សូវដឹងច្បាស់ឡើយ។ សូមជម្រាបថា ផ្នែកដែលស្រូបយកពេញនោះ គឺខួរក្បាលរបស់យើង នេះតែម្តងពីព្រោះខួរក្បាលប្រើថាមពលច្រើនជាងគេក្នុងរាងកាយ។ ការស្រូបយកខ្យល់ ដែលមានជាតិពុលចូលទៅក្នុងរាងកាយ វាជាការកាត់បន្ថយបរិមាណអុកស៊ីហ្សែនក្នុងខួរក្បាលដែលកត្តានេះបានជះឥទ្ធិពលធ្វើឲ្យប្រសិទ្ធភាពរបស់ខួរក្បាលចុះខ្សោយ។ ដូច្នេះ ត្រូវចៀសវាងបរិស្ថានកខ្វក់កាន់តែឆ្ងាយកាន់តែល្អ៕
ទស្សនាវដ្តី ប្រជាប្រិយ
លេខ ៤៤២ ២១-៣១ ធ្នូ ២០០៨ការភ្លេចភ្លាំង និង ដំណោះស្រាយ
ការដែលគ្រាន់តែមានការភ្លេចភ្លាំងមិនដឹងទុកកូនសោររថយន្តនៅកន្លែងណាឬអ្នកត្រូវចំណាយពេល២ទៅ៣នាទីដើម្បីរកនឹកឈ្មោះមនុស្សដែលអ្នកប្រហែលមុខមិនមានន័យថាអ្នកត្រូវបារម្ភជំងឺAlzheimerទេ។
វេជ្ជបណ្ឌិតចចហ្គ្រោសប៊ើក(Dr.GeorgeGrossberg)អ្នកជំនាញខាងជំងឺAlzheimerនៅ សាលាពេទ្យនៃសាកលវិទ្យាល័យSaintLouisបានឲ្យដឹងថាការភ្លេចភ្លាំងខាងលើនេះអាចជាការធ្វើឲ្យមួរម៉ៅប៉ុន្តែការភ្លេចភ្លាំងបែបនេះគឺជាបម្រែបម្រួលមួយដែលកើតមានឡើងជា ធម្មតានៅពេលយើងកាន់តែចាស់។យើងមាននិន្នាការឲ្យអ្វីៗដែលមិនសំខាន់ចំពោះយើងកន្លងផុតទៅហើយយើងក៍ភ្លេចវាទៅ។ប៉ុន្តែប្រសិនពត៏មាននោះត្រឡប់មកយើងវិញនៅ ពេលក្រោយយើងពិតជាគិតអំពីវាយើងនិងមានបញ្ហារំខានបន្តិចបន្តួចដែលជាមិនធ្ងន់ធ្ងរ ណាស់ណាទេ។តែទោះជាយ៉ាងណាក៏ដោយប្រសិនពត៏មាននោះសំខាន់ហើយអ្នកមិន ដែលអាចរកនឹកឃើញមកវិញនោះប្រហែលជាបញ្ចាក់ពីបញ្ហាកាន់តែធ្ងន់ធ្ងរ។
ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗសម្រាប់ការបង្វឹកខួរក្បាល់ឲ្យចាំល្អនិងងាយរំលឹក ឃើញឡើងវិញ ៖
កំណត់មូលហេតុធ្វើឲ្យវង្វេងវង្វាន់នោះ
ប្រការនេះអាចកើតឡើងដោយសារពេលនោះខួរក្បាលរបស់អ្នកកំពុងបំពេញភាកិច្ច ច្រើននៅក្នុងពេលតែមួយដូចជាអ្នកស្តាប់វិទ្យុឬនិយាយទូរស័ព្ទជាដើម។ដូចនេះបិទវិទ្យុឬឈប់និយាយទូរស័ព្ទហើយផ្តោតទៅលើអ្វីដែលអ្នកកំពុងធ្វើឬនឹកគិត។ហាត់ប្រាណរាង កាយដើម្បីផ្តល់អត្ថប្រយោជន៏ដល់ខួរក្បាល។
ការហាត់ប្រាណបង្កើនបរិមាណអង់ដូហ្វីន(Endophins)ក្នុងរាងកាយដែលជាសារធាតុ ធ្វើឲ្យមានអារម្មណ៏ល្អនិងបង្ការការពិបាកចិត្ត។ប្រការនេះសំខាន់ណាស់ព្រោះការពិបាកចិត្តវានិងបង្ករឲ្យមានការថយចុះនូវការចងចាំនិងជាកត្តាប្រឈមមុខនឹងជំងឺAlzheimer។
ផ្តល់ដល់ខួរក្បាលរបស់អ្នកនូវលំហាត់ប្រាណផង :
ការប្រកួតប្រជែងភាពវៃឆ្លាតជួយធ្វើឲ្យប្រសើរនូវសកម្មភាពខួរក្បាលនិងធ្វើឲ្យវាកាន់ តែស៊ាំនឹងជំងឺ។លេងអុក,រៀនប្រើដៃឆ្វេងបើអ្នកជាមនុស្សប្រើដៃស្តាំ,រៀនភាសាថ្មីជាដើម។
ដេកគ្រប់គ្រាន់ :
ដំណេកមិនគ្រប់គ្រាន់បណ្តាលឲ្យមានគុណវិបត្តិភាពចងចាំនៅពេលក្រោយមកក្នុង ជីវិតរស់នៅ។ចំពោះមុខបើអ្នកដេកមិនគ្រប់គ្រាន់នោះអ្នកនឹងជាមនុស្សភ្លេចច្រើនឬមិនអាចគិតគូរអ្វីបានច្បាស់លាស់ឡើយ។
ដកស្រង់ចេញពីទស្សនាវដ្តីប្រជាប្រិយ
ឆ្នាំទី ៩ លេខ ២៥០ ថ្ងៃទី ២១-៣១ សីហា ២០០៣ខួរក្បាលមនុស្ស និង អាថ៌កំបាង
អាថ៌កំបាំងដែលថាតើខួរក្បាលគ្រប់គ្រងអ្វីៗចាប់តាំងពីភាសា រហូតដល់ចលនាអាចត្រូវបានបកស្រាយដោយ(ផែនទី)មួយដែល បង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ។អ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានប្រើរូបភាពខួរក្បាលរាប់ពាន់របស់មនុស្ស្រគ្រប់ វ័យនិងអ្នកដែលមានជំងឺជាច្រើនប្រភេទ។អ្នកវិទ្យាសាស្ត្រសង្ឃឹមថានឹងបង្កើតរូបភាព សុក្រឹតបំផុតនៃរចនាសម្ព័ន្ធនិងមុខងាររបស់ខួរក្បាល។ពួកគេបានធ្វើការស្កេនខួរក្បាល មនុស្ស៧.០០០នាក់ដើម្បីទទួលបានទិន្ន័យដែលត្រូវការដើម្បីបង្កើត(ផែនដី)ហើយគេអះ អាងថានិងបន្តបន្ថែមរបកគំហើញទៅលើ(ផែនទិ)នៅពេលការស្រាវជ្រាវកាន់តែច្រើនថែម ទៀតត្រូវបានធ្វើឡើង។
អ្នកវិទ្យសាស្ត្រមកពីប្រទេសចំនួន៦ដែលបានពាក់ព័ន្ធនឹងការរៀបចំ(ផែនទី)ខួរក្បាល នេះរួមគ្នា។គេសង្ឃឹមថាទិន្នន័យដែលទទួលបាននឹងប្រាប់កាន់តែច្រើនអំពីថាតើទីកន្លែង ណានៃខួរក្បាលដែលគ្រប់គ្រងមុខអារជាក់លាក់ណាមួយនោក្នុងរាងកាយ។គេក៏សង្ឃឹម ដែរថានឹងអាចយល់ដឹងកាន់តែច្បាស់អំពីថាតើខួរក្បាលមនុស្សដែលមានជំងឺដូចជាអាល់- ហ្សេមឺរ(Alzheimer)មានការខុសក្នាពីខួរក្បាលអ្នកមានសុខភាពល្អដូចម្ដេច។
ពាក្យនៃ(ផែនទី)នេះបានរាលដាលយ៉ាងរហ៧សក្នុងចំណោមអ្នកឯកទេសសរសៃ ប្រសាទនៅទូទាំងពិភពលោកហើយគ្លីនិកជាច្រើនបានផ្ញើរូបភាពស្កេនខួរក្បាលនៅឲ្យ ក្រុមស្រាវជ្រាវដើម្បីចងក្រងជាទិន្នន័យដែលបច្ចុប្បន្នមានរូបភាពរាប់ពាន់ហើយ។
ខួរក្បាលរបស់មនុស្សម្នាក់ៗខុសគ្នាទាំងទម្រង់,ទំហំនិងការគ្រប់គ្រង។អ្នកជំនាញបាន និយាយថាមធ្យោបាយតែមួយដើម្បីយល់ថាតើខួរក្បាលដំណើរការដូចម្ដេចគឺប្រមូលពត៌ មានពីរូបភាពស្កែនឲ្យបានច្រើនតាមតែអាចធ្វើទៅបានក្នុងគោលបំណងបង្កើ-តនូវអ្វីដែល ជាខួរក្បាល(មធ្យម)ឬ(គំរូ)។វេជ្ជបណ្ឌិតចនម៉ាហ្សីយ៉ូតា(Dr.John Mazziot-ta)អ្នក ជំនាញខាងវិភាគខួរក្បាលមនុស្សនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋ Los Ange-les (UCLA) បានឲ្យដឹងថា(មិនមានខួរក្បាលពីរដែលដូចគ្នានោះទេទាំងរូបរាង,ទំហំនិងរបៀប ដែលវាដំណើរការ។អ្នកមិនអាចគ្រាន់តែចង្អុលតៅកន្លែងមួយហើយនិយាយថានោះជា កន្លែងសម្រាប់ភាសា)។
លោកអាស៊ឺថូហ្គា(Arthur Toga)សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅUCLAបានឲ្យដឹង ថាមិនមានវិធីដើម្បីប្រៀបធៀបឬប្រឆាំងពត៌មានមួយដោយគ្មានផែនទីខួរក្បាលដែលមាន ការយល់ដឹងនោះទេ។ឥឡូវយើងបានចងក្រងទិន្នន័យជាមូលដ្ឋានតាមរបៀបជា(ផែនទីភូមិ សាស្ត្រខួរក្បាល)បានដូចនេះអ្នកអាចមើលទៅលើទិដ្ឋភាពផ្សេងៗដែលថាតើខួរក្បាល ដំណើរការដូចម្ដេច។
សាស្ត្រាចារ្យរូបនេះបន្តទៀតថាយើងអាចរៀបចំទិន្នន័យនេះឃាលំដាប់ថ្នាក់ដោយ កំណត់ពណ៍ឆរពីមូលដ្ឋានភេទឬដោយជំងឺ។ផែនទីនេះនឹងអាចនាំទៅដល់ការកំណត់ រោគវិនិច្ឆ័យទាន់ពេលដើម្បីឲ្យគ្រូពេទ្យធ្វើការព្យាបាលឆាប់រហ័ស៕
ដកស្រង់ចេញពីទស្សនាវដ្ដីប្រជាប្រិយ
លេខ ២៥២ ថ្ងៃទី ១១-២០ កញ្ញា ២វិធីងាយៗក្នុងការភ្ញោចការចងចាំ
រឿងខួរក្បាល ហាក់ដូចជាមិនមានទីទំនេរគ្រាប់គ្រាន់ដើម្បីផ្ទុកទិន្ន័យ ថ្មីៗបន្ថែមទៀតនោះឡើយ។ សំណាងអក្រក់ត្រងត្រង់ដែលយើងពុំមាន អ៊ិនធើណល ហាតដ្រាយឬក៏ហៅថាផ្នែករៀបចំរក្សាទុកទិន្ន័យផ្នែកខាង ក្រៅដូចគ្នាទៅនឹងកុំព្យូទ័រដែលមាន។ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការសិក្សាស្រាវជ្រាវច្រើនករណីកន្លងមកនេះបង្ហាញឱ្យឃើញថាមនុស្សយើងអាចភ្ញោចឬកែរសំរួលការចងចាំឱ្យ កាន់តែល្អឡើងបាន។
វិធីជួយដល់ការចងចាំមួយបែបគឺប្រសិនបើមិនចង់បាត់បង់ការចងចាំអ្វីដែលបានសិក្សាកាល ពីថ្ងៃនោះសូមណែនាំឱ្យចូលទៅកាន់ទីដំណេកតែម្តង។ការទទួលទានដំណេកបានមួយស្របក់ ប្រសិនបើសំរាករហូតដល់៩០នាទីវានឹងជួយដល់ការកត់ត្រាអ្វីដែលកើតឡើងនៅក្នុងកាលពីថ្ងៃ នោះបានល្អបំផុត។
នៅពេលចូលដំណេកពេលយប់ខូរក្បាលនឹងបង្កើតការចងចាំនៃហេតុការណ៍ថ្ងៃនោះឡើង ក៏ប៉ុន្តែការប្រើខួរក្បាលធ្ងន់ធ្ងរជាមួយនឹងការចងចាំរយៈពេលវែងអាធ្វើឱ្យប្រឈមមុខនឹងការចង ចាំជាមួយហេតុការណ៍កើតឡើងថ្មីៗបាន។
បើយោងការងារសិក្សាខាងវិទ្យាសាស្ត្រជាច្រើនករណីថ្មីៗកន្លងមកនេះគេបានរកឃើញថាការចងចាំរបស់មនុស្សម្តាក់ៗអាចកែសំរួលឬភ្ញោចឱ្យមានសន្ទុះកាន់តែល្អឡើងបានដោយអា-ស្រ័យកត្តាដែលពាក់ពន្ធ័ជាច្រើនយ៉ាងដូចជាការស្តាប់តន្ត្រីការកែសំរួលទម្លាប់ការសម្លឹងមើល ពិភពលោកបែបកូនក្មេងក៏អាចជួយបានច្រើនបំផុត។
ជាការពិត រឿងនេះវាពុំធ្វើឱ្យអស់ក្តីសង្ឃឹមទាំងស្រុងនោះទេ ឬបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរណាមួយនោះដែរដើម្បីភ្ញោចឱ្យមានថាមពលចងចាំបានកាន់តែល្អឡើងនោះ៕
ការសែតកម្ពុជាថ្មី ឆ្នាំទី៨ លេខ១៩៨៩
ថ្ងៃអង្គារ ទី០៧ខែកក្កដា ឆ្នាំ២០០៩ស្រាវជ្រាវអារម្មណ៍របស់មនុស្សយុគនេះ១៤០ប្រទេសឃើញមាន លទ្ធផលល្អនៅឡើយ
ទោះបីថា អពិភពលោកយើងកំពុងប្រឈមជាមួយសង្រ្គាមនិងវិបត្តិ សេដ្ឋកិច្ចម្ហូបអាហារឡើងថ្លៃ និងថែមទាំងមានរោគផ្តាសាយប្រភេទថ្មីរុករានយាយីថែមទៀតក្តីក៏ការស្រាវជ្រាវពីសាកលវិទ្យាល័យឃេនសាស្ត្រនិងទីភ្នាក់ងារស្រាវជ្រាវគំនិតដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកបានរកឃើញថាប្រជាជនមួយភាគធំនៅមានស្មារតីល្អនៅ ឡើយ។
របាយការណ៍ស្រាវជ្រាវដែលគេបានបង្ហើបឡើងនៅក្នុងអង្គប្រជុំវិទ្យាសាស្ត្រផ្នែកចិត្តវិទ្យា នៅក្នុងទីក្រុងសាន់ហ្វាន់ស៊ីស្កូកាលពីចុងខែនេះបានរកឃើញថាប្រទេសជាតិដែលមានប្រជាជន ស្មារតីល្អបំផុតជាប់លំដាប់ទីបួនមានអ៊ែលឡង់ ប្រេស៊ីល ដាណឺម៉ាកនិងញូវហ្សែនឡែនដោយ មានអាមេរិកស្ថិតនៅលំដាប់ទី១០ស្របពេលដែលហ្ស៊ីមបាវ៉េអេហ្ស៊ីប ហៃទីនិងប៊ុនការីកំពុងធ្លាក់ ចុះទាបបំផុត។
ការស្ត្រាវជ្រាវបានធ្វើឡើងជាមួយប្រជាជនដែលមានវ័យចំណាស់ពីប្រទេសផ្សេងៗចំនួនជាង១៤០មានមិនទាបជាង១៥០០០០នាក់ដែលប្រៀបស្មើជាតំណាងប្រជាជនលើពិភពលោក រហូតដល់៩៥ភាគរយ។
មនុស្សទូទាំងពិភពលោកជិត៩០ភាគរយមានភាពប្រាកដនៅក្នុងចិត្តថា៥ឆ្នាំខាងមុខនេះពិភពលោកមិនអាចធ្លាក់ក្នុស្ថានភាពអាក្រក់ជាងនេះបានទៀតទេផ្ទុយទៅវិញអាចល្អប្រសើរជាង នេះទៀតផង។នៅមាន៩៥ភាគរយមានជំនឿថាជីវិតរបស់ពួកគេក៏ពុំមានថ្ងៃថមថយចុះជាងនេះ ដូចគ្នាដែរ។
លោកមែតធីវកូលឡាគ័រ ប្រធានក្រុមអ្នកពិសោធន៍បានបង្ហើបឲ្យដឹងថាការពិសោធន៍លទ្ធផលនេះចាត់ទុកថាជាភស្តុតាងដែលកាន់តែជឿជាក់ទៀតថាការសំឡឹងមើលពិភពលោកក្នុងផ្លូវ ល្អរបស់ប្រជាជនមួយភាគធំគឺព្រឹត្តិការណ៍សកលមួយ៕
ដកស្រង់ចេញពីការសែតកម្ពុជាថ្មីឆ្នាំទី៨ លេខ១៩៥៧
ថ្ងៃសៅរិ៍ ទី៣០ ខែឧសភា ឆ្នាំ២០០៩វិធីងាយៗដើម្បីកាត់បន្ថយអាការៈគប់ប្រមល់
ភាពតប់ប្រមល់ភាគច្រើនមិនចេះយល់ចិត្តនរណាឡើយ ក៏ប៉ុន្តែយើង ក៏មិនដឹងថារវាងបុរសនឹងស្រី្តនរណាងាយកើតរោគតប់ប្រមល់ច្រើនជាង គ្នានោះដែរ។ ខាងក្រោមនេះយើងមានវិធីលុបបំបាត់ភាពតប់ប្រមល់សំរាប់មកផ្ញើជូនសុភាពស្រ្តីទាំងឡាយ ដូចតទៅ៖
-ជំហានដំបូងយើងតោងសង្កេតមើលខ្លួនឯងជាមុនថា កំពុងតែបោះជំហានចូលទៅរកភាពតប់ប្រមល់ដែដរឫអត់ដោយសង្កេតមើលពីសង្វាក់បេះដូងថាលោតញាប់ដែរ ឫអត់?
