Saturday, August 24, 2013

http://samnangpisey.wordpress.com/categor/ដំបូន្មាន​ខ្លីៗ/អភិវឌ្ឍន៍​ខ្លួនឯង

របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​

- ព្យាយាម​សរសេរ​គំនិត​​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ឧ.​ សរសេរ​អំពី​​បញ្ហា​ជីវិត គំនិត​ផ្ទាល់​ខ្លួន…- ពេល​សរសេរ​កុំ​បារម្ភ​ពី​លំដាប់​លំដោយ​នៃ​គំនិត
- អាន​ឡើង​វិញ​មួយ​សប្តាហ៍​ម្តង​ នូវ​កំណត់​ត្រា​របស់​ខ្លួន
- ជ្រើស​រើស​យក​គំនិត​ឬ​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត​យក​មក​បក​ស្រាយ​ពង្រីក​បន្ថែម
- យក​អត្ថបទ​ដែល​សរសេរ​រួច​ឲ្យ​មិត្ត​ភក្តិ​ឬ​គ្រូ​ជួយ​កែ
ប្រែ​សម្រួល​ដោយៈ សេវាកម្ម​បក​ប្រែ​អិន​លីត nlitservice@gmail.com
អក្ខរាវិរុទ្ធៈ សាលារៀន