-ក្រៅពីនោះសង្កេតមើលទៀតថាសាច់ដុំឡើងតឹងហើយត្រជាក់ហើយលោតក្តុកៗដែរឫអត់?
-តើមានអាការៈហើមពោះអាហារមិនរលាយល្អដែរឫអត់?
ធម្មតាមានអាការៈទាំងអស់នេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងស្ថានភាពតប់ប្រមល់ហើយ ហើយ ក៏គួរដោះស្រាយជាបន្ទាន់ផងដែរ។ប្រសិនបើតប់ប្រមល់ខ្លាំងណែនាំអោយឈរសំឡឹងចេញទៅតាម បង្អូច ឫក៏ព្រលែងខ្សែភ្នែកមើលអោយបានឆ្ងាយស្រូបខ្យល់ដង្ហើមចូលបានវែងៗរាប់ពី១ដល់១០រួចខ្យល់ដង្ហើមទប់១០វិនាទីសឹមព្រលែងចេញមកវិញម្តងបន្តិចៗ។
បន្ទាប់ពីនោះគួរដើរទៅទិញរបស់របរដែលខ្លួនចូលចិត្ត ដើរលេង តុបតែងរាងកាយអោយបានសប្បាយចិត្តតែប្រសិនបើតប់ប្រមល់បន្តិចបន្តួចនោះគ្រាន់តែដើរចុះដើរឡើងធ្វើចលនាបន្តិចបន្តួច នៅក្នុងបន្ទប់ហើយដកដង្ហើមអោយវែងៗក៏បានធូរស្រាលដូចគ្នាដែរ។
ក្នុងករណីធ្វើហើយនៅមិនបាត់ណែនាំអោយរកមិត្តភក្តិមកជជែកគ្នាលេងព្រោះការបានបញ្ចេញគំនិតអោយអ្នកដ៏ទៃបានស្តាប់ក៏ជាវិធីមួយជួយកាត់បន្ថយភាពតប់ប្រមល់បានដូចគ្នាដែរ៕
ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៧ លេខ១៨១៤
ថ្ងៃអាទិត្យ-ច័ន្ទ ទី៧-៨ ខែធ្នូរ ឆ្នាំ២០០8តើគួរធ្វើបែបណាដើម្បីអោយខូរក្បាលកាន់តែមានភាពឈ្លាសវៃខ្លាំងឡើង
ខួរក្បាលមនុស្សយើងចាំបាច់ត្រូវតែហ្វឹកហាត់អោយបានញឹកញាប់ ដើម្បីការពារមិនអោយរោគចុះខ្សោយខួរក្បាលមកយាយីបាន។
ក្រុមជំនាញផ្នែកអរិយភាពនៅក្នុងប្រទេសថៃបានណែនាំថា គួរតែ ចាប់ផ្តើមពីការសំរួលខួរក្បាលនៅក្នុងចំណែកដែលមិនសូវបានប្រើប្រាស់ការងារដូចជាមិនសូវបានសរសេរអក្សរញឹកញាប់ក៏អាចស្វែងរកវិធីស្រួលៗងាយៗគឺសាកល្បងសរសេរអក្សរនៅក្នុងខ្យល់ ដោយចាប់ផ្តើមពីដៃខាងណាមួយដែលស្ទាត់។បន្ទាប់ពីនោះក៏សាកល្បងសរសេរដៃដែលមិនសូវវា បន្តទៀតរួចហើយតភ្ជាប់ដោយការសរសេរដោយដៃនៅក្នុងខ្យល់ទៅព្រមៗគ្នា។
យើងអាចសង្កេតបានថា ប្រសិនបើសរសេរព្រមៗគ្នា វាហាក់ដូចជាបានសរសេរនៅលើផ្ទាំងបញ្ចក់មួយស្របក់មកយើងនឹងកើតមានអាការៈថ្នឹកវិវិត្តន៍ទៅរកការសរសេរអក្សរចាប់ក្រោយមក មុខវិញបាន។នៅពេលវិធីមួយទៀតគឺប្រព័ន្ធដកដង្ហើមដែលមនុស្សជាច្រើននាក់វាពាក់ព័ន្ធជាមួយ នឹងការធ្វើចលនាខួរក្បាលបានដោយដូចម្តេច។
ចំណោទនេះយើងអធិប្បាយបានថាខូរក្បាលមានតំរូវការបរិមាណអុកស៊ីហ្សែន បើគិតយជា ភាគរយមាន២០នៃរាងកាយ។ទោះបីខួរក្បាលមានទំហំធំត្រឹមតែពីរភាគរយនៃរាងកាយក្តី ក៏ប៉ុន្តែ វាបែរជាត្រូវការអុកស៊ីហ្សែនក្នុងកំរិតមួយដ៏ខ្ពស់បំផុតដែលយើងចាំបាច់ត្រូវតែស្រូបខ្យល់ដង្ហើមទទួលយកអុកស៊ីហ្សែនចូលដើម្បីខូរក្បាលបំពេញការងារបានពេញសមត្ថភាពនិងមានប្រសិទ្ធ- ភាព។
ការដកដង្ហើមអោយត្រឹមត្រូវគួរដកដងខ្លួនអោយត្រង់ដកខ្យល់អោយចូលពេញសួតចង្វាក់ ដែលដកដង្ហើមចូលត្រូវអោយពោះប៉ោងឡើងនិងពេលដកដង្ហើមចេញពោះត្រូវផត។ នេះគឺជាបច្ចេកទេសសំខាន់ដែលអាចមើលទៅឃើញថាវាតិចតួចប៉ុន្តែមានសារៈសំខាន់បំផុត។
មន្ត្រីជំនាញផ្នែកខួរក្បាលនៅក្នុងប្រទេសថៃពោលបន្តពីសភាវៈរោគអន់ខូរក្បាលទៀតថា គេ ច្រើនជួបប្រទះចំពោះមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។រោគនេះសាងនូវភារកិច្ចសំរាប់ អ្នកថែទាំព្រោះជារោគដែលរ៉ាំរ៉ៃ។មូលហេតុដែលកើតរោគសរសៃឈាម រោគទឹកនោមផ្អែម រោគ លើសឈាម រោគខ្លាញ់ក្នុងឈាមច្រើនធ្វើអោយឈាមមិនអាចហូរទៅចិញ្ចឹមខូរក្បាលបានគ្រប់ គ្រាន់កើតមានអាការៈស្ទះៗនៃចរន្តឈាម។
អាការៈដំបូងគឺចុះខ្សោយការចងចាំ អន់ខាងផ្នែកប្រើភាសា អន់ខាងផ្នែកសកម្មភាព និង អារម្មណ៍មនុស្សដែលកើតរោគចុះខ្សោយខួរក្បាលដែលគេហៅមិនទំនងភ្លេចភ្លាំង ដូចជា ភ្លេច ទូរស័ព្ទនៅក្នុងទូទឹកកកអាចព្យាបាលដោយការធ្វើចលនាតាមគោលការសុខភាពទាំង ៥គឺ ហាត់ ប្រាណ អាហារ ថ្នាំព្យាបាលរោគ អារម្មណ៍ អនាម័យ៕
ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៧លេខ១៨០៣
ថ្ងៃអង្គារ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០០៨អាថ៌កំបាំងសំរាប់រំសាយភាពធុញថប់តប់ប្រមល់
ភាពតប់ប្រមល់វាមានច្រើនបែបច្រើនសណ្ឋានមូលហេតុមានចាប់ តាំងពីរឿងតូចៗទៅដល់រឿងធំ។លុះកើតមានតប់ប្រមល់មនុស្សម្នាក់ៗរមែងមានវីធីបំបាត់វាខុសៗពីគ្នាដែលនៅក្នុងថ្ងៃនេះយើងមានអាថ៌កំបាំងល្អៗក្នុង ការរំសាយភាពតប់ប្រមល់មកជូនមិត្តអ្នកអានដូចខាងក្រោម៖
ធ្លាប់បានសាកល្បងសង្កេតខ្លួនឯងខ្លះដែលទេថា នៅពេលណាកើតភាពតប់ប្រមល់សាច់ដុំ មិនមានភាពប្រែប្រូលដូចជាជ្រួញចិញ្ចើមញាក់មុខសង្គ្រាតធ្មេញជាដើមឬក៏កើតផលអាក្រក់ជា ច្រើនឡើងទៀត។ហេតុដូច្នេះគួរសាកល្បងមកហ្វឹកហាត់សាច់ដុំប្រសើរជាងដើម្បីអោយសាច់ដុំបានរំលាខ្លួននៅពេលកើតភាពតប់ប្រមល់។
ក្តាប់ដៃនិងប្រឹងអោយបានខ្លាំង បន្ទាប់ពីនោះក៏សន្សឹមៗលាមកវិញដោយធ្វើបែបនេះទាំងដៃ ខាងឆ្វេងនិងស្តាំ។
ប្រឹងលើកចិញ្ចើម ឬជ្រួញចិញ្ចើម បន្ទាប់ពីនោះក៏សន្សឹមៗលាចេញមកវិញដោយធ្វើបែបនេះ ឆ្លាស់គ្នាទៅវិញទៅមកដើ់ម្បីជាការបន្ធូរសាច់ដុំត្រងបរិវេណថ្ងាស។
ប្រឹងបើកភ្នែក ប្រឹងពង្រីកច្រមុះ ប្រឹងនៅត្រង់ថ្ពាល់ បន្ទាប់ពីនោះលាមកវិញសន្សឹមៗ។
បន្ធូរបន្ថយសាច់ដុំកដោយការឱនមុខឱ្យចង្កាមកផ្អឹបត្រង់គ្រាប់ពោនរួចហើយងើយមុខឡើង ទៅលើឱ្យអស់។
មុខ ដើមទ្រូង ស្មាអាចធ្វើបានដោយដកដង្ហើមចូលឱ្យបានអស់ រួចហើយអត់ដង្ហើមមួយស្របក់ទើបបន្ធូរមកវិញចំណែកស្មាណែនាំប្រឹងលើកវាឱ្យខ្ពស់រួចហើយទំលាក់មកវិញដោយសន្សឹមៗ ដូចគ្នា។
បន្ធូរបន្ថយសាច់ដុំក្បាលពោះនិងកំប៉េះគូទដោយប្រឹងសាច់ត្រគាករួចហើយរំលាចេញមកវិញ ចំណែកឯគូទណែនាំឱ្យប្រឹងខ្ចឹបរួចរំលាមកវិញដូចគ្នា។
ចំណែកជើងទាំង២ណែនាំឱ្យបង់ជំទែងរួចហើយប្រឹងបំបាស់ម្រាមឡើងរួចរំលាវាឬក៏លាត សន្ធឹងចុងជើងរួចហើយប្រឹងរំលាមកវិញដោយធ្វើឆ្លាស់គ្នាទាំងសងខាង។
ក្នុងខណៈពេលដែលធ្វើការប្រឹងសាច់ដុំនោះគួរដំអក់ទុកក្នុងសកម្មភាពពី៣-៥វិនាទីរួចហើយ រំលាមកវិញពី ១០-១៥វិនាទី ដោយក្នុងក្បាច់នីមួយៗធ្វើប្រមាណពី៨-១២ដង។
នៅមានវិធីមួយទៀតសំរាប់ការហ្វឹកហាត់ដកដង្ហើមនៅពេលកើតមានអារម្មណ៍ធុញថប់ដង្ហើមនិងដកញាប់ដែលអាការៈបែបនេះកើតឡើងក៏ព្រោះយើងទទួលបានអុកស៊ីហ្សែនតិចនោះឯង។
ដូច្នេះប្រសិនបើយើងចេះពីវិធីដកដង្ហើម និងធ្វើឱ្យយើងមានអារម្មណ៍បានបញ្ចេញភាពតប់- ប្រមល់អស់ពីក្នុងរាងកាយ។បន្ទាប់មកខួរក្បាលនិងបានស្រឡះអាចដោះស្រាយបញ្ហាបានល្អជាង មុនដោយនឹងស្មានមិនដល់ទៀតផង។
អ្នកអាចធ្វើបានដោយបិទភ្នែករួចយកដៃស្រាក់ចូលគ្នាដាក់នៅលើបរិវេណក្បាលពោះបន្ទាប់មកសន្សឹមៗដកដង្ហើមចូលជាសង្វាក់យឺតៗឱ្យដៃរបស់អ្នកមានអារម្មណ៍ថាពោះប៉ោងឡើងបន្ទាប់មកសន្សឹមៗបញ្ចេញខ្យល់ដកដង្ហើមឱ្យបានយឺតៗដោយបញ្ចេញឱ្យអស់រហូតដល់មានអារម្មណ៍ ដឹងថាដៃនៅលើក្បាលពោះចាប់ផ្តើមស្រកចុះទៅតាមក្បាលពោះដែរ។គួរធ្វើដដែលៗបែបនេះឱ្យ បានមួយស្របក់ឬក៏សមល្មបនឹងពេញចិត្តខ្លួនឯងដែលក្រៅពីជួយឱ្យបានហ្វឹកហាត់សមាធិហើយ ថែមទាំងធ្វើឱ្យចិត្តគំនិតមិនរវើរវាយទៀតផង។យើងជឿជាក់ថាវិធីទាំង២ដែលណែនាំមកជំរាបជូន ថ្ងៃនេះពិតជាមធ្យោបាយជំរើសមួយសំរាប់អ្នកដែលកំពុងស្វែងរកវិធីបំបាត់ភាពតប់ប្រមល់៕- កត្តានាំឱ្យជីវិតទទួលបានជោគជ័យ
យុទ្ធសាស្ត្រៈ
បន្ទាប់ពីមានគោលដៅរួចហើយ ទើបអ្នកអាចកំណត់យុទ្ធសាស្ត្រដែលត្រូវប្រើដើម្បីសម្រេចបាននូវគោលដៅនោះ។
ការប្តេជ្ញាចិត្តៈ
បន្ទាប់ពីមានគោលដៅជាក់លាក់ហើយម្ចាស់គោលដៅត្រូវតែមានការប្តេជ្ញាចិត្តទៅលើការសម្រេចគោលដៅនោះឱ្យបាន។
វិន័យ និងការតស៊ូៈ
នៅពេលអនុវត្តសកម្មភាពដើម្បីសម្រេចគោលដៅ បញ្ហានានាអាចនឹងកើតមានឡើង ។ ដូច្នេះ ត្រូវមានវិន័យនៅក្នុងពេលបំពេញការងារ និង មានការតស៊ូ ការព្យាយាមជាប់ជានិច្ច ទោះបីត្រូវជួបនឹង ការលំបាកយ៉ាងណាក៏ដោយ ក៏មិនរួញរាដែរ។
ធនធានៈ
អ្វីមួយដែលជាធនធាន លុះត្រាតែអ្នកដឹងថា អ្នកត្រូវការធនធាននោះទៅធ្វើអ្វី ? ដើម្បីអ្វី ? ។ មនុស្សដែលមិនមានគោលដៅច្បាស់លាស់ នឹងមិនអាចមើលឃើញអ្វីមួយនៅជុំវិញខ្លួនថា ជាធនធាននោះឡើយ ។
ផែនការសកម្មភាពៈ
សកម្មភាពនឹងត្រូវបានគ្រោងឡើងសម្រាប់អនុវត្តយុទ្ធសាស្ត្រនីមួយៗដែលនឹងឈានទៅរកការសម្រេចគោលដៅ ។ ចំណេះដឹង និង ទេពកោសល្យ អ្នកត្រូវមានចំណេះដឹង និងជំនាញពិតប្រាកដណាមួយ ដើម្បីអាចអនុវត្តសកម្មភាពនៅក្នុងផែនការរបស់អ្នកបាន ។ មនុស្សដែលមិនមានគោលដៅច្បាស់លាស់ នឹងមិនអាចដឹងឡើយនូវសកម្មភាពដែលត្រូវធ្វើ ដូច្នេះពួកគេក៏មិន អាចដឹងថា ពួកគេត្រូវមាន ចំណេះដឹង និង ជំនាញអ្វីខ្លះនោះទេ ។
ការដឹកនាំៈ
គោលដៅភាគច្រើនរបស់មនុស្សណាម្នាក់ អាចតម្រូវឱ្យមានការចូលចិត្តរួមពីអ្នកដទៃ ដើម្បី សម្រេចបាននូវគោលដៅនោះ។ មានមនុស្សច្រើននាក់ធ្វើការ ដើម្បីសម្រេចគោលដៅរួមណាមួយ ដាច់ខាតត្រូវតែមានការដឹងនាំឱ្យបានល្អ ៕
គោលដៅៈ
ត្រង់នេះមានអត្ថន័យថា ដើម្បីជោគជ័យនៅក្នុងជីវិត បុគ្គលម្នាក់ៗត្រូវតែដឹងអំពីគោលដៅរបស់ខ្លួនជាមុនសិន ។ លុះត្រាតែមានគោលដៅ ទើបអ្នកអាចដឹងថា តើអ្នកបានជោគជ័យ ឬ មិនជោគជ័យ
របៀបនៃការទន្ទេញមេរៀនឆាប់ចាំ
យើងដឹងហើយថាការទន្ទេញមេរៀនអោយចាំមិនមែនជាការងាយស្រួលទេ ពីព្រោះថា ដោយសារតែពួកគេមាន កំហុសជាច្រើនចំពោះខ្លួនគេដោយមិនដឹងខ្លួន។ មួយវិញទៀតការទន្ទេញមេរៀននេះក៏មិនមែនជាការងាយដែរ។ អ្នកសិក្សាមួយចំនួនតែងតែរិះគិតរកនូវវិធីជាច្រើនប្រភេទដើម្បីយកមកធ្វើការកែលំអរ នៅក្នុងការសិក្សារបស់គេ។ វិធីនៃការទន្ទេញមេរៀនឆាប់ចាំមានច្រើនប្រភេទគឺៈ
v មុននឹងយើងធ្វើការទន្ទេញមេរៀន ត្រូវរកកន្លែងណាដែលមានផាសុខភាព
v មិនមានភាពស្មុគស្មាញ
v មិនមានអ្នកមកនាំនិយាយពីនេះពីនោះ
v ត្រូវតាំងសមាធិមុននឹងចាប់ផ្តើមរៀន
v រៀបចំថាមេរៀនណាដែលត្រូវមើល ហើយមេរៀនណាដែលមិនត្រូវមើល ដើម្បីកុំ់ឪ្យមានការច្រលំ
v មើលមេរៀនណាអោយប្រាកដថាជាមេរៀននោះ
v នៅពេលព្រឹកត្រូវបរិភោគអាហារអោយបានច្រើន ឬក៏ពេលថ្ងែផងដែរ ក្រោយបរិភោគរួចត្រូវមានផ្លែឈើបន្តិចបន្តួចផង
v បើនិយាយចំពោះការទន្ទេញមេរៀននៅពេលល្ងាចវិញ យើងមិនត្រូវវបរិភោគឆ្អែតពេកទេ ពីព្រោះថាវាបណ្តាលអោយយើងមិនមានអារម្មណ៏រៀន ហើយមួយវិញទៀតធ្វើអោយយើងងងុយដេក
v ពេលអង្គុយរៀនត្រូវមានដបទឹកនៅក្បែរខ្លួន
v កំណត់រយៈពេលប៉ុន្មានត្រូវចាំអី្វខ្លះ
v ចាប់ផ្តើមរៀនចាប់ពីម៉ោង ៩ រហូតដល់ម៉ោង ១១ កន្លះ ជាការល្អ
v មិនត្រូចឆាប់ចូលគេងយឺតពេក ហើយត្រូចឆាប់ភ្ញាក់ ដើម្បីកុំអោយមានការស្ពឹកស្រពន់
v ចេះលំហាត់ប្រាណជារៀងរាល់ថ្ងៃ
v បរិភោគអាហារណាដែលមានជីវជាតិ
v ពេលកំពុងរៀនមិនត្រូវគិតអោយមានអារម្មណ៏បែក
v ពេលរៀនមានពន្លឺគ្រប់គ្រាន់
v កុំអង្គុយយូរពេក វាអាចធ្វើអោយយើងមានអារម្មណ៏ថាឈឺក្បាល
v មិនត្រូវទុកមេរៀនអោយគរជាកំនរច្រើន
v ជាពិសេសត្រូវខំអានសៀវភៅអោយបានច្រើន ដើម្បីអោយខួរក្បាលរបស់យើងល្អ មិនមានការស្ពឹក
v ព្យាយាមធ្វើចិត្តអោយសប្បាយអោយបានច្រើន
ដូចនេះហើយ វិធីសាស្រ្តក្នុងការទន្ទេញមេរៀនមានច្រើនយ៉ាង ដែលមិនអ្នកសិក្សាគួរប្រត្តិបត្តតាមប្រការមួយចំនួនតាមដែលអាចធ្វើទៅបាន។
របៀបរៀបចំគោលដៅ
គោលដៅជាទី ជាគោលមួយដែលមនុស្សបានកំណត់។ អាស្រ័យហេតុនេះហើយមនុស្សយើងរាល់គ្នាត្រូវតែមានការកំនត់គោលដៅយ៉ាងច្បាស់លាស់សម្រាប់មនុស្សយើងម្នាក់ៗ។ គោលដៅមានច្រើនប្រភេទដូចជាការរៀបចំគោលដៅក្នុងការសិក្សា ក្នុងការរស់នៅ ក្នុងការធ្វើការ ក្នុងការធ្វើដំនើរកំសាន្ត ការធ្វើសិក្ខាសិលា ធ្វើបទបញ្ជា ការគ្រប់គ្រង…។
នៅក្នុងសេចក្តីអធិប្បាយនេះដែរសូមនិយាយរៀបរាប់អំពីការរៀបចំកោលដៅនៃការសិក្សា៖
v ត្រូវកំណត់ពេលវេលារៀនសូត្រអោយបានច្បាស់លាស់
v រៀនអ្វីដែលមានប្រយោជន៏
v អានពត័មានអោយបានច្រើន
v មានការប្រាស្រ័យទាក់ទងបានល្អ
v ត្រូវកំណត់ថាពេលណាចាប់ផ្តើមរៀន ពេលណាបញ្ចប់
vការសិក្សាត្រូវមានការចេះរៀបចំកាលវិភាគមួយសំរាប់ខ្លួនយើងផ្ទាល់ដើម្បីអោយដឹងច្បាស់ថាពេលវេលាណាត្រូវធ្វើអ្វី
v ត្រូវកំណត់ថាពេលរៀនឆ្នាំណាមានអាយុប៉ុន្មាន ចប់អាយុប៉ុន្មាន
v ព្យាយាមរៀនសូត្រ (ស្តាប់ និយាយ សរសេរ និងអានជាពិសេសមានការចេះស្រាវជ្រាវ)
v ពេលរៀនសូត្រព្យាយាមអនុវត្តន៏អោយបានច្រើន
vព្យាមយាមតាំងអារម្មណ៏អោយបានមូលដោយមិនបែកអារម្មណ៏ទៅឆ្ងាយពីការរៀនសូត្រ
ជាចុងបញ្ចប់យើងត្រូវមានការចេះកំនត់គោលដៅអោយបានត្រឹមត្រូវនិង សមស្របតាមពេលវេលា ដើម្បីអោយគោលដៅនោះបានសម្រេចដូចដែលយើងបានកំនត់។
ភាពស្មោះត្រង់ក្នុងការទំនាក់ទំនង
ភាពស្មោះត្រង់នឹងគ្នា គឺជាកត្តាគន្លឹះធានាដល់ភាពរឹងមាំក្នុងទំនាក់ទំនង។ នៅពេលមនុស្សស្គាល់ គ្នាគេទាមទារធំបំផុតនូវភាពស្មោះត្រង់។ បើគ្មានភាពស្មោះត្រង់នេះទេ រាល់ការទំនាក់ទំនងរបស់យើង នឹងត្រូវបរាជ័យជាបន្តបន្ទាប់ ម្តងហើយម្តងទៀត។ នៅពេលយើងជួបមនុស្សល្អហើយ យើងនឹងបាត់បង់ មនុស្សនោះវិញយ៉ាងឆាប់រហ័យដែលទីបំផុតជីវិតយើងត្រូវឯកោ និងសោកសៅ។
មនុស្សដែលមានភាពទុច្ចរិតនៅក្នុងទំនាក់ទំនង កេងយកប្រយោជន៍ពីទំនាក់ទំនង ប្រើប្រាស់ ទំនាក់ទំនងដើម្បីបំរើប្រយោជន៍ផ្ទាល់ខ្លួន គឺជាមនុស្សអាក្រក់ដែលគ្មានអនាគតវែងឆ្ងាយឡើយ។ ដើម្បី ធានាដល់ជោគជ័យនៅក្នុងទំនាក់ទំនង យើងត្រូវមានភាពស្មោះត្រង់តាំងពីដើមរហូតដល់ចប់។ កាល ណាយើងមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើងកាន់តែរីកចំរើន និង កសាងបាននូវទំនាក់ទំនងល្អជាច្រើនទៀត។
ក្នុងករណីដែលយើងសង្កេតឃើញមានភាពមិនស្មោះត្រង់ក្នុងទំនាក់ទំនង យើងមានវិធីតែម្យ៉ាង គត់គឺដកខ្លួនថយចេញពីទំនាក់ទំនងដោយស្ងៀមស្ងាត់ ហើយត្រូវចៀសវាងជំលោះនៅពេលផ្តាច់ទំនាក់ ទំនង។ អ្នកដែលគ្មានភាពស្មោះត្រង់ក្នុងទំនាក់ទំនង គឺគ្មានអ្នកណាចូលចិត្ត ឬរាប់អានឡើយ។
ភាពស្មោះត្រង់ធ្វើឲ្យយើងកាន់តែកសាងមិត្តភាពបានច្រើន និងរឹងមាំឡើង។ ភាពស្មោះត្រង់ផ្តល់ ផលប្រយោជន៍ដល់យើងយ៉ាងច្រើន ទាំងនៅពេលយើងសុខ និងទាំងនៅពេលយើងមានទុក្ខ។ ភាព ស្មោះត្រង់ជួយឲ្យយើងជួបតែរឿងល្អ និងសេចក្តីចំរើនក្នុងជីវិត។ មនុស្សកាន់តែធំ កាន់តែមានលុយ កាន់ តែត្រូវការអ្នកស្មោះត្រង់នៅក្បែរខ្លួន ហើយមនុស្សទាំងនេះលើកតំកើង និងជួយតែមនុស្សដែលមានភាព ស្មោះត្រង់តែប៉ុណ្ណោះ។
មនុស្សដែលគ្មានភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងទេ គឺមិនមានអ្នកណារាប់រកឡើយ ហើយបើ មានមិត្តភាពគឺមិនអាចឋិតឋេរបានយូរឡើយ។ ជីវិតមនុស្សប្រភេទនេះនឹងជួបតែបរាជ័យ ឬអាចជួបគ្រោះ ថ្នាក់ក្នុងជីវិតទៀតផង ដោយសារតែអំពើអាក្រក់របស់ខ្លួន។
ដូចនេះ ភាពស្មោះត្រង់ ពិតជាធានានូវភាពជោគជ័យក្នុងទំនាក់ទំនង។ បើគ្មានភាពស្មោះត្រង់ទេ គ្មានអ្នកណាគេរាប់អានយើងឡើយ។ ភាពស្មោះត្រង់នាំឲ្យយើងជួបតែមនុស្សល្អ និងមានភាពជោគជ័យ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផងទាំងពួង។
ការត្រួតត្រាអារម្មណ៍
នៅក្នុងពេលធ្វើទំនាក់ទំនងគ្នា តែងតែមានកើតនូវបញ្ហាខ្លះៗចៀសមិនរួច។ បញ្ហាខ្លះធ្វើឲ្យភាគី សន្ទនាសប្បាយចិត្ត ដែលពេលខ្លះនាំឲ្យប្រតិកម្មតបតខ្លាំងក្លាជាហេតុបង្កឲ្យមានជំលោះកើតឡើង។ នៅក្នុងទំនាក់ទំនង យើងត្រូវចេះត្រួតត្រាអារម្មណ៍របស់យើងឲ្យបានល្អ ជាពិសេសនៅពេលមាន កំហឹង ឬ មានអារម្មណ៍រំភើបជ្រុល។
ការចេះត្រួតត្រាអារម្មណ៍ ធ្វើឲ្យយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ ដែលធ្វើឲ្យយើងមាន ជោគជ័យក្នុងការប្រាស្រ័យទាក់ទងគ្នា។អ្នកខ្លះមានបញ្ហាប៉ះពាល់តិចតួចក៏បញ្ចេញ អាកប្បកិរិយា ប្រតិកម្មយ៉ាងកំរោល។ ជនបែបនេះ មិនមានអ្នកណាចង់ប្រាស្រ័យទាក់ទងជាមួយឡើយ ហើយតំលៃ របស់គេក៏ មិនមានសល់អ្វីទៀតដែរ។
គេអាចដឹងថាមនុស្សម្នាក់ល្អ ឬមិនល្អ នៅពេលដែលមនុស្សនោះមានកំហឹង តើគេអាចទប់ កំហឹង របស់គេបានឬអត់។ មនុស្សឆេវឆាវ ទោះជាមានឋាន:ខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏គ្មាន អ្នកណាចង់ធ្វើ ការប្រាស្រ័យទាក់ទងជាមួយដែរ។
មនុស្សខ្លះ ទោះបីជាមានបញ្ហា ឬកំហឹងខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏គេអាចត្រួតត្រាអារម្មណ៍ របស់គេបានដោយការនិយាយស្តី និង សកម្មភាពរបស់គេមិនឆុងឆាំង ឬបង្ហាញភាពខឹងសម្បារ ឡើយ។ មនុស្សបែបនេះជាមនុស្សចិត្តធ្ងន់ មនុស្សមានមារយាទចាស់ទុំ និងជាមនុស្សគួរឲ្យគោរព បំផុត។ មនុស្ស ប្រភេទនេះ មានជោគជ័យយ៉ាងច្រើននៅក្នុងការប្រាស្រ័យទាក់ទង។
យើងត្រូវចងចាំថា បើយើងមិនអាចត្រួតត្រាអារម្មណ៍របស់យើងបានទេ យើងមិនអាចធ្វើអ្វីបាន ជោគជ័យឡើយ។ នៅពេលយើងត្រួតត្រាអារម្មណ៍យើងបាន យើងក៏ត្រួតត្រាស្ថានភាពបានផងដែរ។ បើ យើងអាចត្រួតត្រាអារម្មណ៍របស់យើងបាន យើងនឹងក្លាយជាមនុស្សរឹងមាំ។ បើយើងបរាជ័យនៅ ក្នុងការ ត្រួតត្រាអារម្មណ៍របស់យើងហើយ យើងនឹងបរាជ័យនៅក្នុងទំនាក់ទំនងផងដែរ ដែលទីបំផុត នឹងបរាជ័យ នៅក្នុងជីវិតថែមទៀត។
កម្លាំងចិត្ត
តើការផ្តល់កម្លាំងចិត្តដល់នរណាម្នាក់ពិតជាល្អទេ?
ការផ្តល់កម្លាំងចិត្តពិតជាល្អណាស់សម្រាប់មនុស្សដែលខូចចិត្ត ឬក៏មានអារម្មណ៏មិនល្អ ជាពិសេសជាងនេះទៅទៀតនោះគឺអ្នកដែលមានជម្ងឺឈឺនៅមន្ទីពេទ្យ។ ការដែលនាំចិត្តឬលើកទឹកចិត្តនរណាម្នាក់នោះពិតជាការល្អប្រសើ ណាស់។ ការលើកទឹកចិត្តរបស់អ្នកជម្ងឺអាចអោយអ្នកជម្ងឺមានភាពល្អប្រសើ និងអាចជាសះស្បើយ ពីជម្ងឺ។មួយវិញទៀតការលើកទឹកចិត្តរបស់អ្នកខូចចិត្តពីស្នេហា ដូចជាសង្សាបែកចិត្ត ហើយមានអ្នកដែលតាមជួយលើកទឹកចិត្តគេ នោះ អាចធ្វើអោយគេមិនការគិតអាក្រក់ ដូចជាការលេបថ្នាំសម្លាប់ខ្លួន ឬវិធីផ្សេងៗជាដើម។ ដូច្នេះហើយយើងទាំងអស់គ្នាគួរតែមានការផ្តល់ជាកម្លាំងចិត្តដល់នរណាម្នាក់ទើបអ្នកគិតថាខ្លួនអ្នកពិតជាបានធ្វើអ្វីល្អមួយសម្រាប់ជីវិតអ្នក ហើយអ្នកជាមនុស្សដែលមានប្រយោជន៏បំផុតនៅក្នុងជីវិតរបស់អ្នក។
បោក
តើត្រូវធ្វើយ៉ាងណាដើម្បីកុំអោយមានមនុស្សអាចមកបោកយកទ្រព្យសម្បិត្តរបស់អ្នកបាន?
(1) យើងត្រូវមានចំណេះដឹងខ្ពស់នៅក្នុងខ្លួន មានន័យថាយើងទាំងអស់គ្នាត្រូវខិតខំសិក្សាអោយមានចំណេះដឹងខ្ពង់ខ្ពស់
(2) ត្រូវមានការគិតពិចារណាថា អ្វីដែលត្រូវជឿឬមិនជឿ
(3) មិនត្រូវមានទំនុកចិត្តលើខ្លួនគេពេកទេ
(4) មុននឹងជឿលើនរណាម្នាក់យើងដឹងពីហេតុផល ហើយអោយគេបញ្ជាក់ពីមូលហេតុអោយបានច្បាស់លាស់ជាមុនសិន
ម្ចាស់កាល
តើយើងត្រូវធ្វើយ៉ាងណាដើម្បីអោយមានភាពជាម្ចាស់កាលលើខ្លួនឯងបាន?និងមិនអោយមានមនុស្សមកទាក់ទាញបាន?
ដើម្បីអោយមានភាពជាម្ចាស់កាលលើខ្លួនឯងបានយើងត្រូវ៖
1) មិនត្រូវឆាប់មានជំនឿជាក់ទៅលើនរណាមួយឆាប់ពេកទេ គឺត្រូវមានការស្វែងយល់អោយបានច្រើនជាមុន
2) មិនត្រូវមានទំនុកចិត្តខ្ពស់លើគេ
3) មិនត្រូវអោយគេនិយាយលួងលោមបាន ចំពោះរឿងណាមួយ
4) មិនចាញ់ពាក្យបញ្ជោររបស់គេឡើយ
5) ត្រូវធ្វើជាមនុស្សដែលរឹងមាំ មិនទន់ជ្រាយ
6) ជាមនុស្សដែល មានការអត់ធ្មត់ ចេះអត់ធន់គ្រប់រឿងដែលនឹងកើតឡើងចំពោះខ្លួនឯងផ្ទាល់។
ជារួមមកយើងត្រូវធ្វើជាមនុស្សដែលមានគេគោរព មិនមែនជាមនុស្សដែលគ្មានប្រយោជន៏ច្រើន ជាមនុស្សដែលឆាប់ចាញ់ពាក្យបញ្ជោររបស់គេ។
ផ្លូវនាំទៅរកជោគជ័យ!