៧​ចំនុច​ដើម្បី​ក្លាយ​ជា​មនុស្ស​ខ្លាំង

មិត្ត​អ្នក​អាន​ទាំង​អស់​ប្រហែល​ជា​ធ្លាប់​ឮ​​ច្រើន​មក​ហើយ​ពី​សៀវភៅ របស់​លោក Stephen Covey ដែល​មាន​ចំណង​ជើង​ថា“ 7 Habits of Highly Effective People” មែនទេ? តើ​មិត្ត​អ្នក​អាន​​ទាំង​អស់​បាន​អាន​សៀវភៅ​នោះ​ហើយ​ឬ​នៅ? តែ​ទោះ​ជា​យ៉ាង​ណា Sabay នៅ​តែ​ជឿ​ជាក់​ថា មាន​យុវវ័យ​មួយ​ចំនួន​មិន​ទាន់​បាន​អាន​នៅ​ឡើយ​ទេ! ដូច​នេះ​ Sabay នឹង​​សង្ខេប​អត្ថន័យ​ ក៏​ដូច​ជា​លើក​យក​​ទម្លាប់​ទាំង​​៧ ​មក​បង្ហាញ​ជូន​ដើម្បី​ក្លាយ​ជា​បុគ្គល​ដែល​មាន​សក្ដានុពល និង​មាន​ប្រសិទ្ធភាព​បំផុត​៖
ទម្លាប់​ទី ១៖ សកម្ម​​ជាមុន(Be Proactive)
ការ​ផ្លាស់ប្ដូរ​ឬ​បម្រែបម្រួល​ផ្សេងៗ ចាប់​ផ្ដើម​ចេញ​ពី​ខាង​ក្នុង ដែល​ជា​ទូទៅ បុគ្គល​មាន​ប្រសិទ្ធភាព តែង​តែ​សម្រេច​ចិត្ត ក្នុង​ការ​ពង្រឹង​ជីវិត​តាម​រយៈ​រឿង ឬ​បញ្ហា​ទាំង​ឡាយ​ណា​ដែល​ពួក​គេ​មាន​ឥទ្ធិពល​លើ ជាជាង​​ចាំ​តែ​ប្រតិកម្ម​ក្រោយ​ពេល​ដែល​បញ្ហា​បាន​កើត​ឡើង។
ទម្លាប់​ទី ២៖ គិត​ហើយ​សឹម​គូរ(Begin With the End in Mind)
អភិវឌ្ឍ​គោលការណ៍​សម្រាប់​ខ្លួន​អ្នក។ អ្នក​អាច​ពង្រីក​រាល់​ការ​គិត​ រូបភាព​ការ​ចងចាំ ទៅ​ជា​គោលដៅ​រយៈ​ពេល​វែង​របស់​អ្នក​ដោយ​ផ្អែក​លើ​គោលការណ៍​ផ្ទាល់​ខ្លួន​ របស់​អ្នក។ ចាំ​ថា​គោលការណ៍​គឺ​ជា​អ្វី​ដែល​អ្នក​អាច​ពឹង​ពាក់​បាន​ ជា​អ្វី​ដែល​ដឹក​នាំ​បេសកកម្ម​អ្នក​ទៅ​កាន់​ភាព​ត្រឹម​ត្រូវ ហើយ​គោលការណ៍​មិន​គួរ​ផ្លាស់ប្ដូរ​ជា​ដាច់​ខាត។
ទម្លាប់​ទី ៣៖ ធ្វើ​រឿង​ដែល​សំខាន់​មុន(Put First Things First)
អ្នក​គួរ​ធ្វើ​អ្វី​ដែល​​ត្រឹមត្រូវ​បំផុត​សម្រាប់ បេសកកម្ម​​គោលបំណង​របស់​អ្នក​ដែល​បាន​កំណត់ ដោយ​រក្សា​តុល្យភាព​រវាង​ផលិតផល និង​ការ​កសាង​សមត្ថភាព​ផលិតភាព។ អ្វី​ដែល​អ្នក​ត្រូវ​គិត​ក្នុង​ចំណុច​នេះ គឺ កំណត់​តួនាទី​ចម្បង​របស់​អ្នក ដែល​ត្រូវ​បំពេញ និង​បែង​ចែក​ពេល​វេលា​សម្រាប់​កិច្ចការ​ទាំង​នោះ​ឲ្យ​បាន​ម៉ត់ចត់​។
សូម​ពិចារណា​លើ​កិច្ច​ការ​ដែល​អ្នក​ត្រូវ​បំពេញ​តាម​រយៈ​តារាង​ខាង​ក្រោម៖
កិច្ចការបន្ទាន់មិន​បន្ទាន់
សំខាន់កាដ្រង់​ទី ១អាច​ជា​វិបត្តិ បញ្ហា​សំពាធ ឬ​គម្រោង​ដែល​មាន​កាល​កំណត់កាដ្រង់​ទី ២អាច​ជា​ការ​ការពារ ការ​បង្កើត​ទំនាក់ទំនង ការ​ចាប់​យក​ឱកាស​ ឬ​គម្រោង​ថ្មី
មិន​សំខាន់កាដ្រង់ទី ៣អាច​ជា​ ការ​រំខាន ទូរស័ព្ទ អ៊ីមែល ការ​ប្រជុំ ធ្វើ​របាយការណ៍…កាដ្រង់ទី ៤រឿង​កំប៉ិកកំប៉ុក កិច្ចការ​រវល់ សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​ចូលចិត្ត​ធ្វើ
ទម្លាប់​ទី​ ៤៖ យុទ្ធសាស្ត្រ ឈ្នះ/ឈ្នះ
ស្វែងរក​ការ​ព្រមព្រៀង និង​ទំនាក់ទំនង​ណា​ដែល​អាច​ទទួល ​​អាច​ផ្ដល់​ប្រយោជន៍​ទាំង​សងខាង។ ក្នុង​ករណី​ខ្លះ​ដែល​អ្នក​ពិបាក​ប្រើ​យុទ្ធសាស្ត្រ​នេះ សូម​ទទួល​យក​ការ​ពិត​ដែល​មិន​អាច​ធ្វើ​ទៅ​បាន ដែល​នេះ​​គឺ​ជា​ជម្រើស​ប្រសើរ​បំផុត។ ដូច​គ្នា​ដែរ ក្នុង​ការ​ពង្រឹង​ទម្លាប់​ល្អ​នៅ​ក្នុង​ស្ថាប័ន​មួយ គឺ​ត្រូវ​ប្រាកដ​ជា​ដំណោះស្រាយ​ឈ្នះ-ឈ្នះ មិន​មែន​ឈ្នះ-ចាញ់​នោះ​ទេ។
ទម្លាប់​ទី ​៥៖ យល់​ពី​គេ និង​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ពី​អ្នក(Seek First to Understand, Then to Be Understood)
ព្យាយាម​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​មនុស្ស នៅ​ជុំវិញ​ខ្លួន​អ្នក ហើយ​ក៏​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ងាយ​យល់​ពី​អ្នក។ លោក Stephen Covey បាន​បង្ហាញ​ថា ទម្លាប់​មួយ​នេះ​សំខាន់​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​នៃ​អន្តរ​បុគ្គល។ សម្រាប់​ការ​ស្ដាប់​ដែល​មាន​ប្រសិទ្ធភាព​គឺ​មិនមែន​គ្រាន់​តែ​ស្ដាប់​នូវ​ អ្វី​ដែល​អ្នក​ផ្សេង​និយាយ​ចេញ​​ដោយ​យើង​តាម​បទពិសោធន៍​ខ្លួន​ឯង​ផ្ទាល់​នោះ ​ទេ តែ​គប្បី​ដាក់​ខ្លួន​អ្នក​គិត​ទៅ​ដល់​ទស្សនវិស័យ​នៃ​អ្នក​ទាំង​នោះ ដោយ​ដាក់​អារម្មណ៍​ស្ដាប់ និង​ស្វែង​យល់​ពី​អត្ថន័យ។
ទម្លាប់​ទី ៦៖សាមគ្គី​ជា​កម្លាំង (Synergize)
តាម​រយៈ​ទំនាក់ទំនង​ដ៏​គួរ​ជឿជាក់ អ្នក​គួរ​រិះរក​វិធី​ បង្ហាញ​ពី​ភាព​ខ្លាំង​ដាច់​ដោយឡែក​របស់​អ្នក​នៅ​ផ្នែក​ណា​មួយ។ តាម​រយៈ​ការ​ជឿជាក់ និង​ការ​យល់​គ្នា​ទៅវិញ​ទៅ​មក ប្រាកដ​ជា​អាច​ដោះស្រាយ​ទំនាស់ និង​អាច​ស្វែង​រក​ដំណោះស្រាយ​ប្រសើរ​មួយ ជាជាង​ការ​ទទួល​យក​ដំណោះស្រាយ​តែ​ម្ខាង​ណា​មួយ។
ទម្លាប់​ទី ៧៖ សំលៀង​រណា(Sharpen your Saw)
ដក​ពេល​វេលា​ពី​ការ​ខិតខំ​ផលិត ទៅ​កសាង​សមត្ថភាព​ផលិត ដោយ​ផ្អែក​លើ ការ​ផ្លាស់ប្ដូរ​ថ្មី​របស់​អ្នក ដូច​ជា ផ្នែក​រាងកាយ ការ​គិត អារម្មណ៍ និង​ទំហំ​ផ្លូវចិត្ត​របស់​អ្នក ។ សូម​ចងចាំ​ថា​អ្នក​ចង់​បាន​សមិទ្ធិផល​ដែល​មាន​គុណភាព​មិន​មែន​តែ​បរិមាណ​ទេ៕
បកប្រែ៖ សួន ពលិកា
ប្រភពៈ Sabay

1 comment:

  1. Betting on 1xBet korean sports - Legalbet.co.kr
    1xbet งานออนไลน์ korean sports. Betting. Betting on 1xBet korean sports. Betting on 1xBet korean sports. Betting on 1xBet korean sports. Betting 바카라 사이트 on 1xBet korean 1xbet korean sports.

    ReplyDelete