មនុស្សគ្រប់រូប កើតមកតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងជីវិត។ ជោគជ័យដែលមនុស្សទូទៅសំដៅលើនោះ ភាគច្រើនជាសម្ភារៈ ប្រាក់កាស ផ្ទះសម្បែង និងឋានៈក្នុងសង្គមជាដើម ប៉ុន្តែការឲ្យនិយមន័យនៃពាក្យ “ជោគជ័យ” នេះខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យលើគោលបំណងរបស់ពួកគេ។ ឥឡូវនេះ សូមលើកយក ចំណុច៣យ៉ាង ដែលអាចជួយអ្នកឲ្យ ខិតកាន់តែកៀកជោគជ័យ មិនថាជាការងារណានោះទេ។
១. ធ្វើអ្វីជា “សក្ដានុពល” របស់អ្នក
គ្មាននរណាអាចដឹងថា អ្នកខ្លាំងលើអ្វី ពូកែអ្វីក្រៅពីខ្លួនអ្នកនោះទេ។ ក្នុងន័យនេះ អ្នកជាមនុស្សតែម្នាក់ដែលកំណត់អ្វីដែលអ្នកចង់ធ្វើ និងគិតថា អ្នកអាចធ្វើបានប្រសើរ។ ឧទាហរណ៍ថា ឪពុកម្ដាយរបស់អ្នកចង់ឲ្យអ្នករៀនជំនាញវេជ្ជសាស្ត្រ ដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិត និងរកចំណូលបានខ្ពស់ ប្រសិនបើអ្នកមិនចូលចិត្ត ឬសូម្បីតែចាប់អារម្មណ៍ផងនោះ ការសិក្សានោះ ក៏មិនផ្ដល់ឲ្យអ្នកនូវលទ្ធផលជាវិជ្ជមានណាមួយនោះទេ ផ្ទុយទៅវិញ ធ្វើឲ្យខ្ជះខ្ជាយដល់ពេលវេលា និងទឹកចិត្តរបស់អ្នក។

២. រៀបគម្រោងជាប្រចាំ
គ្រប់ការងារទាំងអស់ ការរៀបចំគម្រោងអាចជួយឲ្យអ្នកប្រមើលមើលឃើញច្រើន ទាំងចំណុចវិជ្ជមាន និងឧបសគ្គដែលអ្នកនឹងជួបប្រទះ។ ការសិក្សា ធ្វើគម្រោងបានលម្អិត នឹងជួយដល់អ្នកអាចព្យាករណ៍ឧបសគ្គ ដែលនឹងត្រូវជួបប្រទះ និងស្វែងរកដំណោះស្រាយជាបឋម ដ៏ប្រសើរមុននឹងធ្វើដំណើរទៅរកជោគជ័យរបស់អ្នក ហើយចំណុចនេះទៀតសោត ជួយឲ្យចំណេញពេលវេលា និងបង្កើនជំនឿជាក់កាន់តែខ្ពស់។ សុភាសិតអង់គ្លេសមួយពោលថា “Fail to plan, plan to fail.” ដែលមានន័យថា ការមិនបានរៀបចំគម្រោងជាមុន អាចនាំទៅរកបរាជ័យ។

៣. ការតាំងចិត្ត
គ្មានជោគជ័យណា ដែលអាចសម្រេចបានដោយងាយស្រួលនោះឡើយ។ ប្រសិនបើគ្មានការតាំងចិត្តខ្ពស់នោះ អ្នកអាចនឹងរារែក ឬបោះបង់គោលដៅ ឬសកម្មភាពរបស់ខ្លួន នៅពេលដែលជួបនឹងឧបសគ្គ។ ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយ បើទោះ ជាលោកអ្នកមិនទទួលបានជោគជ័យក៏អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកបានខិតខំប្រឹងប្រែងហើយដែរ។ កម្លាំងចិត្ត ជាកម្លាំងចលករដ៏ខ្លាំងក្នុងការកំណត់ជោគជ័យរបស់លោកអ្នក។

ហាត់ពត់ផ្លូវចិត្ត ជួយឲ្យអ្នកជោគជ័យបាន
សុខភាពផ្លូវចិត្តមានសារៈសំខាន់មិនចាញ់សុខភាពផ្លូវកាយប៉ុន្មានទេ ក្នុងការកំណត់ជោគជ័យក្នុងជីវិតរបស់អ្នក។ មនុស្ស ម្នាក់ៗតែងចង់បានជោគជ័យលើគ្រប់អ្វីៗដែលខ្លួនធ្វើ ប៉ុន្តែហេតុអ្វីមនុស្សខ្លះ សប្បាយរីករាយនឹងជ័យជម្នះដែលគេទទួលបាន ខណៈដែលមនុស្សខ្លះទៀត ទទួលបានជោគជ័យដោយមិនមានក្ដីរីករាយទៅវិញ។ អ្វីដែល Sabay ចង់លើកយកមកបង្ហាញនៅថ្ងៃនេះ គឺគន្លឹះដែលជួយឲ្យអ្នកសម្រេចជោគជ័យក្នុងជីវិតដ៏វែងឆ្ងាយតាមរយៈការធ្វើលំហាត់អារម្មណ៍ដែលយើងស្គាល់ថា ជាសុទិដ្ឋិនិយម។ មនុស្សដែលមានសុទិដ្ឋិនិយមរមែងរីករាយនឹងផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គេ ហើយបើទោះជាគេទទួលបរាជ័យក្នុងរឿងអ្វីមួយក៏ដោយ ក៏គេនៅតែមានក្ដីសង្ឃឹមជានិច្ច។ ផ្ទុយទៅវិញ មនុស្សដែលគ្មានសុទិដ្ឋិនិយមតែងគ្មានសេចក្ដីរីករាយទេ បើទោះជាសម្រេចអ្វីក៏ដោយ ហើយបើសិនជាការងារដែលគេធ្វើជួបនឹងបរាជ័យវិញនោះ គេអាចមានអារម្មណ៍ខកចិត្ត ខឹងសម្បារនឹងខ្លួនឯង និងបាត់បង់ជំនឿចិត្ត។ ការហាត់ពត់ផ្លូវចិត្ត ប្រៀបបាននឹងការហាត់ពត់សាច់ដុំលើរាងកាយដូច្នោះដែរ នៅពេលដែលអ្នកឧស្សាហ៍ហាត់ពត់វា អំណាចផ្លូវចិត្តរបស់អ្នកនឹងរឹងមាំ និងក្រាញញញើតនឹងបរាជ័យ។ ដូច្នេះតើធ្វើយើងណាទើបអាចមានសុទិដ្ឋិនិយម? ដើម្បីឲ្យមានសុទិដ្ឋិនិយមបានទីមួយ ត្រូវប្រើប្រាស់ខួរក្បាលរបស់អ្នកគិតអ្វីដែលល្អៗ។ ពេលវេលាហាត់ពត់ចិត្តដ៏ប្រសើរនោះ គឺមុនពេលចូលគេង។ ចូរសរសេររឿងវិជ្ជមាន ដែលកើតឡើងមកលើអ្នក ឬមនុស្សជុំវិញខ្លួននៅពេលថ្ងៃ។ តើអ្នកបានជួយដោះស្រាយបញ្ហានរណាម្នាក់ដែរឬទេ? តើអ្នកបានធ្វើឲ្យនរណាម្នាក់ញញឹមខ្លះ? អ្នកមិនត្រូវផ្ដោតអារម្មណ៍លើអ្វីដែលមិនល្អនោះឡើយ វាអាចធ្វើឲ្យអ្នកខូចសមាធិ និងប៉ះពាល់អារម្មណ៍។ ការគិតអ្វីដែលល្អនឹងធ្វើឲ្យអ្នកគេងលក់ស្រួល និងងើបមកវិញ ដោយអារម្មណ៍ស្រស់ស្រាយ។ បន្ថែមពីនេះ អ្នកត្រូវគិតដល់ហេតុផលល្អៗដែលអ្នកដទៃទទួលបានពីការជួយរបស់អ្នក។ ការបន្តអនុវត្តហាត់ពត់ចិត្តគំនិតរបស់អ្នកបែបនេះ នឹងធ្វើឲ្យជីវិតរបស់អ្នករីករាយនឹងភាពជោគជ័យ ហើយបើទោះជាជួបបរាជ័យ ក៏អ្នកមិនសូវខកចិត្ត និងជូរចត់ដែរ។ បើមិនជឿ លោកអ្នកអាចអនុវត្តបែបនេះក្នុងរយៈពេលមួយសប្ដាហ៍មើល ថា តើមានអារម្មណ៍ខុសប្លែកពីមុនប៉ុណ្ណា?
៦យ៉ាងដើម្បីសាងទំនុកចិត្តលើខ្លួនឯង
“កុំអោនមុខ ត្រូវងើបមុខឡើង ហើយសម្លឹងពិភពលោកនេះអោយចំ” Helen Keller។ “អ្វីដែលយើងរំពឹងដោយមានទំនុកចិត្ត នឹងក្លាយជាការព្យាករណ៍បំពេញបំណងខ្លួនយើង” Brian Tracy។ “ទំនុកចិត្តជាសេចក្ដីក្លាហាន” Daniel Maher។
ជាការពិតមនុស្សគ្រប់រូបតែងចង់មានទំនុកចិត្តកាន់តែខ្ពស់ទោះក្នុងស្ថានភាពបែបណាក៏ដោយនៅក្នុងឆាកជីវិត ប៉ុន្តែធ្វើយ៉ាងណាទើបមានទំនុកចិត្ត?អ្នកដែលមានទំនុកចិត្តលើខ្លួនឯងតែប្រាប់មិត្តភ័ក្ដិថា “ត្រូវតែទុកចិត្តខ្លួនឯងសំឡាញ់” តែទោះជាយ៉ាងណាពាក្យសម្ដីបែបនេះពិតជាមិនបានជួយអ្វីដល់មនុស្សដែលគ្មានទំនុកចិត្តលើខ្លួនឯងនោះទេ។ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នានេះ Sabay បានស្រាវជ្រាវរកគន្លឹះខ្លះៗដែលអាចអោយយុវវ័យសាកល្បងអនុវត្តិដើម្បីសាងទំនុកចិត្តលើខ្លួនឯង។ សង្ឃឹមថាតាមរយៈអត្ថបទនេះអាចរួមចំណែកក្នុងការសាងទំនុកចិត្តរបស់យុវវ័យអោយមានកម្រិតកាន់តែខ្ពស់។ ៦ គន្លឹះដែលយុវវ័យគួរកត់ទុក៖
១. បញ្ចេញសកម្មភាព ធ្វើកិច្ចការអោយហើយ
“សម្រេចចិត្តធ្វើកិច្ចការជាក់លាក់មួយអោយរួចរាល់ ទោះកិច្ចការនោះអ្នកមិនចូលចិត្ត ឬធុញទ្រាន់យ៉ាងណាក៏ដោយ ទំនុកចិត្តដែលទទួលបានពីការបំពេញកិច្ចការដែលគួរអោយធុញទ្រាន់គឺជាប្រយោជន៍ដ៏មហិមា” Thomas A. Bennett ។
“គ្មានអ្វីអាចបង្កើតទំនោរចិត្តគោរពខ្លួនឯង និងទំនុកចិត្តលើខ្លួនឯងដូចការអនុវត្តនោះទេ” Thomas Carlyle ។ “និស្សកម្មបណ្ដុះមន្ទិលនិងភាពភ័យខ្លាច។ សកម្មបណ្ដុះទំនុកចិត្តនិងសេចក្ដីក្លាហាន។ ប្រសិនបើអ្នកចង់គ្រប់គ្រងភាពភ័យខ្លាចសូមកុំអង្គុយនៅផ្ទះហើយគិតពីកិច្ចការអី ត្រូវចេញទៅហើយធ្វើកិច្ចការទាំងនោះ” DaleCarnegie។ ជំហានសំខាន់បំផុតក្នុងការសាងទំនុកចិត្តលើខ្លួនឯងគឺត្រូវប្រតិបត្តិ។ ធ្វើកិច្ចការអ្វីមួយ និងត្រូវធ្វើអោយរួច។ អង្គុយនៅផ្ទះហើយគិតពីកិច្ចការមួយ បានត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍កាន់តែរារែកចំពោះកិច្ចការនោះ។
២. ប្រឈមនឹងភាពភ័យខ្លាចរបស់អ្នក
“មធ្យោបាយពង្រឹងទំនុកចិត្តខ្លួនឯងគឺត្រូវធ្វើកិច្ចការដែលអ្នកខ្លាច” William Jannings Bryan។
“អ្នកទទួលបានកម្លាំងចិត្ត សេចក្ដីក្លាហាន និងទំនុកចិត្ត តាមរយៈរាល់បទពិសោធន៍ដែលគេមើលមិនឃើញភាពភ័យខ្លាចនៅលើទឹកមុខរបស់អ្នក។ អ្នកត្រូវប្រាប់ខ្លួនឯងថា “ខ្ញុំរស់នៅជាមួយនឹងរឿងរន្ធត់នេះជាយូរមកហើយ ខ្ញុំអាចទទួលយករឿងដែលកើតឡើងក្រោយៗទៀតបាន” អ្នកត្រូវធ្វើរឿងដែលអ្នកគិតថាអ្នកមិនអាចធ្វើបាន” Eleanor Roosevelt។
៣. យល់ពីដំណើររឿងដែលកើតឡើង
នៅក្នុងរឿង “Three Kings” ឆ្នាំ១៩៩៩ មានឈុតមួយដែលមេបញ្ជាការ Archie Gates ចង់អោយក្រុមតូចមួយជួយទាហាននិងលួចមាសរបស់សេដដាមគឺនៅពេលដែលសង្គ្រាមឈូងសមុទ្រលើកទីមួយទើបតែបញ្ចប់។
Archie Gates: ឯងខ្លាចមែនទេ?
Conrad Vig: ប្រហែលហើយ
Archie Gates: ការងារគឺយ៉ាងនេះ ឯងធ្វើរឿងដែលឯងខ្លាចបំផុត ហើយឯងមានសេចក្ដីក្លាហានបន្ទាប់ពីឯងធ្វើវា មិនមែនមុនពេលឯងធ្វើនោះទេ។
Conrad Vig: ធ្វើយ៉ាងនោះដូចជាល្ងង់ពេកហើយ។ វាគួរតែមានមធ្យោបាយផ្សេង។
Archie Gates: ខ្ញុំដឹង។ នោះជាមធ្យោបាយដែលនឹងដំណើរការបានល្អ។
ចំណុចសំខាន់គឺ នៅពេលដែលអ្នកធ្វើកិច្ចការមួយ អ្នកមិនគ្រាន់តែសាងទំនុកចិត្តចំពោះលទ្ធភាពរបស់អ្នកដើម្បីដោះស្រាយស្ថានភាពខុសៗគ្នានោះទេ ប៉ុន្តែអ្នកក៏ទទួលបានបទពិសោធន៍នៃភាពដែលមិនងាយនឹងរំភើបញាប់ញ័រផងដែរ។ អត្ថន័យនេះគឺក្នុងស្ថានភាពដូចជា ការនិយាយក្នុងចំណោមមហាជនដែលអ្នកតែងមានអារម្មណ៍ញាប់ញ័រនឹងក្លាយទៅជារឿងធម្មតានៅក្នុងជីវិតរបស់អ្នក ដោយសារអ្នកឡើងនិយាយជារឿយៗ។ពេលនេះអ្នកប្រហែលជាខ្លាច ប៉ុន្តែក្រោយពីបានធ្វើរឿងដែលអ្នកខ្លាចជាច្រើនដងអ្នកអាចនឹងនិយាយថា “គឺអ៊ីចឹងទេហ្អែ?” ហើយអ្នកអាចនឹងខឹងខ្លួនឯងថា ម៉េចបានជាគេចមិនហ៊ានធ្វើរឿងបែបនេះជាយូរមកហើយ។ ៤. ត្រៀម “គន្លឹះសំខាន់មួយដើម្បីជោគជ័យគឺមានទំនុកចិត្តលើខ្លួនឯង គន្លឹះសំខាន់មួយដើម្បីមានទំនុកចិត្តលើខ្លួនឯងគឺ [ត្រៀម] “ Arthur Ashe។នៅ ពេលអ្នកមិនដឹងដំណើររឿងពីអ្វីដែលអ្នកបម្រុងនឹងធ្វើ វាងាយនឹងធ្វើអោយអ្នកស្រពិចស្រពិល ភ័យតក់ស្លុត ហើយចាប់ផ្ដើមបង្កើតរឿងភ័យខ្លាចក្នុងចិត្តរបស់អ្នកចំពោះអ្វីដែល អាចកើតឡើងប្រសិនបើអ្នកធ្វើកិច្ចការនោះ។ត្រៀមខ្លួនជាមុន ហើយប្រាប់ខ្លួនឯងអោយច្បាស់ពិតជាអាចជួយអ្នកបាន។ ឧទាហរណ៍ដូចជាការហាត់សម ហើយសរេសរសុន្ទរកថារបស់អ្នកសាចុះសាឡើងអ្នកនឹងដក់វានៅក្នុងចិត្ត។ តាមរយៈការស្រាវជ្រាវអាចជួយអ្នកអោយមានទំនុកចិត្តកាន់តែខ្ពស់ និងវិជ្ជមាននៅពេលដែលអ្នកឈានជើងឡើងលើឆាក។ដូច្នេះរាល់កិច្ចការ ដែលអ្នកធ្វើអ្នកត្រូវតែត្រៀមជាមុន នោះអ្នកនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្តិចម្ដងៗ។ ៥. ចាំទុកក្នុងចិត្តថា បរាជ័យ ឬកំហុសឆ្គងនឹងមិនសម្លាប់អ្នកទេ “ទនុកចិត្តមិនមែនបានមកពីការដែរធ្វើត្រូវរហូតនោះទេ ប៉ុន្តែបានមកពីការដែលមិនខ្លាចខុស” Peter T. Mcintyre។“ខ្ញុំឈប់ភ័យខ្លាចនៅពេលដំណើរផ្សងព្រេងទីមួយរបស់ខ្ញុំបរាជ័យ ហើយមេឃមិនរលំធ្លាក់មក” Allen H. Neuharth។ជាថ្មីម្ដងទៀតដែលអ្នកត្រូវប្រឈមនឹងភាពភ័យខ្លាចរបស់អ្នក ព្រោះមានតែនៅពេលនោះទេអ្នកនឹងដឹងថារឿងបែបនោះមានមនុស្សរាប់កោដិនាក់ធ្លាប់ឆ្លងកាត់មុនអ្នករួចទៅហើយ។ បរាជ័យ ឬភាពឆ្គាំឆ្គងនឹងមិនសម្លាប់អ្នក មេឃក៏មិនរលំ ដូចការដែលមនុស្សមិនបានប្រឈមនឹងភាពភ័យខ្លាចគិតនោះទេ។មានកំហុសឆ្គង ឬធ្វើកិច្ចការបរាជ័យខ្លាចមិត្តភ័ក្ដិនិងអ្នកផងរង់ចាំមើលនិងសើចចំអកមែនទេ? អេ! យុវវ័យត្រូវចាំថា ផែនដីមិនវិលជុំវិញអ្នកទេ អ្នកអាចនឹងគិតដូច្នេះ ប៉ុន្តែវាពិតជាមិនវិលជុំវិញអ្នកទេ។ មនុស្សលើលោកមិនខ្វល់ពីអ្វីដែលអ្នកធ្វើខ្លាំងយ៉ាងនោះពេកទេ ពួកគេមានជីវិត បញ្ហា និងក្ដីបារម្ភផ្ទាល់ខ្លួនដែលត្រូវផ្ដោតការយកចិត្តទុកដាក់។ ពួកគេមិនខ្វល់ច្រើនពីអ្វីដែលអ្នកធ្វើ ឬតាមដានថាតើអ្នកធ្វើអ្វីខុស ឬបរាជ័យនៅពេលណានោះទេ។ ដូច្នេះឈប់គិតថា មានគេតាមមើលនិងសើចចំអកអ្នកទៀតទៅ!!!! ក្លាហានឡើង! ហើយធ្វើអ្វីដែលអ្នកចង់ធ្វើ។
៦. ស្វែងយល់ថាអ្នកជានរណា ហើយអ្នកចង់បានអ្វីពីឆាកជីវិតនេះ
“ពិភពលោកមានទម្លាប់បង្កើតបន្ទប់សម្រាប់មនុស្សដែលមានពាក្យសម្ដី និងសកម្មភាពបង្ហាញថាពួកគេកំពុងទៅណា” Napoleon Hill។“កុំស្ដាប់នរណាដែលប្រាប់អ្នកថា អ្នកមិនអាចធ្វើនេះ មិនអាចធ្វើនោះបាន។ រៀនសូត្រ ធ្វើការ លេងហ្គេមក្សាន្ត កុំខ្វល់ថានរណានិយាយអី រឿងតែមួយគត់ដែលអ្នកត្រូវចាំក្នុងចិត្តគឺ អ្នកពិតជាអាចធ្វើរឿងទាំងនោះបាន។ (បើកវង់ក្រចកសម្រាប់បុរសតិចមើល៍! មាននារីម្នាក់ស្រស់ស្អាតថែមទាំងជាកូនអ្នកស្ដុកស្ដម្ភទៀត ហើយមានបុរសជាច្រើនទាំងមានទាំងក្រ ទាំងសង្ហារនិងមិនសង្ហារ រាប់បញ្ចូលទាំងអ្នកខ្លួនឯងម្នាក់ទៀតមិនសូវមានហើយមិនសូវសង្ហារ “តាមសុំស្នេហ៍”។ តើអ្នកអាចជាជម្រើសរបស់នារីម្នាក់នោះទេ? ត្រូវចាំ! ចម្លើយគ្មាននរណាអាចឆ្លើយបានទេ ក្រៅពីអ្នកខ្លួនឯង) ដឹងប៉ុណ្ណឹងហើយ បើអ្នកនៅក្នុងស្ថានភាព នោះនៅចាំអីទៀត តោះសាកមើល!” Douglas Bader។
កុំតក់ក្រហល់ណា អនុវត្តិម្ដងមួយចំណុច!

មនុស្សគ្រប់រូប កើតមកតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងជីវិត។ ជោគជ័យដែលមនុស្សទូទៅសំដៅលើនោះ ភាគច្រើនជាសម្ភារៈ ប្រាក់កាស ផ្ទះសម្បែង និងឋានៈក្នុងសង្គមជាដើម ប៉ុន្តែការឲ្យនិយមន័យនៃពាក្យ “ជោគជ័យ” នេះខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យលើគោលបំណងរបស់ពួកគេ។ ឥឡូវនេះ Sabay សូមលើកយក ចំណុច៣យ៉ាង ដែលអាចជួយអ្នកឲ្យ ខិតកាន់តែកៀកជោគជ័យ មិនថាជាការងារណានោះទេ។ ១. ធ្វើអ្វីជា “សក្ដានុពល” របស់អ្នក គ្មាននរណាអាចដឹងថា អ្នកខ្លាំងលើអ្វី ពូកែអ្វីក្រៅពីខ្លួនអ្នកនោះទេ។ ក្នុងន័យនេះ អ្នកជាមនុស្សតែម្នាក់ដែលកំណត់អ្វីដែលអ្នកចង់ធ្វើ និងគិតថា អ្នកអាចធ្វើបានប្រសើរ។ ឧទាហរណ៍ថា ឪពុកម្ដាយរបស់អ្នកចង់ឲ្យអ្នករៀនជំនាញវេជ្ជសាស្ត្រ ដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិត និងរកចំណូលបានខ្ពស់ ប្រសិនបើអ្នកមិនចូលចិត្ត ឬសូម្បីតែចាប់អារម្មណ៍ផងនោះ ការសិក្សានោះ ក៏មិនផ្ដល់ឲ្យអ្នកនូវលទ្ធផលជាវិជ្ជមានណាមួយនោះទេ ផ្ទុយទៅវិញ ធ្វើឲ្យខ្ជះខ្ជាយដល់ពេលវេលា និងទឹកចិត្តរបស់អ្នក។
២. រៀបគម្រោងជាប្រចាំ គ្រប់ការងារទាំងអស់ ការរៀបចំគម្រោងអាចជួយឲ្យអ្នកប្រមើលមើលឃើញច្រើន ទាំងចំណុចវិជ្ជមាន និងឧបសគ្គដែលអ្នកនឹងជួបប្រទះ។ ការសិក្សា ធ្វើគម្រោងបានលម្អិត នឹងជួយដល់អ្នកអាចព្យាករណ៍ឧបសគ្គ ដែលនឹងត្រូវជួបប្រទះ និងស្វែងរកដំណោះស្រាយជាបឋម ដ៏ប្រសើរមុននឹងធ្វើដំណើរទៅរកជោគជ័យរបស់អ្នក ហើយចំណុចនេះទៀតសោត ជួយឲ្យចំណេញពេលវេលា និងបង្កើនជំនឿជាក់កាន់តែខ្ពស់។ សុភាសិតអង់គ្លេសមួយពោលថា “Fail to plan, plan to fail.” ដែលមានន័យថា ការមិនបានរៀបចំគម្រោងជាមុន អាចនាំទៅរកបរាជ័យ។
៣. ការតាំងចិត្ត
គ្មានជោគជ័យណា ដែលអាចសម្រេចបានដោយងាយស្រួលនោះឡើយ។ ប្រសិនបើគ្មានការតាំងចិត្តខ្ពស់នោះ អ្នកអាចនឹងរារែក ឬបោះបង់គោលដៅ ឬសកម្មភាពរបស់ខ្លួន នៅពេលដែលជួបនឹងឧបសគ្គ។ ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយ បើទោះ ជាលោកអ្នកមិនទទួលបានជោគជ័យក៏អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកបានខិតខំប្រឹងប្រែងហើយដែរ។ កម្លាំងចិត្ត ជាកម្លាំងចលករដ៏ខ្លាំងក្នុងការកំណត់ជោគជ័យរបស់លោកអ្នក។
មនុស្សគ្រប់រូប កើតមកតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងជីវិត។ ជោគជ័យដែលមនុស្សទូទៅសំដៅលើនោះ ភាគច្រើនជាសម្ភារៈ ប្រាក់កាស ផ្ទះសម្បែង និងឋានៈក្នុងសង្គមជាដើម ប៉ុន្តែការឲ្យនិយមន័យនៃពាក្យ “ជោគជ័យ” នេះខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យលើគោលបំណងរបស់ពួកគេ។ ឥឡូវនេះ Sabay សូមលើកយក ចំណុច៣យ៉ាង ដែលអាចជួយអ្នកឲ្យ ខិតកាន់តែកៀកជោគជ័យ មិនថាជាការងារណានោះទេ។ ១. ធ្វើអ្វីជា “សក្ដានុពល” របស់អ្នក គ្មាននរណាអាចដឹងថា អ្នកខ្លាំងលើអ្វី ពូកែអ្វីក្រៅពីខ្លួនអ្នកនោះទេ។ ក្នុងន័យនេះ អ្នកជាមនុស្សតែម្នាក់ដែលកំណត់អ្វីដែលអ្នកចង់ធ្វើ និងគិតថា អ្នកអាចធ្វើបានប្រសើរ។ ឧទាហរណ៍ថា ឪពុកម្ដាយរបស់អ្នកចង់ឲ្យអ្នករៀនជំនាញវេជ្ជសាស្ត្រ ដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិត និងរកចំណូលបានខ្ពស់ ប្រសិនបើអ្នកមិនចូលចិត្ត ឬសូម្បីតែចាប់អារម្មណ៍ផងនោះ ការសិក្សានោះ ក៏មិនផ្ដល់ឲ្យអ្នកនូវលទ្ធផលជាវិជ្ជមានណាមួយនោះទេ ផ្ទុយទៅវិញ ធ្វើឲ្យខ្ជះខ្ជាយដល់ពេលវេលា និងទឹកចិត្តរបស់អ្នក។
២. រៀបគម្រោងជាប្រចាំ គ្រប់ការងារទាំងអស់ ការរៀបចំគម្រោងអាចជួយឲ្យអ្នកប្រមើលមើលឃើញច្រើន ទាំងចំណុចវិជ្ជមាន និងឧបសគ្គដែលអ្នកនឹងជួបប្រទះ។ ការសិក្សា ធ្វើគម្រោងបានលម្អិត នឹងជួយដល់អ្នកអាចព្យាករណ៍ឧបសគ្គ ដែលនឹងត្រូវជួបប្រទះ និងស្វែងរកដំណោះស្រាយជាបឋម ដ៏ប្រសើរមុននឹងធ្វើដំណើរទៅរកជោគជ័យរបស់អ្នក ហើយចំណុចនេះទៀតសោត ជួយឲ្យចំណេញពេលវេលា និងបង្កើនជំនឿជាក់កាន់តែខ្ពស់។ សុភាសិតអង់គ្លេសមួយពោលថា “Fail to plan, plan to fail.” ដែលមានន័យថា ការមិនបានរៀបចំគម្រោងជាមុន អាចនាំទៅរកបរាជ័យ។
៣. ការតាំងចិត្ត
គ្មានជោគជ័យណា ដែលអាចសម្រេចបានដោយងាយស្រួលនោះឡើយ។ ប្រសិនបើគ្មានការតាំងចិត្តខ្ពស់នោះ អ្នកអាចនឹងរារែក ឬបោះបង់គោលដៅ ឬសកម្មភាពរបស់ខ្លួន នៅពេលដែលជួបនឹងឧបសគ្គ។ ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយ បើទោះ ជាលោកអ្នកមិនទទួលបានជោគជ័យក៏អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកបានខិតខំប្រឹងប្រែងហើយដែរ។ កម្លាំងចិត្ត ជាកម្លាំងចលករដ៏ខ្លាំងក្នុងការកំណត់ជោគជ័យរបស់លោកអ្នក។
ចិត្តវិទ្យាគឺជាអ្វី?
ចិត្តវិទ្យា(Psychology)មានឫសស័ព្ទមកពីភាសាក្រិកពាក្យថា“Psyche” “ចិត្ត (ធម្មជាតិសម្រាប់សន្សំ អារម្មណ៍,សម្រាប់គិត គឺវិញ្ញាណ)+ ពាក្យថា“logos” ដែលប្រែថា(ការសិក្សា)” ដូច្នោះពាក្យថា”ចិត្តវិទ្យា” មានន័យថា”សាស្ត្រដែលសិក្សាអំពីចិត្ត ឬព្រឹត្តិកម្មរបស់មនុស្ស”។ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ ចិត្តវិទ្យាគឺវិជ្ជាខាងចិត្ត ។ បន្ទាប់មកអត្ថន័យរបស់ចិត្តវិទ្យាក្នុងការទទួលស្គាល់របស់មនុស្សម្នាបានផ្លាស់ផ្តូរទៅតាមយុគសម័យ គឺអាស្រ័យតាមគោលគំនិតដែលមានឥទ្ធិពលចំពោះអ្នកចិត្តវិទ្យាឬចំណាប់អារម្មណ៍របស់អ្នកចិត្តវិទ្យាក្នុងយុគ
សម័យនោះៗ ដូចជា ក្នុងយុគគោលគំនិតរឿង(Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្មណ៍។ ចិត្តវិទ្យាត្រូវបានគេគិតថាសិក្សាទាក់ទងនឹង (Unconscious mind) អញ្ញាណចិត្ត ។
ប៉ុន្តែក្នុងយុគដែលសំណាក់ព្រឹត្តិកម្មនិយមជាធំអត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅសិក្សារឿងព្រឹត្តិកម្មទៅវិញ។
សម័យនោះៗ ដូចជា ក្នុងយុគគោលគំនិតរឿង(Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្មណ៍។ចិត្តវិទ្យាត្រូវបានគេគិតថាសិក្សាទាក់ទងនឹង (Unconscious mind) អញ្ញាណចិត្ត ។
ប៉ុន្តែក្នុងយុគដែលសំណាក់ព្រឹត្តិកម្មនិយមជាធំអត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅសិក្សារឿងព្រឹត្តិកម្មទៅវិញ។ ទោះបីយ៉ាងណាក៏ដោយចិត្តវិទ្យាក្នុងយុគសម័យនីមួយៗមិនមានអត្ថន័យតែម្យ៉ាងនោះទេព្រោះការស្វែងយល់
ផ្នែកចិត្តវិទ្យាមានចំនួនច្រើនឡើងក្នុងអំឡុងពេលព្រមគ្នាឮរហូតដល់បច្ចុប្បន្នដែលការស្វែងយល់ហើយនឹង
ចំណាប់អារម្មណ៍នៃអ្នកចិត្តវិទ្យាមានអត្ថន័យផ្សេងៗពីគ្នារហូតដល់មិនអាចកំណត់យកអត្ថន័យណាមួយពិត
ប្រាកដ ឬច្បាស់លាស់បានឡើយ។ជាពិសេសសមាគមចិត្តវិទ្យាអាមេរិកកាំង(American Psychological Association:APA)អង្គការផ្នែកចិត្តវិទ្យាដែលមានឈ្មោះបោះសម្លេងជាងគេនៃលោកបានឲនិយមន័យ ”ចិត្តវិទ្យាថាគឺការសិក្សាផ្នែកវិទ្យាសាស្រ្តដែលទាក់ទងទៅនឹងព្រឹត្តិកម្មហើយនឹងរបៀបបែបបទផ្នែកនៃបច្ចេកបុ
គ្គល”បើនិយាយឲស្រួលស្តាប់ទៅ“ចិត្តវិទ្យា”គឺការសិក្សាទាក់ទងទៅនឹងគំនិតអារម្មណ៍ហើយនឹងព្រឹត្តកម្មរបស់
មនុស្សដោយប្រើវិធីសាស្រ្តដែលជាវិទ្យាសាស្រ្ត ដូចជាសិក្សារឿងវិធីសាស្រ្តឲដឹងការសិក្សាបុគ្គលិកលក្ខណៈ និង វិវឌ្ឍនាការ(Development)អំឡុងពេលវ័យនីមួយៗនៃបុគ្គលជាដើម ។
ភាសាចិត្តវិទ្យា
ចិត្តវិទ្យាក៏មានការបញ្ញត្តិស័ព្ទមកដើម្បីប្រើប្រាស់ក្នុងការសិក្សាដូចគ្នាសាស្រ្តដទៃៗភាគខ្លះប្រកបដោយ
សព្ទដែលមនុស្សទូទៅប្រើប្រាស់ប្រចាំថ្ងៃ ពាក្យខ្លះប្រើសព្ទបច្ចេកទេស ។ បញ្ហានិងការជ្រើសរើសបញ្ហានៃអ្នកចិត្តវិទ្យា
បញ្ហាចិត្តវិទ្យាដូចគ្នាទៅនឹងវិធីសាស្រ្តផ្នែកវិទ្យាសាស្រ្តទូទៅដែរប៉ុន្តែវិធីសាស្រ្តខាងចិត្តវិទ្យាចាប់ផ្តើម
ពីការ ជ្រើសរើសបញ្ហាដែលចាប់អារម្មណ៍ហើយទើបសង្កេត សិក្សា ឬសាកល្បងឲជារូបបែបដើម្បីរួបរួម
ដំណើរ ការណ៍ពិតដែលជាការចាំបាច់ចំពោះការដោះស្រាយបញ្ហាហើយនឹងការរួបរួមរៀបរៀងនឹង
ការវាយតម្លៃនូវដំណើរការពិតដែលបានទទួលប្រសិនបើអ្នកចិត្តវិទ្យាបានជួបវិធីសាស្រ្តដែលអាចដោះ
ស្រាយបញ្ហាឬឆ្លើយតបទៅនឹងសំណួរដែលបានកំណត់ទុកហើយដែលអាចនាំមកទំនាក់ទនងគ្នាបាន
រវាងការឆ្លើយតបនឹងសំណួរឲទូលំទូលាយបានអ្នកចិត្តវិទ្យានឹងមានការចាប់អារម្មណ៍ហើយនឹងមានកា រចាប់សិក្សាភ្លាម ប៉ុន្តែជួនកាលបញ្ហាខ្លះក៏អាចកើត ឡើងតាមរយៈការសង្កេតនូវវត្ថុជំវិញខ្លួន (បរិស្ថាន)។ អ្នកចិត្តសាស្ត្របានបែងចែកគំហើញ ដែលទាក់ទងនិងការសិក្សាផ្នែកចិត្តវិទ្យាចេញជាបីក្រុមគឺ ក្រុមទី ១ យល់ឃើញថា ការជ្រើសរើសបញ្ហានោះ ស្ថិតនៅលើស្ថានការណ៍ចំពោះមុខរបស់អ្នកចិត្តវិទ្យា ក្រុមទី ២ បែរជាយល់ឃើញថា ការជ្រើសរើសបញ្ហាហើយនឹងការចោទសំណួរគួរតែប្រព្រឹត្តទៅតាមទ្រឹ ស្តី
ក្រុមទី ៣ យល់ឃើញថាការចង់ដឹងចង់ឃើញដែលកើតឡើងឯងៗ ជាការលើកទឹកចិត្តដែលល្អជាទី បំផុតសម្រាប់ការស្រាវជ្រាវខាងវិទ្យាសាស្រ្ត ។ តែបើយើងពិនិត្យមើលដោយភាពរួមឃើញថាការចង់ដឹងចង់ឃើញនិងទ្រឹស្តីជួយឲមានការងាយស្រួល ក្នុងការសង្កេតអធិប្បាយហើយនឹងវាយតំលៃនេះដំណើរការណ៍ពិតផ្សេងៗព្រោះទ្រឹស្តនោះមានតួនាទីជួយ ឲយើងយល់វត្ថុឬរឿងរ៉ាវដែលយើងកំពុងសង្កត ហើយនឹងជួយចង្អុលបង្ហាញឲឃើញនូវសំនួរថ្មីៗថែមទៀតទ្រឹស្តីសម្រាប់អ្នកជម្ងឺផ្នែកចិត្តវិទ្យា ក្នុងផ្នែកចិត្តវិទ្យានោះ មានទ្រឹស្តីសម្រាប់អ្នកជម្ងឺ ច្រើនសន្ធឹកសន្ធាប់។ ទ្រឹស្តីមានការច្របូកច្របល់ គឺអ្នកជម្ងឺមានការច្របូកច្របល់ហើយនឹងមានការប្រែប្រួលផ្នែកអារម្មណ៍ដែលបណ្តាលមកពីចិត្តមិននឹងន ដែលភាគច្រើនតាមរយៈព្រឹត្តិកម្ម មិនសូវប្រក្រតី មានកង្វល់ មានការស្រពិចស្រពិលនៅក្នុងចិត្តជាដើម ។ ទ្រឹស្តីការបដិសេធ គឺអ្នកជម្ងឺដែលមានអាការផ្នែកផ្លូវចិត្ត ដែលអាចបណ្តាលមកពីបញ្ហាក្នុងក្រុមគ្រួសារ, បញ្ហាសង្គម ដែលអ្នកជម្ងឺភាគច្រើន ច្រើនតែយកបញ្ហាដែលខ្លួនមានជាមួយអ្នកដទៃមកគិត ។វិធីសាស្ត្រខាងវិទ្យាសាស្រ្ត ប្រកបដោយគោលពីរប្រការគឺ ១.ការសង្កេតអង្គប្រកបឬអ្វីដែលមានការផ្លាស់ជាញឹកញាប់ យ៉ាងមានរបៀបបែបផែន។ ២.ការរួបរួមនិងការវាយតម្លៃទិន្នន័យដែលបានមក ដែលមានការសង្កេតយ៉ាងយកចិត្តទុកដាក់ ដែលអាច
ធានាបានថាការសង្កេតនោះអាចធ្វើបន្តទៅទៀតបាន។ រចនាសម្ព័ននៃចិត្តវិទ្យា មាន៣យ៉ាងគឺ៖ ១. លក្ខណៈខ្លឹមសាររបស់វិជ្ជា បែងចែកជារឿងរ៉ាវផ្សេងៗ បានដល់ វិវឌ្ឍនាការរបស់មនុស្ស, ព័ន្ធុកម្ម ,ប្រព័ន្ធ
តបស្នង, ការទទួលដឹង, ការរំភើបចិត្ត,ការលើកទឹកចិត្ត, អារម្មណ៍, ភាសា, ការគិត, ការដោះស្រាយបញ្ហា, ភាពវៃឆ្លាត(Intelligence), ការល្បងប្រាជ្ញា ហើយនឹងបុគ្គលិកលក្ខណៈ (Personality)បែបផ្សេងៗទៀត ។ ២.ទិសដៅឬ គោលបំណង(Objective)នៃចិត្តវិទ្យា គោលបំណងនៃការសិក្សាបានមកពីវិធីសាស្ត្រដែលមាន
ភាពខុសប្លែកគ្នា ៣ ប្រភេទគឺ៖ ក) ការស្រាវជ្រាវបែបអនុវត្ត(Applied research)គឺផ្តោតចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាដែលកើត
ឡើងក្នុងអំឡុងពេលនោះៗ ។លទ្ធផលស្រាវជ្រាវ ឬវិច័យនេះអាចនាំមកអនុវត្តប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន ។ ប៉ុន្តែការវិច័យ ឬការស្រាវជ្រាវដែលបានពោលមកនេះត្រូវតែមានផែនការណ៍ទុកជាមុន គ្រប់គ្រងវិធីសាស្រ្ត
ដោយប្រុងប្រយ័ត្ន ។ ខ)ការអនុវត្តិប្រើ ជាការអនុវត្តិនូវចម្លើយដែលទទួលបាន យកទៅប្រើប្រាស់ក្នុងស្ថានការណ៍ពិតៗ។ អ្នក
ចិត្តវិទ្យាដែលមានការអនុវត្តិច្រើនបំផុតគឺ ៖អ្នកចិត្តវិទ្យាគ្លីនិក (Clinical psychologist)បន្ទាប់មកគឺអ្នក
ចិត្តវិទ្យាការសិក្សា (Psychologists’ s study)

ធ្វើអោយគេចូលចិត្ត
១. យកចិត្តទុកដាក់ដោយស្មោះចំពោះអ្នកដទៃៈ ចង់ឲអ្នកដទៃស្រឡាញ់យើង យើងត្រូវធ្វើអ្វីដើម្បីពួកគេមុន។ លោក Walters ធ្វើការនៅធនាគារមួយ ត្រូវបានថ្នាក់លើបានចាត់ឲទៅពិនិត្យដោយសម្ងាត់មើលហាងមួយនោះ គួរឲ្យធនាគារទុកចិត្តដែរឬទេ។ លោកបានទៅសួរសុខទុក្ខ នាយកក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់មួយផ្សេងទៀត ដើម្បីឲលោកជួយផ្តល់ឯកសារខ្លះអំពីហាងមួយនោះ។ នាយកក្រុមហ៊ុន ឆ្លើយតបដោយវិធីមួយមិនច្បាស់ បែបញញើតញញើមហាក់ដូចជាមិនចង់ឲ្យជាប់វាក់វិន។ ការជួបគ្នានេះទៅជាឥតប្រយោជន៍។
លោក Walters អស់សង្ឃឹមមិនដឹងធ្វើយ៉ាងណា។ ស្រាប់តែលោកបានឮលេខាម្នាក់និយាយថា ថ្ងៃនេះគាត់រកមិនបានកុកថ្មីមួយក្បាលសោះ។ ការពិតនាយកក្រុមហ៊ុននេះ កំពុងស្រាវជ្រាវរក"កុក" ឲកូនប្រុសរបស់គាត់អាយុ១២ឆ្នាំ។
ថ្ងៃក្រោយមកពេល លោក Walters បានត្រឡប់មកជួបលោកនាយកក្រុមហ៊ុនម្តងទៀត សរសេរលើក្រដាសតូចមួយថា មាន"កុក" ចម្លែកផ្ញើជូនកូនលោក ហើយប្រើឲគេយកមក...។ លើកនេះត្រូវបានទទួលយ៉ាងរាក់ទាក់បំផុត នាយកក្រុមហ៊ុនចាប់ដៃលោកដូចជាបេក្ខជនតំណាងរាស្រ្ត ចាប់ដៃជាមួយអ្នកបោះឆ្នោតអញ្ចឹង។ នាយកក្រុមហ៊ុន មុខស្រស់ដូចផ្កា បើកមើល"កុក" ចុះឡើងញឹកញាប់ ហើយថែមទាំងរំលឹកដល់កូនគាត់ថា "អា George កូនខ្ញុំច្បាស់ជាងប់ងល់នឹងសត្វកុកនេះជាពុំខាន!"។
លោក Walters រៀបរាប់ឡើងវិញថា "ក្នុងរយៈពេលកន្លះម៉ោង យើងនិយាយតែពីរឿងកុក ហើយសំឡឹងមើល ផ្ទាំងរូបថត George។ ហើយមិនចាំឲខ្ញុំសួរ នាយកក្រុមហ៊ុននោះ ចំណាយពេលមួយម៉ោងទៀត ឲខ្ញុំដឹងពីឯកសារទាំងអស់ដែលខ្ញុំចង់បាន។ គ្មានប្រការអ្វីដែលគាត់ដឹងហើយមិនប្រាប់ខ្ញុំទេ ហើយថែមទាំងហៅជំនួយការមកសួរថែមទៀត..."។
២. ញញឹមៈ ពេលញញឹមជាមួយនរណាម្នាក់ ប្រៀបបីដូចជានិយាយជាមួយអ្នកនោះថា "ខ្ញុំស្រឡាញ់អ្នក... បានជួបអ្នកខ្ញុំសប្បាយចិត្តណាស់..."។ ស្នាមញញឹមដែលផុសចេញពីចិត្តស្មោះ ធ្វើឲធូរស្បើយអាំរម្មណ៍។ ញញឹមជាការងារមួយមិនបាច់ចុះទុនតែចំណេញច្រើនបំផុត។ ស្នាមញញឹមបង្កើតឲមានសុភមង្គល។ បើអ្នកចង់ឲគេស្រឡាញ់រាប់អានសូមចាំគោលការណ៍នេះទុក "រក្សាស្នាមញញឹមជាប់បបូរមាត់ជានិច្ច..."។
លទ្ធផលនៃការញញឹមៈ លោក Steinhardt សរសេរក្នុងសំបុត្ររបស់គាត់ថា "ខ្ញុំបានរៀបការ១៨ឆ្នាំហើយ ហើយក្នុងរយៈកាលនោះ ខ្ញុំកម្រញញឹមសើចជាមួយប្រពន្ធខ្ញុំណាស់។ តាំងពីព្រឹមក្រោកពីដំណេករហូតដល់ធ្វើការ ខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំមិនលើសពី១២ម៉ាត់ទេ។ ខ្ញុំជាមនុស្សដែលក្រម៉ែក្រម៉ូវពិបាកទ្រាំបំផុត។ ក្រោយមកខ្ញុំស្តាប់តាមដំបូន្មានដោយប្រែក្លាយខ្លួនជាមនុស្សញញឹម ខ្ញុំសើចពេញមួយសប្តាហ៍ ។ នៅពេលព្រលឹមលុបលាងមុខ ខ្ញុំមើលក្នុងកញ្ចក់ហើយក្រើនរំលឹកខ្លួនឯងថា ត្រូវបោះបង់ទឹកមុខក្រញ៉ូវដូចខ្មោចចេញ ហើយប្តេជ្ញាចិត្តញញឹមជានិច្ច។ ក្នុងពេលស្រស់ស្រូបអាហារពេលព្រឹកខ្ញុំរួសរាយគោរពប្រពន្ធខ្ញុំ។ ប្រពន្ធខ្ញុំងឿងណាស់។ ខ្ញុំរក្សាដូច្នេះរយៈពេល២ខែ ហើយរកឃើញសុភមង្គលក្នុងគ្រួសារដ៏ច្រើន គឺច្រើនជាងរយៈកាលមួយឆ្នាំកន្លងទៅទៀត។"
៣. ចងចាំនិងនិយាយឈ្មោះរបស់គេៈ លោក Jim Farely អាចហៅឈ្មោះបាន ៥ម៉ឺននាក់។ ដោយស្មារតីចងចាំដ៏អស្ចារ្យនេះ លោកបានជួយឃោសនា ឲ្យលោក Franklin D.Roosevelt ជាប់ឆ្នោតឡើងធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ វិធីលោកសាមញ្ញណាស់។ រាល់លើកពេលលោករាប់អានជាមួយនរណាម្នាក់ លោកសួរឈ្មោះនិងត្រកូលអ្នកនោះ និងវិធីសរសេរឲ្យត្រឹមត្រូវ។ លោករិះរកវិធីយល់ដឹងនិងចំណាំឲ្យបានច្បាស់ពីគ្រួសារ មុខរបរ និងនិន្នាការនយោបាយរបស់អ្នកនោះ កត់ត្រាទុកហើយលើកក្រោយជួបគ្នាវិញ ទោះបីអស់កាលមួយឆ្នាំក៏ដោយ ក៏លោកអាចទះស្មាអ្នកនោះ ហើយសួរសុខទុក្ខពីប្រពន្ធកូនរហូតដល់ដើមឈើមួយចំនួនក្នុងចំការ អ្នកនោះទៀត...!។ អញ្ចឹងហើយ ទើបទៅដល់ទីណាក៏លោកមានមិត្តស្និទ្ធស្នាល អត់មានអ្វីប្លែកនោះទេ។
គេសម្គាល់ឃើញថា លោកមានសៀវភៅមួយកត់ត្រាឈ្មោះអ្នកទាំងនោះរាប់ពាន់អ្នក។ ហើយអ្នកម្ចាស់សន្លឹកឆ្នោតម្នាក់ៗសុទ្ធតែងឿងឆ្ងល់ដោយទទួលបាន សំបុត្រមួយច្បាប់ពីលោកចារថា "មិត្ត Bill ជាទីស្នេហា" "មិត្ត Joe ជាទីស្នេហា" ... ហើយចុះហត្ថលេខា "Jim"។ លោក Jim យល់ថាមនុស្សទូទៅសុទ្ធតែឃើញថាឈ្មោះខ្លួនទន់ភ្លន់ជាងឈ្មោះអ្នក ឯទៀត។ ចាំឈ្មោះអ្នកនោះហើយទម្លាប់អានឲ្យងាយស្រួលនិងទន់ភ្លន់ (ឈ្មោះអ្នកខ្លះពិបាកអាន ពិបាកសរសេរ) ធ្វើបែបនេះគឺសរសើរអ្នកនោះដោយអាថ៌កំបាំង និងដោយវិធីប៉ិនប្រសប់។
មនុស្សយើងចាត់ទុកឈ្មោះនិងត្រកូលរបស់ខ្លួនជាសំខាន់ណាស់ ម៉្លោះហើយ គេខិតខំរិះរកគ្រប់វិធីដើម្បីស្នងបន្តវាឲ្យជំនាន់ក្រោយនិង ឆ្ងាយទៅទៀត...។ "ត្រូវចាំទុកថា ឈ្មោះមនុស្សម្នាក់ៗ ជាសំឡេងមួយយ៉ាងសំខាន់ និងស្រួលស្តាប់ជាងសំឡេងឯទៀត"។
៤. យកចិត្តទុកដាក់ស្តាប់គេនិយាយៈ យកចិត្តទុក ដាក់ស្តាប់មនុស្សម្នាក់និយាយ មិនខុសប្លែកអ្វីពីការលើកសរសើរគេដោយស្មោះឡើយ។ អ្នកអក្សរសាស្រ្តម្នាក់និយាយថា"ជក់ចិត្តស្តាប់សំដីរបស់មនុស្ស ម្នាក់ គឺគោរពលើកតម្កើងគេ ហើយកម្រមានមនុស្សណាមិនរំភើបចំពោះមុខការគោរពលើកតម្កើងនោះ ណាស់"។ សូមមិត្តទាំងឡាយស្តាប់រឿងដែលលោក J.C Wooton (សិស្សម្នាក់របស់ Dale Carnegie) និយាយៈ គាត់ទិញសម្លៀកបំពាក់មួយសម្រាប់នៅផ្សារទំនើបមួយ។ មកផ្ទះស្លៀកពាក់មិនបានប៉ុន្មានដង លោកធុញថប់យ៉ាងខ្លាំងពីព្រោះឃើញអាវចេញពណ៌ ហើយធ្វើឲ្យកអាវសឺមីឡើងខ្មៅ។
លោកយកសម្លៀកបំពាក់មួយសម្រាប់នេះ ត្រឡប់មកហាងត្អូញត្អែរដាក់បុគ្គលិកលក់ខោអាវឲ្យគាត់។ គាត់មកមិនត្រឹមតែចង់ត្អូញត្អែរប៉ុណ្ណោះទេ ប៉ុន្តែចង់ពន្យល់ឲ្យអ្នកលក់ទំនិញស្តាប់។ អ្នកលក់នោះមិនទាន់ទាំងស្តាប់គាត់ចប់ស្រួលបួលផងក៏កាត់ សំដីគាត់ថា "យើងខ្ញុំបានលក់របស់ប្រភេទនេះរាប់ពាន់សម្រាប់ ប៉ុន្តែមិនដែលមាននរណារអ៊ូរទាំអ្វីទាំងអស់..."។ សំដីបែបនេះ បូករួមទាំងសំឡេងនោះ ក៏កាន់តែអាក្រក់ទៅទៀត... គឺដូចជាចង់ប្រាប់ថា "លោកនិយាយកុហក លោកអើយ! ខ្ញុំដឹងដល់ជម្រៅចិត្តលោកហើយ!..."។
ស្តាប់ឮការឈ្លោះប្រកែកគ្នា អ្នកលក់ម្នាក់ទៀតរត់ចូលមក ហើយនិយាយថា "ខោអាវពណ៌ខ្មៅទាំងអស់នៅពេលដំបូងក៏ចេញពណ៌បន្តិចដូច្នេះ មិនអាចជៀសផុតទេ ជាពិសេសគឺសម្លៀកបំពាក់មួយចំនួនដែលមានតម្លៃប៉ុណ្ណឹង... មកពីថ្នាំជ្រលក់ដូច្នេះ"។
លោក Wooton ខឹងឆួលឡើង។ អ្នកលក់ទី១ មានគំនិតថា គាត់ភូតកុហក អ្នកទី២ចង់ពេបជ្រាយថាគាត់ទិញរបស់អន់តម្លៃថោក... គាត់ខឹងស្ទើរតែគ្រវែងរបស់លើក្បាលពួកគេនោះ។ ចៃដន្យម្ចាស់ហាងមកដល់ ជននោះពិតជាប៉ិនប្រសប់ក្នុងមុខរបរ ធ្វើឲ្យអតិថិជនម្នាក់ដែលកំពុងខឹងខ្លាំងបែរជាសប្បាយចិត្ត។
តើគាត់ធ្វើយ៉ាងណា...?
មុនដំបូងៈ គាត់ស្តាប់រឿងរ៉ាវ លោក Wooton ពីដើមដល់ចប់មិនស្រដីមួយម៉ាត់។
ក្រោយមកពេលលោកឈប់និយាយ ម្ចាស់ហាងស្តាប់ហេតុផលរបស់អ្នកលក់ទំនិញទាំងពីរ។ ម្ចាស់ហាងបដិសេធ ហេតុផលអ្នកលក់ទំនិញទាំងពីរនាក់នោះ ហើយមិនត្រឹមតែទទួលស្គាល់ថា ការពិតអាវក្រៅមានចេញពណ៌ធ្វើឲ្យប្រឡាក់អាវសឺមីប៉ុណ្ណោះទេ ថែមទាំងរំលឹកឡើងវិញទៀតថា គ្រប់មុខទំនិញដែលលក់នៅហាងនោះ ត្រូវធ្វើឲ្យអតិថិជនត្រឡប់ទៅផ្ទះពេញចិត្តទាំងស្រុង។
ចុងបញ្ចប់ គាត់ទទួលស្គាល់ថា មិនដឹងមកពីហេតុអ្វីទេ បានជាចេញពណ៌ដូច្នេះ ហើយគាត់ប្រាប់ត្រង់ៗថា "សូមលោក (Wooton) ប្រាប់មកថាឲ្យខ្ញុំធ្វើយ៉ាងណា ហើយខ្ញុំនឹងប្រតិបត្តិតាមបញ្ជាលោក"។
កំហឹងរបស់លោក Wooton ហាក់រសាយអស់ លោកឆ្លើយតបនឹងម្ចាស់ហាងថា "ខ្ញុំគ្រាន់តែចង់មកសួរយោបល់លោកប៉ុណ្ណោះ។ ខ្ញុំចង់ដឹងថាថ្ងៃក្រោយវានៅចេញពណ៌ទៀតទេ ហើយធ្វើយ៉ាងណាឲ្យវាលែងចេញពណ៌...?"។
ម្ចាស់ហាងឲ្យលោក Wooton យកទៅផ្ទះសាកល្បងស្លៀកពាក់មួយសប្តាហ៍ទៀត។ បើសិនជាដល់ពេលនោះនៅតែមិនពេញចិត្តទៀត សូមយកមកដូរវិញ។ ហើយគាត់សោកស្តាយ ចំពោះហេតុការណ៍នេះណាស់។
លោក Wooton ត្រឡប់មកវិញ សប្បាយរីករាយ។ មួយសប្តាហ៍ក្រោយអាវនោះ ពិតជាលែងចេញពណ៌មែន ហើយតាំងពីពេលនោះមកលោកទុកចិត្តផ្សារទំនើបនោះទាំងស្រុង។
គួរចងចាំថា អ្នកនិយាយជាមួយយើងយកចិត្តទុកដាក់ដល់បញ្ហារបស់ពួកគេ១០០ដង ប៉ុន្តែគ្រាន់តែយកចិត្តទុកដាក់ដល់បញ្ហារបស់យើង១ដងតែប៉ុណ្ណោះ។ ដូច្នេះបើចង់ឲ្យគេស្រឡាញ់ត្រូវប្រតិបត្តិតាមគោលការណ៍នេះ ចេះយកចិត្តទុកដាក់ស្តាប់ និងលើកទឹកចិត្តអ្នកដែលនិយាយអំពីខ្លួនរបស់ពួកគេ។
Lincoln មិនបានត្រូវការមនុស្សណាម្នាក់ជួយដាស់តឿនទេ លោកគ្រាន់តែចង់ឲ្យមានមិត្តស្និទ្ធស្នាលម្នាក់ស្តាប់លោកនិយាយ ហើយយល់ចិត្តលោក បានបញ្ចេញនូវមនោសញ្ចេតនា អាថ៌កំបាំងរបស់លោកតែប៉ុណ្ណោះ។ យើងទាំងអស់គ្នាមិនមែនដូច្នេះឬ? ហើយអតិថិជនដែលខឹងមួម៉ៅ អ្នកធ្វើការមិនសប្បាយចិត្ត មិត្តភក្តិអាក់អន់ចិត្តគ្នា... សុទ្ធតែចង់រកមនុស្សម្នាក់ជិតស្និទ្ធដើម្បីត្អូញត្អែរប្រាប់តែ ប៉ុណ្ណោះ។
៥. និយាយជាមួយពួកគេនូវរឿងដែលពួកគេចូលចិត្តៈ អ្នក ណាម្នាក់ បើបានជួបលោកប្រធានាធិបតី Théodore Roosevelt សុទ្ធតែងឿងឆ្ងល់ពីការដឹងច្រើននិងការយល់ទូលាយរបស់លោក។ លោកដឹងពីវិធីសួរនាំមនុស្សគ្រប់ប្រភេទៈ គង្វាលគោ អ្នកជិះសេះ អ្នកនយោបាយ ឬអ្នកការទូត។ រូបមន្តសាមញ្ញរបស់លោកគឺ នៅពេលដែលត្រូវទទួលភ្ញៀវម្នាក់នោះ គឺមួយយប់មុន លោកបានសិក្សាស្រាវជ្រាវរឿងដែលភ្ញៀវម្នាក់នោះចូលចិត្តនិយាយ ដល់អ្វីជាងគេ ដើម្បីបានបំពេញបំណងគេ។ ក៏ដូចជាអ្នកដឹកនាំមហាជនទូទៅដែរ លោកដឹងថា វិធីស័ក្តិសិទ្ធបំផុត ដើម្បីយកចិត្តគេគឺពិភាក្សាដល់បញ្ហាដែលអ្នកនោះ "តែងតែរក្សាទុកក្នុងចិត្ត"។
ខ្ញុំសូមណែនាំ លោកអ្នក មកពិនិត្យមើលករណីរបស់លោក Henry G. Duvernoy ជាអ្នកផលិតនំប៉័ងដ៏ធំម្នាក់នៅ New York។ អស់រយៈពេល៤ឆ្នាំមកហើយ លោករិះរកវិធីលក់នំប៉័ងឲ្យសណ្ឋាគារមួយនៅ New York ។ មួយសប្តាហ៍ម្តងលោកតែងទៅសួរសុខទុក្ខម្ចាស់សណ្ឋាគារ ដើម្បីបញ្ចុះបញ្ចូល។ តែមិនទទួលបានផលអ្វីសោះ។ ក្រោយមក លោកព្យាយាមស្រាវជ្រាវដឹងថាម្ចាស់សណ្ឋាគារនោះជាប្រធានសហព័ន្ធ ទេសចរណ៍សណ្ឋាគារ ហើយគាត់ចាត់ទុកកិច្ចការសហព័ន្ធនេះដូចជាជិវិតរបស់គាត់។
ពេលជួបម្ចាស់សណ្ឋាគារលើកក្រោយ លោក Duvernoy និយាយភ្លាមដល់រឿងសហព័ន្ធ។ ហើយមិត្តទាំងឡាយអើយ!... ល្អូកល្អឺនដល់កម្រិតណាទៅ!... ម្ចាស់សណ្ឋាគារនិយាយដោយស្រស់បស់អស់កាលកន្លះម៉ោង ស្តីពីអង្គការចាត់តាំងទាំងនោះ។ មុនពេលបែកគ្នាគាត់ឲ្យបណ្ណសមាជិកមួយសន្លឹកទៅលោក Duvernoy។ លោកមិនបាននិយាយដល់ការលក់នំរបស់លោកទេ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកគ្រប់គ្រងសណ្ឋាគារទូរស័ព្ទមកលោក ឲ្យយកគម្រូនំប៉័ងមកដើម្បីគិតគូរតម្លៃ។ អ្នកគ្រប់គ្រងរូបនោះនិយាយថា "មិនដឹងលោកបានធ្វើអ្វី ទើបម្ចាស់ខ្ញុំចូលចិត្តលោករហូតដល់អង្គុយនៅត្រង់ណាក៏និយាយតែ អំពីលោកប៉ុណ្ណោះ"។
៦. ជានិច្ចកាលត្រូវធ្វើឲ្យគេយល់ឃើញពីប្រការសំខាន់របស់ខ្លួនគេផ្ទាល់ៈ លោកសាស្រ្តាចារ្យ John Dewey បានចាត់ទុកថា "ចិត្តចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនថ្លៃថ្នូរជាបំណងប្រាថ្នាធំ បំផុតរបស់មនុស្សលោក គឺបំណងប្រាថ្នានេះហើយដែលបង្ហាញឲ្យឃើញថាមនុស្សខុសប្លែកពីសត្វ "។ អស់រាប់សិបសតវត្សរ៍មកហើយ ទស្សនវិទូនិងសាសនាទាំងឡាយតែងអប់រំថា "ចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេដូច្នេះ។ ចង់ទទួលពីគេនូវវត្ថុអ្វី ត្រូវឲ្យគេនូវវត្ថុនោះ"។ សូមចងចាំពាក្យរបស់លោក Emerson ថា"បុគ្គលម្នាក់ៗ សុទ្ធតែមានចំនុចគ្រាន់បើជាងខ្ញុំ ម៉្លោះហើយនៅជិតពួកគេ ខ្ញុំរៀនសូត្រពីគេបាន"។
អ្នកស្រី Dorothy Dix អ្នកល្បីឈ្មោះដែលជំនាញពីរឿងរ៉ាវប្រចាំថ្ងៃបាននិយាយថា "បើមិនទាន់បានរៀនពីសិល្បៈពាក្យសរសើរទេ សូមលោកប្រុសកុំអាលមានគ្រួសារធ្វើអ្វី។ មុនពេលរៀបការជាមួយអ្នកស្រី លោកប្រុសបានធ្វើឲ្យអ្នកស្រីសប្បាយចិត្ត នេះជាសុជីវធម៌មួយបែប។ ក្រោយពីរៀបការហើយជាការចាំបាច់ ដើម្បីធានារ៉ាប់រងដល់សុភមង្គលក្នុងគ្រួសារ មិនត្រឹមតែស្មោះត្រង់ប៉ុណ្ណោះទេ ថែមទាំងត្រូវមានការប៉ិនប្រសប់ទំនាក់ទំនងលួងលោមផ្អែមល្ហែម និងសរសើរបង្កប់ក្នុងនោះទៀតផង ទើបពេញលក្ខណៈ។
មានគ្រាមួយនោះ លោកស្រីសម្ភាសន៍ជាមួយបុរសម្នាក់ដែលល្បី ថាមានប្រពន្ធច្រើន គាត់គ្របដណ្តប់លើបេះដូងនិងដណ្តើមទ្រព្យសម្បត្តិពាក់កណ្តាលរបស់ ស្ត្រី២៣នាក់។ នៅពេលអ្នកស្រីសួរគាត់ថា ធ្វើដូចម្តេចទើបល្បួងលួងលោមស្រ្តីបានច្រើនដូច្នេះ? គាត់ឆ្លើយតប "អ្នកណាដែលធ្វើមិនបាន... នោះគឺការចេះសរសើរពួកគេឲ្យពួកគេស្តាប់ទៅណា៎..."។
ប្រការនេះ ប្រើចំពោះបុរសក៏មានលទ្ធផលគាប់ចិត្តដែរ។ Disraeli អ្នកនយោបាយម្នាក់ដ៏ឆ្លាតវៃដែលបានក្តាប់វាសនារបស់ចក្រភព អង់គ្លេសទាំងមូល មានពេលមួយនោះ លោកពោលថា "ជួបមនុស្សម្នាក់ ចេះតែនិយាយជាមួយគាត់អំពីរឿងរ៉ាវរបស់គាត់ទៅ នោះគាត់នឹងស្តាប់អ្នករាប់ម៉ោង។

វិធីសាស្ត្រដ៏មានប្រសិទ្ធិភាព ក្នុងការសាងទំនុកចិត្តឲ្យខ្លួនឯង
នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយមាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។
តើបណ្តាលមកពីមូលហេតុអ្វី? អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើន បានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះ តែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះទំនុកចិត្តលើខ្លួនឯងនេះ បានដែរ ឬទេ?
តទៅនេះ សូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយចំនួន ជាមួយនឹងយើងខ្ញុំ ដូចខាងក្រោម ៖
ក. និយមន័យ ៖ តើទំនុកចិត្តលើខ្លួនឯងគឺជាអ្វី? ទំនុកចិត្ត ថ្នាក់ពាក្យជានាម មានន័យថា ការភ្ជាប់ជំនឿទៅលើរឿងអ្វីមួយ ឬលើនរណាម្នាក់ សេចក្តីសង្ឃឹម ឬសេចក្តីជឿជាក់លើរឿងអ្វីមួយ ឬលើនរណាម្នាក់ ភាពជឿជាក់ថា រឿងអ្វីមួយនឹងបានកើតឡើង ដូចការគិតរបស់ខ្លួន ការប្រាកដក្នុងចិត្តថា អ្នកណាម្នាក់ ឬខ្លួនយើងនឹងអាចធ្វើអ្វីមួយស្របតាមការគិតរបស់ខ្លួន ការនឹកផ្គងគំនិតថា មុខជានឹងបានសម្រេចដូចបំណង ការមានសេចក្តីកក់ក្តៅក្នុងចិត្តទុកជាមុន។
ចំនុចដំបូងនៃទំនុកចិត្តលើខ្លួនឯង គឺសំដៅលើយើងមានភាពឆ្លាតវៃ ឬការដឹងដោយវិញ្ញាណវិជ្ជមាន និង ប្រាកដនិយមមួយ ចំពោះសមត្ថភាពខ្លួនយើងផ្ទាល់។
ខ. តើអ្វីទៅដែលធ្វើឲ្យមនុស្សយើងមានទំនុកចិត្តលើខ្លួនឯង? លោកអ្នកគិតថា វាជាលុយ ជាការជោគជ័យ ជាទេព្យកោសល្យ ជាមិត្តភក្តិ ឬក៏ជាវេទមន្ត? តើមានមនុស្សប៉ុន្មាននាក់ ដែលតែងយកចិត្តទុកដាក់ លើការបង្កើនទំនុកចិត្តខ្លួនឯង តាមរយៈការធ្វើអ្វីមួយឲ្យបែកញើសតិចៗ ជាមួយនឹងមិត្តភក្តិស្រករៗគ្នា របស់ពួកគេ?
តាមការស្រាវជ្រាវរបស់អ្នកជំនាញ បានបង្ហាញថា មានមនុស្សតិចតួចប៉ុណ្ណោះ ដែលដឹងថា ជំនឿទុកចិត្តលើខ្លួនឯង មិនមានមកពីកំណើតនោះ បើទោះណាជាមានមនុស្សមួយចំនួន ហាក់ដូចជាកើតមកប្រកបដោយជំនឿទុកចិត្តផ្ទាល់ខ្លួន ដូចជា បងប្អូនស្រីភ្លោះ ជាដើមក៏ដោយ។
មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងដឹងថា តើជំនឿទុកចិត្តខ្លួនឯង អាចធ្វើអ្វីៗទៅរួចសម្រាប់ពួកគេយ៉ាងដូចម្តេច។ មានន័យថា មនុស្សដែលមានជំនឿចិត្តទុកចិត្តលើខ្លួនឯង គឺតែងតែដឹងច្បាស់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន។ ពួកគេចេះស្រង់យកចំនុចខ្លាំង តាមរយៈការយល់ដឹង ពីទេពកោសល្យរបស់ពួកគេ ហើយដឹងច្បាស់អំពីអ្វី ដែលពួកគេអាចធ្វើ និងមិនអាចធ្វើទៅបាន។
ទំនុកចិត្តលើខ្លួនឯង មិនមានន័យ ជាការជឿជាក់ថា មានតែខ្លួនឯងម្នាក់ទេ ដែលអាចធ្វើអ្វីៗបាន នៅលើពិភពលោកយើងនេះ។ ផ្ទុយមកវិញ ទំនុកចិត្តលើខ្លួនឯង គឺជាការស្គាល់នូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក ហើយ និងភាពខ្លាំងរបស់អ្នក ឲ្យប្រសើរឡើងបំផុត ខណៈពេលដែលលោកអ្នក កំពុងគេចចេញឲ្យឆ្ងាយពីភាពខ្សោយរបស់លោកអ្នក។
មនុស្សដែលមានទំនុកចិត្តចិត្តលើខ្លួនឯង ស្ទើរតែអាចធ្វើអ្វីៗទាំងអស់ឲ្យកើតឡើងបាន។ គាត់អាចក្លាយជាមនុស្ស ដែលឈរលើភាពជាអ្នកទទួលបានជោគជ័យ ហើយនឹងអាចរំពឹងបានថា គាត់អាចនឹងធ្វើឲ្យជីវិតកាន់តែមានភាពប្រសើរឡើង កាន់តែមានភាពងាយស្រួលឡើង សម្រាប់ខ្លួនគាត់ និងគ្រួសាររបស់គាត់។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង គឺជាជនទាំងឡាយណា ដែលងាយស្រួលនឹងទទួលស្គាល់ នូវឱកាសទាំងឡាយ។ ដូច្នេះហើយ ពួកគេតែងតែជាមនុស្សទីមួយ ដែលអ្នកអាចក្តាប់យកឱកាសទាំងអស់នោះ បានមុនគេផងដែរ។
គ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង ៖ ទំនុកចិត្តលើខ្លួនឯង ត្រូវបានចង្អុលបង្ហាញចរិតលក្ខណៈ តាមរយៈពាក្យសំដីពោលអះអាង ឬការការពារ គំនិតសុទិដ្ឋិនិយម ចំណង់ខ្លាំងក្លា ការអត់ឱន ឬសេចក្តីស្នេហា មោទនភាព ឬសេចក្តីពេញចិត្តខ្ពស់ ឯករាជ្យភាព ទំនុកចិត្ត ឬសេចក្តីជឿជាក់ បំណិនប្រសប់ ឬសមត្ថភាពខាងដោះស្រាយបញ្ហាខាងការចាប់ថ្នាក់ ឬការរិះគន់ទិតៀន ភាពចាស់ទុំខាងការរំជួលចិត្ត និងសមត្ថភាពក្នុងការស្ទាបស្ទង់ជាទៀងទាត់ នូវសេចក្តីក្លាហាន ឬសមត្ថភាពរបស់ខ្លួន។
ឃ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង ៖ កង្វះជំនឿចិត្តលើខ្លួនឯង ត្រូវបានស្តែងឲ្យឃើញលក្ខណៈតាមរយៈ ភាពមន្ទិលសង្ស័យលើខ្លួនឯង អកម្មភាព ឬការមិនធ្វើចម្លើយតបចំពោះរឿងអ្វីមួយ ការចាំស្តាប់តែបង្គាប់អ្នកដ៏ទៃដោយគ្មានការពិចារណារកខុស ត្រូវ ល្អ អាក្រក់ រីកចម្រើន មិនរីកចម្រើនអ្វីសោះ ការស្របទៅនឹងបញ្ហាហួសហេតុពេក ភាពឯកោ ឬការនៅដាច់ឆ្ងាយពីអ្នកដទៃខ្លាំងពេក ការពូកែតែខាងការរិះគន់ខ្លួនឯង ឬរិះគន់អ្នកដទៃខ្លាំងពេក កង្វះការជឿជាក់ សេចក្តីក្រៀមក្រំចិត្ត និងសញ្ចេតនាចាញ់ប្រៀប និងកង្វះខាងក្តីស្រលាញ់។
ង. តើគេត្រូវធ្វើដូចម្តេច ដើម្បីកសាងទំនុកចិត្តឲ្យខ្លួនឯងបាន?
ប្រសិនបើលោកអ្នកស្ថិតនៅក្នុងប្រភេទដែលខ្មាស់អៀន មិនសូវមានទំនុកចិត្តលើខ្លួនឯងនោះ លោកអ្នក អាចអនុវត្តតាមចំនុចមួយចំនួន ដូចខាងក្រោម ៖
ត្រូវរៀនស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាមុន (ទាំងចំនុចខ្លាំង និងចំនុចខ្សោយ) ៖ ប្រសិនបើលោកអ្នកស្គាល់ចំនុចខ្លាំងរបស់ខ្លួន ឯងហើយ ក្រោយមកលោកអ្នកត្រូវប្រមូលយក នូវការខិតខំប្រឹងប្រែងទាំងអស់របស់លោកអ្នក មកលើចំនុចខ្លាំងទាំងអស់នោរួចហើយ ត្រូវស្វែងរកឱកាសពីចំនុចខ្លាំងទាំងអស់នោះ។ ប្រសិនបើដឹងពីចំនុចខ្សោយរបស់ខ្លួនឯងហើយ លោកអ្នកត្រូវព្យាយាមអភិវឌ្ឍចេញពីចំនុចខ្សោយទាំងនោះ។
១. បង្កើតសកម្មភាពឲ្យក្លាយជាទម្លាប់ ៖ មនុស្សដែលចេះអភិវឌ្ឍចំណង់ចំណូលចិត្តក្លាយជាទម្លាប់មួយហើយ គឺមនុស្សដែលអាចបង្កើតនូវទំនុកចិត្តខ្លួនឯង មិនថា ពេលណាក៏ដោយ ហើយគេគ្រាន់តែដឹងថា ខ្លួនគេ គឺបានធ្វើអ្វីៗល្អគ្រប់គ្រាន់ហើយ។
២. ត្រូវធ្វើកំណត់ត្រានូវរាល់ស្នាដៃដែលលោកអ្នកធ្លាប់បានទទួល ៖ លោកអ្នកប្រហែលជាគិតថា លោកអ្នក គឺមិនមែនជានរណាម្នាក់ឡើយ។ ប៉ុន្តែសូមលោកអ្នកធ្វើបញ្ជីមួយ ដែលនិយាយពីអ្វី ដែលលោកអ្នកធ្លាប់បានទទួល កាលពីអតីតកាល ទោះបីការសម្រេចទាំងនោះ វាតិចតួចយ៉ាងណាក៏ដោយ។ បន្ទាប់មក លោកអ្នកចេះតែកត់ត្រារបៀបនេះរហូតទៅ។
៣. សូមខិតខំពង្រឹងស្មារតីរបស់លោកអ្នកឲ្យបានល្អ ៖ មានន័យថា ធ្វើចិត្តរបស់លោកអ្នកឲ្យបានស្ងប់ស្ងៀម ដោយផ្អែកលើជំនឿមុតមាំមួយ លោកអ្នកល្អ លោកអ្នកមិនមានអ្វីជាបញ្ហាទេ ហើយលោកអ្នកនឹងអាចធ្វើអ្វីៗបាន ប្រសិនបើលោកអ្នកដាក់ចិត្តធ្វើនោះ។
៤. លោកអ្នកមិនត្រូវផ្តោតតែទៅលើគំនិតអវិជ្ជមានទេ ៖ លោកអ្នកត្រូវចេះរៀនសូត្រពីកំហុសរបស់លោកអ្នក ប៉ុន្តែលោកអ្នកមិនត្រូវផ្តោតអារម្មណ៍ តែទៅលើកំហុសឆ្គងទាំងអស់នោះ ច្រើនពេកទេ។ ជំនួសមកវិញ លោកអ្នកត្រូវផ្តោតអារម្មណ៍ តែទៅលើកម្លាំងចិត្តដើម្បីកែលម្អខ្លួនលោកអ្នក ឲ្យបានកាន់តែប្រសើរទៅ នោះវា គឺជាការស្រេច។
ត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯង តើយើងត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯងនេះដោយវិធីណា?
១. ការរៀនសូត្រពីបទពិសោធន៍៖ ជារឿយៗ យើងអាចអភិវឌ្ឍមនោសញ្ចេតនាចាញ់ប្រៀប និងកង្វះក្តីសង្ឃឹម ដោយឆ្លងកាត់បទពិសោធន៍ ជីវិតអវិជ្ជមាន ឬជូរចត់ច្រើនកន្លែង ដូចជា នៅផ្ទះ នៅសាលារៀន ឬក៏នៅកន្លែងការងារ…។ល។ ឧទាហរណ៍ នៅពេលដែលលោកអ្នកកំពុងតែចម្រើនវ័យ ឪពុកម្តាយ ឬអាណាព្យាបាលរបស់លោកអ្នក ប្រហែលជាមិនអាចផ្តល់ឲ្យលោកអ្នក នូវបរិស្ថានគាំទ្រទំនុកបម្រុង ប្រកបដោយផាសុកភាពមួយ បានឡើយ។
ពួកលោកច្រើនតែធ្វើការតិតៀន បង្គាប់ បញ្ជា ការពារ ឬក៏ហួងហែងលោកអ្នក ហួសប្រមាណ។ ជាលទ្ធផលហេតុការ នេះក៏បានរុញច្រាន លោកអ្នកខ្លួនឯង ឲ្យធ្លាក់កាន់តែជ្រៅទៅនៅក្នុងរណ្តៅនៃការគិត បែបវិជ្ជមាន។
២. ការរៀនសូត្រពីការបាត់បង់សមាជិកគ្រួសារ ឬមិត្តភក្តិជិតដិតណាមួយ ៖ ឧទាហរណ៍ ការលែងលះរបស់ ឪពុកម្តាយលោកអ្នក ការចាកចេញឆ្ងាយពីផ្ទះរបស់លោកអ្នកនៅលើកដំបូង (ដោយបែកឆ្ងាយពីគ្រួសារ និងមិត្តភក្តិជាទីស្រលាញ់) និងការបែកបាក់ដៃគូរស្នេហារបស់លោកអ្នក ជាដើម។
៣. ការៀនសូត្រពីពំនាក់អាស្រ័យ ៖ ដែលមិនចាំបាច់ ឬព្រឹត្តិការណ៍មិនល្អទាំងឡាយ ដូចជា ការបរាជ័យ ឬការខកចិត្ត ជំនួសឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង លោកអ្នកត្រូវតែរៀនសូត្រពីព្រឹត្តិការណ៍អាក្រក់ៗទាំងនេះ។
៤. ការរៀនសូត្រពីការវិនិច្ឆ័យ ឬការតិតៀន ៖ លើខ្លួនលោកអ្នក និងសមត្ថភាពរបស់លោកអ្នក ដែលមិនពិរោះ មិនគួរឲ្យចង់ស្តាប់ខ្លាំង ឧទាហរណ៍ លោកអ្នកតិតៀន ឬស្តីបន្ទោសឲ្យខ្លួនលោកអ្នក ក៏ព្រោះតែការបរាជ័យ និងការខកចិត្តទាំងឡាយ របស់លោកអ្នក។
៥. រៀនសូត្រពីការវាយតម្លៃ ៖ លើផលចំណេញ នៃស្ថានភាពទាំងឡាយ ឲ្យបានខ្លាំងក្លាជាងអ្វី ដែលរឿងជាក់ស្តែង។
៦. រៀនសូត្រពីបទពិសោធន៍នៃការដាក់សម្ពាធ ៖ លោកអ្នកត្រូវការដាក់សម្ពាធជាច្រើន ដែលកើតចេញពីឪពុកម្តាយរបស់លោកអ្នក ឬមនុស្សវ័យស្របាលលោកអ្នក ដើម្បីជួបតម្រូវការ និងការំពឹងទុកទាំងឡាយដែលពួកគេចាត់ចែង សម្រាប់លោកអ្នក ដកហូតលោកអ្នកពីឱកាសអភិវឌ្ឍលើឯករាជ្យភាព ស្វ័យភាព និង អត្ថសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នក។
៧. រៀនសូត្រពីការកំណត់គោលដៅ មិនជាក់លាក់ទាំងឡាយ។
៨. រៀនសូត្រពីការភ័យខ្លាចបរាជ័យ ៖ ឧទាហរណ៍ បើសិនលោកអ្នកទទួលបានកម្រិត F នៅក្នុងការប្រលងណាមួយ លោកអ្នកអាចនឹងគិតថា លោកអ្នកបរាជ័យ ច្រើនជាងការដែលគិតថា លោកអ្នកមានភាពប្រសើរជាងអ្នក ដែលបរាជ័យ ឬធ្លាក់ជាស្ថាពរ នៅក្នុងការប្រលងមួយ។
ត្រូវបង្កើនជំនឿចិត្តខ្លួនឯង ឲ្យបានកាន់តែច្រើន តើធ្វើដូចម្តេច ដើម្បីបង្កើនជំនឿចិត្តលោកខ្លួនឯងរបស់លោកអ្នក?
១. គិតបែបវិជ្ជមានអំពីខ្លួនលោកអ្នក។
២. សូមជ្រើសរើស ឬកំណត់គោលដៅ ៖ ទាំងឡាយណា ដែលប្រាកដជានឹងអាច ជួបការរំពឹងទុករបស់លោកអ្នក ជាដំណោះស្រាយ ចូរកំណត់គោលដៅរបស់លោកអ្នក នៅក្នុងកម្រិតហេតុផលមួយ ព្រោះថា អ្វីដែលអ្នកបានទទួល គឺវាស្មើនឹងអ្វី ដែលលោកអ្នកបានកំណត់ទុក ដើម្បីសម្រេច។
ការកំណត់នេះជួយជម្រុញទំនុកចិត្ត និងការពេញចិត្តលើខ្លួនឯងរបស់លោកអ្នក។ លោក វីលៀម ចេមស៍ បិតាចិត្តសាស្ត្រ បានពោលថា ការពេញចិត្តខ្លួនឯង ស្មើនឹងអ្វីដែលយើងទទួល ឬស្មើនឹងអ្វី ដែលយើងកំនត់នឹងទទួលយក។
៣. សូមផ្តល់រង្វាន់ ឬសរសើរឲ្យខ្លួនឯង ៖ នៅពេលដែលលោកអ្នក បានសម្រេចកិច្ចការអ្វីមួយបានល្អ បើទោះណាកិច្ចការនោះ ជារឿងងាយស្រួលតិចតួច ឬក៏តូចតាចយ៉ាងណាក៏ដោយ។
៤. នៅពេលណា ដែលរឿងខកចិត្ត ឬការលំបាកចិត្តកើតឡើង ៖ លោកអ្នកត្រូវតែដឹងឲ្យបានច្បាស់ អំពីគំនិតរបស់លោកអ្នក។ សូមគិតបែបតក្កវិជ្ជា អំពីស្ថានភាពជំនួសឲ្យការប្រតិកម្មដ៏ខ្លាំងក្លាមួយ ដោយតែទៅលើមូលដ្ឋាននៃអារម្មណ៍របស់លោកអ្នក។
៥. សូមពំនាក់អាស្រ័យតែទៅលើ ៖ ចំនុចខ្លាំងរបស់លោកអ្នក ជាជាងការពឹងអាស្រ័យលើចំនុចខ្សោយរបស់លោកអ្នក។
៦. សូមលោកអ្នកទទួលស្គាល់ថា ៖ មានរឿងរ៉ាវជាក់ស្តែងទាំងឡាយដែលថា លោកមានសមត្ថភាព និងងាយនឹងសម្របសម្រួល ទៅនឹងស្ថានការណ៍ទាំងឡាយជាងអ្នកដទៃ ហើយវាជារឿងដែលមិនអាចទៅរួចដែលថា ត្រូវរំពឹងភាពភាពឥតខ្ចោះ ទៅលើការយល់ឃើញគ្រប់បែបយ៉ាង នៅក្នុងជីវិតរបស់លោកអ្នក។
៧. សូមកុំទាមទារការសម្រេចគោលបំណង ឬស្នាដៃរបស់លោកអ្នក ៖ តែទៅលើសំណាងមួយមុខប៉ុណ្ណោះ។ ជំនួសឲ្យរឿងនេះ សូមលោកអ្នកផ្តល់ឲ្យខ្លួនឯងនូវកិត្តនាម សម្រាប់ការសម្រេចគោលបំណងរបស់ខ្លួនឯងផង។
៨. សូមរៀនសូត្រ ដើម្បីក្លាយជាមនុស្ស ដែលពោរពេញទៅដោយហេតុផល ៖ ការរៀនសូត្របែបនេះ មានអត្ថន័យថា ត្រូវរៀនសូត្របញ្ចេញអារម្មណ៍ គោលគំនិត ជំនឿ និងតម្រូវការរបស់លោកអ្នកដោយផ្ទាល់ ដោយបើកចំហ និងដោយស្មោះត្រង់ នៅខណៈដែលមិនប្រព្រឹត្តខុស លើសិទ្ធិរបស់អ្នកដទៃ។
ឧទាហរណ៍ រៀនក្រោកឈរឡើង ដើម្បីទាមទារសិទ្ធិរបស់លោកអ្នក និងរៀននិយាយថា ទេ ចំពោះសំណូមពរ ដែលមិនសមហេតុផលទាំងឡាយ។
៩. ការបណ្តុះបណ្តាល ពីរបៀបតស៊ូមតិស្របច្បាប់ ៖ អាចជាជំនួយដ៏ល្អបំផុត នៅក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងស្វែងរកឲ្យឃើញតំបន់ទាំងឡាយ នៃរូបភាពអវិជ្ជមានរបស់ខ្លួន។
១០. សូមធ្វើបញ្ជីមួយ ស្តីពីអ្វីដែលលោកអ្នកមានអារម្មណ៍ ៖ ជាបញ្ហាចម្បងនៅក្នុងជីវិតរបស់លោកអ្នក។ បន្ទាប់មក សូមកត់ត្រា វិធីអភិវឌ្ឍ ឬក៏វិធីដែលត្រូវដោះស្រាយបញ្ហាទាំងនោះ។ ធ្វើបានដូចនេះនោះ ភ័ព្វសំណាងទាំងឡាយ ដែលមិនមែនជាបញ្ហារបស់លោកអ្នក អាចត្រូវបានដោះស្រាយ ដោយងាយស្រួល ឬយ៉ាងឆាប់រហ័ស។
តាមរយៈវិធីនេះ លោកអ្នកនឹងងាយស្រួល ក្នុងការចាប់យកសកម្មភាពដោះស្រាយបញ្ហាបន្ទាន់នានា បានដោយជោគជ័យ។
កិច្ចការដែលគួរចងចាំ សម្រាប់អភិវឌ្ឍជំនឿចិត្តលើខ្លួនឯង ៖
១. សូមរៀបរាប់តែរឿងល្អៗ និងមិនត្រូវរៀបរាប់រឿងអវិជ្ជមានឡើយ។
២. សូមគិតវិជ្ជមានជានិច្ច ចំពោះខ្លួនឯង។
៣. សូមរៀនសូត្រពីបទពិសោធន៍នានារបស់លោកអ្នក។
៤. សូមកំណត់យកគោលដៅទាំងឡាយ ឲ្យបានច្បាស់លាស់។
៥. សូមតាំងចិត្តឲ្យក្លាហាន នៅក្នុងការប្រកបកិច្ចការសុចរិតទាំងពួង។
៦. សូមបន្តការរៀនសូត្ររបស់លោក ឲ្យបានពេញមួយជីវិត។
៧. សូមរស់នៅក្នុងជីវិតប្រកបដោយអត្ថន័យ។
៨. សូមផ្តល់តម្លៃទៅលើភាពងាយស្រួល។
៩. សូមទទួលយកនូវការផ្លាស់ប្តូរ។

សរុបមក ទំនុកចិត្តលើខ្លួនឯង ពិតជាមានសារសំខាន់ណាស់ សម្រាប់យើងគ្រប់គ្នា។ ទំនុកចិត្តលើខ្លួន គឺជាកត្តាកំណត់នៃភាពជោគជ័យរបស់យើងម្នាក់ៗ។ អាស្រ័យហេតុនេះ ម្នាក់ត្រូវព្យាយាមហ្វឹកហាត់យ៉ាងណា ដើម្បីឲ្យមានទំនុកចិត្តលើខ្លួនឯងឲ្យ បានជាប់ជាប្រចាំពេញមួយជីវិត នោះទើបជីវិតយើងមានភាពរុងរឿងត្រចះត្រចង់៕
Subscribe to:
Posts (Atom)